ថាមពលសម្រាប់ការដឹកជញ្ជូន

ប្រទេសកម្ពុជា បានប្រើប្រាស់ប្រេងជាប្រភពសំខាន់នៃថាមពលសម្រាប់ការដឹកជញ្ជូន ជាយូរណាស់មកហើយ។ ប្រេងឥន្ធនៈ​ដែលប្រើសម្រាប់ការដឹកជញ្ជូន មានដូចជា ប្រេងសាំង ម៉ាស៊ូត និងប្រេងខ្មៅ ជាដើម។ នាពេលបច្ចុប្បន្ន ប្រទេសកម្ពុជា មានក្រុមហ៊ុនចែកចាយប្រេងធំៗចំនួន៨ ដូចជា ក្រុមហ៊ុនកាល់តិច, ក្រុមហ៊ុនសូគីម៉ិច គ្រុបខូអិលធីឌី, ក្រុមហ៊ុនកម្ពុជាតេលា, ក្រុមហ៊ុន ភីធីធី (ខេមបូឌា) លីមីតធីត, ក្រុមហ៊ុនតូតាល់កម្ពុជា, ក្រុមហ៊ុន ប្រាយវ៉ិចតូរីមេគង្គ, ក្រុមហ៊ុនសាវីម៉ិច, និង ក្រុមហ៊ុន LHR។

A tuk-tuk refilling gasoline. Photo by The Shifted Librarian, taken on 13 October 2008. Licensed under Creative Commons Attribution-NonCommercial-ShareAlike 2.0 Generic.

រ៉ឺម៉កកង់បីកំពុងចាក់សាំង។ រូបភាព ថតដោយ The Shifted Librarian, ១៣ តុលា ២០០៨។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA 2.0

ប្រេងសាំង និងម៉ាស៊ូតនៅកម្ពុជា មានតម្លៃខ្ពស់ជាងប្រទេសជិតខាង។ យោងតាមធនាគារពិភពលោក ពីឆ្នាំ ២០១០ ដល់ ២០១៤ តម្លៃប្រេងម៉ាស៊ូតជាមធ្យមនៅកម្ពុជា គឺ ១.២៤ ដុល្លារក្នុងមួយលីត្រ រីឯតម្លៃមធ្យមនៅក្នុងប្រទេសថៃ ០.៩០ ដុល្លារប្រទេសវៀតណាម ០.៩១ ដុល្លារ និងប្រទេសឡាវ ១.០៨ ដុល្លារ តែប៉ុណ្ណោះ។1

នៅដើមឆ្នាំ២០១៥ កាសែតភ្នំពេញប៉ុស្តិ៍ បានចេញផ្សាយថា រាជរដ្ឋាភិបាលកម្ពុជា កំពុងពិចារណាលើច្បាប់ក្នុងការគ្រប់គ្រងលើតម្លៃប្រេងរបស់អ្នកប្រើប្រាស់ ជាកិច្ចប្រឹងប្រែងក្នុងការគ្រប់គ្រងការប្រែប្រួលទីផ្សារ។2

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានកំណត់គោលការណ៍ក្នុងការជួបប្រជុំជាមួយនឹងក្រុមហ៊ុនចែកចាយប្រេង រៀងរាល់១០ថ្ងៃម្តង ដើម្បីពិនិត្យមើលឡើងវិញនូវតម្លៃប្រេងបច្ចុប្បន្ន ហើយធានាថាតម្លៃប្រេងជាសកល ឆ្លុះបញ្ជាំងនឹងតម្លៃប្រេងនៅកម្ពុជា។ បន្ថែមទៀតនោះ ការជួបប្រជុំនេះ ក៏ពិភាក្សាពីបញ្ហាប្រឈមរបស់ក្រុមហ៊ុនផងដែរ។

