ជីវៈចម្រុះ
ជីវៈចម្រុះ សំដៅដល់សារពាង្គកាយខុសគ្នានៅក្នុងប្រភេទតែមួយ ឬប្រភេទផ្សេងគ្នា និងបណ្តាសារពាង្គកាយរស់នៃគ្រប់លំដាប់ថ្នាក់ និងប្រភពទាំងអស់ រួមទាំងប្រព័ន្ធអេកូឡូស៊ីដែនដីគោក ដែនសមុទ្រ ដែនទឹកសាប និងបណ្តាទំនាក់ទំនងអេកូឡូស៊ី ដែលនៅក្នុងនោះមាន ...
គោលនយោបាយ និងការគ្រប់គ្រងព្រៃឈើ
រថយន្តដឹកឈើក្នុងព្រៃការពារមណ្ឌលគិរី ប្រទេសកម្ពុជា។ រូបភាព ថតដោយ Global Water Forum, នៅថ្ងៃទី២៣ កុម្ភៈ ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA 2.0ប្រទេសកម្ពុជាត្រូវបានគេព្រួយបារម្ភយ៉ាងខ្លាំងអំពីការកាប់ព្រៃឈើ។ ខណៈដែលប្រទេសនេះកំពុងស្វែង រកការអភិវឌ្ឍឆាប់រហ័សលើវិស័យសេដ្ឋកិច្ច ព្រៃឈើជាច្រើនត្រូវបានគេចាត់ទុកជាធនធានទ្រព្យសម្បត្តិជាតិ។ ដើម្បីជួយធានាដល់ការគ្រប់គ្រងធនធានទាំងនេះប្រកបដោយនិរន្តរភាព រដ្ឋាភិបាលបានបង្កើតច្បាប់គ្រប់គ្រងព្រៃឈើដែលត្រូវបានផ្តល់សច្ចាប័ននៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០០២។ច្បាប់នេះសង្កត់ធ្ងន់ពីសារៈសំខាន់នៃព្រៃឈើសម្រាប់ជាគុណប្រយោជន៍ដល់សង្គម សេដ្ឋកិច្ច និងបរិស្ថាន ក៏ដូចជា តួនាទីរបស់វានៅក្នុងប្រព័ន្ធជីវៈចម្រុះ និងបេតិកភ័ណ្ឌវប្បធម៌59។« រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចាត់ទុកថាការសម្រេចបាននូវការគ្រប់គ្រង និងការអភិរក្សនៃធនធានព្រៃឈើសម្រាប់ប្រព័ន្ធអេកូឡូស៊ី សង្គម និងសេដ្ឋកិច្ច ជាសសរស្តម្ភនៃសុខុមាលភាពដ៏ធំមួយ ដែលរួមចំណែកដោយផ្ទាល់ដល់ការការពារបរិស្ថាន ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ » ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺជាអាជ្ញាធរដែលមានសិទ្ធិអំណាចផ្លូវច្បាប់ជាមួយនឹងយុត្តាធិការទូទៅលើគោលនយោបាយ និងការគ្រប់គ្រងព្រៃឈើ។ ការងារទាំងនេះត្រូវបានចាត់ចែងដោយរដ្ឋបាលព្រៃឈើ។ក្រមខណ្ឌគតិយុត្តិនៅកម្ពុជាច្បាប់ស្តីពីព្រៃឈើត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០២ បន្ទាប់ពីមានច្បាប់ស្តីពីការគ្រប់គ្រងដីធ្លីឆ្នាំ ១៩៩២ និងច្បាប់ស្តីពីការគ្រប់គ្រងលើធនធានធម្មជាតិឆ្នាំ ...
ការការពារព្រៃឈើ
ការកាប់បំផ្លាញព្រៃឈើ គឺជាបញ្ហានៅក្នុងប្រទេសកម្ពុជាចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ ហើយវាកាន់តែអាក្រក់ទៅៗក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ តំបន់ការពារខ្លះត្រូវបានកាប់បំផ្លាញព្រៃឈើរហូតដល់សល់ព្រៃឈើតិចតួចប៉ុណ្ណោះ។ កម្ពុជាបានបាត់បង់គម្រប ...
