តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

190 Topicsរកឃើញសម្រាប់ "Data Literacy Training Program"

ឧស្សាហកម្មនិស្សារណកម្ម

ឧស្សាហកម្ម​និស្សា​រណកម្ម​ រួម​មាន​វិស័យ​រុករក​រ៉ែ​ និង​រ៉ែ​ ការ​រុករក​ឧស្ម័ន​ធម្មជាតិ​ និង​ប្រេង​ រោងចក្រ​ចម្រាញ់​ប្រេង​ និង​ការ​ទាញ​យក​ថ្ម​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​សំណង់​ ដូច​ជា​ខ្សាច់​ ថ្ម​ និង​ក្រួស​។​ ធនធាន​និស្សា​រណកម្ម​របស់​ប្រទេស​កម្ពុជា​បាន​បាត់បង់​យ៉ាង ...

វិមជ្ឈការ និងវិសហមជ្ឈការ
https://www.flickr.com/photos/worldbank/10476009745/

វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ កំណែទម្រង់​ “​ចេញពី​ឆ​ន្ទះ​”​77  ដែល ​រដ្ឋាភិបាល​ជាតិ ធ្វើការ​ផ្ទេរអំណាច​ ជា​ដំណាក់ៗ​ ទាំង​អំណាច​ហិរញ្ញវត្ថុ​ ឬ​អំណាច​រដ្ឋបាល​ ទៅ​ឱ្យ​ រដ្ឋបាល​មូលដ្ឋាន​ ដើម្បី​គ្រប់គ្រង​កិច្ចការ​ក្នុង​តំបន់​របស់​គេ​។​ស៊ុន សុវ៉ាត់ អាយុ ២៧ឆ្នាំ ទ្រទ្រង់គ្រួសាររបស់លោក ដោយការចិញ្ចឹមមាន់ នៅខេត្តកំពង់ធំ ប្រទេសកម្ពុជា។ រូបថត ថតដោយ ធនាគារពិភពលោក កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៣។ ក្រោមអាជ្ញាប័ណ្ណCC BY-NC-ND 2.0កំណែទម្រង់​តាម​បែប​ប្រជាធិបតេយ្យ ...

ទឹក​ក្រោម​ដី

ប្រទេសកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើធនធានទឹកក្រោមដីរបស់ខ្លួន ដើម្បីទប់ទល់នឹងបញ្ហាខ្វះខាតទឹកក្នុងអំឡុងរដូវប្រាំង។ ប្រជាជនច្រើនជាងពាក់កណ្តាល អាស្រ័យលើទឹកក្រោមដី នៅពេលដែលទឹកលើដីមិនមានគ្រប់គ្រាន់។ នៅជម្រៅជាក់លាក់មួយ ដីត្រូវបានឆ្អែតដោយទឹក ហើយផ្ទៃខាងលើនៃតំបន់ឆ្អែតទឹកត្រូវបានហៅថា នីវ៉ូទឹកក្រោមដី។ ស្រទាប់ទឹកក្រោមដី គឺជាទឹកដែលស្ថិតក្រោមនីវ៉ូទឹកក្រោមដី។ ទឹកត្រូវបានផ្ទុកនៅរន្ធតូចៗ ចន្លោះថ្ម និងល្បាប់ហ្មត់ ហើយវាអាចហូរ អាស្រ័យនឹងទំហំនៃចន្លោះថ្ម។ ទឹកក្រោមដី សំដៅទៅលើទឹកទាំងឡាយណាដែលស្ថិតនៅក្រោមនីវ៉ូទឹកក្រោមដី ឬជាទឹកទាំងស្រុងនៃស្រទាប់ទឹកក្រោម។110សាលារៀនក្នុងភូមិនៅប្រទេសកម្ពុជា។ រូបថត ដោយ Bryon Lippincott, ថតនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-ND 2.0។បច្ចុប្បន្ននេះ នៅកម្ពុជា ព័ត៌មានអំពីទឹកក្រោមដីហាក់ដូចជាមិនមានច្រើននោះទេ។ គម្រោងស្រាវជ្រាវធំៗចំនួនពីរ ទើបត្រូវបានធ្វើឡើងក្នុងរយៈពេល ២០ឆ្នាំនេះ ទោះបីជាវាមិនធ្លាប់មានផែនការជាតិ ឬការស្រាវជ្រាវរួមគ្នាពីមុនមកក៏ដោយ។ ការប្រមូលទិន្នន័យចុងក្រោយបង្អស់ត្រូវបានដឹកនាំធ្វើឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅក្នុងឆ្នាំ ២០០២ និងដោយសហគ្រិនអភិវឌ្ឍន៍អន្តរជាតិ នៅឆ្នាំ ២០០៨។111 លទ្ធផល ...

