កសិកម្ម និង ការនេសាទ
កសិកម្ម
គ្រួសាររងគ្រោះដីធ្លីនៅប៉ៃលិនជាមួយតំណាងរាស្ត្រស្នើសុំឲ្យដោះលែង
ក្រុមគ្រួសារតំណាងពលរដ្ឋបួននាក់ ស្ថិតនៅ ភូមិក្រិញ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលអាជ្ញាធរធ្វើការឃាត់ខ្លួនកាលពីចុង ខែមីនា មានទាំងស្រ្តីមេម៉ាយមានកូនតូចៗនៅក្នុងបន្ទុកដោយចោទប្រកាន់ថា រស់នៅលើដីរបស់រដ្ឋដែលពាក់ព័ន្ធនឹងដីរបស់អតីត ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1lG7SSA
រោងចក្រផលិតចំណីសត្វនៅ ខេត្តប៉ៃលិន នឹងបើកដំណើរការរយៈពេលបីខែទៀត
រោងចក្រផលិតចំណីសត្វ និងឃ្លាំងស្តុកកសិផលក្នុងស្រុកតម្លៃ ៥ លានដុល្លារនៅ ខេត្តប៉ៃលិន នឹងបញ្ចប់ការសាងសង់នៅរយៈពេល ៣ខែ ទៀតបន្ទាប់ពីចាប់ផ្តើមសាងសង់កាលពីពាក់កណ្តាល ឆ្នាំ២០១៣។ លោក ជា គា ម្ចាស់កាស៊ីណូមកុដពេជ្រនៅជិតច្រកព្រំដែនអន្តរជាតិក្នុង ខេត្តប៉ៃលិន និងជាវិនិយោគិនលើ ...
ចាន់ មុយហុង
http://bit.ly/USi6WV
មន្ត្រីរដ្ឋាភិបាលសន្យារកទីផ្សារឲ្យកសិករ
មន្រ្តីជាន់ខ្ពស់កម្ពុជាប្រកាសពីការប្តេជ្ញាចិត្តក្នុងការ ស្វែងរកទីផ្សារសម្រាប់ផលិតផលក្នុងស្រុកជាការឆ្លើយតបនឹងក្តី បារម្ភពីភាពមិនច្បាស់លាស់នៃទីផ្សារផលិតផលក្នុងស្រុកពិសេសផលិតផល កសិកម្ម ខណៈកម្ពុជាពឹងផ្អែកខ្លាំងលើទីផ្សារប្រទេស ...
ចាន់ មុយហុង
http://bit.ly/1lAE7ml
កងរាជអាវុធហត្ថចាប់ខ្លួនមនុស្ស៦នាក់ពីបទរានដីព្រៃលិចទឹក
កាលពីថ្ងៃសុក្រ កងរាជអាវុធហត្ថបានសហការជាមួយរដ្ឋបាលជលផលខេត្តកំពង់ធំដើម្បីចាប់ខ្លួនបុរសប្រាំមួយនាក់ និងរឹបអូស ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/15889/
សហគមន៍ខំទប់ការកាប់ព្រៃឡង់ខណៈឈ្មួញកំពុងខិតខំបំផ្លាញ
នៅពេលលោក ឈុត វុទ្ធី ដែលជាសកម្មជនព្រៃឈើដ៏ល្បីឈ្មោះម្នាក់ត្រូវបានបាញ់សម្លាប់កាល ខែមេសា ឆ្នាំ២០១២ បណ្តាញសហគមន៍ដែលលោកបានបង្កើតឡើងដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើខ្លាំងក្លានៅតំបន់ ព្រៃឡង់ បានបែកខ្ញែកគ្នា។ អស់រយៈពេលពីរឆ្នាំ ការល្បាតព្រៃឈើដែល ...