ផលិតកម្មផ្នែកកសិកម្ម
វាលស្រែនៅជនបទនៃប្រទេសកម្ពុជា។ រូបភាព ថតដោយ fmpgoh, កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០០៩។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0ផលិតផលកសិកម្មបានចូលរួមចំណែក ៣៥% នៃផលិតផលក្នុងស្រុកសរុប និង៥៦%នៃការផ្តល់ការងារក្នុងទីផ្សារការងារសរុប។200 ផលិតផលចំបងក្នុងវិស័យនេះរួមមាន ស្រូវអង្ករ កៅស៊ូ ពោត បន្លែ គ្រាប់ស្វាយចន្ទី និងដំឡូងមី។ ការនាំចេញផលិតផលកសិកម្មមិនទាន់កែច្នៃ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន៩០%នៃការនាំចេញផលិតផលកសិកម្មសរុបក្នុងឆ្នាំ២០១៥។ 201ផលិតកម្មកសិកម្មមានកំណើន ៨.៧% ក្នុងចន្លោះឆ្នាំ២០០៤ និងឆ្នាំ២០១២ ដោយសារការកើនឡើងនៃផលិតកម្មគ្រាប់ធនជាតិ ដែលភាគច្រើនកើនចេញមកពីផលិតកម្មស្រូវអង្ករ (កំណើនប្រចាំឆ្នាំ៩%) ពោត (២០%) ដំឡូងមី (៥១%) អំពៅ (២២%) និងបន្លែ (១០%)។ កំណើននេះបានថមថយគួរឱ្យកត់សម្គាល់នៅឆ្នាំបន្តបន្ទាប់ទៀត។202កំណើនទិន្នផលជាមធ្យមលើកសិផលគ្រប់ប្រភេទក្នុងចន្លោះឆ្នាំ២០០៤-២០១៤ មានប្រមាណ៤ %។ នេះជាលទ្ធផលនៃការ ទទួលយកបច្ចេកទេសដាំដុះកាន់តែប្រសើរ កំណើនប្រព័ន្ធធារាសាស្ត្រ ...
កាកបាទក្រហមកម្ពុជា
កាកបាទក្រហមកម្ពុជា គឺជាសង្គមមនុស្សធម៌ដ៏សំខាន់នៅកម្ពុជា។ រដ្ឋាភិបាលបានកំណត់កាកបាទក្រហមកម្ពុជាជាជំនួយដល់ស្ថាប័នសាធារណៈដែលផ្តល់ជំនួយមនុស្សធម៌។ ក្រៅពីទីស្នាក់ការជាតិ កាកបាទក្រហមកម្ពុជា មានសាខាចំនួន ២៥ នៅគ្រប់បណ្តាលខេត្តនៃព្រះរាជាណាចក្រកម្ពុជា។250 កាកបាទក្រហមកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៥ ហើយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ចាប់តាំងពីពេលនោះមក។251 គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម និងកាកបាទក្រហមកម្ពុជាបានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌភាពជាដៃគូរយៈពេលបីឆ្នាំក្នុងឆ្នាំ២០១៦។ ...
គោលនយោបាយ និងការគ្រប់គ្រងការត្រៀមបង្ការគ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន
នៅក្នុងសន្ទស្សន៍ហានិភ័យពិភពលោកសម្រាប់ឆ្នាំ ២០២០ កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសដែលងាយរងគ្រោះបំផុតទី ១៦ នៅក្នុងចំនោមប្រទេសចំនួន ១៨១ ជុំវិញពិភពលោក ដែលមាន ...
ធនាគារអភិវឌ្ឍន៏អាស៊ី (ADB)
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ដែលមានទីស្នាក់ការនៅទីក្រុងម៉ានីឡា ហើយបច្ចុប្បន្ននេះមានសមាជិកចំនួន ៦៨ ស្ថិតក្រោមស្ថាប័នរបស់ខ្លួន។ ធនាគារអភិវឌ្ឍន៍អាស៊ីមានគោលបំណងជួយសមាជិក និងដៃគូដោយផ្តល់ឥណទានសម្បទាន ជំនួយបច្ចេកទេស ហិរញ្ញប្បទានឥតសំណង និងការ ...
ធនាគារសំខាន់ៗ
នៅឆ្នាំ ២០២០ កូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក និងកម្ពុជា។ ប្រព័ន្ធធនាគារនៅកម្ពុជាក៏រងផលប៉ះពាល់ដែរ ប៉ុន្តែស្ថិតក្នុងកម្រិតមធ្យម និងអាចគ្រប់គ្រងបាន។392 ធនាគារជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ...
គោលដៅទី១៤ ជីវិតក្រោមទឹក
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៤ គឺសំដៅលើអន្តរអំពើរវាងមនុស្ស ជាមួយនឹងមហាសមុទ្រ។ ជាពិសេស វាមានគោលបំណងដើម្បីអភិរក្ស និងគ្រប់គ្រងការប្រើប្រាស់នៃមហាសមុទ្រ សមុទ្រ និងធនធានសមុទ្រ សម្រាប់ការអភិវឌ្ឍ ...