ការជួញដូរកាបូន និងការចំណាយប្រាក់ដទៃទៀត ដើម្បីទទួលបានសេវាកម្មអេកូឡូស៊ី

ស្ថានភាពព្រៃឈើ។ រូបភាព អង្គការទិន្នន័យអំពីការអភិវឌ្ឍ ថតនៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២១។ ក្រោមអាជ្ញាបណ្ណ CC BY-SA 4.0។ប្រទេស​កម្ពុជា​គ្របដណ្តប់​ដោយ​ព្រៃឈើ​ដែល​មាន​ចំនួន​ប្រហែល​ ១៣,១​ លាន​ហិ​កតា​ ក្នុង​ឆ្នាំ​១៩៧៣​ ហើយ​វា​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ ៨,៧​ លាន​ហិ​កតា​ក្នុង​ឆ្នាំ​២០១៤​។​150​ យោង​ទៅ​តាម​ក្រសួងបរិស្ថាន​ ព្រៃឈើ​បាន​គ្របដណ្តប់​ ៧៣%​ នៃ​ផ្ទៃដី​សរុប​ក្នុង ...

វិវាទស៊ីវិល និងពាណិជ្ជកម្ម

ចាប់តាំងពី​ឆ្នាំ​ ១៩៩៣​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​កែទម្រង់​ក្របខ័ណ្ឌ​ច្បាប់​របស់​ប្រទេស​ទាំងមូល​ ជា​ពិសេស​ការ​អនុវត្ត​យុត្តិធម៌​ ដើម្បី​ផ្តល់​នូវ​ប្រព័ន្ធ​នីតិវិធី​ច្បាស់លាស់​ និង​ពិតប្រាកដ​មួយ​សម្រាប់​បុគ្គល​ម្នាក់ៗ​ ដើម្បី​ធានា​ការ​គោរព​សិទ្ធិ​ និង​សមភាព​របស់​ពួក​គេ​នៅ​ចំពោះ​មុខ​តុលាការ​។ ...

គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីពាណិជ្ជកម្ម

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន​ សែន​ បាន​ចូលរួម​ក្នុង​កម្មវិធី​ជំនួយ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​សកល​ឆ្នាំ​ ២០១៩​។​ រូបភាព​ ដោយ​ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO),​ ថត​នៅ​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០១៩​។​ ក្រោម​អាជ្ញា​បណ្ណ​ CC BY-SA 2.0។​ពាណិជ្ជកម្ម​អន្តរជាតិ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង ...

រដ្ឋធម្មនុញ្ញ និងសិទ្ធិ

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសអោយប្រើជាផ្លូវការដោយ​ព្រះរាជក្រម ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ រូបភាពត្រូវបាន​រចនា​ដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។ ក្រោមអាជ្ញាបណ្ណ CC BY-SA 4.0។​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​១៩៩៣​ គឺជា​ច្បាប់​កំពូល​របស់​ប្រទេស​។​ រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មានការ​គាំទ្រ​ពី​អង្គការសហប្រជាជាតិ​ និង​សហគមន៍​អន្តរជាតិ​ដោយ​អនុលោម​តាម​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ឆ្នាំ​១៩៩១​ ហើយ​ផ្អែក​លើ​គោលការណ៍​សម័យ​បច្ចុប្បន្ន​ដូច​ជា ...

