តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

131 Topicsរកឃើញសម្រាប់ "Time slot 뜻 et18.top 토토사이트 W88 풀럼 카지노 룰렛 확률 qzB"

ថ្មគ្រួសនិងចុណ្ណីសិលា

ថ្មក្រួសក្នុងសណ្ឋានដើម។ រូបភាព​ ថតដោយ touch and see កាលពីថ្ងៃទី២៦ ខែមីនា​ ឆ្នាំ២០១៤។ ក្រោមអាជ្ញាប័ណ្ណ៖ CC BY-SA 2.0ចាប់តាំងពី​ឆ្នាំ​ ​២០១០​មក​ វិស័យ​ឧស្សាហកម្ម​រ៉ែ​ក្នុង​ប្រទេស​កម្ពុជា ​មាន​កំណើន​ក្នុង​ផលិតកម្ម​កម្ទេច​ថ្ម​ខ្សាច់​ និង​ក្រួស​ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ការ​អភិវឌ្ឍ​យ៉ាង​សម្បើម​លើ​វិស័យ​សំណង់​ក្នុងស្រុក​។​ ក្នុង​ឆ្នាំ​ ២០១៥​ នេះ​ វិនិយោគទុន​ដែល ...

ដំណើរការតាក់តែងច្បាប់

ដំណើរការបង្កើតច្បាប់ គឺជាការបង្កើត និងអនុម័តច្បាប់ថ្មី ឬកែប្រែច្បាប់ចាស់ដែលមានស្រាប់។​នៅព្រះរាជាណាចក្រកម្ពុជា មានស្ថាប័នចំនួន៣ ដែលអាចផ្តួចផ្តើមដំណើរការបង្កើតច្បាប់បានរួមមាន៖ សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា និងនាយករដ្ឋមន្រ្តី។ ច្បាប់ដែលត្រូវបានបង្កើតភាគច្រើនគឺមកពីនាយករដ្ឋមន្រ្តី។​27​ អត្ថបទ​ដែល​បាន​បង្ហាញ​ភាគច្រើន​គឺ​មក​ពី​នាយក​រដ្ឋមន្ត្រី​។​28សាលប្រជុំរដ្ឋសភាកម្ពុជា។ រូបថតដោយសុវណ្ណដារ៉ា ១៨ ថតថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៧។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 3.0។ដំណើរ​ការ​ពិនិត្យ​ និង​អនុម័ត​​សេចក្តី​ព្រាង​ច្បាប់​ប្រសិនបើច្បាប់នេះត្រូវបានផ្តួចផ្តើមគំនិត ឬរៀបចំដោយស្ថាប័នរដ្ឋាភិបាល ច្បាប់នេះត្រូវបានគេហៅថា “​សេចក្តីព្រាងច្បាប់”​។ ដើម្បីផ្តួចផ្តើមសេចក្តីព្រាងច្បាប់  រដ្ឋាភិបាលត្រូវអនុវត្តតាមជំហានទាំងនេះ៖29​ដំបូង រដ្ឋាភិបាលត្រូវពន្យល់ពីតម្រូវការនៃច្បាប់ថ្មី។ ច្បាប់ថ្មីត្រូវតែដោះស្រាយបញ្ហាជាក់លាក់ទាក់ទងនឹងសេដ្ឋកិច្ច សង្គមកិច្ច ឬបញ្ហាផ្សេងៗទៀតជាមួយនឹងគោលនយោបាយដែលបានកំណត់។បន្ទាប់មករដ្ឋាភិបាលត្រូវរៀបចំសេចក្តីថ្លែងការណ៍ ឬសេចក្តីថ្លែងហេតុ អំពីមូលហេតុនៃការបង្កើតច្បាប់ជាពីរដំណាក់កាល។ នៅដំណាក់កាលដំបូង ស្ថាប័នពាក់ព័ន្ធរៀបចំកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធ ក្រសួងដែលរងផលប៉ះពាល់ មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនលើបញ្ហាសង្គមសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នៅដំណាក់កាលទី២ ស្ថាប័នរដ្ឋបាលដែលពាក់ព័ន្ធធ្វើការពិគ្រោះយោបល់ឡើងវិញលើផ្នែកបច្ចេកទេស សង្គមវប្បធម៌ និងនយោបាយ។​សេចក្តីព្រាងច្បាប់ត្រូវបានរៀបចំឡើងស្របតាមស្ថាប័នរដ្ឋាភិបាល៖ ក្រសួង ...

