ការឆ្លើយតបទៅនឹងកូវីដ-១៩៖ គោលនយោបាយ និងការគ្រប់គ្រងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា
ការលេចឡើង និងការរីករាលដាលនៃជំងឺកូវីដ-១៩ បាននាំមកនូវសម្ពាធសេដ្ឋកិច្ចយ៉ាងខ្លាំងដល់ប្រជាជាតិនានាជុំវិញពិភពលោក។ ខណៈដែលសម្ពាធមកលើប្រទេសកម្ពុជាកើតឡើងក្នុងទិដ្ឋភាពជាច្រើនទៅលើផ្នែកសេដ្ឋកិច្ចរបស់ប្រទេស ...
ធ្យូងថ្ម
ទោះបីជាការរុករកបានបង្ហាញថាមានវត្តមានធនធានធ្យូងថ្មមួយចំនួនតូចនៅភាគខាងជើងនៃប្រទេសកម្ពុជាក៏ដោយ ពុំមានការរុករករ៉ែជាលក្ខណៈឧស្សាហកម្មណាមួយបានចាប់ផ្តើមឡើងនោះទេ។ ធ្យូងថ្មដែលប្រើប្រាស់សម្រាប់ការផលិតអគ្គិសនីនិងគោលបំណងផ្សេងទៀតត្រូវ ...
គោលដៅទី១១ ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព
គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី១១ ស្តីពីការ “ធ្វើឱ្យទីក្រុង និងទីកន្លែងតាំងទីលំនៅថ្មីសម្រាប់ប្រជាជន មានលក្ខណៈ បរិយាប័ន្ន សុវត្ថិភាព ធន់ និងមានចីរភាព” មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវលំនៅដ្ឋាន ការដឹកជញ្ជូន កន្លែងសាធារណៈ ...
ធនាគារជាតិនៃកម្ពុជា
ធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ តាមរយៈច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃធនាគារជាតិកម្ពុជា។85 ធនាគារជាតិនៃកម្ពុជាគឺជាធនាគារកណ្តាលរបស់ប្រទេស ដែលមានបេសកកម្មចម្បងសម្រាប់កំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុដើម្បីរក្សា ...
ក្រសួងពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្ម ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ ដោយច្បាប់។ ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម ត្រូវបានកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ រដ្ឋមន្ត្រីទទួលបន្ទុកក្រសួងពាណិជ្ជកម្ម ត្រូវបានជ្រើសរើសដោយនាយករដ្ឋមន្ត្រី និង តែងតាំងដោយព្រះមហាក្សត្រ។ បន្ទាប់ពីបានទទួលសេចក្តីទុកចិត្តពីរដ្ឋសភា រដ្ឋមន្ត្រីត្រូវបានតែងតាំងជាមួយនឹងគណៈរដ្ឋមន្ត្រីទាំងមូល ដោយព្រះរាជក្រឹត្យ។ ...
ការនេសាទ ការចិញ្ចឹមត្រី និងជលវប្បកម្ម
អ្នកនេសាទត្រីម្នាក់កំពុងពិនិត្យមើលត្រី។ រូបភាព ថតដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍអន្តរជាតិ (USAID), ១៦ តុលា ២០១២។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។កម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលមានការនេសាទត្រីទឹកសាបដ៏ច្រើន ក្នុងពិភពលោក។ វិស័យជលផលរបស់កម្ពុជា រួមមានការនេសាទចិញ្ចឹមក្រពះ និងការនេសាទទ្រង់ទ្រាយធំ និងការប្រមូលផល ការកែច្នៃ និងទីផ្សារ។វិស័យជលផល ដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភ ដែលរួមមានទឹកសាប ទឹកសមុទ្រ និងវារីវប្បកម្ម។ បឹងទន្លេសាប និងទន្លេសាប ត្រូវបានចាត់ទុកថាជាប្រភពត្រីទឹកសាបដ៏សំបូរបំផុតក្នុងពិភពលោក ដែលផ្តល់ទិន្នផលត្រីទឹកសាបប្រចាំឆ្នាំប្រមាណ៧៥ភាគរយ និង ...
ការកម្រិតពន្ធអាករ
ឡានដឹកទំនិញធនធ្ងន់នៅលើកំណាត់ផ្លូវមួយនៃរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ រូបភាព ថតដោយ Phalinn Ool កាលនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0អគ្គនាយកដ្ឋានពន្ធដារ បានរាយការណ៍ពីចំណូលពន្ធនា ៩០០លានដុល្លារអាមេរិក នៅឆ្នាំ២០១៣ និង ១.០៦ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០១៤ ដែលមានកំណើន ១៧.៧ ភាគរយ។146 លើសពីនេះ សម្រាប់រយៈពេល ៩ខែដំបូង នៃ ...
គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីផ្សារមូលបត្រ
ស្ទើតែពេញមួយសតវត្សរ៍ទី ២១ ប្រទេសកម្ពុជាមានការរីកចំរើនផ្នែកសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ ដោយបានផ្លាស់ប្តូរពីប្រទេសដែលមានភាពចលាចលនយោបាយ ទៅជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតមួយនៅលើពិភពលោក។ ប្រទេសកម្ពុជាបាន ...
ជំនួយអភិវឌ្ឍន៍ទ្វេភាគី
ស្ពានភូមិដូងលើទន្លេតាតៃ។ រូបភាព ដោយ Robert Tyabji, ថតនៅថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១០។ ក្រោមអាជ្ញារបណ្ណ CC BY-NC-ND 2.0។ជំនួយទ្វេភាគី គឺជាជំនួយដែលផ្តល់ដោយផ្ទាល់ដោយរដ្ឋាភិបាលមួយទៅឱ្យរដ្ឋាភិបាលមួយទៀត ឬទៅឱ្យអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ។199 រាជរដ្ឋាភិបាលនៃកម្ពុជាបាននឹងកំពុងទទួលជំនួយទ្វេភាគីចាប់តាំងពីការបោះឆ្នោតនៅឆ្នាំ ១៩៩៣។ ដូច្នេះហើយ ទើបប្រទេសកម្ពុជាបានទទួលមូលនិធិយ៉ាងច្រើនសន្ធិកសន្ធាប់ពីបណ្តាដៃគូអភិវឌ្ឍន៍អន្តរជាតិនានា។200ខ្ទង់ចំនាយផ្លូវការនៃជំនួយសម្រាប់ឆ្នាំ ២០១៥ មានចំនួន ៨១៧,៥៦៥,៧៥១ ដុល្លារអាមេរិក និងប្រាក់ចំនួន ១,០៣៩,៤៨០,២៩២ ដុល្លារអាមេរិក ដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០១៦ (ខ្ទង់ចំនាយជាក់ស្តែងនៅមិនទាន់មាននៅឡើយទេនៅពេលនេះ)។ ជំនួយប្រភេទនេះត្រូវបានផ្តល់ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណង កម្ចី និង ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA)។ អស់រយៈពេលប៉ុន្មានទស្សវត្សមកនេះ ជំនួយទ្វេភាគីបានផ្លាស់ប្តូរយ៉ាងលើសលុបលើមូលនិធិជំនួយឥតសំណងវិញ។ ប្រទេសជាច្រើនមាន “កិច្ចព្រមព្រៀងសហប្រតិបត្តិការ” ជាមួយរាជរដ្ឋាភិបាលកម្ពុជាចំពោះប្រភេទជំនួយមួយចំនួន។201 កិច្ចព្រមព្រៀងប្រភេទទាំងនេះអនុញ្ញាតឱ្យប្រទេសម្ចាស់ជំនួយមានធាតុបញ្ជូលមួយចំនួន ទៅតាមប្រភេទនៃគម្រោងណាមួយដែលមូលនិធិជំនួយរបស់ពួកគេនឹងផ្តល់ទៅឱ្យ ប៉ុន្តែដោយសារតែធម្មជាតិនយោបាយនៃជំនួយទ្វេភាគី គម្រោងទាំងនេះនឹងត្រូវបានរំពឹងថានឹងមិនសូវមានច្រើននៅក្នុងគម្រោងសង្គមស៊ីវិលនានា ...
វេទិកាថ្នាក់ជាតិស្តីពីឥទ្ធិពលនៃបទប្បញ្ញត្តិស្តីពីព្រៃឈើ និងដីធ្លីទៅលើសហគមន៍មូលដ្ឋាន និងដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំវេទិកាថ្នាក់ជាតិស្តីពី “ឥទ្ធិពលនៃបទប្បញ្ញត្តិស្តីពីព្រៃឈើ និងដីធ្លីទៅលើសហគមន៍មូលដ្ឋាន និងដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន” កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ...
តំបន់ការពារ
ស្របពេលដែលប្រទេសកម្ពុជាបានងើបចេញពីសង្គ្រាមអស់រយៈពេលជាច្រើនឆ្នាំមក សម្ពាធបានកើនឡើងទៅលើការប្រើប្រាស់និងការគ្រប់គ្រងធនធានធម្មជាតិនិងតំបន់រសើបនានា។ ជាការឆ្លើយតបទៅនឹងសម្ពាធទាំងនេះ តំបន់ការពារមួយចំនួនត្រូវបានបង្កើតឡើងក្រោមព្រះរាជក្រឹត្យឆ្នាំ១៩៩៣ ដើម្បីការពារតំបន់ដែលមានសារៈសំខាន់ ផ្នែកបរិស្ថាននិង វប្បធម៌។ ...
