ការប្តេជ្ញាចិត្តរួមគ្នាដើម្បីឆ្ពោះទៅរកប្រទេសកម្ពុជាដែលគ្មានមីន
ប្រទេសអូស្ត្រាលី និងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការ រួមទាំងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) កាលពីថ្ងៃសុក្រ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមគ្នាពីការបន្តការប្តេជ្ញាដើម្បីធ្វើការឆ្ពោះទៅរកប្រទេសកម្ពុជាដែលគ្មានមីននៅឆ្នាំ ២០២៥ ...
Poovenraj Kanagaraj
https://www.khmertimeskh.com/50660644/joint-commitment-toward-mine-free-cambodia/
អគារពន្ធនាគារព្រៃសថ្មីនឹងបើកដំណើរការ
កាលពីថ្ងៃសុក្រ អគារពន្ធនាគារព្រៃសថ្មីមួយ ដែលជាផ្នែកមួយនៃគម្រោងពន្ធនាគារលំដាប់ VIP ត្រូវបានបញ្ចប់និងប្រគល់ជូនអគ្គនាយកដ្ខានពន្ធនាគារនៃក្រសួងមហាផ្ទៃ ហើយអគារនេះនឹងដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗខាងមុន។ ...
ម៉ិច ដារ៉ា
https://www.phnompenhpost.com/national/new-prey-sar-block-set-open
តំណក់ប្រេងដំបូង នឹងទទួលបាននៅពាក់កណ្តាលឆ្នាំក្រោយ
ប្រមុខរដ្ឋាភិបាលបានប្រកាសជាថ្មីថា កម្ពុជានឹងទាញបានតំណក់ប្រេងលើកដំបូងពីគម្រោងអភិវឌ្ឍន៍អណ្តូងប្រេងអប្សរាត្រឹមពាក់កណ្ដាលឆ្នាំ ២០២០ បន្ទាប់ពីក្រុមហ៊ុនរុករកប្រេង KrisEnergy បានសម្រេចកិច្ចព្រមព្រៀងសម្រាប់ការផ្គត់ផ្គង់សម្ភារសាងសង់ក្បាលអណ្តូង ដើម្បីទាញយកប្រេងនៅប្លុក A ។ នេះបើតាមការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ...
ធូ វិរៈ
https://bit.ly/2O0sAle
នៅខួបនៃកិច្ចព្រមព្រៀងសន្តិភាព គណបក្សសង្គ្រោះជាតិថា សល់ចំណុចច្រើនទៀតដែលត្រូវធ្វើ
រយៈពេល២៤ឆ្នាំបន្ទាប់ពីភាគីនយោបាយច្បាំងគ្នា ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/news/28308/
រដ្ឋាភិបាលកូរ៉េសង្គ្រោះបានទ្រព្យសម្បត្តិខុសច្បាប់ ៨លានដុល្លារ
ក្រុមអ្នកស៊ើបអង្កេតពីក្រុមហ៊ុនធានារ៉ាប់រងប្រាក់បញ្ញើគ្រប់គ្រងដោយរដ្ឋរបស់កូរ៉េខាងត្បូង បានប្រកាសទ្រព្យសម្បត្តិដោយខុសច្បាប់នៅក្រៅប្រទេសរបស់ពួកគេ បន្ទាប់ពីក្រុមអ្នកស៊ើបអង្កេតបានតាមដាន និងសង្គ្រោះបានការកាន់កាប់ដីដ៏មានទំហំធំមួយនៅជិតភ្នំពេញ ដែលជាកម្មសិទ្ធិរបស់ជនឆបោកជនជាតិកូរ៉េម្នាក់។ ...