សំណង់

គម្រោងសាងសង់អាគារភ្នំពេញ ថាវវើ ថតដោយ Axel Drainville, នៅថ្ងៃទី ០៤ ឧសភា ២០១១។ ក្រោម អាជ្ញាប័ណ្ណ៖ CC BY-NC 2.0វិស័យឧស្សាហកម្មសំណង់នៅក្នុងប្រទេសកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងខ្លាំង។ យោងតាមទិន្នន័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វិនិយោគទុនក្នុងឆ្នាំ២០១៥ មានតម្លៃប្រមាណ ៣.៥ពាន់លានដុល្លារ ជាកំណើន៤០ភាគរយពីតួរលេខ ២.៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៤ ។64ជាមួយគ្នានឹងវិស័យវាយនភ័ណ្ឌ ទេសចរណ៍ និងកសិកម្ម វិស័យសំណង់ ជាវិស័យមួយក្នុងចំណោមវិស័យចម្បងទាំង៤ ដែលជម្រុញការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។65ការប៉ានស្មានរបស់ធនាគារពិភពលោក បានបង្ហាញថា វិស័យសំណង់ និងអចលនទ្រព្យតំណាងឱ្យ ២ភាគរយនៃតួរលេខ៧.១ នៃកំណើនក្នុងស្រុកសរុប ក្នុងឆ្នាំ២០១៤ ដែលនាំឱ្យវិស័យនេះជាវិស័យតែមួយគត់ដែលរួមចំណែកធំជាងគេក្នុងការលូតលាស់នៃសេដ្ឋកិច្ចជាតិក្នុងឆ្នាំនោះ។66ការរីកចម្រើននៃវិស័យសំណង់នៅកម្ពុជា បានផ្លាស់ប្តូរមុខមាត់នៃទីក្រុងជាច្រើន។ អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យមួយរូបបាននិយាយថា ក្នុងឆ្នាំ២០០៩ ស្ទើរតែមិនមានសំណង់អាគារខុនដូរនោះទេក្នុងរាជធានីភ្នំពេញ  ប៉ុន្តែក្នុងឆ្នាំ២០១៧វិញ មានការំពឹងទុកថាសំណង់ប្រភេទនេះនឹងមានដល់ទៅ ៥,០០០ អាគារ។67កំណើននៃការសាងសង់នេះនៅតែបន្តកើនឡើង បើទោះបីជាសំណើរសើ្នរសុំការសាងសង់ត្រូវចំណាយអស់ថវិការជាច្រើន និងមានរយៈពេលយូរជាងប្រទេសដ៏ទៃទៀតក៏ដោយ។ ...