គ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន
ទឹកជំនន់នៅកម្ពុជា ឆ្នាំ២០១១។ រូបភាព ថតដោយ គណៈកម្មការអឺរ៉ុប, ១១ តុលា ២០១១។ ក្រោមអាជ្ញាប័ណ្ណ CC BY 2.0។នៅប្រទេសកម្ពុជា ព្យុះ ទឹកជំនន់ និងរន្ទះបាញ់ គឺជាគ្រោះមហន្តរាយធម្មជាតិចម្បង ដែលធ្វើឱ្យបាត់បង់ជីវិតមនុស្សសត្វ និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ខណៈដែល គ្រោះរាំងស្ងួត បង្កឱ្យ ...
ការរុករករ៉ែដោយដៃ
ការរ៉ុករកដោយដៃ ជាការរ៉ុករករ៉ែខ្នាតតូច ដែលជានិច្ចកាលរួមមានសមាជិកគ្រួសារ រឺសហគមន៍តូចៗ និងមានបចេ្ចកទេសមានកម្រិត។ ការរ៉ុករកអាចធ្វើទៅតាមរដូវកាលជាមួយការងារដ៏ទៃទៀត ដូចជាការងារភ្ជួររាស់ជាដើម។ ការរ៉ុករកដោយដៃមានលក្ខណៈជាន់គ្នាច្រើនជាមួយការរ៉ុករករ៉ែត្បូង។ កម្មករដែលធ្វើការរ៉ុករកដោយដៃភាគច្រើនផ្តោតសំខាន់ទៅលើរ៉ែដែលអាចរ៉ុករកបាន ពិសេសគឺរ៉ែមាស។ ការរ៉ុករកច្រើនកើតឡើងនៅបាតទន្លេចាស់ និងតាមអណ្តូងរ៉ែម្តងម្កាល។ចំនួននៃអ្នកដែលប្រកបរបរនេះមានប្រមាណ ពី៥០០០ទៅ៦០០០នាក់រហូតទៅដល់រាប់ម៉ឺននាក់។ ...
គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីជំនួយផ្នែកច្បាប់
គោលនយោបាយសាធារណៈ គឺជាប្រព័ន្ធនៃច្បាប់ វិធានការប្បញ្ញត្តិ និងផែនការសកម្មភាពដែលបានអនុវត្តដោយរដ្ឋាភិបាល ដើម្បីធានាថាមុខងាររបស់ខ្លួនត្រូវបានអនុវត្តតាមការរំពឹងទុក និងសង្គតភាព។278 គោលនយោបាយទាំងនេះជាទូទៅគូសបញ្ជាក់ពីគោលការណ៍ណែនាំនៃ ...
អស្សាមិករណ៍
(English) The Constitution of the Kingdom of Cambodia and the Land Law of 2001 both guarantee an individual’s right to property protection. Though part of the Government’s policy framework since 2002, not until 2010 did a legal framework exist to govern the process by which ...
គោលនយោបាយ និងការគ្រប់គ្រងពលកម្ម
កុមារកំពុងធ្វើការជាមួយនឹងដុំឥដ្ឋ នៅប្រទេសកម្ពុជា។ រូបភាព ថតដោយ ជា សុដានី កាលពីថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០១៣។ ក្រោមអាជ្ញាប័ណ្ណ CC BY 2.0។ប្រទេសកម្ពុជា មានប្រជាជនសរុបជាង១៥លាននាក់ ដែលភាគច្រើនមានអាយុក្រោយ៣០ឆ្នាំ។ មនុស្សប្រហែលជា ២៥០,០០០នាក់ ឈានជើងចូលទីផ្សារការងារ ជារៀងរាល់ឆ្នាំ។293 បើទោះបីជាមានកំណើនផលិតផលក្នុងស្រុកសរុបជាមធ្យមប្រមាណជា ៧ភាគរយ ក្នុង ...
អ្នកផ្តល់ជំនួយផ្នែកច្បាប់
ជំនួយផ្នែកច្បាប់ត្រូវបានផ្តល់ជូនដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលដែលទទួលមូលនិធិអន្តរជាតិ និងក្រុមមេធាវីការពារប្រយោជន៍សាធារណៈ។ ក្រុមមេធាវីពិសេសក្រោមការត្រួតពិនិត្យរបស់នាយករដ្ឋមន្ត្រី មានគោលបំណងជួយស្ត្រីក្រីក្រ ជាពិសេសអ្នកជាប់ ...