បន្ទាប់ពីមានការជម្រុញឱ្យក្រុមហ៊ុនចែកចាយប្រេងធ្វើការបញ្ចុះតម្លៃ នៅដើមឆ្នាំ ២០១៥ តម្លៃសាំងបានចុះថោកបំផុត ៣,៣០០ រៀល (០.៨១ ដុល្លារ) ក្នុងមួយលីត្រ ហើយតម្លៃសាំងដែលថ្លៃបំផុតគឺ ៤,០៥០ រៀល (១ ដុល្លារ) ក្នុងមួយលីត្រ។ រីឯ តម្លៃប្រេងម៉ាស៊ូតដែលមានតម្លៃថោកបំផុតគឺ ២,៨០០ រៀល (០.៦៩ ដុល្លារ) ក្នុងមួយលីត្រ និងមានតម្លៃថ្លៃបំផុត ៣,៩០០ រៀល (០.៩៦ ដុល្លារ) ក្នុងមួយលីត្រ។

ប្រេងបម្រុងនៅកម្ពុជា

ប្រេងកាតនៅក្នុងប្លុក A របស់កម្ពុជា ត្រូវបានរំពឹងទុកថានឹងផ្តល់ បរិមាណប្រេងប្រមាណ១០,០០០ បារ៉ែលក្នុងមួយថ្ងៃ។3

ក្រសួងរ៉ែ និងថាមពល កំពុងស្ថិតនៅក្នុងដំណាក់កាលដំបូង ក្នុងការអភិវឌ្ឍក្រុមហ៊ុនប្រេងដែលគ្រប់គ្រងដោយរដ្ឋ យោងតាមសេចក្តីរាយការណ៍ របស់កាសែតខេមបូឌាដេលី។ ប្រសិនបើ ក្រុមហ៊ុនរដ្ឋនេះ ត្រូវបានបង្កើតឡើង តួនាទី​​​របស់​​​ក្រុមហ៊ុន​​​នេះ នឹងវិនិយោគលុយនៅក្នុងវិស័យឧស្សាហកម្មប្រេង និងឧស្ម័ន។4

គួរឱ្យកត់សម្គាល់ផងដែរថា ច្បាប់ស្តីពីការគ្រប់គ្រងប្រេង កំពុងធ្វើពង្រាង។ ប្រសិនបើរដ្ឋាភិបាលសម្រេចបង្កើតក្រុមហ៊ុនប្រេងផ្ទាល់ខ្លួន ដូច្នេះតួនាទី និងភារកិច្ចរបស់ខ្លួន ត្រូវតែចែងបញ្ជាក់នៅក្នុងច្បាប់ប្រេងកាតថ្មី។5

ថាមពលដើរដោយព្រះអាទិត្យ

ក្រុមហ៊ុនថាមពលរបស់ប្រទេសអូស្ត្រាលី Star 8 កំពុងផលិតមធ្យោបាយដឹកជញ្ជូនដើរដោយថាមពលពន្លឺព្រះអាទិត្យ នៅក្នុងប្រទេសកម្ពុជា ក្នុងនោះរួមមាន រ៉ឺម៉កកង់បី និងឡានក្រុង ដើរដោយថាមពលព្រះអាទិត្យ។6 ក្រុមហ៊ុននេះ បានចាប់ផ្តើមប្រតិបត្តិការរោងចក្រសូឡាដំបូងនៅរាជធានីភ្នំពេញ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៤ ហើយគ្រោងនឹងធ្វើការសាងសង់រោងចក្រសូឡាទីពីរ នៅឯកំពង់ផែស៊ូជីង ក្នុងខេត្តសៀមរាប។7

កាលពីឆ្នាំ២០១៤ ការវិនិយោគរួមគ្នារវាងក្រុមហ៊ុនស៊ូជីង និង Star8 បានប្រកាសថា នឹងគ្រោងធ្វើដាក់ដំណើរការរថយន្តក្រុង​សូឡា​ចំនួន ៥០ គ្រឿង នៅខេត្តសៀមរាប។ រថយន្តក្រុងទាំងនោះ ត្រូវបានបំពាក់ជាមួយនឹងបន្ទះស្រូបពន្លឺព្រះអាទិត្យនៅលើដំបូល ដើម្បីសាកអាគុយ ដូច្នេះរថយន្តទាំងនោះ មិនចាំបាច់ចាក់សាំងទេ។ អាគុយដែលសាកពេញ អាចដំណើរការបានរយៈពេល ៦ទៅ៨ម៉ោង និងអាចរត់បាន ៩០ គីឡូម៉ែត្រ។ យោងតាម កាសែតភ្នំពេញប៉ុស្តិ៍ បានរាយការណ៍ថា រថយន្តក្រុងថ្មីនេះ មានតម្លៃ ២៣,០០០ ដុល្លារអាមេរិក ក្នុងមួយគ្រឿង។8