គ្រោះមហន្តរាយ

គ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតជាគ្រោះមហន្តរាយដែលប៉ះពាល់ដល់ប្រជាជនច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ដែលជានិច្ចកាលគ្រោះថ្នាក់ទាំងនេះរមែងនាំឱ្យមានការចំណាយខ្ពស់ជាងគេផងដែរ។ ការផ្លាស់ប្តូរអាកាសធាតុនឹងធ្វើឱ្យស្ថានភាពនេះកាន់តែលំបាក ដោយរដូវប្រាំងមានអាកាសធាតុកាន់តែក្តៅហួតហែង និងរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំនិងខ្យល់ព្យុះកាន់តែខ្លាំង។តំបន់លិចទឹកនៅក្នុងប្រទេសកម្ពុជា, រូបភាព ថតដោយ Adelia Ribier, នៅថ្ងៃទី ២៤ តុលា ២០០១. ក្រោមអាជ្ញាប័ណ្ណ៖ CC BY-NC-ND 2.0ការរាតត្បាតនៃជម្ងឺក៏អាចនឹងមានផលប៉ះពាល់ទៅកាន់ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ បើទោះបីជាការគម្រាមកំហែងពីប្រភេទជម្ងឺ SARSនិងជម្ងឺផ្តាសាយបក្សីក្នុងពេលថ្មីៗនេះ មិននាំឱ្យមានផលប៉ះពាល់ខ្លាំងទៅកាន់ប្រជាពលរដ្ឋក្នុងចំនួនច្រើនក៏ដោយ។គ្រោះទឹកជំនន់នៅក្នុងប្រទេសកម្ពុជាមានតំបន់ជាច្រើនគួរឱ្យកត់សម្គាល់ដែលជាប្រភេទតំបន់លិចទឹក ហើយទឹកជំនន់ទៅលើតំបន់ទាំងនេះតែងតែកើតមានឡើងជារៀងរាល់ឆ្នាំនៅក្នុងរដូវវស្សា(ចន្លោះពីខែឧសភាដល់ខែតុលា)។ បាតុភូតនេះនាំឱ្យមានគុណប្រយោជន៏ជាច្រើន តួរយ៉ាងផ្តល់សំណើមនិងជីរជាតិដី ជួយដល់ការស្តុកទឹកលើដីនិងទឹកក្រោមដី និងផ្តល់គុណប្រយោជន៍មួយចំនួនទៀតទៅកាន់វិស័យជលផល។យ៉ាងណាមិញ ទឹកជំនន់ជោគជាំនាំឱ្យមានបញ្ហាធ្ងន់ធ្ងរ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM) បានប៉ានប្រមាណថា ទឹកជំនន់ក្នុងឆ្នាំ២០១៣បានធ្វើឱ្យមានការខាតបង់ទៅកាន់វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធនិងលំនៅដ្ឋានប្រជាជនក្នុងទឹកប្រាក់ច្រើនជាង៣៥៥លានដុល្លារ។106 គណៈកម្មាធិការដដែលបានរាយការណ៍ថាទឹកជំនន់នេះបានប៉ះពាល់ដល់ប្រជាជនចំនួន ៣៧៧,៣៥៤គ្រួសារនិងប្រជាពលរដ្ឋប្រមាណ ១.៨លាននាក់ក្នុងខេត្តចំនួន២០។ ទឹកជំនន់បានសម្លាប់មនុស្សអស់ចំនួន១៦៨នាក់ ដែលក្នុងនោះភាគច្រើនជាកុមារ។107ក្នុងករណីគ្រោះទឹកជំនន់ដែលធ្ងន់ធ្ងរបំផុត សេវាសាធារណៈដូចជាវិស័យអប់រំនិងការថែទាំសុខភាពមិនអាចដំណើរការទៅបានយ៉ាងប្រក្រតីនោះទេ។108 ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹកស្អាតនិងប្រព័ន្ធធារាសាស្ត្រ ព្រមទាំងការចែកចាយអគ្គីសនី(ទៅកាន់កន្លែងដែលអាចទៅដល់)ត្រូវបានខូចខាតឬរងការបំផ្លិចបំផ្លាញ ដែលនេះជាទម្ងន់បន្ថែមលើផលប៉ះពាល់រយៈពេលវែង។ ការធ្លាក់ចុះនៃទិន្នផលវិស័យកសិកម្មបន្ទាប់ពីទឹកជំនន់ក្នុងឆ្នាំ២០១៣ត្រូវបានប៉ានស្មានថានឹងកាត់បន្ថយកំណើនទិន្នផលក្នុងស្រុកសរុប(GDP)របស់កម្ពុជាច្រើនជាង០.៥ភាគរយ។109ទឹកជំនន់ក្នុងឆ្នាំ២០០០បានប៉ះពាល់ដល់ប្រជាជនចំនួន ៣.៥លាននាក់ រួមមាន ៨៥,០០០គ្រួសារ(ស្មើរនឹងប្រជាជន ៣៨៧,០០០នាក់) ...

