តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

16996 Newsរកឃើញសម្រាប់ "s급 레플리카 시계 vvs2.top S 급 레플리카 사이트 추천 미러급 이미테이션 짝퉁가방 더쿠 oio"

ក្រសួង​ ជំរុញ​មន្ទីរ​ទេសចរណ៍​សហការ​អង្គភាព​ពាក់ព័ន្ធ​រៀបចំ​សន្តិសុខ តាម​ឆ្នេរ

ក្រសួងទេសចរណ៍ណែនាំដល់មន្ទីរទេសចរណ៍គ្រប់ខេត្តនៃតំបន់ឆ្នេរសមុទ្រត្រូវបន្តជំរុញកិច្ចសហការឲ្យបានសកម្មជាងមុនជាមួយអង្គភាពជំនាញពាក់ព័ន្ធដើម្បីធានាឲ្យបាននូវសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ និងអនាម័យនៅតាមឆ្នេរខ្សាច់កម្សាន្ត ស្របពេលមានភ្ញៀវទេសចរបានលង់ទឹកសមុទ្រជាបន្តបន្ទាប់ ដោយសារបញ្ហាអាកាសធាតុ។ សេចក្តីណែនាំរបស់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ឃុន ស្ដីពីការពង្រឹងការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្តក្នុងខេត្តតំបន់ឆ្នេរសមុទ្រ ចុះថ្ងៃទី២៣ ខែសីហា បានលើកឡើងថា កន្លងមក រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្រសួងទេសចរណ៍ ធ្លាប់បានដាក់ចេញនូវបទដ្ឋានគតិយុត្តិជាច្រើនពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ឆ្នេរ ប៉ុន្តែការអនុវត្តនៅពុំទាន់មានប្រសិទ្ធភាពនៅឡើយ។ ss='cambodia-color'>...

ប៉ិច សុធារី
http://bit.ly/2bCZ8AA

ដំណាំ​ស្រូវ​ ៤ ម៉ឺន​ហិកតា​នៅ​ខេត្ត​បាត់ដំបង​ប៉ះពាល់​ពី​ការ​រាំងស្ងួត

គិតត្រឹមខែសីហានេះបាត់ដំបងជាខេត្តផលិតស្រូវធំជាងគេរបស់កម្ពុជាកំពុងទទួលរងភាពរាំងស្ងួតដែលប៉ះពាល់ដំណាំស្រូវជាង ៤ ម៉ឺនហិកតាខណៈមន្ត្រីកសិកម្មព្រមានថាទំហំនៃផលប៉ះពាល់នឹងកើនឡើងប្រសិនបើភាពរាំងស្ងួតនៅតែបន្ត។ លោក ព្រំ វឹក អនុប្រធានការិយាល័យផែនការ និងគណនេយ្យនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងកាលពីម្សិលមិញថាស្រុកចំនួន ៨ របស់ខេត្តបាត់ដំបងកំពុងទទួលរងដោយសារភាពរាំងស្ងួតដែលប៉ះពាល់ដំណាំស្រូវចំនួន ៤៨ ៩២១ ហិកតាគិតត្រឹមសប្ដាហ៍នេះ។ ss='cambodia-color'>...

ចេង សុខហ័ង
http://bit.ly/2bHWCYA

លោក ហ៊ុន សែន ព្រមាន​ទូទាត់​បញ្ជី​ចាស់​លើ​ការចោទ​បាត់​ឈ្មោះ​ជាង​១​លាន​​នាក់ និង​បញ្ហា​ទឹកខ្មៅ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ បានព្រមានទូទាត់បញ្ជីចាស់ ចំពោះការចោទថា បាត់ឈ្មោះអ្នកបោះឆ្នោតជាង ១លាន ២សែននាក់ក្នុងឆ្នាំ២០១៣ និងការចោទថា ទឹកខ្មៅជ្រលក់ម្រាមដៃ អាចលុបជ្រះក្នុងរយៈពេលតិចជាង ១២ម៉ោង ប្រសិនបើរកឃើញថា ការលើកឡើងទាំងនោះ ជាចេតនាដើម្បីបង្កមហន្តរាយដល់ប្រទេសជាតិ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកនូវជំនួបចរចាដោះស្រាយទំនាស់នយោបាយក្រោយការបោះឆ្នោតឆ្នាំ២០១៣ ដោយថា គ្រានោះ លោកបានស្នើឲ្យមានការកែទម្រង់ការបោះឆ្នោត និងបញ្ជីបោះឆ្នោត តែភាគីគណបក្សសង្គ្រោះជាតិ ស្នើសុំត្រឹមការប្តូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) តែប៉ុណ្ណោះ។ លោកបានផ្តាំទៅគណបក្សសង្គ្រោះជាតិ ថា តាមរយៈច្បាប់បោះឆ្នោតថ្មី ក្នុងករណីមិនចូលស្បថ ឬពហិការប្រជុំសភា គណបក្សនេះ នឹងត្រូវបាត់បង់អាសនៈ។  ss='cambodia-color'>...