ទិដ្ឋភាពទូទៅនៃគោលនយោបាយ និងក្របខណ្ឌច្បាប់

(English) Environmental protection and conservation are given high priority in the Royal Government of Cambodia’s guiding strategy, the Rectangular Strategy Phase III (2014–2018). ...

ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន

​តម្រូវការ​ផ្នែក​ច្បាប់​បឋម​សម្រាប់​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ (EIA)​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ចែង​ក្នុង​មាតិកា​ទី​២​ គ​ន្ថី​ទី​៥​ នៃ​ក្រម​បរិស្ថាន​ និង​ធនធានធម្មជាតិ​។​286​ ជំពូក​ទី​ ៣​ នៃ​ច្បាប់​ស្តី​ពី​ការ​ការពារ​បរិស្ថាន​ និង ...

គោលនយោបាយ និងការគ្រប់គ្រងព្រៃឈើ

រថយន្តដឹកឈើក្នុងព្រៃការពារមណ្ឌលគិរី ប្រទេសកម្ពុជា។ រូបភាព ថតដោយ Global Water Forum, នៅថ្ងៃទី២៣ កុម្ភៈ ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA 2.0ប្រទេសកម្ពុជាត្រូវបានគេព្រួយបារម្ភយ៉ាងខ្លាំងអំពីការកាប់ព្រៃឈើ។ ខណៈដែលប្រទេសនេះកំពុងស្វែង រកការអភិវឌ្ឍឆាប់រហ័សលើវិស័យសេដ្ឋកិច្ច ព្រៃឈើជាច្រើនត្រូវបានគេចាត់ទុកជាធនធានទ្រព្យសម្បត្តិជាតិ។ ដើម្បីជួយធានាដល់ការគ្រប់គ្រងធនធានទាំងនេះប្រកបដោយនិរន្តរភាព រដ្ឋាភិបាលបានបង្កើតច្បាប់គ្រប់គ្រងព្រៃឈើដែលត្រូវបានផ្តល់សច្ចាប័ននៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០០២។ច្បាប់នេះសង្កត់ធ្ងន់ពីសារៈសំខាន់នៃព្រៃឈើសម្រាប់ជាគុណប្រយោជន៍ដល់សង្គម សេដ្ឋកិច្ច និងបរិស្ថាន ក៏ដូចជា តួនាទីរបស់វានៅក្នុងប្រព័ន្ធជីវៈចម្រុះ និងបេតិកភ័ណ្ឌវប្បធម៌318។« រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចាត់ទុកថាការសម្រេចបាននូវការគ្រប់គ្រង និងការអភិរក្សនៃធនធានព្រៃឈើសម្រាប់ប្រព័ន្ធអេកូឡូស៊ី សង្គម និងសេដ្ឋកិច្ច ជាសសរស្តម្ភនៃសុខុមាលភាពដ៏ធំមួយ ដែលរួមចំណែកដោយផ្ទាល់ដល់ការការពារបរិស្ថាន ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ » ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺជាអាជ្ញាធរដែលមានសិទ្ធិអំណាចផ្លូវច្បាប់ជាមួយនឹងយុត្តាធិការទូទៅលើគោលនយោបាយ និងការគ្រប់គ្រងព្រៃឈើ។ ការងារទាំងនេះត្រូវបានចាត់ចែងដោយរដ្ឋបាលព្រៃឈើ។ក្រមខណ្ឌគតិយុត្តិនៅកម្ពុជាច្បាប់ស្តីពីព្រៃឈើត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០២ បន្ទាប់ពីមានច្បាប់ស្តីពីការគ្រប់គ្រងដីធ្លីឆ្នាំ ១៩៩២ និងច្បាប់ស្តីពីការគ្រប់គ្រងលើធនធានធម្មជាតិឆ្នាំ ...

