តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

145 Topicsរកឃើញសម្រាប់ "NEW 알렉산더 맥퀸 신발 신상 VVs2.Top 필립플레인 스니커즈 명품운동화 구찌 의류 홍콩 명품 루이비통 지갑 면세점 가격 ozoE"

ប្រមុខរដ្ឋ

(English) The Kingdom of Cambodia is a constitutional monarchy. The king is the head of state for his lifetime but does not govern. ...

តំបន់​ការពារ

ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​បាន​ងើប​ចេញពី​សង្គ្រាម​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ សម្ពាធ​បាន​កើនឡើង​ទៅ​លើ​ការ​ប្រើប្រាស់​និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​និង​តំបន់​រសើប​នានា​។​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សម្ពាធ​ទាំងនេះ​ តំបន់​ការពារ​មួយ​ចំនួន​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ព្រះរាជក្រឹត្យ​ឆ្នាំ​១៩៩៣​ ដើម្បី​ការពារ​តំបន់​ដែល​មាន​សារៈសំខាន់​ ផ្នែក​បរិស្ថាន​និង​ វប្បធម៌​។​ ...

ការផ្ទេរដីធ្លី

(English) Land transfers in Cambodia assume a variety of forms involving both public and private entities. The right to transfer property to another and to be protected from forced transfer is essential to land tenure security. Land transfer capacity is a source of value for ...

សង្គមស៊ីវិល

កម្មវិធី​ផ្សព្វផ្សាយ​គម្រោង​ស្តី​ពី​ “​ការ​ធ្វើ​ឱ្យប្រសើរ​ឡើង​នូវ​ការ​ផ្តល់​សេវា​សាធារណៈ​ តាម​រយៈ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មានវិទ្យា​” នៅខេត្តស្វាយរៀង ប្រទេសកម្ពុជា។ រូបភាព ដោយ ក្រុមការងារអូឌីស៊ី ថតនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 4.0។​សង្គម​ស៊ី​វិល​ តំណាង​ឱ្យ​ចំនាប់អារម្មណ៍​នានា​ដែល​ផុស​ចេញពី​ពលរដ្ឋ​ ដែល​ជា​ផ្នែក​មួយ​នៃ​សង្គម​ មិន​មាន​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ ឬ ...

ជំនួយអភិវឌ្ឍន៍ពហុភាគី

លោក អឿ អ៊ីល, នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្រាប់ការវិភាគបញ្ហាអភិវឌ្ឍន៍ (ADIC), ជាអង្គការ NGO ក្នុងស្រុក និងជាដៃគូជាមួយអង្គការ WorldFish នៅកម្ពុជា កំពុងដឹកនាំកិច្ចពិភាក្សាក្នុងមូលដ្ឋានមួយ។ រូបភាព ដោយ WorldFish, ថតនៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៣។ ក្រោមអាជ្ញារបណ្ណ CC BY-NC-ND 2.0។ជំនួយពហុភាគី គឺជាមូលនិធិទាំងឡាយដែលបានប្រមែប្រមូលពីភាគីច្រើនលើសពីមួយនៅមុនពេលដែលវាត្រូវបានទៅដល់ដៃអ្នកទទួលជំនួយចុងក្រោយបង្អស់។មូលនិធិនេះត្រូវបានបង្កើត នៅពេលដែលប្រទេសមួយដែលជាម្ចាស់ជំនួយលៃលកការផ្តល់ជំនួយគាំទ្រសម្រាប់អង្គការអន្តរការីមួយ ដូចជា ធនាគារពិភពលោក និងអង្គការសហប្រជាជាតិ ដែលបង្វិលខ្ទង់ចំនាយការបរិច្ចាគទាំងនេះទៅកាន់ប្រទេសទទួលជំនួយនានា។ ភាគច្រើននៃជំនួយអភិវឌ្ឍន៍អន្តរជាតិ(IDA) ដែលបានមកពីម្ចាស់ជំនួយនានា ត្រូវបានរួមបញ្ជូលនូវ “ប្រាក់កម្ចីសម្បទាន” (ត្រូវបានកំណត់ជាប្រាក់កម្ចី “ដែលមានភាពអនុគ្រោះខ្លាំងជាងកម្ចីនានានៅលើទីផ្សារ។ ការធ្វើសម្បទាន គឺត្រូវបានសម្រេចទាំងក្នុងករណីអត្រាការប្រាក់ទាបជាងអត្រាលើទីផ្សារ ឬ អំឡុងពេលអនុគ្រោះ” រយៈពេល ១០ឆ្នាំ ឬយូរជាងនេះ ឬលក្ខខណ្ឌរួមទាំងពីរ)42 ...

