ថវិកា

សមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា និងសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាប្រារព្ធអបអរសាទរទិវាគ្រូ បង្រៀននៅប្រទេសកម្ពុជា។ រូបថត ថតដោយអង្គការអប់រំអន្តរជាតិ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០០៩។ ក្រោយ អាជ្ញាប័ណ្ណ Attribution-NonCommercial 2.0 Generic (CC BY-NC 2.0)

សមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា និងសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាប្រារព្ធអបអរសាទរទិវាគ្រូ បង្រៀននៅប្រទេសកម្ពុជា។ រូបថត ថតដោយអង្គការអប់រំអន្តរជាតិ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០០៩។ ក្រោយអាជ្ញាប័ណ្ណ CC BY-NC 2.0

ច្បាប់​ថវិកា​នៃ​ប្រទេស​កម្ពុជា​ កំណត់​អំពី​ចំណាយ​និង​ចំណូល​ប៉ាន់ស្មាន​របស់​រដ្ឋ​។​ ច្បាប់​នេះ​ គឺជា​ ឧបករណ៍​គោលនយោបាយ​សំខាន់​បំផុត​ សម្រាប់​រាជរដ្ឋាភិបាល​ ដោះស្រាយ​តម្រូវការ​របស់​ប្រជា​ ជន​។​ ក្រោយ​ការ​ចង្អុលបង្ហាញ​ពី​នាយក​រដ្ឋមន្ត្រី​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ទទួលខុសត្រូវ​ លើ​ កិច្ចការ​រៀបចំ​ថវិកា​ ទាក់ទង​នឹង​ផែនការ​និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ ដូច​ជា​ ផែនការ​អភិវឌ្ឍ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​ ដើម្បី​ចូលរួម​ចំណែក​ដល់​កំណើនសេដ្ឋកិច្ច​ ការ​អភិវឌ្ឍ​សង្គម​ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​។​

​តាម​ច្បាប់​ សភា​មិន​មាន​ភារកិច្ច​លើ​ការ​ធ្វើ​ផែនការ​ថវិកា​ទេ​ ប៉ុន្តែ​ស្ថាប័ន​នេះ​ដើរតួ​នាទី​សំខាន់​នៅ​ ក្នុង​ការ​ពិភាក្សា​ និង​អនុម័ត​សេចក្តីព្រាងច្បាប់​ថវិកា​។​ យោង​ទៅ​តាម​ច្បាប់​ស្តី​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ ឆ្នាំ​១៩៩៣​ គណៈរដ្ឋមន្ត្រី​ ត្រូវ​បញ្ជូន​សេចក្តីព្រាងច្បាប់​ថវិកា​មក​រដ្ឋសភា​ និង​ព្រឹទ្ធសភា​ សម្រាប់​ពិភាក្សា​ និង​អនុម័ត​។​ រដ្ឋសភា​ជាតិ​ ពិនិត្យ​ពិចារណា​ និង​សួរ​ដេញដោល​លើ​ថវិកា​ស្នើ​សុំ​ មុន​នឹង​ អនុម័ត​សេចក្តី​ព្រាង​។​ បន្ទាប់​មក​ អត្ថបទ​ច្បាប់​ថវិកា​ ត្រូវ​បាន​បញ្ជូន​ទៅ​ព្រឹទ្ធសភា​។​ ជា​ចុង​ក្រោយ​ ព្រះមហាក្សត្រ​ នឹង​ប្រកាស​ឱ្យ​ប្រើ​ទៅ​ជា​ច្បាប់​។​1 

​ការ​រៀបចំ​សេចក្តីព្រាងច្បាប់​ថវិកា​ ពាក់ព័ន្ធ​នឹង​បែបបទ​ដូច​ខាងក្រោម​ 2

  • ​ដំណាក់កាល​ទី​១:​ ការ​ធ្វើ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ថវិកា​ (​មីនា​-​ឧសភា​)
  • ​ដំណាក់កាល​ទី​២:​ ការ​រៀបចំ​កញ្ចប់​ថវិកា​ (​មិថុនា​-​កញ្ញា​)
  • ​ដំណាក់កាល​ទី​៣:​ ការ​អនុម័ត​លើ​ថវិកា​ (​តុលា​-​ធ្នូ​)