រ៉ឺម៉កកង់បីសូឡា របស់ក្រុមហ៊ុន Star 8 មានតម្លៃចន្លោះពី ២,០០០ ទៅ ៤,០០០ ដុល្លារអាមេរិក ក្នុងមួយគ្រឿង។9 កាលពីចុងឆ្នាំ២០១៤នេះ អង្គការ Aziza បានចាប់ផ្តើមប្រើរ៉ឺម៉កកង់បី ដើរដោយថាមពលព្រះអាទិត្យនេះ ជារទេះសម្រាប់លក់កាហ្វេ។10

បានធ្វើបច្ចុប្បន្នភាព៖ ៣០ កញ្ញា ២០១៥

ទាក់ទងនឹងថាមពលសម្រាប់ការដឹកជញ្ជូន

ឯកសារយោង

  1. 1. “តម្លៃប្រេងម៉ាស៊ូត (គិតជាដុល្លារអាមេរិក ក្នុងមួយលីត្រ).” ធនាគារពិភពលោក. ដកស្រង់ ២៧ កក្កដា ២០១៥. http://data.worldbank.org/indicator/EP.PMP.DESL.CD.
  2. 2. Morton, Eddie. “រដ្ឋាភិបាល​គ្រោង​ធ្វើ​បទ​ប្បញ្ញត្តិ​គ្រប់​គ្រងទៅ​លើ​តម្លៃ​ប្រេង​នៅ​កម្ពុជា.” កាសែតភ្នំពេញប៉ុស្តិ៍, ២២ មករា ២០១៥. ដកស្រង់ ២៥ កក្កដា ២០១៥. http://bit.ly/1BgCdhm.
  3. 3. កង សុធា និង គ្រិស ម៉ូល្លឺរ. “រដ្ឋាភិបាល​​​ពិចារណា​​​បង្កើត​​​ក្រុមហ៊ុន​​​ប្រេង​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋ​​​.” ខេមបូឌា ដេលី, ១២​ មិនា ២០១៥. ដកស្រង់ ២៧ កក្កដា ២០១៥. http://www.cambodiadailykhmer.com/news/23359/.
  4. 4. ដូចលេខយោងខាងលើ
  5. 5. ដូចលេខយោងខាងលើ
  6. 6. “រថយន្តសូឡា.” Star 8. ដកស្រង់ ២៧ កក្កដា ២០១៥. http://www.star8.com.au/
  7. 7. De Carteret, Daniel. “រថយន្តសូឡានៅអង្គរ.” កាសែតភ្នំពេញប៉ុស្តិ៍, ៦ កញ្ញា ២០១៤. ដកស្រង់ ២៧ កក្កដា ២០១៥. https://www.phnompenhpost.com/post-weekend/solar-buses-temples-angkor
  8. 8. ដូចលេខយោងខាងលើ
  9. 9. Vorajee, Ismail. “Star8 សំលឹងមើលអនាគតថាមពលសូឡា.” កាសែតខ្មែរថាម, ២៩ មករា ២០១៥. ដកស្រង់ ២៧ កក្កដា ២០១៥. http://www.khmertimeskh.com/news/8436/star8-looks-to-a-solar-future/.
  10. 10. Wright, Louisa. “រ៉ឺម៉កកង់បីសូឡាដំបូង ជួយស្ត្រីពីចាកចេញពីទីលានចាក់សម្រាម.” កាសែតភ្នំពេញប៉ុស្តិ៍, ២០ ធ្នូ ២០១៤. ដកស្រង់ ២៧ កក្កដា ២០១៥. https://www.phnompenhpost.com/post-weekend/first-solar-tuk-tuk-helps-women-get-dumps
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

p4SBC
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!