គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីជំនួយផ្នែកច្បាប់

​គោលនយោបាយ​សាធារណៈ​ គឺជា​ប្រព័ន្ធ​នៃ​ច្បាប់​ វិធានការ​ប្បញ្ញត្តិ​ និង​ផែនការ​សកម្មភាព​ដែល​បាន​អនុវត្ត​ដោយ​រដ្ឋាភិបាល​ ដើម្បី​ធានា​ថា​មុខងារ​របស់​ខ្លួន​ត្រូវ​បាន​អនុវត្ត​តាម​ការ​រំពឹង​ទុក​ និង​ស​ង្គ​ត​ភាព​។​1 គោលនយោបាយ​ទាំងនេះ​ជា​ទូទៅ​គូសបញ្ជាក់​ពី​គោលការណ៍​ណែនាំ​នៃ​ប្រតិបត្តិការ​ ទន្ទឹម​នឹង​នេះ​ បទ​ប្បញ្ញត្តិ​នានា​កំណត់​ការ​រំពឹង​ទុក​ដែល​ត្រឹមត្រូវ​តាម​នីតិវិធី​។​ បច្ចុប្បន្ន​នេះ​មិន​មាន​គោលនយោបាយ​សាធារណៈ​ផ្លូវការ​ណា​ដែល​គ្របដណ្តប់​លើ​ការ​ទទួល​បាន​ជំនួយ​ផ្នែក​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅឡើយ​ទេ​។​2 ខណៈ​ដែល​ជំនួយ​ផ្នែក​ច្បាប់​សម្រាប់​ជន​ក្រីក្រ​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ច្បាប់​ខ្លះ​របស់​កម្ពុជា​ ដូច​ជា​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​យ៉ាងណា​ក៏​ដោយ​ចុះ​ ក៏​គេ​ពុំ​ទាន់​ឃើញ​មាន​គោលនយោបាយ​ ឬ​គោលការណ៍​ណែនាំ​ណា​ស្តី​ពី​របៀប​ដែល​ជំនួយ​ផ្នែក​ច្បាប់​កំណត់​ដោយ​រដ្ឋាភិបាល​គួរតែ​ត្រូវ​បាន​ទទួល​ ឬ​ត្រួតពិនិត្យ​នោះ​ទេ​យ៉ាងដូចម្តេច​នោះ​ទេ​។​

រូបភាពនៃសាលាក្តី ដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ ក្រោមអាជ្ញាបណ្ណ CC BY-NC-SA 3.0.

​យ៉ាងណាមិញ​ ឃើញ​ថា​នៅ​ឆ្នាំ​២០១៩​ ក៏​មាន​ផែនការ​ក្នុង​ការ​ធ្វើ​ពង្រាង​គោលនយោបាយ​ស្តី​ពី​ជំនួយ​ផ្នែក​ច្បាប់​នេះ​ផង​ដែរ​។​ គោលនយោបាយ​ដែល​នឹង​ធ្វើ​ពង្រាង​ដោយ​ក្រសួងយុត្តិធម៌​រួម​ជាមួយ​ការពិគ្រោះ​យោបល់​ដោយ​ស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ (OHCHR)​ មាន​គោលបំណង​ដើម្បី​ធានា​ថា​ ជំនួយ​ផ្នែក​ច្បាប់​ត្រូវ​បាន​ផ្តល់​ជា​ប្រព័ន្ធ​ដល់​អ្នក​ដែល​ត្រូវការ​។​3 ក្រសួងយុត្តិធម៌​បាន​ប្រមូល​អ្នកជំនាញ​មក​ពី​ស្ថាប័ន​និង​អង្គភាព​ពាក់ព័ន្ធ​នានា​នៅ​ប្រទេស​ដើម្បី​រៀបចំ​ក្របខ័ណ្ឌគតិយុត្តិ​សម្រាប់​គោលនយោបាយ​ជំនួយ​ផ្នែក​ច្បាប់​កាលពី​ក្នុង​អំឡុង​ខែមីនា​ ឆ្នាំ​ ២០១៩​។4​​ ស្របគ្នា​នេះ​ដែរ​ លោកនាយក​រដ្ឋមន្ត្រី​បាន​ផ្តួចផ្តើម​បង្កើត​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​ មាន​សមាជិក​ពី​ ៣០​ ទៅ​ ៥០​ នាក់​នឹង​ផ្តល់​សេវា​ដោយ​ឥត​គិតថ្លៃ​។​ ក្រុម​មេធាវី​ស្ម័គ្រចិត្ត​នេះ​នឹង​ជួយ​ស្ត្រី​ក្រីក្រ​ និង​ក្រុម​ងាយ​រង​គ្រោះ​ ដូច​ជា​ស្ត្រី​មេម៉ាយ​ និង​ស្ត្រី​ដែល​ជាប់​ពន្ធនាគារ​ជា​ពិសេស​នៅ​តាម​តំបន់​ជនបទ​ កម្មករ​កាត់ដេរ​ និង​ជា​អ្នក​តាមដាន​ករណី​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ស្ត្រី​ងាយ​រង​គ្រោះ​។​5