​នៅ​ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ រដ្ឋសភា​ បាន​អនុម័ត​ថវិកា​រាជរដ្ឋាភិបាល​ឆ្នាំ​២០១៦​ ជាមួយនឹង​ទឹក​ ប្រាក់​៤.៣​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ រាប់​បញ្ចូល​ទាំង​ការ​យល់ព្រម​លើ​កម្ចី​បរទេស​ ១​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​។3​ ប្រមាណ​ជា​ ៩​ភាគរយ​ នៃ​ចំណាយ​រាជរដ្ឋាភិបាល​សរុប​ ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​ វិស័យ​ ការពារ​ជាតិ​ ដែល​មាន​កំណើន​ស្មើនឹង​១៧​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​មុន​។​4  បើ​ទោះជា​គណបក្សប្រឆាំង​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា​ សេចក្តីព្រាងច្បាប់​ថវិកា​នេះ​ ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​ក្លាយជា​ ច្បាប់​ ដែល​បើកផ្លូវ​សម្រាប់​ការ​គ្រប់គ្រង​រដ្ឋបាល​នៅ​ឆ្នាំ​ខាង​មុខ​។​

​សេចក្តីព្រាងច្បាប់​ថវិកា​សម្រាប់​ឆ្នាំ​២០១៥​ ទទួល​បាន​កញ្ចប់​បម្រុង​ទុក​ប្រមាណ​ជា​ ៣.៨​ប៊ី​លាន​ ដុល្លារ​អា​មេ​រិ​ក​ កើនឡើង​ប្រហែលជា​១០.៨​ភាគរយ​ បើ​ធៀប​នឹង​ច្បាប់​ថវិកា​ ឆ្នាំ​២០១៤​។​5  សេចក្តីព្រាងច្បាប់​ថវិកា​ ឆ្នាំ​២០១៥​ ផ្តោត​លើ​ក្រសួង​សំខាន់ៗ​ដូច​ជា​ ក្រសួងមហាផ្ទៃ​  ក្រសួងការពារជាតិ​ ក្រសួង​អប់រំ​  ក្រសួង​អភិវឌ្ឍ​ជនបទ​ ក្រសួងសុខាភិបាល​ ក្រសួង​សាធារណការ​ ខណៈ​ដែល​កញ្ចប់​ថវិកា​សម្រាប់​ការ​ចំណាយ​របស់​បណ្តា​វិស័យ​ទាំងនោះ​ មានការ​កើនឡើង​ ជាមួយនឹង​ការ​តំឡើង​ បៀវត្សរ៍​សម្រាប់​មន្ត្រីរាជការ​ និង​កងកម្លាំងប្រដាប់អាវុធ​។​6 

​នៅ​ឆ្នាំ​២០១៤​ ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ គណបក្សប្រឆាំង​ ធ្វើ​ពហិការ​មិន​ចូល​សភា​ ច្បាប់​ថវិកា​ ត្រូវ​បាន​អនុម័ត​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្សកាន់អំណាច​តែ​មួយ​។​7  ទោះបីជា​យ៉ាងណា​ វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឆ្នាំ​២០១៥​ ទំនងជា​មិន​ធ្វើ​ឱ្យ​មានការ​ ប្រែប្រួល​ទេ​ខ្លាំង​ទេ​ ដោយសារ​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​អាសនៈ​ភាគច្រើន​ដាច់ខាត​ នៅ​ក្នុង​សភា​។8​  ការ​ព្រួយបារម្ភ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ការ​ទទួល​បាន​ព័ត៌មាន​លម្អិត​លើ​ផែនការ​ចំណូល​ និង​ចំណាយ​ របស់​រដ្ឋ​ នៅ​ក្នុង​សេចក្តីព្រាងច្បាប់​ដែល​ស្នើ​មក​។​9 

នៅ​ក្នុង​ការ​ស្ទង់​មតិ​កាលពី​ឆ្នាំ​២០១៥​ ភាព​ជា​ដៃគូរ​អន្តរជាតិ​ បាន​ដាក់​ចំណាត់​ថ្នាក់លើ​ តម្លាភាព​ថវិកា​នៃ​ប្រទេស​កម្ពុជា​ នៅ​ស្ទើ​តែ​បាត​ក្រោម​ ក្នុង​បណ្តា​ប្រទេស​ចំនួន​ ១០២​ ដែល​ត្រូវ​បាន​យក​មក​សិក្សា​។​ ការ​ចូលរួម​ពី​សង្គម​ស៊ី​វិល​ និង​សាធារណជន​ នៅ​ក្នុង​ដំណើរការ​កសាង​ថវិកា​ មាន​កំរិត​។​ ការ​ស្ទង់​របស់​មតិ​ស្ថាប័ន​នេះ​ បាន​រក​ឃើញ​ថា​ តម្លាភាព​ថវិកា​នៃ​ប្រទេស​កម្ពុជា​ នៅ​មាន​កំរិត​ ទាប​ ដោយ​ទទួល​បាន​ពិន្ទុ​ត្រឹមតែ​ ១៥​ ក្នុង​ចំណោម​ ១០០​ ពិន្ទុ​ កាលពី​ឆ្នាំ​២០១៣​។10