ថវិកា
សមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា និងសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាប្រារព្ធអបអរសាទរទិវាគ្រូ បង្រៀននៅប្រទេសកម្ពុជា។ រូបថត ថតដោយអង្គការអប់រំអន្តរជាតិ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០០៩។ ក្រោយអាជ្ញាប័ណ្ណ CC BY-NC 2.0ច្បាប់ថវិកានៃប្រទេសកម្ពុជា កំណត់អំពីចំណាយនិងចំណូលប៉ាន់ស្មានរបស់រដ្ឋ។ ច្បាប់នេះ គឺជា ឧបករណ៍គោលនយោបាយសំខាន់បំផុត សម្រាប់រាជរដ្ឋាភិបាល ដោះស្រាយតម្រូវការរបស់ប្រជា ជន។ ក្រោយការចង្អុលបង្ហាញពីនាយករដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលខុសត្រូវ លើ កិច្ចការរៀបចំថវិកា ទាក់ទង ...
គ្រោះរាំងស្ងួត
ចំការដំណាំដំឡូងមីនៅខេត្តសៀមរាប, ប្រទេសកម្ពុជា. រូបថត ដោយ CIAT, ថតនៅថ្ងៃទី ០៩ ធ្នូ ២០១៤។ ក្រោមអាជ្ញាបណ្ណ CC BY-NC-SA 2.0គ្រោះរាំងស្ងួតដែលកម្ពុជាធ្លាប់ជួបប្រទះកន្លងមក គឺជាគ្រោះនៃកង្វះទឹកដែលជាទូទៅបណ្តាលមកពី៖រដូវវស្សាមានភាពយឺតយ៉ាវ (ជាធម្មតាចាប់ផ្តើមពីខែឧសភា ឬមិថុនា ដល់ខែតុលា ហើយនាំមកនូវទឹកភ្លៀងប្រមាណ ៨០ភាគរយនៃបរិមាណទឹកភ្លៀងសរុបប្រចាំឆ្នាំ)រដូវវស្សាមានរយៈពេលខ្លី ឬមានភាពមិនប្រក្រតីភ្លៀងធ្លាក់តិចជាងកម្រឹតមធ្យមកូនរដូវប្រាំងមានរយៈពេល ៣ សប្តាហ៍ ឬច្រើនជាងនេះក្នុងអំឡុងនៃរដូវវស្សា។ កូនរដូវប្រាំងជាទូទៅកើតឡើងនៅក្នុងខែសីហា។គ្រោះរាំងស្ងួត ផ្តល់ផលប៉ះពាល់ទាំងផ្នែកសង្គម សេដ្ឋកិច្ច និងបរិស្ថាន ដល់ប្រជាជនកម្ពុជា ដោយសារប្រជាជនភាគច្រើនរស់នៅតាមទីជនបទ និងពឹងផ្អែកយ៉ាងខ្លាំងលើរបរកសិកម្ម។ សុវត្ថិភាពទឹក ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយសុវត្ថិភាពស្បៀងអាហារ។ ភាពងាយរងគ្រោះនៃសហគមជាច្រើននៅទីជនបទ ជាមួយនឹងភាពធន់កម្រិតទាប និងធនធាននៅមានកម្រិតផងនោះ វាសរបញ្ជាក់ថា គ្រោះរាំងស្ងួតអាចត្រូវការការចំណាយច្រើន។គ្រោះរាំងស្ងួតធ្ងន់ធ្ងរបានប៉ះទង្គិចដល់ប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ។ គ្រោះរាំងស្ងួត ជាញឹកញាប់ប្រែប្រួលពីខេត្តមួយទៅខេត្តមួយ ជាមួយគ្នានេះដែរ ខេត្តដែលរងការប៉ះពាល់ខ្លាំងជាងគេមាន ខេត្តកំពង់ស្ពឺ តាកែវ និងបាត់ដំបង។ នៅកម្រិតថ្នាក់ជាតិ ក្នុងសតវត្សនេះមានគ្រោះរាំងស្ងួតបានកើតឡើងច្រើនដូចជានៅក្នុងឆ្នាំ ...
ច្បាប់ និងប្រព័ន្ធតុលាការ
រដ្ឋសភា នៃប្រទេសកម្ពុជា។ រូបភាព ថតដោយ សន សៀងហេង កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១០។ ក្រោមអាជ្ញាប័ណ្ណ CC-BY 2.0.បើទោះជាមានរដ្ឋធម្មនុញ្ញសរសេរជាង ២០ឆ្នាំមកកន្លងមកហើយ ក៏នីតិរដ្ឋនៅប្រទេសកម្ពុជា នៅតែក្មេងខ្ចីនៅឡើយ ហើយនៅតែបន្តប្រែប្រួលទ្រង់ទ្រាយ ដោយកត្តានិងភ្នាក់ងារខាងក្នុងនិងក្រៅជាច្រើន។រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ...