អាជីវកម្មប្រកបដោយទំនួលខុសត្រូវនៅកម្ពុជា
![](https://opendevelopmentcambodia.net/wp-content/uploads/2024/05/CSR-Profile-page-150x150.jpg)
ដោយសារគំរូអាជីវកម្មភាគច្រើនផ្តោតទៅលើប្រាក់ចំណេញ តម្រូវការសម្រាប់អាជីវកម្មដែលមានទំនួលខុសត្រូវ ដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានរបស់អាជីវកម្មទៅលើបរិស្ថាន និងសង្គមដែលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ផ្អែកលើមូលដ្ឋាននេះ គំនិតនៃការធ្វើអាជីវកម្មប្រកបដោយទំនួលខុសត្រូវលើសពីការបង្កើតប្រាក់ចំណេញ។ វាសង្កត់ធ្ងន់លើប្រតិបត្តិការប្រកបដោយទំនួលខុសត្រូវ ដែលអាជីវកម្មគិតគូរពីផលប៉ះពាល់អវិជ្ជមាននៃសកម្មភាពរបស់ពួកគេលើសង្គម សេដ្ឋកិច្ច និងបរិស្ថាន។ ជាងមួយទស្សវត្សចុងក្រោយនេះ នៅក្នុងទិដ្ឋភាពធុរកិច្ចសកល វិធីសាស្រ្តដ៏ពេញនិយមពីរត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅពេលសំដៅទៅលើប្រតិបត្តិការអាជីវកម្មប្រកបដោយទំនួលខុសត្រូវ។ វិធីសាស្រ្តទាំងនោះគឺ “ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម” (CSR) និង “គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច” (ESG)។ ពាក្យទាំងនេះមានលក្ខណៈប្លែកពីគេ ប៉ុន្តែក៏មានគោលការណ៍ គោលបំណង និងគោលដៅស្រដៀងគ្នាទាក់ទងនឹងអាជីវកម្មដែលមានទំនួលខុសត្រូវផងដែរ។46ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR)ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ត្រូវបានយកមកពិភាក្សាជាលើកដំបូងក្នុងចំណោមពាណិជ្ជករដោយសេដ្ឋវិទូជនជាតិអាមេរិក លោក Howard Bowen នៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា “ទំនួលខុសត្រូវសង្គមរបស់អ្នកជំនួញ” ដែលបានបោះពុម្ពក្នុងឆ្នាំ ១៩៥៣។47 ចាប់តាំងពីពេលនោះមក ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម បានក្លាយជាប្រធានបទនៃការពិភាក្សា និងជជែកវែកញែក ។ ក្រុមហ៊ុន និងអាជីវកម្មបានចាប់ផ្តើមទទួលយក និងបញ្ចូលវិធីសាស្រ្តទៅក្នុងគោលនយោបាយផ្ទៃក្នុងរបស់ពួកគេ។ ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ...
ការវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា
![](https://opendevelopmentcambodia.net/wp-content/uploads/2022/01/FIM_Cover-150x150.png)
ទំព័រព័ត៌មានទិន្នន័យនេះត្រូវបានចេញផ្សាយលើកដំបូង៖ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២តើការវិនិយោគបរទេសគឺជាអ្វី?ការវិនិយោគបរទេស គឺសំដៅទៅលើការវិនិយោគដោយជនបរទេសនៅក្នុងប្រទេសមួយផ្សេងទៀត ហើយអនុញ្ញាត ...
ឆេង ភត្រា
![](https://opendevelopmentcambodia.net/wp-content/uploads/2020/12/Pheaktra-150x150.jpg)
មន្ដ្រីគម្រោង/អ្នកសម្របសម្រួលគម្រោងភត្រា មានតួនាទីសម្របសម្រួលការបណ្ដុះបណ្ដាលនិងសិក្ខាសាលា ហើយចងក្រងឯកសារសម្រាប់សកម្មភាពនានា ព្រមទាំងត្រួតពិនិត្យ វាយតម្លៃ និងរាយការណ៍ពីវឌ្ឍនភាពគម្រោង។ បន្ថែមពីនេះ លោកក៏មានតួនាទីក្នុងការរៀបចំផែនការសារគមនាគមន៍របស់គម្រោង និងពង្រឹងទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ ...
លោក ណូប៊ឺត ក្លេន
![](https://opendevelopmentcambodia.net/wp-content/uploads/2014/09/nobert.jpg)
លោក ណូប៊ឺត ក្លេន (Norbert KLEIN) ក៏ជាសមាជិកដើមមួយក្នុងក្រុមប្រឹក្សាភិបាល នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ ហើយក៏ជាចាស់ព្រឹទ្ធាចារ្យនៃសហគមន៍អ្នកប្រើប្រាស់អ៊ិនធឺណែតក្នុងប្រទេសកម្ពុជា ដោយលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតប្រព័ន្ធអ៊ិនធឺណែត ក្នុងប្រទេសកម្ពុជានៅទស្សវត្សរ៍ទី៩០។ លោក ណូប៊ឺត ក៏ជាស្ថាបនិក មួយរូប និងជាប្រធាននៃអង្គការសង្គមអ៊ិនធឺណែតកម្ពុជាអស់រយៈពេលដ៏វែង ព្រមទាំងជា ស្ថាបនិក និងសមាជិកក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបើកទូលាយ ដែលជាអង្គការមិន មែនរដ្ឋាភិបាលមួយនាំមុខលើវិស័យបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាដើម្បីការអភិវឌ្ឍ (ICT4D)។ លោក បានបង្កើត និងគ្រប់គ្រងអង្គភាពឌឹមីរឺ (The Mirror) ដែលជាអង្គភាព ប្រមូលផ្តុំអត្ថបទសារព័ត៌មានដំបូងៗគេ ហើយដែលបានបើកដំណើរការយ៉ាងយូរចាប់តាំង ពីឆ្នាំ ១៩៩៧ ដល់ ២០០៩។ ទោះបី លោក ណូប៊ឺត ចូលនិវត្តន៍ក្តី តែលោកនៅតែជាបុគ្គល ដ៏សកម្ម។ លោក បានបន្តផ្តល់ការប្រឹក្សា និងចែករំលែកអំពីអ៊ិនធឺណែត និងបញ្ហាអភិបាល កិច្ចអ៊ិនធឺណែតនៅជុំវិញពិភពលោក។ ...
លោក អៀន រ៉ាម៊ែឃ
![](https://opendevelopmentcambodia.net/wp-content/uploads/2014/09/ian.jpg)
លោក អៀន រ៉ាម៊ែឃ (Ian RAMAGE) គឺជាស្ថាបនិក និងនាយកនៃក្រុមហ៊ុន Angkor Research and Consulting។ លោក អៀន បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតសង្គមសាស្ត្រ ផ្នែកចិត្តវិទ្យា នៃសាកលវិទ្យាល័យ វ៉ូឡុងហ្គុង នៃរដ្ឋញូវសៅវ៉ែល។ លោកបានធ្វើការងារជាអ្នកចិត្តសាស្រ្ត នៅក្នុងមជ្ឈមណ្ឌលឃុំខ្លួនអនិតិជនមួយចំនួនក្នុងប្រទេសអូស្ត្រាលី និងជាអ្នកប្រឹក្សារៀបចំគោលនយោបាយ និងគោលការណ៍ណែនាំនៃអន្តរមន្ទី ស្តីពីការគាំពារកុមារ និងអ្នកជំងឺផ្លូវចិត្ត សម្រាប់រដ្ឋាភិបាលញូវសៅវ៉ែល។ លោក បានផ្លាស់ប្តូរទីលំនៅមកប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៩ ដែលលោកបានធ្វើទស្សនកិច្ចជាគ្រូបង្រៀន និងអ្នកផ្តល់ប្រឹក្សាលើមុខវិជ្ជាផ្នែកចិត្តវិទ្យានៅឯសាកលវិទ្យាល័យភ្នំពេញ។ ចាប់តាំងពីឆ្នាំ ១៩៩៩មក លោកបានបញ្ចប់ដោយជោគជ័យនូវគម្រោងស្រាវជ្រាវ ប្រមាណ១២០គម្រោងនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងទីភ្នាក់ងារអង្គការសហប្រជាជាតិ ម្ចាស់ជំនួយទ្វេភាគី និងអង្គការមិនមែនរដ្ឋាភិបាល ដោយធ្វើការផ្តោតលើការវាយតម្លៃលើកម្មវិធី និងផលប៉ះពាល់ ក្នុងវិស័យសុខភាពសាធារណៈ/សុខភាពបន្តពូជ សុខុមាលភាពសង្គម យែនឌ័រ បរិស្ថាន កសិកម្ម និងសេដ្ឋកិច្ចសង្គម។ លោក ...
តើព្រៃឡង់ជាអ្វី?
![](https://opendevelopmentcambodia.net/wp-content/uploads/2016/12/Prey-Lang_c-Winrock-International-1024x683-6-150x150.jpg)
ជាមួយនឹងវិសាលភាពគ្របដណ្តប់បណ្តាខេត្តជាច្រើនដូចជាខេត្តក្រចេះ ព្រះវិហារ ស្ទឹងត្រែង និងកំពង់ធំ ព្រៃឡង់មានជម្រកចំនួនប្រាំបីប្រភេទខុសៗគ្នា ព្រមជាមួយនឹងសណ្ឋានដីច្រើនបែប និងអម្បូរសត្វប្រមាណជាជាង ៤០០ ប្រភេទ ដែលក្នុងនោះដែរ សត្វ និងរុក្ខជាតិដែលជិតផុតពូជមាន ១៧ ប្រភេទ។ ព្រៃនេះ ក៏ជាជម្រក ...
វង្ស ពិសិទ្ធ
![](https://opendevelopmentcambodia.net/wp-content/uploads/2020/09/Vong-Pisith-150x150.jpg)
មន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)/ អ្នកសម្របសម្រួលផ្នែកកសាងសមត្ថភាពពិសិទ្ធធ្វើការជាមន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវទិន្នន័យ និងGIS/អ្នកសម្របសម្រួលផ្នែកកសាងសមត្ថភាព នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)។ លោកបានបញ្ចប់ការសិក្សាថ្នាក់វិស្វករឯកទេសធនធានរ៉ែ និងភូគភ្ពសាស្ត្រ ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅឆ្នាំ ២០១៩។ ក្នុង ...
លោកស្រី ធុល ស៊ីវ៉ាណេ
![](https://opendevelopmentcambodia.net/wp-content/uploads/2020/07/Ms.-Syvane_Board-1-150x150.jpg)
លោកស្រី ធុល ស៊ីវ៉ាណេ ថ្មីៗនេះបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកពាណិជ្ជកម្មអន្តរជាតិពីសាកលវិទ្យាល័យមែលប៊ន ប្រទេសអូស្ត្រាលី។ លោកស្រីក៏បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង ...
តម្លៃ និងព័ត៌មានទំនាក់ទំនងសេវាកម្ម
![phnom-penh-city-bus](https://opendevelopmentcambodia.net/wp-content/uploads/2019/03/Phnom-Penh-City-Bus-150x150.jpg)
តម្លៃសេវាសេវារដ្ឋបាលផ្តល់ដោយការិយាល័យច្រកចេញចូលតែមួយ សេវាអត្តសញ្ញាណកម្ម សេវាលើមធ្យោបាយដឹកជញ្ជូន កម្រៃសេវាសម្រាប់ការភ្ជាប់-ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី របស់អគ្គិសនីកម្ពុជា ការផ្តល់សេវានៅមណ្ឌលសុខភាព តារាងតម្លៃទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សេវាផ្គត់ផ្គង់ទឹកស្អាត តារាងព័ត៌មានទំនាក់ទំនងអំពីសេវាតារាងនៃព័ត៌មានទំនាក់ទំនងរបស់រដ្ឋបាលឃុំ/សង្កាត់ តារាងលេខទូរស័ព្ទបម្រើសេវាអតិថិជន របស់អគ្គិសនីកម្ពុជា លេខទំនាក់ទំនងសម្រាប់ចម្ងល់ក្នុងការសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ លេខទូរស័ព្ទប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត លេខទំនាក់ទំនងអធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ នៃរាជធានីភ្នំពេញុ, ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុងតាខ្មៅ, ខេត្តសៀមរាប និងព្រៃវែង ...
អត្រានុកូលដ្ឋាន
![](https://opendevelopmentcambodia.net/wp-content/uploads/2020/12/Civil-Status_EN-150x150.png)
ប្រទេសកម្ពុជា ជាប្រទេសដ៏ក្មេងខ្ចី និងមានកំណើនប្រជាជនលឿនជាងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានចំនួនប្រជាជនប្រមាណជា ១៦ លាននាក់នៅឆ្នាំ ២០១៩។18 យោងតាមធនាគារពិភពលោក អត្រាកំណើតក្នុង ១,០០០ នាក់របស់ប្រទេសនេះ បានធ្លាក់ចុះតិចតួច ពី ២៥,៥ នៅឆ្នាំ ២០១០ ទៅ ២២,៤ ...
ថវិកា និងលទ្ធកម្មសាធារណៈ
![https://www.flickr.com/photos/dfataustralianaid/12112020045/](https://opendevelopmentcambodia.net/wp-content/uploads/2017/04/Old-railway-in-Battambang-150x150.jpg)
កំណើនថវិកាជាតិនៅក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ថវិកាជាតិរបស់ប្រទេសកម្ពុជា បានមានការកើនឡើងគួរឱ្យកត់សម្គាល់ ជិតប្រមាណ ១.៦ ពាន់លានដុល្លារអាមេរិក ដែលចំនួននេះកើនពី ៣.៤ ពាន់លានដុល្លារអាមេរិក ...
