ធនាគារសំខាន់ៗ

នៅ​ឆ្នាំ​ ២០២០​ កូ​វី​ដ​-១៩​ បាន​ជះ​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ពិភពលោក​ និង​កម្ពុជា​។​ ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​ក៏​រង​ផល​ប៉ះពាល់​ដែរ​ ប៉ុន្តែ​ស្ថិត​ក្នុង​កម្រិត​មធ្យម​ និង​អាច​គ្រប់គ្រង​បាន​។​1 ធនាគារជាតិ​នៃ​កម្ពុជា​ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​បាន​ចង្អុលបង្ហាញ​ថា​អត្រា​ដែល​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​ដួល​រលំ​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩​ មាន​កម្រិត​ទាប​ដោយសារ​វិស័យ​ហិរញ្ញវត្ថុ​នៅ​តែ​រឹង​មាំ​។​ ឯកឧត្តម​ ជា​ ចាន់​តូ​ អង្គ​ទេសាភិបាល​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​មាន​ប្រសាសន៍​ថា​ ជំងឺ​រាតត្បាត​បាន​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​។​ ទោះ​យ៉ាងណា​ក៏​ដោយ​ វិស័យ​ធនាគារ​នៅ​តែ​រឹង​មាំ​ និង​បាន​រួមចំណែក​ដល់​សេដ្ឋកិច្ច​។​2 ប្រព័ន្ធ​ធនាគារ​បាន​បន្ត​ផ្តល់​សេវា​ដល់​ប្រជាជន​ និង​រួមចំណែក​ដល់​សេដ្ឋកិច្ច​។​ ទ្រព្យសកម្ម​សរុប​របស់​គ្រឹះ​ស្ថាន​ធនាគារ​ក្នុង​ឆ្នាំ​ ២០២០​ មាន​តម្លៃ​ ១៤,៧%​ ដោយ​មាន​ប្រភព​សំខាន់ៗ​នៃ​មូលនិធិ​បាន​មក​ពី​ប្រាក់​បញ្ញើ​អតិថិជន​ (១២១,៣​ ទ្រី​លាន​រៀល​)​ មូលនិធិ​ភាគ​នុ​ទិ​ក​ (៣៨,៦​ ទ្រី​លាន​រៀល​)​ និង​មូលនិធិ​កម្ចី​ (៥,៩​ ទ្រី​លាន​រៀល​)​។​​3

ប្រភព​ទុន​សំខាន់​សម្រាប់​សកម្មភាព​សេដ្ឋកិច្ច​ដែល​ជា​ឥណទាន​អាច​ត្រូវ​បាន​គេ​មើលឃើញ​ថា​បាន​បែងចែក​ដល់​វិស័យ​ឧស្សាហកម្ម​ និង​វិស័យ​សំខាន់ៗ​ដូច​ជា​ ការ​ជួញដូរ​រាយ​ (១៥,៤%)​ ផ្ទះ​ជា​កម្ម​សិទ្ធ​ផ្ទាល់់ខ្លួន​ (១៣,១%)​ ការ​អោយ​ខ្ចី​ជា​បុគ្គល​ (៩,៨%)​ និង​វិស័យ​ផ្សេងៗ​ទៀត​។​4

ធនាគារ​កំពូលៗ​ក្នុង​ប្រទេស​កម្ពុជា​

  1. ​ធនាគារ​ អេ​ស៊ី​លី​ដា​ ភី​អិ​ល​ស៊ី​
  2. ​ធនាគារ​ កា​ណា​ឌី​យ៉ា​
  3. ​ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ នៃ​កម្ពុជា​
  4. ​ធនាគារ​ សហ​ពាណិជ្ជកម្ម​ ក​.​អ​
  5. ​ធនាគារ​ ជេ​ ត្រាស់​ រ៉ូ​យា​ល់​
  6. ​ធនាគារ​ វឌ្ឍនៈ​
  7. ​ធនាគារ​កម្ពុជា​សាធារណៈ​
  8. ​ធនាគារ​មេ​យ​ប៊ែ​ង​
  9. ​ធនាគារ​ចិន​
  10. ​ធនាគារ​ ABA5

​ច្បាប់​ និង​និ​តិ​ផ្សេងៗ​

​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដាក់​ចេញ​នូវ​ច្បាប់​ដើម្បី​គ្រប់គ្រង​ប្រព័ន្ធ​ធនាគារ​ ដោយ​សហការ​ជាមួយ​ក្រសួង​ និង​ស្ថាប័ន​ជាតិ​ដែល​ពាក់ព័ន្ធ​។​6

​ការ​ឆ្លើយ​តប​ដើម្បី​ការពារ​ហិរញ្ញវត្ថុ​អតិថិជន

​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចាត់វិធានការ​ដើម្បី​ការពារ​ហិរញ្ញវត្ថុ​អតិថិជន​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត​។​​7

  • បទ​ប្បញ្ញត្តិ​៖
  • ការ​ពង្រឹង​ និង​ត្រួតពិនិត្យ​ការ​អនុវត្ត​របស់​ធនាគារ​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​៖
    • ការ​ប្រមូល​ទិន្នន័យ​បន្ថែម​លើ​វិស័យ​ដែល​រង​ផល​ប៉ះពាល់​ និង​ប្រាក់​កម្ចី​
    • ការ​វិភាគ​យ៉ាង​ទូលំទូលាយ​នៃ​សូចនាករ​សំខាន់ៗ​នៃ​ការ​អនុវត្ត​របស់​ធនាគារ​ និង​ស្ថាប័នហិរញ្ញវត្ថុ​
    • ​បង្កើតគំរូ​​ប្រាក់​បម្រុង​កាតព្វកិច្ច​ សាធន​ភាព​ និង​សន្ទនីយ​ភាពថ្មី​​ និង​បន្ធូរបន្ថយ​កម្រិត​បទ​ប្បញ្ញត្តិ​មួយ​ចំនួន​

​សមាគម​ធនាគារ​នៅ​កម្ពុជា​

រូបភាពនៃគេហទំព័រសមាគម​ធនាគារនៅកម្ពុជា នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២២។ អាជ្ញាបណ្ណមិនត្រូវ​បាន​កំណត់។​

សមាគម​ធនាគារ​នៅ​កម្ពុជា​ ដែល​ជា​អង្គការ​ផ្លូវការ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ១៩៩៤​ និង​ទទួលស្គាល់​ដោយ​រាជរដ្ឋាភិបាល​ដើម្បី​តំណាង​ឱ្យ​វិស័យ​ធនាគារឯកជន​របស់​ប្រទេស​ ជំរុញ​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ និង​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់​សមាជិក​របស់​ខ្លួន​។​8 ក្នុង​ឆ្នាំ​ ២០២០​ ដើម្បី​គាំទ្រ​រដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩​ សមាជិក​របស់​សមាគម​ធនាគារ​នៅ​កម្ពុជា​បាន​ចែករំលែក​ផែនការ​សកម្មភាព​ គាំទ្រ​ប្រជាជន​កម្ពុជា​ បរិច្ចាគ​ថវិកា​ និង​សម្ភារៈ​រូប​វន្ត​យ៉ាងច្រើន​។​ នៅ​ខែមេសា​ ថ្ងៃទី០៧​ និង​ ថ្ងៃ​ទី​១១​ ​ឆ្នាំ​ ២០២១​ សមាគម​ធនាគារ​នៅ​កម្ពុជា​ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​ដោយ​ការ​ចែករំលែក​ វិធានការ​បន្ធូរបន្ថយ​បំណុល​ចំនួន​ ៦​ ដើម្បី​ជួយ​បន្ថែម​ដល់​រដ្ឋាភិបាល​ និង​អ្នក​ខ្ចី​។​9

យោង​តាម​បណ្ឌិត​ អ៊ិ​ន​ ចាន់​នី​ ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​ និង​ជា​ប្រធាន​ធនាគារ​ អេ​ស៊ី​លី​ដា​ វិស័យ​ធនាគារ​នៅ​កម្ពុជា​នៅ​តែ​មាន​សុខភាព​ល្អ​ និង​រឹង​មាំ​នៅ​ក្នុង​ត្រីមាស​ទី​ ៣​ ឆ្នាំ​ ២០២១​ បើ​ទោះបីជា​មានការ​រាតត្បាត​ព្រោះ​មានការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​ ២,២%​ នៅ​ចុងឆ្នាំ​ ២០២១​។​10​ លោក​ក៏​បាន​បន្ថែម​ថា​ វិស័យ​ហិរញ្ញវត្ថុ​មាន​ស្ថិរភាព​ដោយសារ​តែ​កំណើន​ ២០%​ នៃ​ប្រាក់​កម្ចី​ និង​ប្រាក់​បញ្ញើ​នៅ​ឆ្នាំ​ ២០២១​។​ វា​នឹង​មានការ​ប្រកួតប្រជែង​កាន់តែ​ច្រើន​សម្រាប់​ធនាគារ​ និង​ស្ថាប័នហិរញ្ញវត្ថុ​ ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​អាជីវកម្ម​ខ្នាត​តូច​ ដូច​ជា​ក្រុមហ៊ុន​ខ្នាត​តូច​។​11

