ពលករចំណាកស្រុកកម្ពុជាចំនួន ៧៩នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី
ក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់ថា រដ្ឋាភិបាលម៉ាឡេស៊ីបានកត់សម្គាល់ពីការបង្ក្រាបពលករបរទេសខុសច្បាប់នៅប្រទេសថៃនាពេលថ្មីៗនេះ ហើយក៏បានចាប់ផ្តើមការបង្ក្រាបរបស់ខ្លួន និងបានចាប់ខ្លួនពលករកម្ពុជាខុសច្បាប់ចំនួន ៧៩នាក់ ក្នុងរយៈពេលពីរសប្តាហ៍នេះ។ ...
Sen David
http://www.khmertimeskh.com/5065736/79-migrant-workers-arrested-malaysia/
ស្ថានទូតកម្ពុជានៅប្រទេសម៉ាឡេស៊ីខ្វះខាតថវិការដើម្បីបញ្ជូនពលករត្រលប់មកប្រទេសវិញ
មន្ត្រីស្ថានទូតកម្ពុជានៅទីក្រុងគួឡាឡាំពួម្នាក់ បាននិយាយកាលពីថ្ងៃចន្ទកន្លងមកនេះថា ដោយមានប្រជាជនកម្ពុជាកាន់តែច្រើនឡើងស្វែងរកជំនួយ និងការជ្រកកោន ក្នុងអំឡុងពេលមានការបង្ក្រាបលើពលករចំណាំកស្រុកខុសច្បាប់ដោយអាជ្ញាធរម៉ាឡេស៊ីនេះ ស្ថានទូតពុំមានថវិការគ្រប់គ្រាន់ ...
ឡេង ឡែន និង Hannah Hawkins
https://www.cambodiadaily.com/news/embassy-in-malaysia-lacks-funds-to-send-workers-home-132613/
កាលបរិច្ឆេទចាប់ផ្តើមសម្រាប់ការត្រួតពិនិត្យសុខភាពកម្មករកាត់ដេរ
អ្នកនាំពាក្យក្រសួងការងារបាននិយាយកាលពីម្សិលមិញថា ការព្យាបាលដោយឥតគិតថ្លៃសម្រាប់កម្មករកាត់ដេរដែលត្រូវបានប្រកាសដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្តាហ៍មុន នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមករា។ អ្នកនាំពាក្យ លោក ហេង សួរ បាននិយាយថា គម្រោងនេះនឹងមានជំនួយពីក្រសួងដទៃៗទៀត។ ...
មុំ សុផុន
http://www.khmertimeskh.com/5081004/start-date-set-garment-worker-health-checks/
មជ្ឈមណ្ឌលថែទាំមនុស្សចាស់ដំបូងគេនឹងត្រូវបើក
ក្រសួងសង្គមកិច្ចគ្រោងបង្កើតមជ្ឈមណ្ឌលថែរក្សាមនុស្សចាស់ដែលជាមជ្ឈមណ្ឌលដំបូងគេនៅកម្ពុជា ដែលផ្តោតលើការទទួល និងថែរក្សាមនុស្សចាស់។ ក្រុមមន្រ្តីបាននិយាយថា មជ្ឈមណ្ឌលអាចត្រូវបានបង្កើតនៅឆ្នាំក្រោយ។ ...
