ទេព ​នីថា និង​មន្ត្រី​សង្គម​ស៊ីវិល​ដាក់​ពាក្យ​ប្រកួត​ធ្វើ​ជា​អគ្គលេខាធិការ គ.ជ.ប

មន្ត្រី​ជាន់ខ្ពស់​ល្បីៗ​ពី​អង្គការ​សង្គម​ស៊ីវិល និង​អតីត​អគ្គលេខាធិការ គ.ជ.ប ដែល​រង​ការ​រិះគន់​កាលពី​ម្សិលមិញ​បាន​នាំ​គ្នា​ដាក់​ពាក្យ​ប្រកួត​ប្រជែង​យក​តំណែង​ជា​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង គ.ជ.ប ថ្មី​ខណៈ​ស្ថាប័ន​ជាតិ​​ដែល​មាន​សមាសភាព​ថ្នាក់​ដឹកនាំ​កំពូល​ចំនួន ៩ នាក់ ៤ នាក់​ពី​គណបក្ស​កាន់​អំណាច ៤ នាក់​ពី​គណបក្ស​ប្រឆាំង និង​ម្នាក់​ពី​អង្គការ​សង្គម​ស៊ីវិល​មួយ​នេះ​កំពុង​ត្រៀម​ខ្លួន​ទៅ​រៀបចំ​ការ​បោះឆ្នោត​ជា​បន្តបន្ទាប់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​។

អតីត​អគ្គលេខាធិការ គជប. លោក ទេព នីថា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​លោក​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ដាក់​ពាក្យ​ប្រកួត​ប្រជែង​ក្នុង​តំណែង​នេះ។ …

ឡាយ សាមាន
http://bit.ly/1YBvoFI