តាំង វីដា
http://bit.ly/2ck12pb

ប្រជា​សហគមន៍​ព្រែក​តា​គង់​១​ ស្នើ​​កាត់​ឆ្វៀល​ដី​ពួក​គាត់​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប

តំណាងប្រជាពលរដ្ឋប្រមាណ២០០នាក់រួមនឹងកុមារតូចៗ តំណាងឲ្យ ៥៤០គ្រួសារនៅសហគមន៍ព្រែកតាគង់១ និងខ្វា ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ បាននាំគ្នាទៅប្រមូលផ្តុំជាលើកទី៤ នៅមុខក្រសួងរៀបចំដែនដី ដើម្បីស្នើឲ្យមានការកាត់ឆ្វៀលដីរបស់ពួកគាត់ចេញពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណបរបស់ក្រុមហ៊ុន ING និងផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ដល់ពួកគាត់។ ក្នុងការប្រមូលផ្តុំនោះ ក្រុមប្រជាពលរដ្ឋ និងកុមារតូចៗ បាននាំច្រៀងចម្រៀងជាច្រើនបទពាក់ព័ន្ធនឹងការសុំប័ណ្ណកម្មសិទ្ធិ ព្រមទាំងក្នុងដៃមានកាន់បដា និងក្រមាដែលមានបិទនូវសំបុត្របញ្ជាក់កំណើត សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ ដែលបញ្ជាក់ថា ពួកគាត់រស់នៅទីនោះមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។ ss='cambodia-color'>...

ប៉ិច សុធារី
http://bit.ly/2c9P4ff

ឥណ្ឌាសន្យារផ្តល់ ៥ ម៉ឺនដុល្លារដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា

រដ្ឋាភិបាលឥណ្ឌាបានប្រកាសកាលពីម្សិលមិញថា ខ្លួននឹងផ្តល់ថវិការ ៥០,០០០ ដុល្លារដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) លើសាលាក្តីខ្មែរក្រហមជាមួយការកាត់ទោសអតីតមេបញ្ជាការខ្មែរក្រហមរបស់ប្រទេសនេះ។ “តាងនាមឱ្យ ECCC ពួកយើងសូមថ្លែងអំណរគុណសម្រាប់ការគាំទ្រដែលផ្តល់ដោយរដ្ឋាភិបាលឥណ្ឌា” ប្រសាសន៍លោកប្រធានស្តីទី  Tony Kranh និងនាយករងរដ្ឋាបាល លោក Knut Rosandhaug នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ។ ss='cambodia-color'>...

Safiya Charles
http://www.khmertimeskh.com/news/29660/india-pledges--50-000-to-eccc/

តម្លៃដីបាវិតនៅថេរដដែល

ការធ្លាក់ចុះនូវតម្រូវការដីនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង បានបង្ហាញថា តម្លៃដីនៅតែថេរដដែលនៅក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ នេះបើយោងតាមក្រុមអ្នកឧស្សាហកម្ម។ ទាក់ទងនឹងស្ថេរភាពនៃការល់អចលនទ្រព្យ និងគម្រោងអភិវឌ្ឍន៍ឧស្សាហកម្មតិចតួច បានជួយដល់ដល់ការធានាតម្លៃដី ដែលបានកើនខ្ពស់បំផុតនៅក្នុងឆ្នាំ ២០០៨ នៅមិនទាន់ធ្លាក់ចុះនៅឡើយ ប៉ុន្តែតម្រូវការច្រើនទៀតនឹងងើបឡើងវិញនៅក្នុងទីផ្សារ នេះបើតាមប្រសាសន៍លោកអគ្គនាយកក្រុមហ៊ុន Asia Real Estate Cambodia Co., លោក ពូវ អៀវគង់ ដែលបានប្រាប់មកកាសែតខ្មែរថាមស៍។ ss='cambodia-color'>...

