សេចក្តីប្រកាស

សេចក្តីប្រកាសព័ត៌មានស្តីពីកម្ពុជា-សហរដ្ឋអាមេរិកឯកភាពគ្នាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌរវាងសហរដ្ឋអាមេរិកនិងកម្ពុជាលើពន្ធបដិការ

នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកម្ពុជា-សហរដ្ឋអាម៉េរិក ឯកភាពគ្នាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌរវាងសហរដ្ឋអាមេរិកនិងកម្ពុជាលើពន្ធបដិការ។នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌរវាងសហរដ្ឋអាម៉េរិក និងកម្ពុជាលើពន្ធបដិការ ដែលនឹងផ្សព្វផ្សាយជាសាធារណៈ នាពេលដ៏ខ្លីខាងមុខ។ ...

ទីស្តីការគណៈរដ្ឋមន្ត្រី

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កម្ពុជា​ និង​ជប៉ុន​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្តី​ពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន​

នៅ​ថ្ងៃ​ទី​៣​ ខែកក្កដា​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កម្ពុជា​ និង​ជប៉ុន​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្តី​ពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន​។​​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ និង​ឯកអគ្គរាជទូត​វិសាមញ្ញ​ និង ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ និង​សិង្ហ​បុរី​បេ្ត​ជ្ញា​ជំរុញ​ទំនាក់ទំនង​យូរអង្វែង​ និង​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​

​នៅ​ថ្ងៃ​ទី​២​ ខែកក្កដា​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ និង​សិង្ហ​បុរី​បេ្ត​ជ្ញា​ជំរុញ​ទំនាក់ទំនង​យូរអង្វែង​ និង​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីករណី «ដំរីឡាក់គី និងលោក ទ្រី សុីថេង»

នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណី «ដំរីឡាក់គី និងលោក ទ្រី សុីថេង»។ការលាឈប់ពីការងាររបស់លោក ទ្រី សុីថេង ជារឿងផ្ទៃក្នុងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដោយមិនមានការជាប់ពាក់ព័ន្ធជាមួយនឹងរដ្ឋបាលព្រៃឈើ ឬក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះទេ។ ...

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីឯកឧត្តម Lawrence Wong នាយករដ្ឋមន្រ្តីសិង្ហបុរី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីឯកឧត្តម Lawrence Wong នាយករដ្ឋមន្រ្តីសិង្ហបុរី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម awrence Wong នាយករដ្ឋមន្រ្តី និងធារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីជូនដំណឹងស្តីពីការប្រុងប្រយ័ត្នចំពោះកំណើននៃការវាយប្រហារសាយប័រ

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍​ បានចេញសេចក្តីជូនដំណឹងស្តីពីការប្រុងប្រយ័ត្នចំពោះកំណើននៃការវាយប្រហារសាយប័រ។ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍បានសង្កេតឃើញមានការវាយប្រហារសាយប័រមកលើវេបសាយ​ និងប្រព័ន្ធអនឡាញមួយចំនួនក្នុងប្រទេសកម្ពុជាកាន់តែកើនឡើងគួរឱ្យកត់សម្គាល់ ដែលការវាយប្រហារនោះរួមមាន ការវាយប្រហារ Distribute Denial of Service (DDoS) ការវាយប្រហារលួចចូលគ្រប់គ្រងវិបសាយ និងការលួចយកគណនីរបស់អ្នកប្រើប្រាស់ ឬអ្នកគ្រប់គ្រងប្រព័ន្ធ។ ...

ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍​

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍ស្តីពីការបិទព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃនាពេលថ្មីៗនេះ

នៅថ្ងៃទី២៦ ខែមិថុនា​ ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ស្តីពីការបិទព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃនាពេលថ្មីៗនេះ។ការបិទព្រំដែនភ្លាមៗ និងមិនបានជូនដំណឹងជាមុននេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស។ ...

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំទ្វេភាគីជុំវិញពន្ធបដិការកម្ពុជា-សហរដ្ឋអាមេរិកតាមប្រព័ន្ធវីដេអូ

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំទ្វេភាគីជុំវិញពន្ធបដិការកម្ពុជា-សហរដ្ឋអាមេរិកតាមប្រព័ន្ធវីដេអូ។ភាគីទាំងពីរត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចប្រជុំចរចាជុំបន្ទាប់ និងបានប្តេជ្ញាចិត្តបន្តធ្វើការជាមួយគ្នាដើម្បីឈានទៅដល់ការសម្រេចរួម ដែលបំរើផលប្រយោជន៏នៃប្រទេសទាំងពីរ។ ...