ការផ្តល់អាជ្ញាប័ណ្ណ និងការបង់ប្រាក់ក្នុងវិស័យឧស្សាហកម្មនិស្សារណកម្ម

ទិដ្ឋភាពទូទៅនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនៅអូរខ្វាវ ។ រូបថតពី គេហទំព័រហ្វេសប៊ុករបស់ក្រសួងរ៉ែ និងថាមពល ថតនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។​ធនធាន​រ៉ែ​ ត្រូវ​បាន​កំណត់​ថា​ជា​ “​សារធាតុ​ទាំងឡាយ​ណា​ ទោះជា​ក្នុង​ទម្រង់​រឹង​ រាវ​ ឧស្ម័ន​ ដែល​កកើត​ឡើង​ដោយ​ធម្មជាតិ​តាម​ ដំណើ​រវិ​វត្ត​ភូគព្ភសាស្ត្រ​ ឬ​ជា​លទ្ធផល​នៃ​ការ​ជីក​យក​ពី​ក្នុង​ដី​ លើ​ដី​ ក្នុង​សមុទ្រ​ ក្រោម​បាតសមុទ្រ​ មាន ...

មូលនិធិសម្រាប់ការកាន់កាប់ដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិដីធ្លី

ទីស្នាក់ការកណ្តាលធនាគារពិភពលោក ឆ្នាំ២០១៣៖ កិច្ចប្រជំុនិទាឃរដូវធនាគារពិភពលោក/មូលនិធិរូបិយវត្ថុអន្ដរជាតិ។រូបភាព ថតដោយ ស៊ីម៉ុន ឌី ម៉ាកខត ធនាគារពិភពលោក កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៣។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0​ទិន្នន័យ​មូលនិធិ​អំពី​ជំនួយ​ និង​ការ​អភិវឌ្ឍ​លើ​បញ្ហា​កាន់កាប់​ដីធ្លី​ និង​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ បង្ហាញ​ពី​រូបភាព​មិន​ពេញ​ និង​មិន​ស៊ីគ្នា​។​ បើ​ទោះជា​មាន​ប្រភព​ជា​ច្រើន​តាមដាន​ពី​មូលនិធិ​ផ្តល់​ជំនួយ​ ជា​រឿយៗ​ ប្រភព​ទាំងនោះ​ បង្ហាញ​ព័ត៌មាន​មិន​ពេញលេញ​ ដោយសារ ...

ការកាន់កាប់​ដីធ្លី និង​ការចេញ​ប័ណ្ណកម្មសិទ្ធិ​

(English) Land registration and titling of private property has been ongoing for more than a decade. As the Cambodian government works to formally register all private property, there is a dual system of soft possessory rights to be replaced by hard ownership rights through nationally-recognized ...

ការការពារព្រៃឈើ

ការ​កាប់​បំផ្លាញ​ព្រៃឈើ​ គឺជា​បញ្ហា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​ ១៩៧០​ ហើយ​វា​កាន់តែ​អាក្រក់​ទៅៗ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។​ តំបន់​ការពារ​ខ្លះ​ត្រូវ​បាន​កាប់​បំផ្លាញ​ព្រៃឈើ​រហូត​ដល់​សល់​ព្រៃឈើ​តិចតួច​ប៉ុណ្ណោះ​។​ កម្ពុជា​បាន​បាត់បង់​គម្រប ...