គោលដៅទី១៣ សកម្មភាពបរិស្ថាន
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ១៣ មានគោលបំណងចាត់វិធានការជាបន្ទាន់ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដោយអភិវឌ្ឍសមត្ថភាពរបស់ប្រទេសនីមួយៗ ដើម្បីកាត់បន្ថយហានិភ័យអាកាសធាតុ និងការបន្ស៊ាំ។ ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសគ្មានព្រំដែនជាប់សមុទ្រ រដ្ឋ ...
ក្រសួងកិច្ចការនារី
ក្រសួងកិច្ចការនារី។ រូបថតពី គេហទំព័រហ្វេសប៊ុករបស់ក្រសួង ថតនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦។ការបង្កើតទ្បើងយោងតាម ព្រះរាជក្រឹត្យលេខ នស/រកម/០១៩៩/២២ ក្រសួងកិច្ចការនារីត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦។ ក៏ប៉ុន្តែ ក្រសួងកិច្ចការនារីបានក្លាយជាក្រសួងកិច្ចការនារី និងអតីតយុទ្ធជន ...
ទន្លេ និងបឹង
រូបចាងឆ្លុះនៃបឹងទន្លេសាប។ រូបភាពដោយ Mariusz Kluzniak។ បង្ហោះថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១២។ ក្រោមអាជ្ញាបណ្ណ CC BY-NC-ND 2.0បើទោះបីជាគ្រោះរាំងស្ងួតកើតមាននៅក្នុងប្រទេសកម្ពុជាជារឿយៗ ប្រទេសកម្ពូជាមានប្រភពទឹកជាច្រើន ដែលភាគច្រើនហូរទៅកាន់ទន្លេមេគង្គនិងបឹងទន្លេនៃទន្លេសាប។ បឹងនិងទន្លេនៅក្នុងប្រទេសកម្ពុជាមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចនិងអេកូឡូស៊ី។ប្រព័ន្ធអេកូឡូស៊ីនិងជីវៈចម្រុះនៃបឹងនិងទន្លេទន្លេមេគង្គស្ថិតក្នុងចំណោមទន្លេដែលវែងជាងគេនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេនៅក្នុងពិភពលោក ហើយទន្លេនេះដើរតួនាទីសំខាន់សម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជានិងបម្រើជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេស។642 ទន្លេនេះមានប្រភពនៃខ្ពង់រាបទីបេបក្នុងរយៈកម្ពស់ប្រមាន ៤,៥០០ម៉ែត្រ ដោយហូរកាត់ប្រទេសចំនួន៦ពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម និងទៅកាន់សមុទ្រចិនខាងត្បូង។ ទន្លេនេះមានប្រវែង ៤,៨០០ គីឡូម៉ែត្រនិងមានផ្ទៃស្ទុកទឹកទំហំ ៧៩៥,០០០ ម៉ែត្រក្រឡា។ មានដៃទន្លេជាច្រើនដែលជំនួសដល់ការហូរកាត់របស់ទន្លេនេះ យ៉ាងណាមិញ នៅក្នុងប្រទេសកម្ពុជា ទន្លេមេគង្គក្តោបក្តាប់៩៥ភាគរយនៃប្រភពទឹកសរុបរបស់ប្រទេសនេះ។ ទន្លេនេះបង្ហាញពី”ចំនុចរបត់” សម្រាប់វារីអគ្គិសនីចំនួន ៣៖ក្រុងស្ទឹងត្រែង (ប្រមាណ ៥០គីឡូម៉ែត្រពីប្រទេសឡាវ) ដែលមានទន្លេសេកុង ទន្លេសេសាននិង ស្ទឹងពួកហូរចូលទៅក្នុងទន្លេធំ។ខេត្តក្រចេះ ដែលសណ្ឋានដីផ្លាស់ប្តូរពីខ្ពង់រាបទៅកាន់ទំនាប ដែលជំរុញឱ្យមានការ ផ្លាស់ប្តូរនៃការស្តុកទឹកសម្រាប់ជលសាស្ត្រនិងអាងស្តុកទឹក។ក្រុងភ្នំពេញ ដែលជាកន្លែងចាប់ផ្តើមនៃប្រព័ន្ធអាងទន្លេមេគង្គ ពិសេសស្រាប់តំបន់មេគង្គក្រោម។ព្រែកតូចៗចំនួន៤ បានបែកចេញពីទន្លេមេគង្គ៖ ព្រែកព្រះ ...