ទីស្តីការគណៈរដ្ឋមន្ត្រី

ទាញយក៖ pdf

សេចក្ដីជូនដំណឹងស្ដីពីការបើកជូនភាគីពាក់ព័ន្ធនិងសាធារណជនចំនួន ៣០រូប ចូលរួមសិក្ខាសាលាថ្នាក់ជាតិស្ដីពីសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត

នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍​ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបើកជូនភាគីពាក់ព័ន្ធនិងសាធារណជនចំនួន ៣០រូប ចូលរួមសិក្ខាសាលាថ្នាក់ជាតិស្ដីពីសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត។ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍នឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិស្ដីពី “សេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត” នាថ្ងៃទី១-២ ខែកក្កដា ឆ្នាំ២០២៥។ បន្ថែមលើភាគីដែលបានទទួលការអញ្ជើញផ្ទាល់ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍សូមផ្ដល់ឱកាសភាគីពាក់ព័ន្ធនិងសាធារណជន ចំនួន ៣០រូប ចូលរួមសិក្ខាសាលាខាងលើផងដែរ។ ...

ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​លើក​ទី​៤​ រវាង​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រសួងការបរទេស​នៃ​សហព័ន្ធ​ស្វ៉ី​ស​

នៅ​ថ្ងៃ​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​លើក​ទី​៤​ រវាង​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រសួងការបរទេស​នៃ​សហព័ន្ធ​ស្វ៉ី​ស​។​ថ្នាក់ដឹកនាំ​ទាំង​ពីរ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីដំណើរការចាប់ឆ្នោតជុំទី១ សម្រាប់អ្នកបានដាក់ពាក្យស្នើសុំដីនៃកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ គណៈកម្មាការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីដំណើរការចាប់ឆ្នោតជុំទី១ សម្រាប់អ្នកបានដាក់ពាក្យស្នើសុំដីនៃកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។អនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពសម្រាប់កូនចៅតជំនាន់ផង និងបង្កើនប្រសិទ្ធភាព ផលិតភាពនៃការប្រើប្រាស់ដីរដ្ឋផង តាមរយៈការផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដីសម្រាប់សង់លំនៅឋានប្រកបដោយសមធម៌ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកដោយចីរភាព។ ...

គណៈកម្មាការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព

ទាញយក៖ pdf

សេចក្តីជូនដំណឹងស្តីពីស្ថានការណ៍តានតឹងរវាងកម្ពុជា និងថៃ

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានការណ៍តានតឹងរវាងកម្ពុជា និងថៃ។ផ្អែកលើស្ថានការណ៍តានតឹងក្នុងទំនាក់ទំនងរវាងកម្ពុជា និងថៃ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមណែនាំពលរដ្ឋខ្មែរចៀសវាងការធ្វើដំណើរទៅប្រទេសថៃក្នុងករណីមិនមានការចាំបាច់បំផុត។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធភាពក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈសម្រាប់តម្រូវការក្នុងប្រទេស

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធភាពក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈសម្រាប់តម្រូវការក្នុងប្រទេស។ក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ថាព្រះរាជាណាចក្រកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈសម្រាប់តម្រូវការក្នុងប្រទេស។ ...

ក្រសួងរ៉ែ និងថាមពល

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​ជំនួប​រវាង​សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ ឯកឧត្តម​ Dato'​ Sri​ Tiong​ King​ Sing​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ សិល្បៈ​ និង​វប្បធម៌​ ម៉ា​ឡេ​ស៊ី​

នៅ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០២៥​ ខុ​ទ្ទកាល័យ​សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​ជំនួប​រវាង​សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ ឯកឧត្តម​ Dato’ ...

ខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​សៀវភៅ​ម្ហូប​កេរដំណែល​ស្នាដៃ​ម្ហូប​ខ្មែរ​ ភាគ​២​ ទទួល​បាន​ "​ពានរង្វាន់​ពិសេស​របស់​គណៈវិនិច្ឆ័យ​"

នៅ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​សៀវភៅ​ម្ហូប​កេរដំណែល​ស្នាដៃ​ម្ហូប​ខ្មែរ​ ភាគ​២​ ទទួល​បាន​ “​ពានរង្វាន់​ពិសេស​របស់​គណៈវិនិច្ឆ័យ​”​។​​សៀវភៅ​ម្ហូប​ “​កេរដំណែល​ស្នាដៃ​ម្ហូប​ខ្មែរ​ ភាគ​២” ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​មតិ​លើ​ជម្លោះ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​

នៅ​ថ្ងៃ​ទី​១៨​ ខែមិថុនា​ ឆ្នាំ​២០២៥​ វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​មតិ​លើ​ជម្លោះ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​។​​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​បាន​ធ្វើការ​ស្ទាបស្ទង់​មតិ​លើ​ជម្លោះ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ...

