លោក ហ៊ុន សែន ​ថា គោល​នយោ​​បាយ​ដីធ្លី​​របស់​គណបក្ស​សង្គ្រោះ​​​​​ជាតិ​​នឹង​​បណ្ដាល​​ឲ្យ​​​មាន​សង្គ្រាម​

កាលពី​ម្សិលមិញ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ព្រមាន​ថា ​​​ជ័យ​ជម្នះ​​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​​​​​ជ្រើស​តាំង​​​តំណាង​រាស្ត្រ​ឆ្នាំ​២០១៨ នឹង​​​ឈាន​​​ទៅ​រក​សង្គ្រាម​ដោយ​ចៀស​មិន​ផុត​​ នៅ​ពេល​​​​គណបក្ស​ប្រឆាំង​​​មួយ​នេះ​​​ចាប់​ផ្ដើម​​​​​​បែង​ចែក​​​​ឡើង​វិញ​នូវ​ដី​បាន​ពី​អ្នក​មាន​​ឲ្យ​ទៅ​អ្នក​ក្រ​ ជា​អ្វី​ដែល​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​មាន​ប្រសាសន៍​ថា នឹង​ត្រូវ​ធ្វើ​ឡើង​​ដោយ​​​តុលាការ​ឯករាជ្យ​តែ​ម្នាក់​​គត់​។ …

ទោះ​ជា​​យ៉ាង​ណា លោក ហ៊ុន សែន ​បាន​​​​​ការ​ពារ​ការ​លើក​ឡើង​អំពី​សង្គ្រាម​​ស៊ីវិល​​ ដោយ​មាន​ប្រសាសន៍​ថា វា​​​អាច​នឹង​កើត​ឡើង​​​​​យ៉ាង​ពិត​ប្រាកដ​​ដោយសារ​តែ​គណបក្ស​សង្គ្រោះ​​​​ជាតិ​ មាន​គោល​នយោបាយ​​​​​ដែល​អាច​​​​​​ធ្វើ​ឲ្យ​អ្នក​មាន​រង​​ការ​វិនាស​ និង​ការ​ប្រទូស​​​រ៉ាយ​​​ជាមួយ​ប្រទេស​វៀតណាម​។ ​​​…

កង សុធា និង អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/27714/