គ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន

ទឹកជំនន់​នៅ​កម្ពុជា​ ឆ្នាំ​២០១១​។ រូបភាព ថត​ដោយ​ គណៈកម្មការ​អឺរ៉ុប​,​ ១១​ តុលា​ ២០១១​។ ក្រោម​អាជ្ញាប័ណ្ណ​ CC BY 2.0។នៅ​ប្រទេស​កម្ពុជា​ ព្យុះ​ ទឹកជំនន់​ និង​រន្ទះបាញ់​ គឺជា​គ្រោះ​មហន្តរាយ​ធម្មជាតិ​ចម្បង​ ដែល​ធ្វើ​ឱ្យ​បាត់បង់​ជីវិត​មនុស្ស​សត្វ​ និង​ការ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ ខណៈ​ដែល​ គ្រោះ​រាំង​ស្ងួត​ បង្ក​ឱ្យ ...

វិស័យឧស្សាហកម្ម

វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​ (​លើកលែង​ ឧស្សាហកម្ម​និស្សា​រណកម្ម​ និង​ការ​រុករក​រ៉ែ​)​ ភាគច្រើន​សំដៅលើ​ វិស័យ​កាត់ដេរ​ កសិកម្ម​ សំណង់​ និង​ទេសចរណ៍​។​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​កំណត់​ទិស​ដៅ​ក្នុង​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ ឲ្យ​ក្លាយទៅជា​ប្រទេស​ ដែល​មាន​ ប្រាក់​ចំណូល​មធ្យម​ក្នុង​ឆ្នាំ​២០៣០​ និង​មាន​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​២០៥០​ ដូច​បាន​កំណត់​ក្នុង​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​ ២០១៤-២០១៨​។​ ទិស​ដៅ​នេះ​ បញ្ជាក់​ពី​តួនាទី​នៃ​វិស័យ​ឧស្សាហកម្ម​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដែល​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​ ចំពោះ​កំណើន​នា​ពេល​អនាគត​។ ...

លទ្ធកម្ម

“បញ្ឈប់អំពើពុករលួយ ចាប់ផ្តើមពីខ្លួនយើង” (ពាក្យស្លោក នៅលើបដា បាតដៃស្អាតស្អំ) ខេត្តក្រចេះ ប្រទេសកម្ពុជា។” រូបថត ថតដោយ World Bank Photo Collection កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០០៦។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0នៅប្រទេសកម្ពុជា រាល់សកម្មភាពទិញទំនិញ សាងសង់ ជួសជុល ការជួលសេវានិងការប្រឹក្សា ដោយរាជរដ្ឋាភិបាល បណ្តាក្រសួង និងទីភ្នាក់រាជរដ្ឋាភិបាល ត្រូវធ្វើឡើង ស្របតាមច្បាប់ស្តីពីលទ្ធកម្មសាធារណៈឆ្នាំ២០១២។190  នីតិវិធី សម្រាប់ វិធីសាស្ត្រដោយឡែក នៃលទ្ធកម្មសាធារណៈ ត្រូវបានប្បញ្ញត្តិនៅក្នុងអនុក្រឹត្យស្តីពី លទ្ធកម្មសាធារណៈ ឆ្នាំ២០០៦។ លទ្ធកម្មសាធារណៈ មានទិសដៅធានាថា ចំណាយ របស់រដ្ឋត្រូវបានគ្រប់គ្រងដោយមានប្រសិទ្ធភាព និងប្រសិទ្ធផល និងត្រូវបានត្រួត ពិនិត្យដោយដំណើរការប្រកបដោយ តម្លាភាព ...

គម្របព្រៃឈើ

គម្រប​ព្រៃឈើ​ នៃ​ប្រទេស​កម្ពុជា​ បាន​ថយ​ចុះ​យ៉ាង​គំហុក​នៅ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។​ នៅ​ឆ្នាំ​១៩៧៣​ ប្រទេស​កម្ពុជា​ មាន​ផ្ទៃដី​ព្រៃ​សរុប​ចំនួន​ ១៣.១​លាន​ហិ​កតា​ ប៉ុន្តែ​ គិត​ត្រឹម​ឆ្នាំ​២០១៤​ គម្រប​ព្រៃរបស់​ប្រទេស​នេះ​ បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ ៨.៧​ លាន​ហិ​កតា​។​ ជា​លើក​ទី​១​ នៅ​ក្នុងអំឡុងពេល​ ៤១​ឆ្នាំ​ ដែល​ ភាគរយ​នៃ​គម្រប​ដី​មិនមែន​ព្រៃ​ (៤៨.៤%)​ មាន​ទំហំ​ធំ​ជាង​ភាគរយ​នៃ​គម្រប​ព្រៃឈើ​ (៤៧.៧%)​។​[ ...

