សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កម្ពុជា​ និង​ជប៉ុន​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្តី​ពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន​

នៅ​ថ្ងៃ​ទី​៣​ ខែកក្កដា​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កម្ពុជា​ និង​ជប៉ុន​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្តី​ពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន​។​

​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ និង​ឯកអគ្គរាជទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ ប្រចាំ​កម្ពុជា​ បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ និង​ឯកសារ​ពាក់ព័ន្ធ​ ស្តី​ពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ ដែល​មាន​ទឹកប្រាក់​ចំនួន​ ៤៤២.០០០.០០០​ យ៉េន​ (​ប្រមាណ​ ២.៩៤៧.០០០​ ដុល្លារ​អា​មេ​រិ​ក​)​ សម្រាប់​អនុវត្ត​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf