ឌីជីថលភាវូបនីយកម្ម មានឥទ្ធិពលមកលើយើងទាំងអស់គ្នា- ក្រុមការងារអូឌីស៊ី ចូលរួមក្នុងសន្និសីទដែលរៀបចំដោយ Konrad Adenauer Stiftung
លោកបណ្ឌិត Daniel Schmücking ចងចាំថ្ងៃដំបូងដែលលោកបានមកដល់ទីក្រុងភ្នំពេញ ដោយលោកបាននិយាយថា៖ «នៅពេលដែលខ្ញុំបានមកដល់ប្រទេសកម្ពុជាដំបូង ខ្ញុំមានចំណាប់អារម្មណ៍ទៅលើប្រព័ន្ធឌីជីថលនៅទីនេះ» ហើយ ...
ថវិកាសាលាបឋមសិក្សា
ការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម (I-SAF) មានគោលបំណងផ្តល់អំណាចដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បង្កើនការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន និងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងអ្នកផ្តល់សេវាកម្មក្នុងស្រុក និងប្រជាពលរដ្ឋ។15 គម្រោងនេះត្រូវបានអនុវត្តក្រោមសមាសភាគសំខាន់ៗចំនួន ៤ គឺ៖ការទទួលបានព័ត៌មាននានា និងព័ត៌មានថវិកាការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋការសម្របសម្រួល និងការពង្រឹងសមត្ថភាព និង ការប្រមូលមេរៀនបទពិសោធន៍ និងការត្រួតពិនិត្យតាមដាន។16សមាសភាគទាំងបួននេះគឺជាគន្លឹះដើម្បីធានានូវវិមជ្ឈការកាន់តែប្រសើរ គណនេយ្យភាពសង្គម និងតម្លាភាពនៅក្នុងសេវាកម្មសាធារណៈ។17 សហការជាមួយក្រសួងពាក់ព័ន្ធសង្គមស៊ីវិល អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ជាច្រើន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ទទួលខុសត្រូវចំពោះការអនុវត្តគម្រោងនេះ។ អ្នកផ្តល់សេវានៅថ្នាក់មូលដ្ឋានចំនួនបីត្រូវបានអនុវត្តក្រោមគម្រោងរួមមាន៖ សាលាបឋមសិក្សា មណ្ឌលសុខភាពបឋម និងរដ្ឋបាលឃុំ-សង្កាត់។18កុមារីម្នាក់កំពុងគូររូបលើក្តាឈ្នួនរបស់គាត់។ រូបថតដោយ Global Partnership for Education។ ថតនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0។ការទទួលបានព័ត៌មាននានា និងព័ត៌មានថវិកា គឺជាធាតុសំខាន់នៃលទ្ធិប្រជាធិបតេយ្យដែលអាចនាំឱ្យមានអភិបាលកិច្ចល្អប្រសើរ និងគណនេយ្យភាពសង្គមប្រកបដោយប្រសិទ្ធភាពនៅថ្នាក់មូលដ្ឋាន។19 ចំណុចសំខាន់នៃព័ត៌មានសម្រាប់គម្រោងក្របខ័ណ្ឌគណនេយ្យភាពសង្គម គឺគោលនយោបាយ ស្តង់ដារ ថវិកា ...
ក្រុមការងារអូឌីស៊ីបានចូលរួមព្រឹត្តិការណ៍បារខែមអាស៊ាន ២០១៧
បារខែមអាស៊ាន ២០១៧នេះ បានប្រព្រឹត្តទៅនៅថ្ងៃទី ២១-២២ ខែតុលា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះ មានគោលបំណង ដើម្បីផ្ដល់ការចែករំលែកចំណេះដឹង និងកសាងទំនាក់ទំនង រវាងអ្នកចូលរួមទាំងអស់ក្នុងប្រទេសកម្ពុជា ...
សិក្ខាសាលាជីអាយអេស វគ្គ ៣ របស់អូឌីស៊ី៖ ការប្រើប្រាស់កម្មវិធីជីអាយអេស នៅក្នុងវិស័យរៀបចំដែនដី និងអប់រំ
នៅក្នុងសិក្ខាសាលាជីអាយអេសលើកទី២ របស់អូឌីស៊ីទទួលបានអ្នកចូលរួមចំនួន ២១ នាក់ ដែលទទួលបានជោគជ័យក្នុងសិក្ខាសាលារយៈពេល ៣ ថ្ងៃ ដោយផ្តោតលើប្រធានបទ «ការប្រមូលទិន្នន័យ និងកម្មវិធីជីអាយអេស»។ វគ្គ ៣ ...