ការរុករករ៉ែ

(English) The mining sector in Cambodia is mostly undeveloped, and active mining enterprises are typically small-scale quarries producing materials for construction, such as laterite, marble, granite, limestone, gravel and sand. There is no industrial-scale extraction of minerals, although many exploration licenses have been granted ...

សត្វ

​សត្វ​នៅ​កម្ពុជា​គឺជា​ទ្រព្យសម្បត្តិ​រដ្ឋ​ក្រោម​មាត្រា​ ៤៨​ នៃ​ច្បាប់​ព្រៃឈើ​ឆ្នាំ​ ២០០២​។​ ច្បាប់​នេះ​បាន​ដាក់​រដ្ឋបាល​ព្រៃឈើ​ឱ្យ​ទទួល​បន្ទុក​កម្មវិធី​ស្រាវជ្រាវ​ និង​កិច្ចការ​អភិរក្ស​។​ រដ្ឋបាល​ព្រៃឈើ​អនុវត្ដ​ការងារ​នេះ​តាម​រយៈ​នាយកដ្ឋាន​សត្វព្រៃ​ និង​ជីវៈចម្រុះ​។​ កម្មវិធី​អភិរក្ស ...

អំពៅ

កំណើន​ផលិតកម្ម​ស្ករ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​បង្កើត​សក្តានុពល​យ៉ាង​សំខាន់​ក្នុង​ការ​ផលិត​ជីវ​ឥន្ធនៈ​ ពី​ដំណាំ​អំពៅ​។​ សក្តានុពល​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅឡើយ​ទេ​ ទោះបីជា​ការ​វិនិយោគ​បរទេស​អាច​បង្ក​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ក៏​ដោយ​។​ ដំណាំ​ស្ករ ...

ការនាំចេញ/នីហរណ

នាយករដ្ឋមន្រ្តីនៃកម្ពុជាលោក ហ៊ុន សែន និងរដ្ឋមន្រ្តីកម្ពុជាដទៃទៀតបានចូលរួមក្នុងកម្មវិធីជំនួយសម្រាប់ការធ្វើពាណិជ្ជកម្មសកលឆ្នាំ ២០១៩។ រូបភាព ដោយ អង្គការពាណិជ្ជកម្មពិភពលោក (WTO), ថតនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩។ ក្រោមអាជ្ញាបណ្ណ CC BY-SA 2.0។បន្ទាប់​ពី​ដំណើរការ​សេដ្ឋកិច្ច​រឹង​មាំ​អស់​រយៈពេល​ពីរ​ទសវត្សរ៍​ ប្រទេស​កម្ពុជា​បាន​ផ្លាស់​ប្តូរ​ទៅ​ជា​ក្រុម​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ​ ២០១៥​ ហើយ​បាន​កំណត់​ទិស​ដៅ​នៃ​ការ​ឈាន​ទៅ​ក្លាយជា​ក្រុម​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ ...

ថាមពលសម្រាប់ការដឹកជញ្ជូន

(English) In Cambodia, petroleum is traditionally the main source of energy for transportation. The petroleum fuels used for transportation include gasoline, diesel, heavy fuel and fuel oil. ...

វិមជ្ឈការ និងវិសហមជ្ឈការ
https://www.flickr.com/photos/worldbank/10476009745/

វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ កំណែទម្រង់​ “​ចេញពី​ឆ​ន្ទះ​”​321  ដែល ​រដ្ឋាភិបាល​ជាតិ ធ្វើការ​ផ្ទេរអំណាច​ ជា​ដំណាក់ៗ​ ទាំង​អំណាច​ហិរញ្ញវត្ថុ​ ឬ​អំណាច​រដ្ឋបាល​ ទៅ​ឱ្យ​ រដ្ឋបាល​មូលដ្ឋាន​ ដើម្បី​គ្រប់គ្រង​កិច្ចការ​ក្នុង​តំបន់​របស់​គេ​។​ស៊ុន សុវ៉ាត់ អាយុ ២៧ឆ្នាំ ទ្រទ្រង់គ្រួសាររបស់លោក ដោយការចិញ្ចឹមមាន់ នៅខេត្តកំពង់ធំ ប្រទេសកម្ពុជា។ រូបថត ថតដោយ ធនាគារពិភពលោក កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៣។ ក្រោមអាជ្ញាប័ណ្ណCC BY-NC-ND 2.0កំណែទម្រង់​តាម​បែប​ប្រជាធិបតេយ្យ ...