ម៉ៃ ទិត្យថារ៉ា និង Daniel Pye
http://bit.ly/1l0SSyS
អាជ្ញាធររារាំងអ្នកភូមិមិនឲ្យដាក់ពាក្យប្តឹងភរិយារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល
អាជ្ញាធរខេត្តកំពង់ឆ្នាំងត្រូវបានចោទប្រកាន់ថា បានចាក់សោមិនឲ្យក្រុមអ្នកភូមិចូលក្នុងសាលាខេត្តបន្ទាប់ពីពួកគាត់ជាច្រើននាក់បានមកដាក់ពាក្យប្តឹងភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មុនពេលចាក់សោទ្វារមិនឲ្យសមាជិកក្រុមប្រឹក្សាដែលត្រូវបានតែងតាំងថ្មី ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/news/15403/
ពលរដ្ឋដែលគេបណ្ដេញចេញពីដីធ្លីច្រានចោលការដោះស្រាយចុងក្រោយរបស់ក្រុមហ៊ុនស្ករសគ្រប់គ្រងដោយអង់គ្លេស
ក្រុមអ្នកតំណាងឲ្យពលរដ្ឋខ្មែរចំនួន២០០គ្រួសារ ដែលដាក់ពាក្យប្ដឹងក្រុមហ៊ុនស្ករស Tate&Lyle គ្រប់គ្រងដោយអង់គ្លេស ពីបទចោទថា បានទទួលប្រាក់ចំណេញរាប់លានដុល្លារពីដីធ្លីរបស់ពួកគាត់នោះ បាននិយាយថា ខ្លួន ...
គុច ណារ៉េន និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/15390/
ប្រជាជន១២គ្រួសារដែលមានវិវាទដីធ្លីនៅខេត្តកំពតអះអាងថា ក្រុមហ៊ុនសំណង់មួយបំភិតបំភ័យខ្លួន
កាលពីម្សិលមិញ អ្នកភូមិ និងសកម្មជនការពារសិទ្ធិមនុស្សបានឲ្យដឹងថា អ្នកភូមិចំនួន១២គ្រួសារដែលមានវិវាទដីធ្លីក្នុងខេត្តកំពត បាននាំគ្នារារាំងក្រុមហ៊ុនសំណង់មួយកាលពីថ្ងៃពុធមិនឲ្យចាក់ដីបំពេញទីវាលដែលពួកគាត់អះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន។ អ្នកភូមិ ...
អ្នកនាំចេញអង្កររួមរឹតដោយបំណុល
កាលពី ខែធ្នូ ឆ្នាំ២០១១ លោក អ៊ុត រ៉េន នាយកគ្រប់គ្រងក្រុមហ៊ុន មេហ្គាគ្រីន (Megagreen Imex Cambodia) បានប្រកាសដោយមោទនភាពថា ក្រុមហ៊ុនលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមានតម្លៃ ២១ លានដុល្លារ ដើម្បីនាំចេញអង្ករពីកម្ពុជាជាលើកដំបូងគេទៅ ប្រទេសហ្វីលីពីន។ ជិតពីរឆ្នាំកន្លះបន្តមក មិនមានអង្ករកម្ពុជាត្រូវបាននាំចេញ ...
Daniel de Carteret និង ម៉ៃ គុណមករា
http://bit.ly/1miAldM
ក្រសួងធនធានទឹកព្រមានពីបញ្ហាអាកាសធាតុដែលប៉ះពាល់ដល់ការដាំដុះ
ក្រសួងធនធានទឹក និងឧតុនិយមប្រកាសឲ្យកសិករត្រៀមវិធានការរក្សាទឹកខណៈធាតុអាកាសក្តៅនឹងបន្តរហូតដល់ពាក់កណ្តាល ខែកក្កដា ហើយរបាយទឹកភ្លៀងនៅដើមរដូវវស្សានេះនឹងធ្លាក់រាយប៉ាយពុំល្អ។ សេចក្តីជូនដំណឹងរបស់ក្រសួងដែលចេញផ្សាយកាលពីថ្ងៃចន្ទ ...