មុំ គន្ធា
http://www.khmertimeskh.com/5091115/first-elderly-care-centre-open/
ការតវ៉ាលើវិវាទដីធ្លីបានអូសបន្លាយពេល
តំណាងប្រជាពលរដ្ឋចំនួន ១៧៥ គ្រួសារនៅខេត្តកោះកុងបានជួបគ្នាម្ដងទៀតនៅមុខក្រសួងរៀបចំដែនដីកាលពីម្សិលមិញ ដើម្បីស្នើសុំដំណោះស្រាយឱ្យបានឆាប់ដើម្បីដោះស្រាយជម្លោះដីធ្លីរយៈពេលមួយទសវត្សរ៍។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/5094769/land-dispute-protest-drags/
ការកើនឡើងករណីដួលសន្លប់នៅឆ្នាំ ២០១៧ សម្រាប់កម្មករកាត់ដេរ
បេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួងការងារបាននិយាយថា កម្មករជាង ១.៦០០ នាក់បានដួលសន្លប់នៅក្នុងរោងចក្រចំនួន ២២ នៅក្នុងឆ្នាំ ២០១៧ ដែលកើនឡើងជាង ៤០០ នាក់ពីឆ្នាំមុន។ យោងតាមការចុះផ្សាយរបស់ Facebook ...
ប៉ិច សុធារី
http://www.khmertimeskh.com/50106532/jump-fainting-cases-2017-garment-workers/
រដ្ឋាភិបាលអាមេរិក ប្រកាសបញ្ឈប់ជំនួយបណ្ដោះអាសន្ន ពាក់ព័ន្ធដំណើរដើរថយក្រោយនៃលទ្ធប្រជាធិបតេយ្យ នៅកម្ពុជា
រដ្ឋាភិបាលនៃសហរដ្ឋអាមេរិក កាលពីយប់មិ្សលមិញ បានចេញសេចក្ដីថ្លែងការណ៍មួយដោយប្រកាសបញ្ឈប់បណ្ដោះអាសន្ននូវកម្មវិធីជំនួយមួយចំនួន ដែលជាប់ទាក់ទងទៅនឹងដំណើរការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សេចក្ដីថ្លែងការណ៍នេះបានឲ្យដឹងថា៖ «ការវិវត្តថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាថ្មីៗនេះ បានបង្កការព្រួយបារម្ភយ៉ាងខ្លាំង ...
ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2FdoGlu
អ្នកភូមិត្រូវការដំណោះស្រាយសម្រាប់ជម្លោះ
ប្រជាពលរដ្ឋប្រហែល ១០០ នាក់មកពីស្រុកស្រែអំបិល និងស្រុកបុទុមសាគរ ខេត្តកោះកុងបានជួបជុំគ្នាដើម្បីតវ៉ា និងបិទផ្លូវក្រុមហ៊ុនកោះកុង ស៊ូហ្គើរ ដើម្បីទាមទារឱ្យក្រុមហ៊ុន អាជ្ញាធរមូលដ្ឋាន និងក្រសួងពាក់ព័ន្ធបញ្ជូនសេចក្ដីសម្រេចបញ្ចប់ជម្លោះដីធ្លីរបស់ពួកគេ។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/50112239/villagers-want-dispute-resolution/
៩ខែ មានសំណុំរឿងបទល្មើសព្រៃឈើ ចំនួន១១៦៦ ករណី
រយៈពេល ៩ខែដើមឆ្នាំ២០១៦ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសំណុំរឿងបទល្មើសព្រៃឈើ សត្វព្រៃ និងបទល្មើសកាប់រានទន្ទ្រានដីព្រៃ សរុបចំនួន ១១៦៦ករណី ដែលក្នុងនោះ សំណុំរឿងចំនួន ៨៧៣ករណីបានបញ្ជូនទៅតុលាការ និងរកចំណូលពីវិស័យព្រៃឈើ និងវិស័យជលផល បានប្រមាណជាង ៤.៥ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2eQjG6t
បរិមាណត្រីប្រហុកឆ្នាំនេះ រំពឹងថានឹងកើនឡើង
រដ្ឋបាលជលផលបានឲ្យដឹងថា ឡូត៍នេសាទសរុបជាង៩០កន្លែងទូទាំងប្រទេសនឹងត្រូវបើកឲ្យធ្វើការនេសាទសម្រាប់រដូវត្រីប្រហុកដែលនឹងចូលមកដល់នៅខែក្រោយ។ នេះបើតាមលោក អ៊ួច វុត្ថា ប្រធាននាយកដ្ឋានកិច្ចការជលផល នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ...