កាកបាទក្រហមកម្ពុជា

កាកបាទក្រហមកម្ពុជា គឺជាសង្គមមនុស្សធម៌ដ៏សំខាន់នៅកម្ពុជា។ រដ្ឋាភិបាលបានកំណត់កាកបាទក្រហមកម្ពុជាជាជំនួយដល់ស្ថាប័នសាធារណៈដែលផ្តល់ជំនួយមនុស្សធម៌។ ក្រៅពីទីស្នាក់ការជាតិ កាកបាទក្រហមកម្ពុជា មានសាខាចំនួន ២៥ នៅគ្រប់បណ្តាលខេត្តនៃព្រះរាជាណាចក្រកម្ពុជា។364 កាកបាទក្រហមកម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៥៥​ ហើយ​បាន​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទក្រហម​ ចាប់តាំងពី​ពេល​នោះ​មក​។​365​ គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទក្រហម​ និង​កាកបាទក្រហមកម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ភាព​ជា​ដៃគូ​រយៈពេល​បី​ឆ្នាំ​ក្នុង​ឆ្នាំ​២០១៦​។ ...

ការអប់រំ និងការផ្សព្វផ្សាយ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

ប្រទេស​កម្ពុជា​ទទួលស្គាល់​តួនាទី​ដ៏​សំខាន់​នៃ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ក្នុង​សតវត្ស​ទី​២១​ ហើយ​មាន​បំណង​ផ្លាស់​ប្តូរ​ និង​បញ្ចូល​បច្ចេកវិទ្យា​ទៅ​ក្នុង​ធនធានមនុស្ស​តាម​រយៈ​វិស័យ​អប់រំ​។​ គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត​ដើម្បី​សម្រេច​គោលដៅ​ដូច​ជា​ គោលការណ៍​ណែនាំ​គោលនយោបាយ ...