ការគាំទ្រកិច្ចការពារព្រៃឈើ

ប្រទេស​កម្ពុជា​កំពុង​ព្យាយាម​ការពារ​ព្រៃឈើ​របស់​ខ្លួន​ ខណៈ​ពេល​ដែល​រក្សា​នូវ​កំណើនសេដ្ឋកិច្ច​ ដោយសារ​ប្រជាជន​ជា​ច្រើន​ប្រកប​របរ​ចិញ្ចឹមជីវិត​តាម​រយៈ​ការ​ធ្វើស្រែ​ចម្ការ​ ការ​ទន្ទ្រាន​ដី​ និង​សកម្មភាព​ផ្សេងៗ​ទៀត​ដែល​អាច​នាំ​ឱ្យ​មានការ​កាប់​បំផ្លាញ​ព្រៃឈើ​។​ ស្ទើរតែ​ ៨០%​ នៃ ...

ច្បាប់ និងប្រព័ន្ធតុលាការ
https://www.flickr.com/photos/seangheng/5197852569/

រដ្ឋសភា នៃប្រទេសកម្ពុជា។ រូបភាព ថតដោយ សន សៀងហេង កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១០។ ក្រោមអាជ្ញាប័ណ្ណ CC-BY 2.0.បើ​ទោះជា​មាន​រដ្ឋធម្មនុញ្ញ​សរសេរ​ជាង​ ២០​ឆ្នាំ​មក​កន្លង​មក​ហើយ​ ក៏​នីតិរដ្ឋ​នៅ​ប្រទេស​កម្ពុជា​ នៅ​តែ​ក្មេង​ខ្ចី​នៅឡើយ​ ហើយ​នៅ​តែ​បន្ត​ប្រែប្រួល​​ទ្រង់ទ្រាយ​ ដោយ​កត្តា​និង​ភ្នា​ក់​ងារខាងក្នុង​និង​ក្រៅ​ជា​ច្រើន​។​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ ...

គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីពាណិជ្ជកម្ម

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន​ សែន​ បាន​ចូលរួម​ក្នុង​កម្មវិធី​ជំនួយ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​សកល​ឆ្នាំ​ ២០១៩​។​ រូបភាព​ ដោយ​ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO),​ ថត​នៅ​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០១៩​។​ ក្រោម​អាជ្ញា​បណ្ណ​ CC BY-SA 2.0។​ពាណិជ្ជកម្ម​អន្តរជាតិ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង ...

គោលនយោបាយ និងការគ្រប់គ្រងទឹក

នៅប្រទេសកម្ពុជា ការផ្លាស់ប្តូររវាងគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់នាំមកនូវសេចក្តីប្រឈមសម្រាប់ការគ្រប់គ្រងទឹក។និន្នាការបច្ចុប្បន្នបង្ហាញថា មានកំណើនចំពោះភ្លៀងធ្លាក់ប្រចាំឆ្នាំនិងសីតុណ្ហភាពនៅទូទាំងប្រទេសកម្ពុជា ដែលអាចនឹងមានការកើនឡើងនៃភាពញឹកញាប់(ប្រេកង់) កម្រិតធ្ងន់ធ្ងរនិងរយៈពេលកើតមាននៃគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់។178ការគ្រប់គ្រងទឹករួមបញ្ចូលបញ្ហាមួយចំនួនដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ និងកត្តាអនាម័យ និងមានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹង ការគ្រប់គ្រងគ្រោះមហន្តរាយនិងផែនការនៃការផ្លាស់ប្តូរអាកាសធាតុ។កុមារបាចទឹកចេញពីទូកនៅកម្ពុជា។ រូបភាពថតដោយ Edwin Lee នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០០៨។ ក្រោមអាជ្ញាប័ណ្ណ៖ CC BY-SA 2.0ខណៈពេលដែលអាកាសធាតុមានបម្រែបម្រួលខ្លាំងនិងការផ្លាស់ប្តូរអាកាសធាតុបានគម្រាមកំហែងដល់ការគ្រប់គ្រងទឹក គម្រោងសាងសង់ធំៗមួយចំនួន តួរយ៉ាងគម្រោងទំនប់វារីអគ្គិសនីនៅក្នុងប្រទេសកម្ពុជានិងនៅបណ្តាប្រទេសជិតខាងបានផ្តល់ការគម្រោមកំហែងភ្លាមៗលឿនជាងកត្តាពីធម្មជាតិ។179ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹក គោលនយោបាយនិងការគ្រប់គ្រងទឹកមានលក្ខណៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសក្នុងការធានាឱ្យបាននូវទឹកស្អាតសម្រាប់ការប្រើប្រាស់ និងកត្តាអនាម័យ ក៏ដូចជាប្រភពទឹកសម្រាប់ការស្រោចស្រព។ប្រភពទឹកជាសម្បត្តិរបស់រដ្ឋ180 ដែលរដ្ឋាភិបាលមានភារកិច្ចក្នុងការគ្រប់គ្រងតាមរយៈក្រសួងនិងអាជ្ញាធរនៅទូទាំងប្រទេស។ ជនគ្រប់រូបអាចប្រើប្រាស់ប្រភពទឹកសម្រាប់តម្រូវការប្រចាំថ្ងៃនិងការស្រោចស្រោបក្នុងមូលដ្ឋាន។ ប្រភេទនៃការប្រើប្រាស់ផ្សេងទៀតតម្រូវឱ្យមានអាជ្ញាប័ណ្ណ។ មានអនុក្រឹត្យស្តីអំពីបញ្ហានេះកំពុងត្រូវបានព្រាងឡើង។ឯកសារច្បាប់គត្តិយុត្តិចម្បងសម្រាប់ការគ្រប់គ្រងទឹកសំដៅលើច្បាប់ឆ្នាំ២០០៧ស្តីអំពីទឹក ដែលរួមមានក្រមខណ្ឌគតិយុត្តិនៃគោលនយោបាយនិងការគ្រប់គ្រងទឹក។ក្របខណ្ឌគតិយុត្តិ និងក្របខណ្ឌរដ្ឋបាលការគ្រប់គ្រងទឹកគឺជាបន្ទុករបស់រដ្ឋាភិបាលតាំងពីមុនពេលដែលច្បាប់ពាក់ព័ន្ធត្រូវបានអនុម័ត។ គោលនយោបាយដែលបានអនុម័តក្នុងរយៈពេលប៉ុន្មានទសវត្សនេះបង្ហាញថាការគ្រប់គ្រងទឹកជានិច្ចកាលជាផ្នែកមួយនៃគោលនយោបាយទូលំទូលាយជាងនេះ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច គ្រោះធម្មជាតិ កតា្តអនាម័យប្រសើរជាងមុន និងការផ្លាស់ប្តូរអាកាសធាតុដែលកើតមានឡើងក្នុងពេលថ្មីៗនេះ។ គម្រោងសំខាន់ពីរក្នុងរចនាសម្ព័ន្ធរដ្ឋាភិបាលគឺយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី០៣និងផែនការអភិវឌ្ឍថ្នាក់ជាតិ ក្នុងកញ្ចប់ថវិការចំនួន ២៦.៥៩ពាន់លានដុល្លារ។181យុទ្ធសាស្ត្រថ្នាក់ជាតិតាមវិស័យសំខាន់ៗ និងផែនការសកម្មភាពសម្រាប់ការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ការកាត់បន្ថយគ្រោះមហន្តរាយនិងការអភិវឌ្ឍប្រកបដោយនិរន្តភាពតាំងពីឆ្នាំ១៩៩៦គ្រោះធម្មជាតិ/ កសិកម្ម/  ការផ្លាស់ប្តូរអាកាសធាតុការគ្រប់គ្រងទឹកផែនការសកម្មភាពថ្នាក់ជាតិសម្រាប់កាត់បន្ថយគ្រោះមហន្តរាយ ...

​តំបន់​សមុទ្រ និង​ឆ្នេរ​

បើប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាង តំបន់ឆ្នេរសមុទ្រកម្ពុជាដែលពោរពេញដោយភាពទាក់ទាញ គឺជាអចលទ្រព្យដែលមិនទាន់មានការអភិវឌ្ឍខ្លាំងក្លានៅឡើយទេ។ ឆ្នេរដែលមានប្រវែង ៤៤០ គីឡូម៉ែត្រនេះ រួមបញ្ជូលទាំងតំបន់ដ៏ធំមួយដែលមិនទាន់មានការធ្វើនគរូបនីយកម្មនៅឡើយ ជាទីសម្រាប់ប្រជាជនក្នុងតំបន់អាចប្រកបរបរចិញ្ចឹមជីវិតដោយអាស្រ័យធនធាននានានៅតាមឆ្នេរសមុទ្រ។ ឆ្នេរសមុទ្រកម្ពុជាលាតសន្ធឹងនៅតាមបណ្តោយនៃឈូងសមុទ្រថៃ ហើយរួមមានខេត្តចំនួន ៤ ដូចជា៖ខេត្តកោះកុងខេត្តព្រះសីហនុខេត្តកំពតខេត្តកែបសិទ្ធិស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែលអាចលាតសន្ធឹងរហូតដល់ចម្ងាយ ២០០ម៉ៃល៍ពីឆ្នេរ (ប្រហែល ៣៧០.៤ គីឡូម៉ែត្រ) គ្របដណ្តប់លើផ្ទៃនៃឈូងសមុទ្រថៃ ប្រមាណ ៥៥,៦០០ គីឡូម៉ែត្រក្រឡា ត្រូវបានបង្កើតដោយយោងតាមសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ដែនសមុទ្រ212 និងគាំទ្រដោយអធិបតេយ្យភាពរបស់កម្ពុជាលើធនធាននៃតំបន់ឆ្នេររបស់ខ្លួន។តំបន់សមុទ្រ និងឆ្នេរ រួមបញ្ជូលទាំងដី, ទាំងក្នុងសមុទ្រ និងនៅលើគោក រួមទាំងព្រៃកោងកាង ហើយលើកលែងទន្លេ និងបឹងបួរចេញ។213ឆ្នេរសមុទ្រព្រះសីហនុ ប្រទេសកម្ពុជា។ រូបភាពដោយ Axel Drainville បានបង្ហោះនៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១១។ ក្រោមអាជ្ញាបណ្ណ CC BY-NC 2.0.បញ្ហានានាដែលទាក់ទងនឹងជីវសាស្ត្រ គឺត្រូវបានយកចិត្តទុកដាក់ជាពិសេសសម្រាប់សង្គមស៊ីវិល ហើយវាក៏ជាបញ្ហាមួយដែលត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងដែរ។ ការស្រាវជ្រាវថ្មីៗ ...

ការអប់រំកម្រិតបឋមសិក្សា និងមធ្យមសិក្សា

មាត្រា​ ៦៨​ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​បាន​ចែង​ថា​ រដ្ឋាភិបាល​ត្រូវ​ផ្តល់​ការ​អប់រំ​កម្រិត​បឋម​ និង​មធ្យមសិក្សា​ដោយ​ឥត​គិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់ហើយ​ម្នាក់ៗ​ត្រូវ​បន្ត​ការ​សិក្សា​ជា​មូលដ្ឋាន​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​រយៈពេល​ ៩​ ឆ្នាំ​។ ការ​អប់រំ​គឺជា​ក្បាលម៉ាស៊ីន ...

អ្នកផ្តល់ជំនួយផ្នែកច្បាប់

​ជំនួយ​ផ្នែក​ច្បាប់​ត្រូវ​បាន​ផ្តល់​ជូន​ដោយ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ទទួល​មូលនិធិ​អន្តរជាតិ​ និង​ក្រុម​មេធាវី​ការពារ​ប្រយោជន៍​សាធារណៈ​។​ ក្រុម​មេធាវី​ពិសេស​ក្រោម​ការ​ត្រួតពិនិត្យ​របស់​នាយក​រដ្ឋមន្ត្រី​ មាន​គោលបំណង​ជួយ​ស្ត្រី​ក្រីក្រ​ ជា​ពិសេស​អ្នក​ជាប់ ...

គណៈមេធាវី និងសេវាកម្មជំនួយផ្នែកច្បាប់

គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ (​សមាគម​)​ គឺជា​ស្ថាប័ន​មិនមែន​រដ្ឋាភិបាល​សម្រាប់​មេធាវី​កម្ពុជា​។​ អនុលោម​តាម​មាត្រា​ ២៤​ នៃ​គោលការណ៍​ជា​មូលដ្ឋាន​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​តួនាទី​មេធាវី​ សមាគម​តំណាង​ឱ្យ​ផលប្រយោជន៍​របស់​មេធាវី​ លើកកម្ពស់​ការ​អប់រំ​ និង​ការ​បណ្តុះបណ្តាល​បន្ត​របស់​ពូក​គេ ...

ជំងឺរាតត្បាត

ជំងឺ​រាតត្បាត​ គឺជា​ជំងឺ​ដែល​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ ដែល​ជា​លទ្ធផល​នៃ​ការ​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​។​ អត្ថបទ​វេជ្ជសាស្ត្រ​ជា​ច្រើន​មិន​កំណត់​អត្ថន័យ​នៃ​ពាក្យ​ "​ជំងឺ​រាតត្បាត​"​ នោះ​ទេ​។​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ លក្ខណៈ ...

គោលនយោបាយ និងការគ្រប់គ្រង វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

​ប្រទេស​កម្ពុជា​មាន​មហិច្ឆតា​ក្នុង​ការ​ផ្លាស់​ប្តូរ​ និង​ធ្វើ​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម​ប្រ​ព​ន្ធ័​រដ្ឋាភិបាល​ និង​សេដ្ឋកិច្ច​របស់​ខ្លួន​។​ ការ​ប្តេជ្ញា​ចិត្ត​យ៉ាងមុតមាំកើតឡើង​បន្ទាប់​ពី​មាន​​ការកំណត់​គោលដៅ​សេដ្ឋកិច្ច​ដ៏​មាន​មហិច្ឆតា​របស់​​ខ្លួន ...

មជ្ឈត្តការផ្នែកការងារ

ក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅពេលសវនាការ នៅប្រទេសកម្ពុជា។ រូបភាព ថតដោយអង្គការពលកម្ម​​អន្តរជាតិ (ប្រចាំអាស៊ី-ប៉ាស៊ីហ្វិច)​ កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០១២។ ក្រោមអាជ្ញាប័ណ្ណ Attribution-NonCommercial-NoDerivs 2.0 Generic​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ច្បាប់​ការងារ​ ឆ្នាំ​១៩៩៧​។​ បើ​ទោះជា​យ៉ាងនេះ​ក្តី​ ក្រុមប្រឹក្សា​នេះ​ ទើបតែ​បើកទ្វារ​ទទួល​ផ្តល់​សេវា​ជូន​និយោជក​ និ​យោ​ជិ​ក​ កម្មករ​ និង​សហជីព​ នៅ​ខែឧសភា​ ឆ្នាំ​២០០៣​ ប៉ុណ្ណោះ​។​ មាត្រា​ ៣១៧​ នៃ ...