គម្របព្រៃឈើ (១៩៧៣-២០១៤)
![](https://opendevelopmentcambodia.net/wp-content/uploads/2016/03/Forest-cover_resize-718x1024-150x150.jpg)
កំណត់៖ បន្ទាប់ពីទទួលបានមតិស្ថាបនាពីរដ្ឋបាលព្រៃឈើ និងស្ថាប័នផ្សេងទៀត អូឌីស៊ីបានធ្វើ បច្ចុប្បន្នភាពទៅលើទិន្នន័យដែលមាននៅលើទំព័រនេះ និងបន្ថែមទិន្នន័យអំពីគម្របព្រៃឈើឆ្នាំ២០១៤ ដោយប្រើវិធីសាស្រ្តដូចមាន បរិយាយនៅក្នុងកំណត់សម្គាល់ ដែលលោកអ្នកអាចរកអានបាននៅទីនេះ។ សូមមេត្តាទាក់ទងមកយើងខ្ញុំ ប្រសិនបើ លោកអ្នកមានសំនួរពាក់ព័ន្ធនឹងការធ្វើបច្ចុប្បន្នភាពទាំងនេះ ឬទិន្នន័យដែលបង្ហាញនៅទីនេះ។ សូមចុចត្រង់នេះ ដើម្បីមើលទំព័រនេះ នៅពេលដែលវាត្រូវបានធ្វើបច្ចុប្បន្នភាពជាលើកទី១ នៅថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៤។ នៅឆ្នាំ២០០៦ រដ្ឋបាលព្រៃឈើនៃប្រទេសកម្ពុជា បានបោះពុម្ពផ្សាយផែនទីមួយ ដែលបង្ហាញពីគម្របព្រៃឈើនៃប្រទេសកម្ពុជាឆ្នាំ២០០២ ។ បន្ទាប់មកនៅឆ្នាំ ២០១១ រដ្ឋបាលព្រៃឈើ ដែលទទួលបានការគាំទ្រពីអង្គការឈើត្រូពិចអន្តរជាតិ និងរដ្ឋាភិបាលនៃប្រទេសដាណឺម៉ាក បានបោះពុម្ពផ្សាយគម្របព្រៃឈើនៅប្រទេសកម្ពុជា ឆ្នាំ២០១០ ដែលរួមមានផែនទីនៃការផ្លាស់ប្តូរគម្របព្រៃឈើរវាងឆ្នាំ២០០៦ និង២០១០ និងរវាងឆ្នាំ២០០២ និង២០១០73។ រហូតមកទល់ពេលបច្ចុប្បន្ន ដោយសារតែមិនមានការបោះពុម្ពផ្សាយផែនទីផ្លូវការ ឬការវិភាគជាក់លាក់ពាក់ព័ន្ធជាមួយនឹង ប្រទេស ...
ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសង្គមនៃជំងឺកូវីដ-១៩ មកលើប្រទេសកម្ពុជា
![](https://opendevelopmentcambodia.net/wp-content/uploads/2020/09/25424630121_e28b264fae_c-150x150.jpg)
ការផ្ទុះឡើងដំបូងនៃជំងឺកូវីដ-១៩ ត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅក្នុងប្រទេសចិននៅចុងឆ្នាំ ២០១៩ ហើយនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថាវាជាការព្រួយបារម្ភជាអន្តរជាតិ ...
កញ្ចប់ព័ត៌មានសហគ្រាសធុនតូច និងមធ្យម
![](https://opendevelopmentcambodia.net/wp-content/uploads/2022/04/SME-1-150x150.png)
សនិទាន ក្នុងឆ្នាំ ២០១៨ ចំនួនសហគ្រាសធុនតូច និងមធ្យមដែលបានចុះបញ្ជីសរុបមានចំនួន ១៥៥,៧៤៥ ។ ជាង ៩០ ភាគរយនៃក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជាគឺជាសហគ្រាសធុនតូច និងមធ្យម។ ទោះបីជាមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចសង្គម ...