ចេង សុខហ័ង
http://bit.ly/2fx8he0
ក្រសួងដែនដី គ្រោងជួបក្រុមហ៊ុន ដើម្បីដោះស្រាយវិវាទដីធ្លី
ក្រុមការងារដោះស្រាយវិវាទដីធ្លីនៃក្រសួងរៀបចំដែនដីនាចុងសបា្តហ៍នេះគ្រោងនឹងជួបជាមួយក្រុមហ៊ុនកោះកុងផ្លេនថេសិន ក្រុមហ៊ុនកោះកុងស៊ូហ្គ័រអ៊ីនដាស្ទ្រី និងក្រុមហ៊ុនហេងហ៊ុយអភិវឌ្ឍន៍ដែលមានទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋជិត ២០០គ្រួសារនៅស្រុកស្រែអំបិលនិងស្រុកបុទុមសាគរខេត្តកោះកុងដើម្បីសម្របសម្រួលរកដំណោះស្រាយលើវិវាទដែលអូសបន្លាយ ...
ប៉ិច សុធារី
http://bit.ly/2iLsxGT
ក្រុមហ៊ុនចិនពីរ សហការគ្នាលើការអភិវឌ្ឍក្នុងតំបន់សេដ្ឋកិច្ចពិសេស
ក្រុមហ៊ុនចិនដែលនៅពីក្រោយគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស កសិឧស្សាហកម្មតម្លៃ ២ ពាន់លានដុល្លារបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនមកពីប្រទេសចិនផ្សេងទៀតកាលពីថ្ងៃអាទិត្យ ដើម្បីវិនិយោគលើរោងចក្រកែច្នៃម្រេច និងម្ទេសក្នុងតំបន់សេដ្ឋកិច្ចពិសេស ...
ចេង សុខហ័ង
http://bit.ly/2sGNfgj
មានការបង្ក្រាបជនអន្តោប្រវេសន៍នៅក្នុងតំបន់ ភ្នាក់ងារផ្តល់សេវាកម្មធ្វើលិខិតឆ្លងដែនមិនស្របច្បាប់និងមានតំលៃថ្លៃ
ក្នុងអំឡុងពេលបង្ក្រាបលើជនអន្តោប្រវេសន៍គ្មានឯកសារនៅក្នុងប្រទេសម៉ាឡេស៊ី និងថៃ តំរូវការលិខិតឆ្លងដែនក្នុងចំណោមជនអន្តោប្រវេសន៍កម្ពុជាបានកើនឡើងយ៉ាងខ្លាំង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយមានមនុស្សជាច្រើនបានធ្វើដំណើរទៅរាជធានីភ្នំពេញដើម្បីទទួលបានលិខិតការងារធ្វើជាឯកសារ។ ...
Leonie Kijewski
http://www.phnompenhpost.com/national/region-cracks-down-migrants-agencies-provide-costly-illegal-passport-service
កម្មករកាត់ដេររាប់រយនាក់សន្លប់នៅតាកែវ
កម្មករជាង ១០០ នាក់នៅរោងចក្រកាត់ដេរ សំលៀកបំពាក់ជេឌី តូយូម៉ា ក្នុងស្រុកបាទី ខេត្តតាកែវបានសន្លប់កាលពីព្រឹកម្សិលមិញខណៈកំពុងធ្វើការ។ ប៉ូលីសសង្ស័យថាមូលហេតុនៃការដួលសន្លប់គឺជាផ្សែងគីមីនៅក្នុងរោងចក្រ ប៉ុន្តែសមាគមរោងចក្រ ...