ទន្លេ និងបឹង

រូបចាងឆ្លុះនៃបឹងទន្លេសាប។ រូបភាពដោយ Mariusz Kluzniak។ បង្ហោះថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១២។ ក្រោមអាជ្ញាបណ្ណ CC BY-NC-ND 2.0បើទោះបីជាគ្រោះរាំងស្ងួតកើតមាននៅក្នុងប្រទេសកម្ពុជាជារឿយៗ ប្រទេសកម្ពូជាមានប្រភពទឹកជាច្រើន ដែលភាគច្រើនហូរទៅកាន់ទន្លេមេគង្គនិងបឹងទន្លេនៃទន្លេសាប។ បឹងនិងទន្លេនៅក្នុងប្រទេសកម្ពុជាមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចនិងអេកូឡូស៊ី។ប្រព័ន្ធអេកូឡូស៊ីនិងជីវៈចម្រុះនៃបឹងនិងទន្លេទន្លេមេគង្គស្ថិតក្នុងចំណោមទន្លេដែលវែងជាងគេនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេនៅក្នុងពិភពលោក ហើយទន្លេនេះដើរតួនាទីសំខាន់សម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជានិងបម្រើជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេស។476 ទន្លេនេះមានប្រភពនៃខ្ពង់រាបទីបេបក្នុងរយៈកម្ពស់ប្រមាន ៤,៥០០ម៉ែត្រ ដោយហូរកាត់ប្រទេសចំនួន៦ពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម និងទៅកាន់សមុទ្រចិនខាងត្បូង។ ទន្លេនេះមានប្រវែង ៤,៨០០ គីឡូម៉ែត្រនិងមានផ្ទៃស្ទុកទឹកទំហំ ៧៩៥,០០០ ម៉ែត្រក្រឡា។ មានដៃទន្លេជាច្រើនដែលជំនួសដល់ការហូរកាត់របស់ទន្លេនេះ យ៉ាងណាមិញ នៅក្នុងប្រទេសកម្ពុជា ទន្លេមេគង្គក្តោបក្តាប់៩៥ភាគរយនៃប្រភពទឹកសរុបរបស់ប្រទេសនេះ។ ទន្លេនេះបង្ហាញពី”ចំនុចរបត់” សម្រាប់វារីអគ្គិសនីចំនួន ៣៖ក្រុងស្ទឹងត្រែង (ប្រមាណ ៥០គីឡូម៉ែត្រពីប្រទេសឡាវ) ដែលមានទន្លេសេកុង ទន្លេសេសាននិង ស្ទឹងពួកហូរចូលទៅក្នុងទន្លេធំ។ខេត្តក្រចេះ ដែលសណ្ឋានដីផ្លាស់ប្តូរពីខ្ពង់រាបទៅកាន់ទំនាប ដែលជំរុញឱ្យមានការ ផ្លាស់ប្តូរនៃការស្តុកទឹកសម្រាប់ជលសាស្ត្រនិងអាងស្តុកទឹក។ក្រុងភ្នំពេញ ដែលជាកន្លែងចាប់ផ្តើមនៃប្រព័ន្ធអាងទន្លេមេគង្គ ពិសេសស្រាប់តំបន់មេគង្គក្រោម។ព្រែកតូចៗចំនួន៤ បានបែកចេញពីទន្លេមេគង្គ៖ ព្រែកព្រះ ...

វិនិយោគិនបរទេស

អ្វី​ដែល​អ្នក​គួរ​ដឹង​អំពី​ប្រទេស​កម្ពុជា​មុន​ពេល​វិនិយោគ​​កន្លង​មក​ប្រទេស​កម្ពុជា​បាន​ទទួល​​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ជា​ច្រើន​ ដែល​ប្រសើរ​ជាង​ការ​ព្យាករណ៍​ចំនួន​បី​ដង​ ហើយ​ទទួល​បាន​ពិន្ទុ​ ៣,៦​ ដែល​បាន​ក្លាយជា​ប្រទេស​កំពូល​ទាំង ...

មូលនិធិសម្រាប់ការកាន់កាប់ដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិដីធ្លី

ទីស្នាក់ការកណ្តាលធនាគារពិភពលោក ឆ្នាំ២០១៣៖ កិច្ចប្រជំុនិទាឃរដូវធនាគារពិភពលោក/មូលនិធិរូបិយវត្ថុអន្ដរជាតិ។រូបភាព ថតដោយ ស៊ីម៉ុន ឌី ម៉ាកខត ធនាគារពិភពលោក កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៣។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0​ទិន្នន័យ​មូលនិធិ​អំពី​ជំនួយ​ និង​ការ​អភិវឌ្ឍ​លើ​បញ្ហា​កាន់កាប់​ដីធ្លី​ និង​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ បង្ហាញ​ពី​រូបភាព​មិន​ពេញ​ និង​មិន​ស៊ីគ្នា​។​ បើ​ទោះជា​មាន​ប្រភព​ជា​ច្រើន​តាមដាន​ពី​មូលនិធិ​ផ្តល់​ជំនួយ​ ជា​រឿយៗ​ ប្រភព​ទាំងនោះ​ បង្ហាញ​ព័ត៌មាន​មិន​ពេញលេញ​ ដោយសារ ...

គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព

នៅ​ក្នុង​ខែកញ្ញា​ ឆ្នាំ​ ២០១៥​ មហាសន្និបាត​អង្គការសហប្រជាជាតិ​ បាន​អនុម័ត​នូវ​របៀបវារៈ​ឆ្នាំ​ ២០៣០​ ថ្មី​ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​ គោលដៅ​ទាំងនេះ​មាន​ចំនួន​ ១៧​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ដោយ​មាន​គោលបំណង​ដើម្បី​នាំ​ទៅ​រក​សកម្មភាព ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

TNW5K
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!