នៅ​ខែតុលា​ ឆ្នាំ​ ២០១៦​ រដ្ឋាភិបាល​​​គ្រោង​ត្រៀម​​ថវិកាជាតិ​សម្រាប់ឆ្នាំ​ ២០១៧​ ប្រមាណ​​ ៥​ ពាន់​លាន​ដុល្លារ​ ដែល​ការ​ចំនាយ​កើនឡើង​ ១៥.៧​ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៦​ ត្រូវ​បាន​ទទួល​ការ​ឯកភាព​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​។11​ សេចក្តី​ព្រាង​ថវិកា​ សម្រាប់​ការ​ចំនាយ​ក្នុង​វិស័យ​អប់រំ​នឹង​កើន​លើស​ពី​ ៣៥​ ភាគរយ​ ឬ​ ៦៨៥​ លាន​ដុល្លារ​។12

ទាក់ទងនឹងថវិកា

បច្ចុប្បន្នភាពចុងក្រោយ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦

ឯកសារយោង

  • 1. វិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា. “តួនាទីសភាក្នុងការត្រួតពិនិត្យថវិកា”. ចូលអាននៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៤។ http://www.pic.org.kh/fileadmin/user_upload/Files/Library_Resources/The_role_of_parliament_in_budgetary_oversight_Eng.pdf
  • 2. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ. “បទបង្ហាញអំពីដំណើរការកសាងសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០១៥″. ចូលអាននៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៤, http://mef.gov.kh/documents/mustsee/NA-Presentation_20-Nov-2014.pdf
  • 3. ស៊ីវ ម៉េង. “រដ្ឋមន្រ្តីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិយាយពីថវិកាឆ្នាំ២០១៦.” ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥។ ចូលអាននៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥, http://www.phnompenhpost.com/business/minister-economy-and-finance-talks-2016-budget
  • 4. ចន គ្រីវ៉េត. “កម្ពុជាប្រកាសពីកំណើន១៧ភាគរយលើថវិកាសម្រាប់វិស័យការពារជាតិនៅឆ្នាំ២០១៦.” IHS Jane’s 360, ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។ ចូលអាននៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៥, http://www.janes.com/article/56333/cambodia-announces-17-increase-in-2016-defence-budget
  • 5. ខាន សុភីរម្យ. “តំណាងរាស្រ្តកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ថវិកាសម្រាប់ឆ្នាំ២០១៥″. ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (អាកាប៉េ) ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៤។ ចូលអាននៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៥, http://www.akp.gov.kh/?p=54554
  • 6. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ. “បទបង្ហាញអំពីដំណើរការកសាងសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០១៥″. ចូលអាននៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៤, http://mef.gov.kh/documents/mustsee/NA-Presentation_20-Nov-2014.pdf
  • 7. ស្តាត វ៉ាយ. “ការចាប់អារម្មណ៍លើច្បាប់អនុម័តដោយគ្មានគណបក្សសង្គ្រោះជាតិ.” ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤។ ចូលអាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥, http://www.phnompenhpost.com/national/eyes-turn-legislation-passed-without-cnrp
  • 8. រដ្ឋសភា. “សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៥.” ចូលអាននៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៥, http://www.national-assembly.org.kh/article/686
  • 9. មាស សុខជា. “គណបក្សយល់ព្រមនឹងការពិនិត្យថវិកាឡើងវិញ.” ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៤។ ចូលអាននៅថ្ងៃទី ២២ មេសា ឆ្នាំ២០១៥, http://www.phnompenhpost.com/national/parties-agree-budget-review
  • 10. វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា. “តម្លាភាពថវិកាក្នុងប្រទេសកម្ពុជា នៅទាប”. ធ្វើបច្ចុប្បន្នភាពចុងក្រោយ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៣។ ចូលអាននៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៤, http://www.ngoforum.org.kh/index.php/hot-news/events/8-budget-transparency-remains-low-in-cambodia
  • 11. គុ​ច​ ណា​រ៉េ​ន​,​ “​សេចក្តី​ព្រាង​ថវិកា​នឹង​កើនឡើង​ ដើម្បី​ជម្រុញ​ការ​អប់រំ​”​។​ កាសែត​ខេ​ម​បូ​ឌា​ដេ​លី​,​ ចុះ​ថ្ងៃ​ទី​ ២៧​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​។​
  • 12. ដូចឯកសារយោងខាងដើម។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

CzVeu
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!