កម្ពុជាខាតបង់ចំណូលពន្ធពី ៥៥ ទៅ ៧០លានដុល្លារក្នុងមួយខែ ដើម្បីសម្រាលបន្ទុកអ្នកប្រើប្រាស់ពីសម្ពាធតម្លៃប្រេង
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ មានប្រសាសន៍ថា កម្ពុជាបានលះបង់ពន្ធលើប្រេងឥន្ធនៈចន្លោះពី ៥៥ ទៅ ៧០លានដុល្លារជារៀងរាល់ខែ ដើម្បីការពារអ្នកប្រើប្រាស់ពីផលប៉ះពាល់នៃការកើនឡើងជាសកលនៃតម្លៃប្រេងឥន្ធនៈ ដោយកាត់បន្ថយពន្ធនាំចូលឧស្ម័ន LPG មកត្រឹមសូន្យ។ …