លោកស្រី ស៊ីន គីមស៊ាន
![](https://opendevelopmentcambodia.net/wp-content/uploads/2014/09/Kimsean.jpg)
លោកស្រី ស៊ីន គីមស៊ាន គឺជានាយករងកម្មវិធី និងជាអ្នកគ្រប់គ្រងជំនួយឥតសំណងនៃគម្រោងស្តីពីការពង្រឹងសមត្ថភាពសង្គមស៊ីវិលកម្ពុជា (CCSS) នៃអង្គការវិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចិម (East-West Management Institute)។ លោកស្រី គឺជាមេធាវី ជាអាជ្ញាកណ្តាលខាងវិស័យការងារ នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងជាអាជ្ញាកណ្តាលខាងវិស័យពាណិជ្ជកម្មនៅមជ្ឈមណ្ឌល ក្រុមប្រឹក្សាអាជ្ញាកណ្តាលជាតិនៃប្រទេសកម្ពុជា និងនៅវិទ្យាស្ថានក្រុមប្រឹក្សាអាជ្ញា កណ្តាលនៃប្រទេសសិង្ហបុរី (SIArb)។ បទពិសោធន៍ការងារពីមុនរបស់លោកស្រី គឺជាមន្ត្រី កម្មវិធីនៅអង្គការមូលនិធិអាស៊ី គ្រូបង្រៀនផ្នែកច្បាប់នៅសាកលវិទ្យាល័យសាន់ហ្វ្រាន់ស៊ីស្កូ ហើយក្រោយមកនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ជាសមាជិកស្ថាប និកនៃក្រុមការងារពិសេសសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ហើយក៏ជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលស្រាវជ្រាវឯកសារច្បាប់ នៃរដ្ឋសភាជាតិ។ លោកស្រី ក៏បានបញ្ចប់ការសិក្សាថ្នាក់ អនុបណ្ឌិតផ្នែកច្បាប់អន្តរជាតិ និងសេដ្ឋកិច្ច ពីវិទ្យាស្ថានពាណិជ្ជកម្មពិភពលោកនៃ ប្រទេស ស្វីស បរិញ្ញាប័ត្រច្បាប់ពីវិទ្យាស្ថានជាតិគ្រប់គ្រង និងសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចពីប្រទេសកម្ពុជា វិញ្ញាបនប័ត្រទទួលស្គាល់ពីសាកល វិទ្យាល័យ សាន់ហ្វ្រាន់ស៊ីស្កូ វិញ្ញាបនប័ត្រទទួលស្គាល់ជាបញ្ញាវ័ន្តស្រាវជ្រាវផ្នែកច្បាប់ពី សាកលវិទ្យាល័យមីឈីហ្កាននៃសហរដ្ឋអាមេរិក។ នៅក្នុងតំណែងទាំងនេះ លោកស្រី ...
ប៉ា សិតទេវិន្ទ
![](https://opendevelopmentcambodia.net/wp-content/uploads/2023/06/1-150x150.jpg)
មន្ត្រីផ្នែករដ្ធបាល និងហិរញ្ញវត្ថុទេវិន្ទទំនួលខុសត្រូវចម្បង គឺជួយផ្នែកហិរញ្ញវត្ថុ និងរដ្ធបាលក្នុងការផ្តល់ការគាំទ្រផ្នែករដ្ធបាល/ភស្តុភារសម្រាប់ព្រឹត្តិការណ៍ ដូចជា ការប្រជុំ និងសិក្ខាសិលាផ្សេងៗ ការរៀបចំទម្រង់បែបបទ និងលិខិតអនុញ្ញាតការធ្វើដំណើរ ការថែរក្សាទ្រព្យសម្បត្តិអសកម្មរបស់អង្គការ ការងារលទ្ធកម្ម គ្រប់គ្រងសាច់ប្រាក់បុរេប្រទាន ការថតចម្លងឯកសារហិរញ្ញវត្ថុផ្សេងៗ ព្រមទាំងការទូទាត់ទាន់ពេលវេលាដល់ បេឡាជាតិរបបសន្តិសុខសង្គម និងការបង់ពន្ធ។ បន្ថែមពីនេះគាត់ក៏មានសម្របសម្រួលជាមួយបុគ្គលិក បណ្ណាល័យអ្នកប្រយុទ្ធ និងអ្នកស្ម័គ្រចិត្ត ដើម្បីជួយសម្រួលដល់ការទូទាត់ប្រចាំខែ និងការផ្គត់ផ្គង់ការិយាល័យ។ទេវិន្ទ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ចពីសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ ២០២០។ មុនពេលចូលបម្រើការងារនៅអូឌីស៊ី ទេវិន្ទមានបទពិសោធន៍ជាង ៣ ឆ្នាំជាមួយវិស័យក្រុមហ៊ុនឯកជនក្នុងផ្នែករដ្ឋបាល និងផ្នែកលទ្ធកម្ម។ ឯកសារយោង1. Terry Parnell. (2015). “Story-telling and social change. A case study of the Prey Lang Community Network”2. ...