ឧស្សាហកម្មនិស្សារណកម្ម
ឧស្សាហកម្មនិស្សារណកម្ម រួមមានវិស័យរុករករ៉ែ និងរ៉ែ ការរុករកឧស្ម័នធម្មជាតិ និងប្រេង រោងចក្រចម្រាញ់ប្រេង និងការទាញយកថ្មសម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ ដូចជាខ្សាច់ ថ្ម និងក្រួស។ ធនធាននិស្សារណកម្មរបស់ប្រទេសកម្ពុជាបានបាត់បង់យ៉ាង ...
គោលដៅទី១ ពុំមានភាពក្រីក្រ
គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី១ (គ.អ.ច ១) សំដៅស្វែងរក “ការបញ្ចប់ភាពក្រីក្រគ្រប់ទម្រង់ទាំងអស់” ដោយធានាថាភាពក្រីក្រធ្ងន់ធ្ងរត្រូវបានលុបបំបាត់ ហើយភាពក្រីក្រជារួមត្រូវបានកាត់បន្ថយ ៥០ ភាគរយ ...
ដីធ្លី
ទិដ្ឋភាពពីលើអាកាសនៃវាលស្រែនៅប្រទេសកម្ពុជា. រូបថត Sai Kwong, ថត ២៣ តុលា ២០១០. អាជ្ញាប័ណ្ណ CC BY-NC 2.0.ដី គឺជាប្រធានបទដ៏សំខាន់នៅក្នុងការជជែកពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា។ សម្រាប់ប្រជាកសិកររស់នៅតំបន់ដីទំនាបសំបូរជីរជាតិនេះ សិទ្ធិកម្មសិទ្ធិឯកជនលើដី បានធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេល្អប្រសើរឡើង បន្ទាប់ពីសង្គ្រាមអស់ជាច្រើនទសវត្សរ៍។ ទន្ទឹមនឹងនេះដែរ ដីខ្ពង់រាបសំបូរទៅដោយធនធាន និងតំបន់ព្រំដែន បាននិងកំពុងក្លាយជាទីកន្លែងសម្រាប់ការកាន់កាប់ដីទ្រង់ទ្រាយធំ សម្រាប់ផលិតកម្មដំណាំរកប្រាក់ និងឧស្សាហកម្មនិស្សារណកម្ម។162 បញ្ហាផ្លាស់ទីលំនៅ និងវិវាទដីធ្លី បានរីករាលដាលដល់តំបន់ទីប្រជំុជន និងតំបន់ទំនាប ដែលធ្វើឲ្យប្រទេសនេះ ស្ថិតក្នុងបណ្តាប្រទេសដែលមានលំដាប់ខ្ពស់បំផុតខាងវិសមភាពដីធ្លី នៅតំបន់អាស៊ី។163នៅមុនពេលកម្ពុជាស្ថិតក្រោមអាណានិគមបារាំង នៅឆ្នាំ១៨៦៣ ដីធ្លីទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជារបស់ព្រះមហាក្សត្រ។164 សញ្ញាណនៃកម្មសិទ្ធិដីធ្លី ត្រូវបាននាំយកមកប្រទេសកម្ពុជា នៅសម័យអាណាព្យាបាលបារាំង និងនៅបន្តយកមកអនុវត្តនៅសម័យក្រោយឯករាជ្យ165 រហូតមកដល់ការលុបបំបាត់ទ្រព្យសម្បត្តិឯកជនដោយរបបខ្មែរក្រហម។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ បានបញ្ចប់ការកាន់កាប់របស់វៀតណាមមកលើកម្ពុជា និងបានបង្កើតឲ្យមានរបបសេដ្ឋកិច្ចទីផ្សារ ដែលនាំឱ្យមានការស្តាររបបកម្មសិទ្ធិឯកជនលើដីឡើងវិញ នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ។166កសិកម្ម គឺជាមុខរបរចម្បងមួយសម្រាប់ប្រជាជនកម្ពុជាប្រមាណ ៤០% ប៉ុន្តែភាគច្រើននៃពួកគេរស់ក្នុងតំបន់ទីជនបទ និងពឹងផ្អែកលើវិស័យកសិកម្មតែមួយមុខ ...
អង្គការសហប្រជាជាតិ
អគ្គលេខាធិការ Antonio Guterres (ស្តាំ) ជួបពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងញូវយ៉ក។ រូបថតពីគេហទំព័រអង្គការសហប្រជាជាតិនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។អង្គការសហប្រជាជាតិ (UN) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៥ និងដឹកនាំដោយធម្មនុញ្ញអង្គការសហប្រជាជាតិ គឺជាអង្គការអន្តរជាតិមួយដែលមានសមាជិកចំនួន ១៩៣។232 អង្គការសហប្រជាជាតិមានអង្គសំខាន់ៗចំនួនប្រាំមួយ៖ មហាសន្និបាត ក្រុមប្រឹក្សាសន្តិសុខ ក្រុមប្រឹក្សា ...