វិទ្យាស្ថានចក្ខុវិស័យអាស៊ី

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ជាប់​ឆ្នោត​សា​ជា​ថ្មី​ ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​របស់​អង្គការ​យូ​អិន​អេ​ដស៍​ សម្រាប់​អាណត្តិ​ ២០២៦-២០២៨

នៅ​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ជាប់​ឆ្នោត​សា​ជា​ថ្មី​ ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​របស់​អង្គការ​យូ​អិន​អេ​ដស៍​ សម្រាប់​អាណត្តិ​ ២០២៦-២០២៨​។​​សេចក្តីសម្រេច​នេះ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ។កម្ពុជាមានបំណងរក្សាសុខសន្តិភាព និងរក្សាជំហរដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃតាមរយៈតុលាការអន្តរជាតិ ដោយសន្តិវិធី និងប្រកបដោយការទទួលខុសត្រូវខ្ពស់។ ...

ក្រសួងការពារជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​កិច្ចប្រជុំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ និង​បោះបង្គោល​ព្រំដែន​គោក​ កម្ពុជា​-​ថៃ​ (JBC)

នៅ​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០២៥​ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​កិច្ចប្រជុំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ និង​បោះបង្គោល​ព្រំដែន​គោក​ កម្ពុជា​-​ថៃ​ (JBC)​ ។​​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ភាគី​កម្ពុជា ...

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​ការ​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​សម្រាប់​បងប្អូន​ប្រជា​ពលករ​ដែល​ត្រលប់​មក​ពី​ថៃ​វិញ​

នៅ​ថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០២៥​ សមាគម​ធនាគារ​នៅ​កម្ពុជា​ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​ការ​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​សម្រាប់​បងប្អូន​ប្រជា​ពលករ​ដែល​ត្រលប់​មក​ពី​ថៃ​វិញ​។​​សមាគម​ធនាគារ​នៅ​កម្ពុជា​ និង​សមាគម​មីក្រូហិរញ្ញវត្ថុ ...

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលនៃការប្រារព្ធទិវាបរិស្ថានពិភពលោកឆ្នាំ២០២៥

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ សមាគមបណ្តាញយុវជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលនៃការប្រារព្ធទិវាបរិស្ថានពិភពលោកឆ្នាំ២០២៥។សមាគមបណ្តាញយុវជនកម្ពុជា និងដៃគូរសូមជម្រាបជូនរាជរដ្ឋាភិបាលនូវបញ្ហាប្រឈមមួយចំនួនទាក់ទងវិស័យបរិស្ថាន និងធនធានធម្មជាតិ និងសំណូមពរដោះស្រាយដូចដែលមាននៅក្នុងសេចក្តីថ្លែងការណ៍រួមនេះ។ ...

សមាគមបណ្តាញយុវជនកម្ពុជា

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​ យូ​នី​សេ​ហ្វ​អំពាវនាវ​ឱ្យ​បង្កើន​កិច្ច​ការពារ​កុមារ​ដែល​កំពុង​ផ្លាស់​ទី​

នៅ​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០២៥​ អង្គការ​យូ​នី​សេ​ហ្វ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​ យូ​នី​សេ​ហ្វ​អំពាវនាវ​ឱ្យ​បង្កើន​កិច្ច​ការពារ​កុមារ​ដែល​កំពុង​ផ្លាស់​ទី​។​​របាយការណ៍​ស្រាវជ្រាវ​ស្តី​ពី​ស្ថានភាព ...

អង្គការយូនីសេហ្វ

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​ ស្ដី​ពី​ វឌ្ឍនភាព​នៃ​ការ​រៀបចំ​យុទ្ធសាស្ត្រ​ជាតិ​ស្ដី​ពី​បញ្ញា​សិប្បនិម្មិត​និង​ការ​បើក​ការពិគ្រោះ​យោបល់​ជា​សាធារណៈ​

​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)​ មាន​កិត្តិយស​សូម​ជម្រាប​ជូន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ បណ្តា​ក្រុមហ៊ុន​ សហគ្រាស​ធុន​មីក្រូ​ តូច​ និង​មធ្យម​ ធុរកិច្ច​ថ្មី​គ្រប់​វិស័យ​ គ្រឹះស្ថាន​អប់រំ​ស្រាវជ្រាវ​ អង្គការ​សង្គម​ស៊ី​វិល​ ដៃគូ​អភិវឌ្ឍន៍​ អ្នក ...

​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីការបិទទាំងស្រុងច្រកទ្វារព្រំដែនអន្តរជាតិដូង

នៅថ្ងៃទី១៣ ខែមិថុនា​ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបិទទាំងស្រុងច្រកទ្វារព្រំដែនអន្តរជាតិដូង។ដើម្បីរក្សាការពារសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងធ្វើការបិទទាំងស្រុងច្រកទ្វារព្រំដែនអន្តរជាតិដូង ចាប់ពីថ្ងៃតី១៣ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់មានការជូនដំណឹងជាថ្មី។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

6FJ2c
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!