ទន្លេ និងបឹង

រូបចាងឆ្លុះនៃបឹងទន្លេសាប។ រូបភាពដោយ Mariusz Kluzniak។ បង្ហោះថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១២។ ក្រោមអាជ្ញាបណ្ណ CC BY-NC-ND 2.0បើទោះបីជាគ្រោះរាំងស្ងួតកើតមាននៅក្នុងប្រទេសកម្ពុជាជារឿយៗ ប្រទេសកម្ពូជាមានប្រភពទឹកជាច្រើន ដែលភាគច្រើនហូរទៅកាន់ទន្លេមេគង្គនិងបឹងទន្លេនៃទន្លេសាប។ បឹងនិងទន្លេនៅក្នុងប្រទេសកម្ពុជាមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចនិងអេកូឡូស៊ី។ប្រព័ន្ធអេកូឡូស៊ីនិងជីវៈចម្រុះនៃបឹងនិងទន្លេទន្លេមេគង្គស្ថិតក្នុងចំណោមទន្លេដែលវែងជាងគេនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេនៅក្នុងពិភពលោក ហើយទន្លេនេះដើរតួនាទីសំខាន់សម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជានិងបម្រើជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេស។501 ទន្លេនេះមានប្រភពនៃខ្ពង់រាបទីបេបក្នុងរយៈកម្ពស់ប្រមាន ៤,៥០០ម៉ែត្រ ដោយហូរកាត់ប្រទេសចំនួន៦ពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម និងទៅកាន់សមុទ្រចិនខាងត្បូង។ ទន្លេនេះមានប្រវែង ៤,៨០០ គីឡូម៉ែត្រនិងមានផ្ទៃស្ទុកទឹកទំហំ ៧៩៥,០០០ ម៉ែត្រក្រឡា។ មានដៃទន្លេជាច្រើនដែលជំនួសដល់ការហូរកាត់របស់ទន្លេនេះ យ៉ាងណាមិញ នៅក្នុងប្រទេសកម្ពុជា ទន្លេមេគង្គក្តោបក្តាប់៩៥ភាគរយនៃប្រភពទឹកសរុបរបស់ប្រទេសនេះ។ ទន្លេនេះបង្ហាញពី”ចំនុចរបត់” សម្រាប់វារីអគ្គិសនីចំនួន ៣៖ក្រុងស្ទឹងត្រែង (ប្រមាណ ៥០គីឡូម៉ែត្រពីប្រទេសឡាវ) ដែលមានទន្លេសេកុង ទន្លេសេសាននិង ស្ទឹងពួកហូរចូលទៅក្នុងទន្លេធំ។ខេត្តក្រចេះ ដែលសណ្ឋានដីផ្លាស់ប្តូរពីខ្ពង់រាបទៅកាន់ទំនាប ដែលជំរុញឱ្យមានការ ផ្លាស់ប្តូរនៃការស្តុកទឹកសម្រាប់ជលសាស្ត្រនិងអាងស្តុកទឹក។ក្រុងភ្នំពេញ ដែលជាកន្លែងចាប់ផ្តើមនៃប្រព័ន្ធអាងទន្លេមេគង្គ ពិសេសស្រាប់តំបន់មេគង្គក្រោម។ព្រែកតូចៗចំនួន៤ បានបែកចេញពីទន្លេមេគង្គ៖ ព្រែកព្រះ ...

វិនិយោគិនបរទេស

អ្វី​ដែល​អ្នក​គួរ​ដឹង​អំពី​ប្រទេស​កម្ពុជា​មុន​ពេល​វិនិយោគ​​កន្លង​មក​ប្រទេស​កម្ពុជា​បាន​ទទួល​​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ជា​ច្រើន​ ដែល​ប្រសើរ​ជាង​ការ​ព្យាករណ៍​ចំនួន​បី​ដង​ ហើយ​ទទួល​បាន​ពិន្ទុ​ ៣,៦​ ដែល​បាន​ក្លាយជា​ប្រទេស​កំពូល​ទាំង ...

គ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការដោះមីន

(English) Cambodia is one of the countries most affected by land mines and explosive remnants of war as a result of its tumultuous history. The country is working with a variety of partners to demine the country by 2019. ...

ការទិញលក់ និងការធ្វើពាណិជ្ជកម្មដីធ្លី

(English) The legal framework surrounding land sales and transfers was obliterated by the 2007 Civil Code, leaving little legal guidance. Forced land sales and distress sales are a substantial cause of land tenure insecurity in Cambodia. They are a significant cause of landlessness, and it ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

AULNS
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!