វិវាទព្រហ្មទណ្ឌ
វិវាទព្រហ្មទណ្ឌ សំដៅទៅលើប្រព័ន្ធនីតិវិធីតុលាការដែលធ្វើឡើងនៅចំពោះមុខតុលាការព្រហ្មទណ្ឌដើម្បីដោះស្រាយការចោទប្រកាន់ ដែលធ្វើឡើងប្រឆាំងនឹងបុគ្គលដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ។ ដូចមានចែងនៅក្នុងច្បាប់ “គោលបំណងនៃសកម្មភាពព្រហ្មទណ្ឌគឺដើម្បីពិនិត្យមើលវត្តមាននៃបទល្មើស ក្នុងគោលដៅបង្ហាញពីកំហុសឆ្គងរបស់ជនល្មើស និងផ្តន្ទាទោសជននោះទៅតាមផ្លូវច្បាប់”។696នៅក្នុងប្រទេសកម្ពុជា ការបង្កើតក្របខ័ណ្ឌច្បាប់ព្រហ្មទណ្ឌដែលយោងទៅតាមស្តង់ដារអន្តរជាតិគឺជាការអភិវឌ្ឍថ្មីមួយរបស់ប្រទេស។697 រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ចែងអំពីការទទួលស្គាល់ និងការគោរពសិទ្ធិមនុស្ស ដូចដែលបានធានានៅស្ថាប័នសិទ្ធិមនុស្សអន្តរជាតិដែលពាក់ព័ន្ធផ្សេងៗ។698ក្របសៀវភៅក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ រូបភាព ដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)។ ក្រោមអាជ្ញាបណ្ណ CC BY-SA 4.0។ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអនុម័តដោយរដ្ឋសភាក្នុងឆ្នាំ២០០៧ នៅឆ្នាំ ២០១០ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានអនុម័ត។699 ឯកសារទាំងពីរនេះ គឺជាក្របខ័ណ្ឌច្បាប់នៃក្រមព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។ ច្បាប់នេះបានកំណត់ចេញជាបញ្ជីនៃបទល្មើសរបស់ព្រហ្មទណ្ឌ។ ភាគច្រើននៃបទល្មើសទាំងនេះ និងលក្ខខណ្ឌផ្សេងៗដែលត្រូវបង្គ្រប់ ត្រូវបានរកឃើញនៅក្នុងក្រមព្រហ្មទណ្ឌ។ តាមលក្ខណៈបច្ចេកទេស បុគ្គលម្នាក់អាចត្រូវបានផ្តន្ទាទោស ប្រសិនបើធាតុទាំងអស់នៃនិយមន័យនៃបទល្មើសត្រូវបានប្រព្រឹត្តិ។700បណ្ដុំវីដេអូពន្យល់ចំនួន ០៨ នៃ “កម្មវិធីផ្សព្វផ្សាយច្បាប់” ដែលផលិតដោយក្រសួងយុត្តិធម៌ និងក្រសួងព័ត៌មាន៖ ក្រមព្រហ្មទណ្ឌ ២០១០ បណ្ដុំវីដេអូពន្យល់ចំនួន ...
ផលិតផលព្រៃឈើ
ដែនជម្រកសត្វព្រៃព្រៃឡង់។ រូបភាពដោយ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញ ថតថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦។ ក្រោមអាជ្ញាប័ណ្ណក្រោម CC BY-ND 2.0។ប្រទេសកម្ពុជាមានធនធានព្រៃឈើជាង ៨លានហិកតាក្នុងឆ្នាំ ២០២០ ស្មើនឹង ៤៤,៧% នៃផ្ទៃដីសរុបរបស់ប្រទេស។744 រាជរដ្ឋាភិបាលកាន់កាប់ផ្ទៃដីព្រៃឈើទាំងអស់នៅក្នុងប្រទេស នេះមានន័យថារដ្ឋាភិបាលអាចផ្ទេរដីព្រៃទៅសហគមន៍មូលដ្ឋាន ...
អស្សាមិករណ៍
(English) The Constitution of the Kingdom of Cambodia and the Land Law of 2001 both guarantee an individual’s right to property protection. Though part of the Government’s policy framework since 2002, not until 2010 did a legal framework exist to govern the process by which ...
រចនាសម្ព័ន្ធពាណិជ្ជកម្ម និងការចុះបញ្ជីស្របច្បាប់
ចាប់តាំងពីទសវត្សឆ្នាំ ១៩៩០ មក សេដ្ឋកិច្ចកម្ពុជាបានកត់សំគាល់នូវការលូតលាស់ដ៏ល្អមួយ ដែលជំរុញបានដោយវិស័យទេសចរណ៍ ផលិតកម្ម និងសំណង់។ ក្នុងនាមជាប្រទេសមានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់បំផុតមួយនៅលើពិភពលោក កម្ពុជាបានក្លាយជាប្រទេសដែលមាន ...