Charles Rollet
http://www.phnompenhpost.com/national/korean-government-recovers-8m-illegal-assets
ពលរដ្ឋរស់នៅលើដីចំណីផ្លូវឆ្នេរអូរត្រេះនៅតែបន្តទាមទារដីរបស់ពួកគេ
នៅក្នុងឆ្នាំ ២០០៧ ប៉ូលីស និងក្រុមមន្រ្តីយោធាបានប្រើអំពើហិង្សាបណ្តេញប្រជាពលរដ្ឋរស់នៅក្នុងភូមិស្ពានឆេះ ដែលស្ថិតនៅភាគខាងត្បូងនៃក្រុងព្រះសីហនុ ប្រមាណជាង ១០០គ្រួសារចេញពីផ្ទះរបស់ពួកគេ។ ក្រុមគ្រួសារជាច្រើនក្នុងចំនោមក្រុមគ្រួសាររងគ្រោះទាំងនោះ បានធ្វើជម្រកបណ្តោះអាសន្នអំពីឈើ បាតង់ និងស័ង្កសី នៅលើផ្លូវនៅពីក្រោយឆ្នេរអូរត្រេះ។ អស់រយៈពេលប្រមាណប្រាំបួនឆ្នាំមកហើយ ទោះបីជាមានការផ្តល់ជូនដីថ្មីពីរដ្ឋាភិបាល អ្នកភូមិប្រហែល ៦០ គ្រួសារនៅតែកំពុងបន្តរស់នៅក្នុងតំបន់ដីចំណីផ្លូវនោះ។ ...
Jonathan Cox and Ros Chanveasna
http://www.khmertimeskh.com/news/21380/otres-ditch-dwellers-still-fighting-for----their-land---/
នាយករដ្ឋមន្ត្រីកាត់ដីរដ្ឋនៅខេត្តព្រះវិហារ ឲ្យពលរដ្ឋ១២៧គ្រួសារ
ក្នុងដំណើរចុះជួបប្រជាពលរដ្ឋនិងមន្ត្រីរាជការនៅខេត្តព្រះវិហារកាលពីថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកាត់ដីអាកាសយានដ្ឋានស្ថិតក្នុងភូមិស្មសែត សង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ជាង ៨០ហិកតារឲ្យប្រជាពលរដ្ឋចំនួន១២៧គ្រួសារកាន់កាប់ជាកម្មសិទ្ធិ ខណៈដែលពួកគាត់បានរស់នៅលើទីតាំងនោះជាយូរឆ្នាំមកហើយ។ ក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយមន្ត្រីរាជការនិងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រះវិហារ និងការផ្សព្វផ្សាយលើបណ្ដាញសង្គម Facebook ផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ដោយមានការស្នើសុំរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរខេត្តព្រះវិហារ លោកនាយករដ្ឋមន្ត្រី បានសម្រេចកាត់ដីទំហំ ៨០,៥៣ហិកតារ នៃផ្ទៃដីសរុបចំនួន ១៥២ហិកតារ ដែលជាដីអាកាសយានដ្ឋាននៅសង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ទៅឲ្យប្រជាពលរដ្ឋចំនួន ១២៧គ្រួសារ ដែលកំពុងរស់នៅទីនោះតាំងពីយូរឆ្នាំមកហើយ។ ...
ប៉ិច សុធារី
http://bit.ly/2bS7hxw
ក្រុមសហជីពព្រមព្រៀងលើប្រាក់ខែគោលថ្មីសម្រាប់កម្មករកាត់ដេរ
ប្រធានសហជីពចំនួន១៧រូបនឹងធ្វើការទាមទារ១៧៩,៦០ដុល្លារ នៅពេលពួកគេអង្គុយចរចាជុំចុងក្រោយនៅសប្ដាហ៍នេះដើម្បីកំណត់ប្រាក់ខែគោលក្នុងវិស័យកាត់ដេរដែលផ្ដល់ការងារដល់ប្រជាពលរដ្ឋកម្ពុជា ជាង៦០០.០០០នាក់។ ប្រាក់ខែគោលនាពេលបច្ចុប្បន្នគឺ១៤០ដុល្លារ។ តួលេខថ្មីនេះត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រ របស់សហជីពធំៗបំផុតមួយចំនួននៅក្នុងប្រទេស រួមជាមួយបណ្តាអង្គការតស៊ូមតិការពារសិទ្ធិការងារ។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/34055
ក្រុមវេជ្ជបណ្ឌិតចិនជួយវះកាត់ភ្នែកឱ្យប្រជាជនខេត្តកំពង់ចាម
ក្រុមវេជ្ជបណ្ឌិត និងគិលានុប្ឋយិកាមានសមាជិក ៣០ នាក់ មកពីខេត្ត ហៃណាន ប្រទេសចិន បានចំនាយពេល ៤ ថ្ងៃចុងក្រោយនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមវះកាត់បាយភ្នែកដល់អ្នកជម្ងឺមានជីវភាពក្រីក្រ។ លោកស្រី Kang Baiying ដែលជាម្នាក់ក្នុងចំនោមសមាជិកទាំងអស់ និងជាមន្ត្រីខេត្តហៃណាន បាននិយាយថា ក្រុមការងារលោកស្រីបានចូលរួមបេសកកម្មមនុស្សធម៌មួយ ជាមួយនឹងគោលបំណងដើម្បីលើកកម្ពស់ដល់សុខភាពភ្នែក សម្រាប់ប្រជាជនដែលមានបញ្ហាផ្នែកទាំងឡាយនៅក្នុងខេត្តកំពង់ចាម ដែលជាខេត្តមួយប្រៀបដូចជាខេត្តបងប្អូនស្រីរបស់ខេត្តហៃណានដែរ ព្រមទាំងមានការផ្តល់ជូននូវបរិក្ខារបច្ចេកទេសសម្រាប់ពេលអនាគតផងដែរ។ . ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/29329/chinese-bring-sight-to-k-cham/
វិធានការទប់ស្កាត់ប្រមូលទិញកសិផលបន្ទាប់ពីថ្លៃធ្លាក់ចុះផ្ទួនៗ
ស្របពេលតម្លៃស្រូវអង្ករធ្លាក់ថ្លៃផ្ទួនៗក្នុងប៉ុន្មានសបា្តហ៍មកនេះ ដែលបានកំពុងតែញាំញីដល់ប្រជាកសិករកម្ពុជានាពេលថ្មីៗនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម ដាក់ចេញវិធានការព្រមៗគ្នាបន្ទាន់មួយក្នុងចូលរួមដោះស្រាយបញ្ហាជូនប្រជាកសិករ ដូចជាវិធានការទប់ស្កាត់ការប្រមូលទិញកសិផលស្រូវដោយបន្ទាបតម្លៃពីសំណាក់ឈ្មួញ និងក្រុមហ៊ុនធ្វើអាជីវកម្មផលិតផលកសិកម្ម និងពង្រឹងនីតិវិធីនៃការនាំចូលអង្ករពីបរទេសជាដើម។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសរសេរក្នុងប្រព័ន្ធសង្គម Facebook របស់លោកថា កាលពីថ្ងៃទី១២ ខែកញ្ញា កន្លងទៅនេះ ក្រសួងកសិកម្ម បានចេញវិធានការបន្ទាន់មួយក្នុងការទប់ស្កាត់ការប្រមូលទិញកសិផលដោយបន្ទាបថ្លៃពីសំណាក់ឈ្មួញនិងក្រុមហ៊ុនធ្វើអាជីវកម្មផលិតផលកសិកម្មរបស់ក្រសួងបានផ្ញើទៅកាន់ប្រធានមន្ទីរកសិកម្មខេត្ត ទាំងអស់ក្នុងការអនុវត្ត។ មិនតែប៉ុណ្ណោះកាលពីម្សិលមិញលោករដ្ឋមន្ត្រីកសិកម្មក៏បានចាត់ឲ្យក្រុមការងារតាមដាននិងដោះស្រាយបញ្ហាប្រឈមលើផលិតកម្មកសិកម្ម និងការរកទីផ្សារកសិផល ត្រូវពិនិត្យ និងដោះស្រាយរាល់កង្វល់របស់ប្រជាពលរដ្ឋដែលបានជួបប្រទះប៉ុន្មានថ្ងៃកន្លងមកនេះ។ ...
សុខ ចាន់
http://bit.ly/2cJKBDI
នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសលុបចោលការយកពន្ធតូចតាច
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីម្សិលមិញថា ប្រជាពលរដ្ឋសាមញ្ញនៅក្នុងប្រទេស ...
បុគ្គលិកម៉ាស្សាតវ៉ាទារប្រាក់ខែ ១៧៧$ តែត្រូវចោទថាខុសច្បាប់
បុគ្គលិកក្នុងមជ្ឈមណ្ឌលម៉ាស្សាអាឡាស្កា (ALASKA) ដែលមានថៅកែជាជនជាតិកូរ៉េស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ប្រមាណជាង ៧០ បានចេញធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួលគោល និងប្រាក់ទ្រទ្រង់សុខភាពប៉ុន្តែត្រូវបានខាងមជ្ឈមណ្ឌលចោទថាការតវ៉ានោះជាទង្វើខុសច្បាប់។ ...