គោលដៅទី១៣ សកម្មភាពបរិស្ថាន
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ១៣ មានគោលបំណងចាត់វិធានការជាបន្ទាន់ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដោយអភិវឌ្ឍសមត្ថភាពរបស់ប្រទេសនីមួយៗ ដើម្បីកាត់បន្ថយហានិភ័យអាកាសធាតុ និងការបន្ស៊ាំ។ ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសគ្មានព្រំដែនជាប់សមុទ្រ រដ្ឋ ...
ផ្សារមូលបត្រ (ផ្សារភាគហ៊ុន)
ចាប់ផ្ដើមពីឆ្នាំ ២០០១ មក កិច្ចដំណើរការបានចាប់ផ្តើមលើការជំរុញការបង្កើតផ្សារភាគហ៊ុនកម្ពុជា (CSE ឬ CSX) ដើម្បីជាមធ្យោបាយគាំទ្រទៅដល់ប្រព័ន្ធសេដ្ឋកិច្ចក្នុងដំណើរការអភិវឌ្ឍន៍នៅប្រទេសកម្ពុជា។ ទីផ្សារភាគហ៊ុនបានជួយសម្រួលទៅដល់ដំណើរការទិញ និង ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ រូបថតពី គេហទំព័រហ្វេសប៊ុក របស់ក្រសួង ថតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ការបង្កើតទ្បើងយោងតាមព្រះរាជក្រឹត្យលេខ នស/រកម/០១៩៦/១០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MFAIC) ត្រូវ ...
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
នៅក្នុងខែកញ្ញា ឆ្នាំ ២០១៥ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តនូវរបៀបវារៈឆ្នាំ ២០៣០ ថ្មី សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ គោលដៅទាំងនេះមានចំនួន ១៧ ដែលត្រូវបានគេស្គាល់ថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដោយមានគោលបំណងដើម្បីនាំទៅរកសកម្មភាព ...
ភាពជោគជ័យនៃ "ពានរង្វាន់គ្រាប់ពូជ" នៃកម្មវិធីមេគង្គអាយស៊ីធីខែមលើកទី៥ ឆ្នាំ ២០១៧
ភាពលេចធ្លោ ដែលចេញពី កម្មវិធីមេគង្គអាយស៊ីធីខែមលើកទី៥ ឆ្នាំ ២០១៧ ដែលបានរៀបចំឡើងដោយ អង្គការទិន្នន័យអំពីការអភិវឌ្ឍ គឺ “ពានរង្វាន់គ្រាប់ពូជ” ដែលផ្តល់ទឹកប្រាក់ចំនួន ៣.០០០ ដុល្លារសហរដ្ឋអាមេរិច សម្រាប់ក្រុមនីមួយៗ នៃអ្នកទទួលបានពាន ...
សិក្ខាសាលាទី២ស្តីពី៖ “មូលដ្ឋានគ្រឹះនៃការទាញយកទិន្នន័យសម្រាប់អាជីពជាអ្នកសារព័ត៌មាន”
សិក្ខាសាលាទី២ស្តីពី៖ “មូលដ្ឋានគ្រឹះនៃការទាញយកទិន្នន័យសម្រាប់អាជីពជាអ្នកសារព័ត៌មាន”តើអ្នករកឃើញប្រធានបទ ដែលគួរឱ្យចាប់អារម្មណ៍មួយដើម្បីសរសេរហើយឬនៅ? ការប្រើប្រាស់ទិន្នន័យ អាចជួយក្នុងការសរសេរអត្ថបទ ...
ថ្មគ្រួសនិងចុណ្ណីសិលា
ថ្មក្រួសក្នុងសណ្ឋានដើម។ រូបភាព ថតដោយ touch and see កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤។ ក្រោមអាជ្ញាប័ណ្ណ៖ CC BY-SA 2.0ចាប់តាំងពីឆ្នាំ ២០១០មក វិស័យឧស្សាហកម្មរ៉ែក្នុងប្រទេសកម្ពុជា មានកំណើនក្នុងផលិតកម្មកម្ទេចថ្មខ្សាច់ និងក្រួសដែលជាការឆ្លើយតបទៅនឹងកំណើនការអភិវឌ្ឍយ៉ាងសម្បើមលើវិស័យសំណង់ក្នុងស្រុក។ ក្នុងឆ្នាំ ២០១៥ នេះ វិនិយោគទុនដែល ...
អបអរសាទរទិវាស្ថិតិពិភពលោកឆ្នាំ ២០២០!
ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ គឺជាទិវាស្ថិតិពិភពលោកលើកទី៣ ជាថ្ងៃដែលប្រមូលផ្តុំសហគមន៍នៅជុំវិញពិភពលោកដើម្បីអបអរសាទរនិងរំលឹកឡើងវិញនូវសារៈសំខាន់នៃស្ថិតិ។តាមរយៈសេចក្តីសំរេចលេខ ៦៩/២៨២ របស់ខ្លួន មហាសន្និបាតអង្គការសហប្រជាជាតិ (អ។ ស។ ប) បានបង្កើតការប្រារព្ធទិវាស្ថិតិពិភពលោក រៀងរាល់៥ឆ្នាំម្តង ...
ដំណើរការតាក់តែងច្បាប់
ដំណើរការបង្កើតច្បាប់ គឺជាការបង្កើត និងអនុម័តច្បាប់ថ្មី ឬកែប្រែច្បាប់ចាស់ដែលមានស្រាប់។នៅព្រះរាជាណាចក្រកម្ពុជា មានស្ថាប័នចំនួន៣ ដែលអាចផ្តួចផ្តើមដំណើរការបង្កើតច្បាប់បានរួមមាន៖ សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា និងនាយករដ្ឋមន្រ្តី។ ច្បាប់ដែលត្រូវបានបង្កើតភាគច្រើនគឺមកពីនាយករដ្ឋមន្រ្តី។495 អត្ថបទដែលបានបង្ហាញភាគច្រើនគឺមកពីនាយករដ្ឋមន្ត្រី។496សាលប្រជុំរដ្ឋសភាកម្ពុជា។ រូបថតដោយសុវណ្ណដារ៉ា ១៨ ថតថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៧។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 3.0។ដំណើរការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ប្រសិនបើច្បាប់នេះត្រូវបានផ្តួចផ្តើមគំនិត ឬរៀបចំដោយស្ថាប័នរដ្ឋាភិបាល ច្បាប់នេះត្រូវបានគេហៅថា “សេចក្តីព្រាងច្បាប់”។ ដើម្បីផ្តួចផ្តើមសេចក្តីព្រាងច្បាប់ រដ្ឋាភិបាលត្រូវអនុវត្តតាមជំហានទាំងនេះ៖497ដំបូង រដ្ឋាភិបាលត្រូវពន្យល់ពីតម្រូវការនៃច្បាប់ថ្មី។ ច្បាប់ថ្មីត្រូវតែដោះស្រាយបញ្ហាជាក់លាក់ទាក់ទងនឹងសេដ្ឋកិច្ច សង្គមកិច្ច ឬបញ្ហាផ្សេងៗទៀតជាមួយនឹងគោលនយោបាយដែលបានកំណត់។បន្ទាប់មករដ្ឋាភិបាលត្រូវរៀបចំសេចក្តីថ្លែងការណ៍ ឬសេចក្តីថ្លែងហេតុ អំពីមូលហេតុនៃការបង្កើតច្បាប់ជាពីរដំណាក់កាល។ នៅដំណាក់កាលដំបូង ស្ថាប័នពាក់ព័ន្ធរៀបចំកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធ ក្រសួងដែលរងផលប៉ះពាល់ មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនលើបញ្ហាសង្គមសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នៅដំណាក់កាលទី២ ស្ថាប័នរដ្ឋបាលដែលពាក់ព័ន្ធធ្វើការពិគ្រោះយោបល់ឡើងវិញលើផ្នែកបច្ចេកទេស សង្គមវប្បធម៌ និងនយោបាយ។សេចក្តីព្រាងច្បាប់ត្រូវបានរៀបចំឡើងស្របតាមស្ថាប័នរដ្ឋាភិបាល៖ ក្រសួង ...
ទិន្នន័យបរិស្ថាន និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ
រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ អង្គការទិន្នន័យអំពីការអភិវឌ្ឍបានរៀបចំសិក្ខាសាលាកម្រិតបច្ចេកទេសស្តីពីទិន្នន័យបរិស្ថាន និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ។ សិក្ខាសាលានេះត្រូវបានគាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ តាមរយៈអង្គការ ...
ទេពកេន វណ្ណកន៖ អ្វីដែលខ្ញុំបានរៀនសូត្រពី WordCamp Asia ២០២៣
WordCamp Asia បានប្រារព្ធឡើងនៅទីក្រុងបាងកកចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយកម្មវិធីWordCampនេះ ជាកម្មវិធី ដំបូងគេនៅទ្វីបអាស៊ី។ រហូតមកដល់ពេលនេះ កម្មវិធី WordCamp មានចំនួនបី ដូចជា នៅសហរដ្ឋអាមេរិក ...