Sum Manet
http://www.khmertimeskh.com/news/29824/bavet-land-prices-stable/

​នាយក​រដ្ឋ​មន្ត្រី​ ប្រកាសបទ «ឈប់បាញ់»​នយោបាយ​នៅ​ក្នុង​ពេល​​រដូវ​ភ្ជុំ​បិណ្ឌ

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​សែន​បាន​ថ្លែង​ថា​លោក​នឹង​មិន​និយាយ​រឿង​នយោបាយ​ទេ​នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​នេះ​ដោយ​លោក​ចង់​ឲ្យ​ស្ថានការណ៍​ស្ងប់ស្ងាត់​បន្ទាប់​ពី​«​បទ​ឈប់​បាញ់​»​នយោបាយ​មួយ​ហាក់បីដូចជា​ត្រូវរ៉ូវ​គ្នា​កាលពី​ថ្ងៃ​អង្គារ​កន្លង​មក​ហើយ​លោក ss='cambodia-color'>...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2cLgERc

សកម្មជន​បក្ស​អំណាច​ខ្មែរ​ត្រូវ​ដោះលែង

សកម្មជន​បី​រូប​នៃ​គណបក្ស​អំណាច​ខ្មែរ​របស់​លោក​ សួន សេរីរដ្ឋា ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​កាលពី​សប្តាហ៍​មុន​តាម​ព្រះរាជក្រឹត្យ​លើកលែង​ទោស​ក្រោយ​ការ​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជាង​ ២ ​ឆ្នាំ​ដោយសារ​ករណី​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល។ព្រះរាជក្រឹត្យ​របស់​ប្រមុខ​រដ្ឋ​ស្តីទី​លោក សាយ ឈុំ ចុះ​ថ្ងៃ​ទី​ ១៧ កញ្ញា បាន​សម្រេច​ឲ្យ ss='cambodia-color'>...

ឆាយ ច័ន្ទនីដា
http://bit.ly/1V6QkTx

ការ​ប្រែប្រួល​អាកាសធាតុ​ខូច​ខាត ផ.ស.ស. កម្ពុជា ប្រមាណ​១០​ភាគរយ

បាតុភូតបម្រែបម្រួលអាកាសធាតុដែលជាបញ្ហាប្រឈមរបស់ពិភពលោកទាំងមូលត្រូវបានគេព្យាករណ៍ថាបានធ្វើឲ្យផលិតផលសរុបក្នុងស្រុក(ផ.ស.ស.)កម្ពុជាបាត់បង់ប្រមាណ ១០ ភាគរយកាលពីឆ្នាំ២០១៥។ នេះបើយោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ខណៈដែលស្ថាប័នមួយនេះប្រកាសផ្តល់ចំនួនប្រមាណ ៩៦ លានដុល្លារគាំទ្រកម្ពុជា ក្នុងកម្មវិធីភាពធន់នៃការប្រែប្រួលអាកាសធាតុ។ ss='cambodia-color'>...

ជា វណ្ណៈ
http://bit.ly/29cFnK2

កម្ពុជា-អាមេរិក​ ត្រួសត្រាយ​ផ្លូវ​សម្រាប់​ជំនួប​ថ្នាក់ដឹកនាំ​កំពូល

កាលពីថ្ងៃអង្គាររដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក William Heidt ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចប្រជុំចំនួនពីរដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខជាកិច្ចប្រជុំដ៏មានសារៈសំខាន់មួយសម្រាប់ប្រទេសទាំងពីរគឺកិច្ចប្រជុំកំពូលអាស៊ាន (ASEAN) និងកិច្ចប្រជុំកំពូលអាស៊ីខាងកើត (EAS)។&nbSp;ព្រឹត្តិការណ៍នៃកិច្ចប្រជុំនេះនឹងប្រារព្ធធ្វើឡើងនៅប្រទេសជិតខាងកម្ពុជាគឺប្រទេសឡាវចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៨ ខែកញ្ញាខាងមុខនេះហើយកិច្ចប្រជុំនោះក៏នឹងមានការចូលរួមពីនាយករដ្ឋមន្រ្តីរបស់កម្ពុជាលោក ហ៊ុន សែន និងលោកប្រធានាធិបតីជិតផុតអាណត្តិរបស់សហរដ្ឋអាមេរិក បារ៉ាក់អូបាម៉ា ផងដែរ។ SS='cambodia-color'>...