មុំ គន្ធា
http://bit.ly/1Nku1nT
ថៃដោះលែងពលករកម្ពុជាចំនួន ២៨ នាក់នៅក្នុងចំណោម ៣៤ នាក់
មន្ត្រីស្ថានទូតកម្ពុជានៅទីក្រុងបាងកកបានឲ្យដឹងថាមានពលករចំណាកស្រុកកម្ពុជាចំនួន ២៨ នាក់ក្នុងចំណោម ៣៤ នាក់ដែលត្រូវបានឃុំខ្លួននៅថៃចាប់តាំងពីដើមខែកក្កដាមកនោះត្រូវបានដោះលែងពីថ្ងៃពុធ និងថ្ងៃសុក្រកន្លងទៅប៉ុន្តែបួននាក់ទៀតកំពុងជាប់ឃុំឃាំងនៅឡើយ។ លោក Cheam Lamatin អ្នកប្រឹក្សាយោបល់ដែលទទួលបន្ទុកកម្មករចំណាកស្រុកនៅស្ថានទូតកម្ពុជាក្នុងទីក្រុងបាងកកបានឱ្យដឹងថាពលករចំណាកស្រុកទាំងនោះរួមមានស្ត្រីចំនួន ២០ នាក់ និងបុរសចំនួន ១៤ នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៧ ខែកក្កដាហើយត្រូវបាននាំយកទៅដាក់នៅមណ្ឌលឃុំឃាំងមួយនៅក្នុងខេត្តជលបុរី។ ពួកគេត្រូវបានចាប់ឃុំខ្លួនក្រោយពីទិដ្ឋាការទេសចរណ៍របស់ពួកគេបានផុតកំណត់ និងបន្តស្នាក់នៅធ្វើការដោយមិនមានទិដ្ឋាការ និងប័ណ្ណការងារ។ ...
សែន ដាវីត
http://bit.ly/2baM6be
(English) Hun Sen talks poverty
Sorry, this entry is only available in អង់គ្លេស (ស.រ.អ). ...
Zoe Holman
http://www.phnompenhpost.com/national/hun-sen-talks-poverty
ទេព នីថា និងមន្ត្រីសង្គមស៊ីវិលដាក់ពាក្យប្រកួតធ្វើជាអគ្គលេខាធិការ គ.ជ.ប
មន្ត្រីជាន់ខ្ពស់ល្បីៗពីអង្គការសង្គមស៊ីវិល និងអតីតអគ្គលេខាធិការ គ.ជ.ប ដែលរងការរិះគន់កាលពីម្សិលមិញបាននាំគ្នាដាក់ពាក្យប្រកួតប្រជែងយកតំណែងជាអគ្គលេខាធិការ និងអគ្គលេខាធិការរង គ.ជ.ប ថ្មីខណៈស្ថាប័នជាតិដែលមានសមាសភាពថ្នាក់ដឹកនាំកំពូលចំនួន ៩ នាក់ ៤ នាក់ពីគណបក្សកាន់អំណាច ៤ នាក់ពីគណបក្សប្រឆាំង និង ...
ឡាយ សាមាន
http://bit.ly/1YBvoFI
ក្រសួងកិច្ចការនារីជម្រុញការឆ្លើយតបជាថ្មីរបស់រដ្ឋាភិបាលដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី
នៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៦ ក្រសួងកិច្ចការនារីបានដឹកនាំនូវកិច្ចប្រជុំពិសេសមួយ ដោយមានតំណាងមកពី ១៥ ក្រសួងពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ដើម្បីជម្រុញការអនុវត្ត និងការពិនិត្យតាមដានការអនុវត្តផែនការសកម្មភាពជាតិទី២ ស្តីពីការទប់ស្កាត់អំពើហិង្សាប្រព្រឹត្តដោយដៃគូជិតស្និទ្ធិ និងអំពើហិង្សាផ្លូវភេទនៅក្នុងប្រទេសកម្ពុជា។ ក្នុងកិច្ចប្រជុំនេះដែរ ប្រព័ន្ធរាយការណ៍ថ្មីមួយត្រូវបានបង្កើតឡើងនៅក្នុងរដ្ឋាភិបាលដើម្បីបង្កើននូវគណនេយ្យភាពរបស់ក្រសួងពាក់ព័ន្ធ និងដើម្បីកំណត់សម្គាល់ និងឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី។ ...
កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់
កម្ពុជា កំពុងសិក្សាលើការសាងសង់ផ្លូវចេញចូលឆ្លងកាត់ដោយស្វ័យប្រវត្តិ
រដ្ឋាភិបាលកម្ពុជាបានស្នើទៅកាន់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) សម្រាប់សិក្សាពីលទ្ធភាពលើការកសាងផ្លូវចេញចូលឆ្លងកាត់ដោយស្វ័យប្រវត្តិ Automatics Gateway Transit (AGT) ដែលនឹងត្រូវចាប់ផ្តើមនាចុងឆ្នាំនេះក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបទៅនឹងកំណើនរថយន្តនាពេលបច្ចុប្បន្នស្របពេលនៃការកើនឡើងនៃប្រាក់ចំណូលរបស់ប្រជាជនម្នាក់ៗផងដែរ។ លោក Hideaki IWASE ទីប្រឹក្សាក្នុងការបង្កើតគម្រោង ការងារដឹកជញ្ជូន នៃទីភ្នាក់ងារ JICA ប្រចាំនៅរាជធានីភ្នំពេញ បានប្រាប់កាសែតខ្មែរថាមស៍ កាលពីថ្ងៃពុធ ឲ្យដឹងថា អង្គការ JICA បានបញ្ចប់របាយការណ៍អំពីផែនការការដឹកជញ្ជូនទីក្រុង នៅក្នុងរាជធានីភ្នំពេញ រួចរាល់ទៅហើយ។ លោកបាននិយាយថា គំនិតនៃរបាយការណ៍ ផ្លូវដែកឆ្លងកាត់នេះត្រូវបានស្នើឡើងថា ជាការដឹកជញ្ជូនសាធារណៈនាពេលអនាគតនៅក្នុងរាជធានីភ្នំពេញ និងគម្រោងអាទិភាពខ្ពស់បំផុតនៅក្នុងគម្រោងផែនការមេ។ ...
ម៉ៃ គុណមករា
http://bit.ly/2avOyp5
ស្ពានតាម៉ុកត្រូវបិទដោយសារកម្ពស់ទឹកឡើងខ្ពស់
អាជ្ញាធរនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានផ្អាកមិនឱ្យមានចរាចរណ៍នៅលើស្ពានតាម៉ុកចាប់ពីយប់ថ្ងៃចន្ទ បន្ទាប់ពីកម្រិតទឹកឡើងដល់កម្រិតប្រកាសអាសន្ន ដោយសារតែភ្លៀងធ្លាក់ខ្លាំង។ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅថ្ងៃម្សិលមិញថា ចរាចរណ៍នៅលើស្ពានតាម៉ុក ឃុំអន្លង់វែង ស្រុកអន្លង់វែង ត្រូវបានផ្អាក ខណៈដែលនៅតែមានភ្លៀងធ្លាក់ ហើយកម្រិតទឹកនៅក្នុងបឹងតាម៉ុកបានកើនឡើងលើសពីកម្រិតប្រកាសអាសន្ន ២.៩ ម៉ែត្រ។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/29707/high-waters-close-ta-mok-bridge/
លោក ហ៊ុន សែន ថា គោលនយោបាយដីធ្លីរបស់គណបក្សសង្គ្រោះជាតិនឹងបណ្ដាលឲ្យមានសង្គ្រាម
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថា ជ័យជម្នះរបស់គណបក្សសង្គ្រោះជាតិនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ នឹងឈានទៅរកសង្គ្រាមដោយ ...
កង សុធា និង អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/27714/
ចំណូលពន្ធរយៈពេល ៩ ខែមានជិត ១ ពាន់លានដុល្លារ
អគ្គនាយកដ្ឋានពន្ធដារ (GDT) ប្រមូលចំណូលពន្ធបាន ៩៩៧,៣១ លានដុល្លារអាមេរិកនៅរយៈពេល៩ខែដំបូងឆ្នាំនេះ កើនឡើង២៥,៥៣ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។វិស័យឯកជនបានឲ្យដឹងថា ការកើន ...
ចេង សុខហ័ង
http://bit.ly/1FW2pUG