សេចក្តីជូនដំណឹងស្តីពីការកាត់បន្ថយរយៈពេលនៃការផ្តល់សេវាសាធារណៈមិនលើសពី ៨ម៉ោង សម្រាប់សេវាដែលមានលក្ខណៈបច្ចេកទេសទាប និងមិនលើសពី ៧ថ្ងៃ សម្រាប់សេវាសាធារណៈដែលមានលក្ខណៈបច្ចេកទេសខ្ពស់
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងស្តីពីការកាត់បន្ថយរយៈពេលនៃការផ្តល់សេវាសាធារណៈមិនលើសពី ៨ម៉ោង សម្រាប់សេវាដែលមានលក្ខណៈបច្ចេកទេសទាប និងមិនលើសពី ៧ថ្ងៃ សម្រាប់សេវាសាធារណៈដែលមានលក្ខណៈបច្ចេកទេសខ្ពស់។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជន ក្រុមហ៊ុន សហគ្រាស ប្រតិបត្តិករ និងភាគីពាក់ព័ន្ធទាំងអស់ឱ្យបានជ្រាបថា ដោយពិនិត្យឃើញថា កន្លងមកការផ្តល់សេវាមិនទាន់អាចឆ្លើយតប ទាន់ពេល ដោយអាចប្រើរយះពេលរង់ចាំចាប់ពី ៣ទៅ ១៥ថ្ងៃ សម្រាប់សេវាសាធារណៈដែលមានលក្ខណៈបច្ចេកទេសទាប ឬ ១៦ ទៅ ៦០ថ្ងៃ ក្នុងករណីសេវាដែលមានលក្ខណៈបច្ចេកទេសខ្ពស់ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រសួង បានចាប់ផ្តើមអនុវត្តសាកល្បងលើការកែសម្រួលនីតិវិធី និងកាត់បន្ថយពេលវេលានៃការផ្តល់សេវាសាធារណៈឱ្យកាន់ តែឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម ក្នុងបរិបទនៃយុគសម័យឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