Cristina Maza
http://bit.ly/2c6w7dL

ប្រព័ន្ធ​ចុះ​បញ្ជី​ពាណិជ្ជកម្ម និង​ពន្ធដារ​រួម​គ្រោង​ដំណើរ​ការ​ដើម្បី​កៀរគរ​ចំណូល និង​តម្លាភាព

ក្រសួងពាណិជ្ជកម្មនិងអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងពាណិជ្ជកម្មគ្រោងដាក់ដំណើរការប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មនិងបញ្ជីពន្ធដាររួមដើម្បីកើនប្រសិទ្ធភាពក្នុងការកៀរគរចំណូលពន្ធគ្រប់គ្រងទិន្នន័យសហគ្រាស និងសម្រួលដល់ការចុះបញ្ជីរបស់សហគ្រាស និងដើម្បីធ្វើឲ្យមានតម្លាភាពក្នុងការបង់ពន្ធ។ គម្រោងដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីរួមគ្នានេះធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្មនិងអគ្គនាយកដ្ឋានពន្ធដារបានដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីអនឡាញ សម្រាប់សហគ្រាស។ លោក សុខ សុភ័ក្រ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម និងពន្ធដាររួមគ្រោងដាក់ឲ្យអនុវត្តនៅត្រីមាសទីមួយឆ្នាំ២០១៧ ហើយការចុះបញ្ជីពាណិជ្ជកម្ម និងពន្ធដាររួមនេះ នឹងបង្កើនប្រសិទ្ធភាពប្រមូលចំណូលពន្ធ។ ss='cambodia-color'>...

ជា វណ្ណៈ
http://bit.ly/2cejQlJ

ក្រុម​ការងារ​ឃ្លាំ​មើល​ព្រៃ​ឈើ​នៅ​កម្ពុជា ​ជំរុញ​ឲ្យ​អង្គការ​អន្តរជាតិ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ដើមឈើ

ក្រុមការងារឃ្លាំមើលព្រៃឈើនៅកម្ពុជា បានជំរុញឲ្យទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ត្រូវខិតខំការពារដើមជ័រច្បោះ កំពុងរងនូវវិនាសកម្មដែលអាចនឹងអស់ក្នុងរយៈពេល៦ខែយ៉ាងយូរដោយសារតែការកាប់ឈើនៅក្នុងតំបន់ព្រៃការពារនិងនៅក្នុងព្រៃសហគមន៍ដើម្បីផ្គត់ផ្គង់ឈើដល់រោងចក្រអារឈើនៅជុំវិញតំបន់នោះ ក្រោមការឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋាន ជួយសម្រួលបែបបទរកស៊ីឈើខុសច្បាប់។ SS='cambodia-color'>...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2cNu7HM

Burger King បង្កើន​ការ​ពង្រីក​តាម​បណ្តា​ខេត្ត

បន្ទាប់​ពី​បង្កើត​ទីតាំង​ឈរ​ជើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​មក ពេល​នេះ Burger King កំពុង​បញ្ជ្រាប​ខ្លួន​ទៅ​តាម​ខេត្ត​សំខាន់ៗ​ក្នុង​ប្រទេស​កម្ពុជា ជាមួយ​នឹង​ការ​ចាប់​ផ្ដើម​ដំណើរ​ការ​សាខា​ទី១ នៅ​ខេត្ត​សៀមរាប នៅ​ខែ​ក្រោយ។ហាង​អាហារ​ទាន់​ចិត្ត​ដ៏​ធំ​របស់​អាមេរិក​មួយ​នេះ​កំពុង​តែ​បន្ត ss='cambodia-color'>...

Ayanna Runcie
http://bit.ly/1QYvfVg

សង្គ្រោះ​ជាតិ​ ពង្រឹង​យុទ្ធសាស្ត្រ​ដោយ​រំពឹង​ថា​ នឹង​ឈ្នះ​ឆ្នោត

មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ប្រាប់​សមាជិក​របស់​ខ្លួន​ឲ្យ​ត្រៀម​យុទ្ធសាស្រ្ត​ចំនួន​បី​ដើម្បី​ឈ្នះ​ការ​បោះឆ្នោត​ឆ្ពោះ​ទៅ​ដឹកនាំ​ប្រទេស​នៅ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​​ឆ្នាំ ២០១៨ ដែល​​​យុទ្ធសាស្រ្ត​ទាំង​នោះ​គឺ​ការ​រៀបចំ​​បេក្ខជន​ដែល​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​អ្នក​សង្កេតការណ៍ និង ss='cambodia-color'>...

មាស សុខជា
http://bit.ly/1R863LT

អង្គការ​មិនមែន​រដ្ឋាភិបាល​៖​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ត្រូវ​ពង្រឹង​ល្បឿន​និង​ប្រសិទ្ធភាព​នៃ​ការ​ចុះបញ្ជី​បោះ​ឆ្នោត​

​គម្រោង​សាកល្បង​ជា​ទឹកប្រាក់់​តម្លៃ​ $​ ១​ លាន​ដុល្លារ​ដើម្បី​សាកល្បង​ការ​ចុះបញ្ជី​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ថ្មី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គជ​ប​)​កាលពី​ខែ​មុន​បាន​បង្ហាញ​ថា​ ដំណើរការ​នៃ​ការ​ចុះបញ្ជី​នេះ​ពុំ​មាន​ប្រសិទ្ធភាព ss='cambodia-color'>...

គុច ណារ៉េន
https://www.cambodiadaily.com/news/ngos-say-nec-has-to-work-on-speed-efficiency-of-voter-list-102007/

ចំនួន​អ្នក​ជាប់​ឃុំ​នៅក្នុង​ពន្ធនាគារ​កើន​ជាង ១៨%

អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ឆ្នាំ ២០១៥ នេះ​មាន​ចំនួន​សរុប​ ១៧៥២២ នាក់​គឺ​មាន​ការ​កើនឡើង​ជាង ១៨ ភាគរយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៤​ ដែល​​ចំនួន​នេះ​គឺជា​កំណើន​ខ្ពស់​បំផុត​ក្នុង​រយៈពេល ៦ ឆ្នាំ​ចុង​ក្រោយ​ដែល​អង្គការ​សង្គម​ស៊ីវិល​បាន​ចាត់​ទុក​កំណើន​នេះ​ថា​ជា ss='cambodia-color'>...

ផាក់ ស៊ាងលី
http://bit.ly/1TP9YhF

យុទ្ធសាស្ត្រ​វិស័យ​កសិកម្ម​ថ្មី​ សំដៅលើ​កម្ពស់​ការ​នាំ​ចេញ​

កាលពី​ម្សិលមិញ​ ក្រសួងកសិកម្ម​បាន​ចេញ​ផ្សា​យយុទ្ធសាស្ត្រ​សម្រាប់​អ​ភ​វិ​ឌ្ឍ​វិស័យ​ កសិកម្ម​ សំដៅ​បង្កើន​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ ដើម្បី​ជម្រុញ​កំណើនសេដ្ឋកិច្ច​ តាម​រយៈ​ការ​អនុវត្ត​កសិកម្ម​ដោយ​និរន្តរភាព​។​ ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ បាន​ប្រាប់​ឱ្យ​ដឹង​ថា ss='cambodia-color'>...

សុខ ចាន់
http://www.khmertimeskh.com/news/20133/new-agriculture-strategy-aims-to----promote-exports---/

ព្រៃការពារថ្មីនឹងស្ទង់សមត្ថភាពក្រសួង

ប្រមាណជិត១លានហិកតានៃផ្ទៃដីព្រៃការពារថ្មីដែលក្រសួងបរិស្ថានចង់បង្កើតនៅចុងឆ្នាំនេះនឹងបន្ថែមបន្ទុកជាផ្ទៃដីប្រហែលមួយភាគបីទៀតទៅកាន់ស្ថាប័ននេះដែលបច្ចុប្បន្នកំពុងមានផលលំបាកក្នុងការគ្រប់គ្រងផ្ទៃដី៣.២លានហិកតារួចមកហើយនោះ។ នេះមិនបានរាប់បញ្ចូលទាំងផ្ទៃដី១លានហិកតា នៃតំបន់ការពារ ដែលមានស្រាប់ដែលក្រសួងនេះនឹងត្រូវគ្រប់គ្រងបន្តពីក្រសួងកសិកម្មនៅឡើយទេ។ ss='cambodia-color'>...

ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/111001-111001/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

j39LP
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!