គោលដៅទី៦ ទឹកស្អាត និងអនាម័យ
SDG6_600x500

គោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពទី ៦ មានចំណុចដៅចំនួន ៨ និងសូចនាករចំនួន ១១ ដែលនឹងត្រូវប្រើដើម្បី​ជម្រុញ​សកម្មភាព​ឆ្ពោះ​ទៅ​រកការ​ទទួល​បាន​ជាសកល​នូវ​ការគ្រប់គ្រង​ទឹកស្អាត និង​អនាម័យ​ដោយ​សុវត្ថិភាព និងការគ្រប់គ្រង​​ធនធានទឹកសមស្រប។462​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​៦​ ទទួលស្គាល់​  ការ​គ្រប់គ្រង​ទឹក​ប្រកបដោយ​ចីរភាព​ សំដៅលើ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ (​ចំណុច​ដៅ​ ៦.១)​ និង​អនាម័យ​ (​ចំណុច​ដៅ​ ៦.២) ...

ការនាំចេញ/នីហរណ

នាយករដ្ឋមន្រ្តីនៃកម្ពុជាលោក ហ៊ុន សែន និងរដ្ឋមន្រ្តីកម្ពុជាដទៃទៀតបានចូលរួមក្នុងកម្មវិធីជំនួយសម្រាប់ការធ្វើពាណិជ្ជកម្មសកលឆ្នាំ ២០១៩។ រូបភាព ដោយ អង្គការពាណិជ្ជកម្មពិភពលោក (WTO), ថតនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩។ ក្រោមអាជ្ញាបណ្ណ CC BY-SA 2.0។បន្ទាប់​ពី​ដំណើរការ​សេដ្ឋកិច្ច​រឹង​មាំ​អស់​រយៈពេល​ពីរ​ទសវត្សរ៍​ ប្រទេស​កម្ពុជា​បាន​ផ្លាស់​ប្តូរ​ទៅ​ជា​ក្រុម​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ​ ២០១៥​ ហើយ​បាន​កំណត់​ទិស​ដៅ​នៃ​ការ​ឈាន​ទៅ​ក្លាយជា​ក្រុម​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ ...

អង្គការមិនមែនរដ្ឋាភិបាលទទួលបន្ទុកផ្នែកកិច្ចការពារព្រៃឈើ

កិច្ចការ​ពារ​ព្រៃឈើ​​នៅ​កម្ពុជា​ គឺ​ស្ថិត​នៅ​ក្រោម​ការ​ទទួលខុសត្រូវ​សំខាន់​របស់​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​និង​ នេសាទ ​និង​ក្រសួងបរិស្ថាន​។​ យ៉ាង​ណាមិញ​​ មាន​​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាច្រើន​​ដែល​​កំពុងធ្វើការ​នៅ​ក្នុង​ផ្នែក​នេះ​​ ​ដែល​ក្នុងនោះ​​មាន ...

ប្រព័ន្ធតុលាការ និងតុលាការ

​ប្រព័ន្ធ​តុលាការ គឺជា​អំណាច​មួយ​ក្នុង​ចំណោម​អំណាច​ទាំង​បី ​”រួមទាំងអង្គ​នីតិប្រតិបត្តិ​ (​រដ្ឋាភិបាល​)​ និង​អង្គនីតិប្បញ្ញត្តិ​ (​រដ្ឋសភា​ និង​ព្រឹទ្ធសភា​)​” ​ដែល​អាចបង្កើត​រដ្ឋ។​ ស្ថាប័ន​នេះ​មាន​តួនាទី​តាមដាន​ការ​អនុវត្ត​ច្បាប់​ និង​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​រំលោភច្បាប់​។​561​ អំណាច​នេះ ...

គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព

នៅ​ក្នុង​ខែកញ្ញា​ ឆ្នាំ​ ២០១៥​ មហាសន្និបាត​អង្គការសហប្រជាជាតិ​ បាន​អនុម័ត​នូវ​របៀបវារៈ​ឆ្នាំ​ ២០៣០​ ថ្មី​ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​ គោលដៅ​ទាំងនេះ​មាន​ចំនួន​ ១៧​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ដោយ​មាន​គោលបំណង​ដើម្បី​នាំ​ទៅ​រក​សកម្មភាព ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

F5FwW
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!