​នា​ពេល​បច្ចុប្បន្ន​នេះ​ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​ស្ថាប័ន​មិនមែន​រដ្ឋាភិបាល​មួយ​ដែល​តំណាង​ឱ្យ​ក្រុម​មេធាវី​នៅ​កម្ពុជា​ ខណៈ​ដែល​គោលនយោបាយ​សាធារណៈ​គ្រប់គ្រង​ជំនួយ​ផ្នែក​ច្បាប់​ បទបញ្ជាផ្ទៃក្នុង​ និង​ច្បាប់​ពាក់​ដែល​ពាក់ព័ន្ធ​នានា​សម្រាប់​គណៈមេធាវី​ពុំ​ទាន់​មាននៅ​ឡើយ​។​ ដើម្បី​អនុវត្ត​ច្បាប់​ និង​ផ្តល់​ជំនួយ​នៅ​ក្នុង​តុលាការ​កម្ពុជា​បាន​ មេធាវី​ម្នាក់​ត្រូវ​តែ​ជា​សមាជិក​នៃ​គណៈមេធាវី​។​ ដូច្នេះ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺជា​អង្គភាព​ដាច់​ដោយឡែក​មួយ​ពី​រដ្ឋាភិបាល​ប៉ុន្តែ​មាន​ទំនាក់​ទំនាក់​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​ប្រព័ន្ធ​យុត្តិធម៌​របស់​ប្រទេស​កម្ពុជា​។​6​ ច្បាប់​ស្តី​ពី​លក្ខ​និ្ត​កៈ​មេធាវី​ ដែល​កំណត់​តម្រូវការ​សម្រាប់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ តម្រូវ​ឱ្យ​គណៈមេធាវី​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ដល់​ជន​ក្រីក្រ​ក្នុង​ស្ថានភាព​ជាក់លាក់​។​ ទន្ទឹម​នឹង​នេះ​បទបញ្ជាផ្ទៃក្នុង​របស់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បង្ហាញ​ពី​ដំណើរការ​ជំនួយ​ផ្នែក​ច្បាប់​របស់​ខ្លួន​ឱ្យ​កាន់តែ​លម្អិត​។​