ទាក់ទង​នឹង​ធនាគារសំខាន់ៗ​

ឯកសារយោង

  1. 1. ធនាគារជាតិ​នៃ​កម្ពុជា​,​ «​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ ២០២០»​ ទំព័រ​ ១-៥,​ បាន​ចូល​អាន​ខែធ្នូ​ ឆ្នាំ​២០២១​។​
  2. 2. សមាគម​អ្នក​សាងសង់​កម្ពុជា​,​ «​វិភាគ​៖​ វិបត្តិ​កូ​វី​ដ​នឹង​ធ្វើ​ឲ្យ​អ្នក​រកស៊ី​ដី​វណ្ណ​ករ​ និង​វិស័យ​ធនាគារ​ដួល​រលំ​ តើ​ពិត​ឬទេ​?»​ ចុះ​ថ្ងៃ​ទី​ ១១​ ខែកក្កដា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​ខែមករា​ ឆ្នាំ​២០២២​។
  3. 3. ធនាគារជាតិ​នៃ​កម្ពុជា​,​ «​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ ២០២០»​ ទំព័រ​ ១-៥,​ បាន​ចូល​អាន​ខែធ្នូ​ ឆ្នាំ​២០២១​។​
  4. 4. ​ដូច​ឯកសារយោង​ខាង​ដើម​។​
  5. 5. Corporate​ Finance​ Institute,​ «​ទិដ្ឋភាព​ទូទៅ​នៃ​ធនាគារ​នៅ​កម្ពុជា​»​ បាន​ចូល​អាន​ខែមករា​ ឆ្នាំ​២០២២​។​ ឯកសារ​ជា​ភាសា​អង់គ្លេស​ ពុំ​មានការ​បកប្រែ​ជា​ភាសា​ខ្មែរ​។​
  6. 6. ​ធនាគារជាតិ​នៃ​កម្ពុជា​,​ «​ច្បាប់​អនុវត្ត​ចំពោះ​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​»​ បាន​ចូល​អាន​ខែមករា​ ឆ្នាំ​២០២២​។​
  7. 7. ធនាគារជាតិ​នៃ​កម្ពុជា​,​ «​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ ២០២០»​ ទំព័រ​ ១៥,​ បាន​ចូល​អាន​ខែធ្នូ​ ឆ្នាំ​២០២១​។​
  8. 8. ​សមាគម​ធនាគារ​នៅ​កម្ពុជា​,​ «​ប្រវត្តិរូប​របស់​យើង​»​ បាន​ចូល​អាន​ខែធ្នូ​ ឆ្នាំ​២០២១​។​ ឯកសារ​ជា​ភាសា​អង់គ្លេស​ ពុំ​មានការ​បកប្រែ​ជា​ភាសា​ខ្មែរ​។​
  9. 9. ម៉ៃ​ គុណ​មក​រា​,​ «​វិស័យ​ហិរញ្ញវត្ថុ​កំពុង​ចាត់វិធានការ​បន្ថែម​លើ​ការ​ជំងឺ​កូ​វី​ដ​»​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ចុះ​ថ្ងៃ​ទី​ ២៤​ ខែឧសភា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​ខែមករា​ ឆ្នាំ​២០២២​ ។​ ឯកសារ​ជា​ភាសា​អង់គ្លេស​ ពុំ​មានការ​បកប្រែ​ជា​ភាសា​ខ្មែរ​។
  10. 10. សុខ​ សិ​ទ្ធី​កា​,​ «​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​បាន​ផ្តល់​ប្រាក់​កម្ចី​ចំនួន​ ៤៤,៩​ ពាន់​លាន​ដុល្លារ​»​ កាសែត​ខ្មែរ​ថា​ម​ស៍​,​ ចុះ​ថ្ងៃ​ទី​ ២២​ ខែធ្នូ​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​ខែមករា​ ឆ្នាំ​ ២០២២​។​ ឯកសារ​ជា​ភាសា​អង់គ្លេស​ ពុំ​មានការ​បកប្រែ​ជា​ភាសា​ខ្មែរ​។​
  11. 11. មី​ឆែ​ល​ ហ្វឹ​ន​,​ «​ការ​ធ្វើ​ឌី​ជី​ថ​ល​ ការ​បណ្តុះបណ្តាល​ ការ​លើកទឹកចិត្ត​ និង​ការ​ផ្តល់​ជូន​ពាណិជ្ជកម្ម​សេរី​នៅ​ឆ្នាំ​២០២២»​ កាសែត​ខ្មែរ​ថា​ម​ស៍​,​ ចុះ​ថ្ងៃ​ទី​ ១៣​ ខែមករា​ ឆ្នាំ​២០២២,​ បាន​ចូល​អាន​ខែមករា​ ឆ្នាំ​ ២០២២​។​ ឯកសារ​ជា​ភាសា​អង់គ្លេស​ ពុំ​មានការ​បកប្រែ​ជា​ភាសា​ខ្មែរ​។​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

5GPzc
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!