សេចក្តីជូនដំណឹងស្តីពីរដូវបិទនេសាទ ឆ្នាំ២០២៦
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីជូនដំណឹងស្ដីពីរដូវបិទនេសាទ ឆ្នាំ២០២៦។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបដល់សាធារណៈជនអំពីកាលបរិច្ឆេទនៃការបិទបញ្ចប់ការនេសាទទៅតាមតំបន់នានាដែលគ្រប់គ្រងដោយជលផលទឹកសាប។ ក្នុងរយៈពេលបិទបញ្ចប់នេះ អ្នកនេសាទទាំងអស់ត្រូវប្រើឧបករណ៍នេសាទខ្នាតតូចស្របតាមបទប្បញ្ញត្តិច្បាប់ជលផល។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