មុំ គន្ធា
http://www.khmertimeskh.com/5094481/hundreds-garment-workers-faint-takeo/
ជម្លោះលើបញ្ហាដីធ្លីនៅក្នុងឆ្នាំ ២០១៧ ធ្លាក់ចុះ
នៅឆ្នាំ ២០១៧នេះ បើយោងតាមរបាយការណ៍របស់ក្រសួង, គណៈកម្មការសុរិយោដីបានដោះស្រាយករណីវិវាទដីធ្លីចំនួន ៨៥ ករណី ឱ្យទៅ ៣២៦ គ្រួសារ ដែលមានទំហំដី ៤៤,៥ ហិកតា។ នៅក្នុងនោះដែរ ក្រសួងបានរកឃើញថា មាន ៣៧ ករណី ...
ឃី សុវុទ្ធី
http://www.khmertimeskh.com/5099139/disputes-land-fall-2017/
អ្នកភូមិសុំជំនួយក្នុងជម្លោះដីធ្លី
អ្នកភូមិនៅក្នុងខេត្តព្រះវិហារដែលជាប់គាំងនៅក្នុងជម្លោះដីធ្លីជាមួយសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុនប្រាំ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនស្ករអំពៅ បានជម្រុញឱ្យអាជ្ញាធរខេត្តដើម្បីធ្វើការដោះស្រាយជម្លោះរបស់ពួកគេ។ លោកគ្រឿន វង្ស តំណាងអ្នកភូមិនៅ ...
ប៉ិច សុធារី
http://www.khmertimeskh.com/5099143/villagers-ask-help-land-disputes/
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការដោះស្រាយវិវាទដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញជាមួយប្រជាពលរដ្ឋនៅខេត្តព្រះវិហារ
នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៧ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការដោះស្រាយវិវាទដីធ្លីរវាងសម្បទានដីសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ។ គិតចាប់ពី ...
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
មន្ត្រីដោះស្រាយបញ្ហាព្រៃឈើ
នៅក្នុងឆ្នាំ ២០១៧ មានបទល្មើសព្រៃឈើ និងសត្វព្រៃចំនួន ១.៤២៨ ដោយមានសំណុំរឿងចំនួន ៧៧៨ ករណីដែលបានបញ្ចប់នៅក្នុងតុលាការ និងចំនួន ៦៥០ ផ្សេងទៀតនៅសល់ ដែលនាំឱ្យមានការពិន័យរដ្ឋបាល។ យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងកសិកម្ម រុក្ខា ...
ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/50104979/officials-tackle-forestry-crimes/
ក្រសួងធនធានទឹក គ្រោងចាប់ផ្ដើមអនុវត្ត គម្រោងកែលម្អប្រព័ន្ធធារាសាស្រ្តធំមួយ នៅតាកែវនិងកំពត ឆ្នាំក្រោយ
អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមបានថ្លែងនៅថ្ងៃទី៤មីនានេះថា ក្រសួងគ្រោងចាប់ផ្ដើមអនុវត្តគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្មដ៏ធំមួយនៅក្នុងខេត្តតាកែវ និងខេត្ត កំពត នៅ ...
ឃុត សុភចរិយា
http://bit.ly/2FeZbNo
ក្រសួងរៀបចំដែនដី បង្កើតគណៈកម្មការពិនិត្យលើគម្រោងអភិវឌ្ឍន៍អគារប៊ូឌិ
ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បង្កើតគណៈកម្មការដើម្បីរៀបចំផែនការ និងពិនិត្យលើគម្រោងអភិវឌ្ឍន៍អគារប៊ូឌិញ«ស»ដ៏វ័យចំណាស់ខណៈដែលអគារនេះត្រូវបានបង្កកមិនឲ្យមានការលក់ដូរឬផ្ទេរកម្មសិទ្ធិជាបណ្ដោះអាសន្ន ដើម្បីឲ្យគណៈកម្មការចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលកាន់កាប់ជាក់ស្តែង។ ...
ប៉ិច សុធារី
http://bit.ly/2elzd14