គោលនយោបាយ និងការគ្រប់គ្រងសេដ្ឋកិច្ច
បន្ទាប់ពីការបោះឆ្នោតជាតិលើកដំបូងនៅឆ្នាំ ១៩៩៣ រដ្ឋាភិបាលបានរៀបចំ និងអនុវត្តគោលនយោបាយកំណែទម្រង់មីក្រូ និងម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងកម្មវិធីកំណែទម្រង់រចនាសម្ព័ន្ធដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងពិភពលោកក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន។820 ក្នុងរយៈពេល ...
គោលដៅទី១៥ ជីវិតលើដី
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៥ ផ្តោតលើការប្រើប្រាស់ប្រកបដោយចីរភាពនូវ ជីវចម្រុះនៅលើដែនគោក និងប្រព័ន្ធអេកូឡូស៊ី ដូចជាព្រៃឈើ វាលស្មៅ វាលខ្សាច់ និងតំបន់ភ្នំ ព្រមទាំងទំនាក់ទំនងរបស់វាជាមួយប្រព័ន្ធទឹកសាប។ គោលដៅទី១៥នេះ មានគោលបំណងការពារ ...
ដីធ្លី
ទិដ្ឋភាពពីលើអាកាសនៃវាលស្រែនៅប្រទេសកម្ពុជា. រូបថត Sai Kwong, ថត ២៣ តុលា ២០១០. អាជ្ញាប័ណ្ណ CC BY-NC 2.0.ដី គឺជាប្រធានបទដ៏សំខាន់នៅក្នុងការជជែកពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា។ សម្រាប់ប្រជាកសិកររស់នៅតំបន់ដីទំនាបសំបូរជីរជាតិនេះ សិទ្ធិកម្មសិទ្ធិឯកជនលើដី បានធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេល្អប្រសើរឡើង បន្ទាប់ពីសង្គ្រាមអស់ជាច្រើនទសវត្សរ៍។ ទន្ទឹមនឹងនេះដែរ ដីខ្ពង់រាបសំបូរទៅដោយធនធាន និងតំបន់ព្រំដែន បាននិងកំពុងក្លាយជាទីកន្លែងសម្រាប់ការកាន់កាប់ដីទ្រង់ទ្រាយធំ សម្រាប់ផលិតកម្មដំណាំរកប្រាក់ និងឧស្សាហកម្មនិស្សារណកម្ម។1002 បញ្ហាផ្លាស់ទីលំនៅ និងវិវាទដីធ្លី បានរីករាលដាលដល់តំបន់ទីប្រជំុជន និងតំបន់ទំនាប ដែលធ្វើឲ្យប្រទេសនេះ ស្ថិតក្នុងបណ្តាប្រទេសដែលមានលំដាប់ខ្ពស់បំផុតខាងវិសមភាពដីធ្លី នៅតំបន់អាស៊ី។1003នៅមុនពេលកម្ពុជាស្ថិតក្រោមអាណានិគមបារាំង នៅឆ្នាំ១៨៦៣ ដីធ្លីទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជារបស់ព្រះមហាក្សត្រ។1004 សញ្ញាណនៃកម្មសិទ្ធិដីធ្លី ត្រូវបាននាំយកមកប្រទេសកម្ពុជា នៅសម័យអាណាព្យាបាលបារាំង និងនៅបន្តយកមកអនុវត្តនៅសម័យក្រោយឯករាជ្យ1005 រហូតមកដល់ការលុបបំបាត់ទ្រព្យសម្បត្តិឯកជនដោយរបបខ្មែរក្រហម។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ បានបញ្ចប់ការកាន់កាប់របស់វៀតណាមមកលើកម្ពុជា និងបានបង្កើតឲ្យមានរបបសេដ្ឋកិច្ចទីផ្សារ ដែលនាំឱ្យមានការស្តាររបបកម្មសិទ្ធិឯកជនលើដីឡើងវិញ នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ។1006កសិកម្ម គឺជាមុខរបរចម្បងមួយសម្រាប់ប្រជាជនកម្ពុជាប្រមាណ ៤០% ប៉ុន្តែភាគច្រើននៃពួកគេរស់ក្នុងតំបន់ទីជនបទ និងពឹងផ្អែកលើវិស័យកសិកម្មតែមួយមុខ ...