​ច្បាប់​ស្តី​ពី​លក្ខ​និ្ត​កៈ​មេធាវី​បាន​កំណត់​នូវ​ស្តង់ដារ​នៃ​ការ​គាំពារ​ផ្នែក​ច្បាប់​ដែល​ត្រូវ​ផ្តល់​ជូន​អតិថិជន​ក៏​ដូច​ជា​ពលរដ្ឋ​ណា​ដែល​មាន​សិទ្ធិ​ទទួល​បាន​ជំនួយ​ផ្នែក​ច្បាប់​។​ មាត្រា​ ២៩​ នៃ​ច្បាប់​ស្តី​ពី​លក្ខ​និ្ត​កៈ​មេធាវី​បាន​ចែង​ថា​ មេធាវី​ទាំងអស់​មាន​កាតព្វកិច្ច​ការពារ​ជួយ​ជន​ក្រីក្រ​តាម​បែបបទ​នៃ​បទបញ្ជាផ្ទៃក្នុង​ ហើយ​ឱ្យ​ដូច​ជា​ជួយ​ការពារ​អតិថិជន​បង់ប្រាក់​របស់​ខ្លួន​។​7 លើស​ពី​នេះ​ទៀត​មាត្រា​ ៣០​ លម្អិត​ដែល​ថា​ “​ជន​ដែល​គ្មាន​ទ្រព្យសម្បត្តិ​ គ្មាន​ប្រាក់​ចំណូល​ ឬ​ដែល​មាន​ប្រាក់​ចំណូល​មិន​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​”​ អាច​ដាក់​ញត្តិ​សុំ​ជំនួយ​ផ្នែក​ច្បាប់​ដោយ​ឥត​គិតថ្លៃ​ដល់​ប្រធាន​តុលាការ​ និង​ក្រឡាបញ្ជី​នាយក​។​ ជា​លទ្ធផល​ប្រធាន​តុលាការ​នឹង​កំណត់​ថា​ តើ​អ្នក​ដាក់​ញត្តិ​មាន​ភាព​ក្រីក្រ​គ្រប់គ្រាន់​ដែរ​ឬទេ​ បន្ទាប់​ពី​ធ្វើការ​ស៊ើបអង្កេត​ដល់​មូលដ្ឋាន​។8

​ជំពូក​ទី​ ៦​ នៃ​បទបញ្ជាផ្ទៃក្នុង​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ផ្តល់​នូវ​សេចក្តី​លម្អិត​នៃ​នីតិវិធី​នៃ​ការ​តែងតាំង​មេធាវី​​ផ្តល់​ជំនួយ​សង្គ្រោះ​តាម​ផ្លូវ​តុលាការ​ដល់​​អតិថិជន​។​​ ប្រសិនបើ​ពលរដ្ឋ​ណា​ម្នាក់​ត្រូវ​បាន​រក​ឃើញ​ថា​ មានគុណ​វិបត្តិ​ចាំបាច់​ដោយ​ប្រធាន​ចៅក្រម​នៃ​តុលាការ​ នោះ​មេធាវី​ម្នាក់​របស់​គណៈមេធាវី​នឹង​ត្រូវ​បាន​ចាត់តាំង​ឱ្យធ្វើ​ជា​តំណាង​ឱ្យ​ពលរដ្ឋ​ម្នាក់​នោះ​នៅ​ក្នុង​តុលាការ​។​ នៅ​ពេល​ទទួល​បាន​សំណើរ​ដែល​បាន​យល់ព្រម​សម្រាប់​ជំនួយ​ផ្នែក​ច្បាប់​ ប្រធាន​គណៈមេធាវី​ មាន​រយៈពេល​ ០៧​ថ្ងៃ​ ដើម្បី​ចាត់តាំង​មេធាវី​ម្នាក់​ក្នុង​ករណី​របស់​ពួក​គេ​។​9

​ប្រសិនបើ​ជំនួយ​ផ្នែក​ច្បាប់​មិន​ត្រូវ​បាន​ផ្តល់​ការ​អនុញ្ញាត​ពី​តុលាការ​ បុគ្គល​គ្រប់​រូប​អាច​ស្វែងរក​ជំនួយ​ផ្នែក​ច្បាប់​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​ បើ​ទោះបីជា​ញឹកញាប់​ពួក​គេ​ទទួលយក​ការ​សាកសួរ​ជា​ជាង​ការ​ទទួលយក​ធនធាន​នានា​។​ ទោះ​យ៉ាងណា​ក៏​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ធំៗ​មួយ​ចំនួន​មាន​គោលនយោបាយ​ និង​បទបញ្ជាផ្ទៃក្នុង​របស់​​ខ្លួន​អំពី​របៀប​បែងចែក​មូលនិធិ​របស់​ម្ចាស់​ជំនួយ​ ហើយ​តើ​ប្រជាសាស្ត្រ​ណាខ្លះ​ដែល​មាន​សិទ្ធិ​ទទួល​បាន​សេវាកម្ម​របស់​ពួក​គេ​។​​

ទាក់ទងនឹងគោលនយោបាយ និងបទប្បញ្ញត្តិស្តីពីជំនួយផ្នែកច្បាប់

ឯកសារយោង

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

af9Gh
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!