សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​គម្រោង​វិនិយោគ​ចំនួន​ ៤២​ ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ប្រមាណ​ ២២២​លាន​ដុល្លារ​អាម៉េរិក​ត្រូវ​បាន​ចុះបញ្ជី​នៅ​កម្ពុជា​ ក្នុង​ខែមេសា​ ឆ្នាំ​២០២៦

នៅ​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០២៦​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​គម្រោង​វិនិយោគ​ចំនួន​ ៤២​ ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ប្រមាណ​ ២២២​លាន​ដុល្លារ​អាម៉េរិក​ត្រូវ​បាន​ចុះបញ្ជី​នៅ​កម្ពុជា​ ក្នុង​ខែមេសា​ ឆ្នាំ​២០២៦​។​

គម្រោង​វិនិយោគ​សរុប​ដែល​ត្រូវ​បាន​ចុះបញ្ជី​នៅ​កម្ពុជា​ទាំង​ការ​ចុះបញ្ជី​ ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (​ក​.​អ​.​ក​.)​ ទាំង​ការ​ចុះបញ្ជី​ដោយ​អនុ​គណៈកម្មាធិការ​វិនិយោគ​រាជធានី​ ខេត្ត​ (​អ​.​គ​.​វ​.​រ​.​ខ​.)​ មាន​ចំនួន​ ៤២​គម្រោង​ ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ប្រមាណ​ ២២២​លាន​ដុល្លារ​អាម៉េរិក​ និង​ អាច​បង្កើត​ការងារ​សរុប​ប្រមាណ​ ២៤​ពាន់​កន្លែង​។​ ក្នុង​ចំណោម​គម្រោង​វិនិយោគ​ទាំង​ ៤២​នេះ​ មាន​គម្រោង​ វិនិយោគ​ចំនួន​ ២៣​គម្រោង​ (​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ ១៣​គម្រោង​​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ចំនួន​ ១០​គម្រោង​)​ ត្រូវ​បាន​ចុះបញ្ជី​ដោយ​ ក​.​អ​.​ក​.​ ក្នុង​ទំហំ​ទុន​វិនិយោគ​ប្រមាណ​ ១៥៨​លាន​ដុល្លារ​អាម៉េរិក​ និង​អាច​បង្កើត​ការងារ​បាន​ប្រមាណ​១៨​ពាន់​កន្លែង​។​

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ទាញយក៖ pdf