ចាន់ មុយហុង
http://bit.ly/1nhXWia
បរិមាណផលម្រេចកំពតនៅឆ្នាំនេះកើនតែនឹងទាបជាងការរំពឹងទុក
ទិន្នផលម្រេចខេត្តកំពតដែលទទួលបានលិខិតបញ្ជាក់គុណភាពសម្គាល់ ទីតាំងភូមិសាស្ត្រ(GI) នឹងសម្រេចបានសរុប២៧តោននៅពេលបញ្ចប់រដូវប្រមូលផលឆ្នាំ នេះ។ នេះបើតាមការអះអាងពីតំណាងអ្នកផលិតម្រេចខេត្តកំពត។ បើតួលេខដូចការរំពឹងទុកនោះ វានឹងកើនឡើងពី២១តោន ...
ហ៊ គីមសាយ
http://www.postkhmer.com/business/business/114829-2014-05-26-04-12-43
អាជ្ញាធរចាប់ខ្លួនពលរដ្ឋពីរនាក់និងបញ្ជាឲ្យរុះរើផ្ទះពីដីសម្បទានសេដ្ឋកិច្ច
ប្ដីប្រពន្ធពីរនាក់ត្រូវបានចាប់ខ្លួន នៅខណៈខ្ទមធ្វើពីឫស្សីប្រក់តង់កៅស៊ូចំនួន ៨ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ខេត្តមណ្ឌលគិរី បញ្ជាឲ្យរុះរើនិងចាកចេញជាបន្ទាន់ ពីតំបន់ដីព្រៃសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនចម្ការកៅស៊ូ ប៉ាស៊ីហ្វិក ដែលស្ថិតនៅក្នុង ឃុំរយ៉ ស្រុកកោះញែក។ ប្ដីប្រពន្ធដែល ...
ឃុត សុភចរិយា
http://www.postkhmer.com/national/2011-01-03-04-07-05/114875-2014-05-27-03-21-44
កម្ពុជា នឹងមានការចិញ្ជឹមបង្គាតាមបច្ចេកទេស 'ទឹកទី៣ (third water)'
កសិករកម្ពុជា នឹងបើកកសិដ្ឋានចិញ្ចឹមបង្គាចំនួន៣ នៅរដូវក្តៅខាងមុខនេះ ក្នុងតំបន់ភ្នំ ដោយប្រើបច្ចេកទេសរបស់ជប៉ុនដែលហៅថា “ទឹកទី៣ (third water)” សម្រាប់ការបង្កើតទន្លេ និងទឹកប្រៃសិប្បនិម្មិត។ ទឹកសិប្បនិម្មិត គឺជាល្បាយ ...
បុគ្គលិកសារព័ត៌មាន Far Eastern Agriculture
http://www.fareasternagriculture.com/index.php?option=com_content&view=article&id=3463:cambodia-to-rear-prawns-in-third-water&catid=1080&Itemid=97
ការនាំចេញដំឡូងមីរបស់កម្ពុជា ធ្លាក់ចុះ១៣ភាគរយ នៅក្នុងត្រីមាសទី១
ប្រទេសកម្ពុជា បាននាំចេញដំឡូងមីស្រស់ និងស្ងួតចំនួន ២១៣.៥៣០តោន នៅក្នុងបីខែដំបូងនៃឆ្នាំ២០១៤ គឺធ្លាក់ចុះ១៣ភាគរយ បើធៀបនឹងចំនួន ២៤៥.៤៤០តោន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះបើយោងតាមតួលេខដែល ...
បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/dispatch/news/xinhua-news-agency/140525/cambodias-cassava-export-drops-13-pct-q1
ក្រសួងផ្សព្វផ្សាយពីការកម្ចាត់សត្វល្អិត
ក្រសួងកសិកម្មចាប់ផ្តើមផ្សព្វផ្សាយវិធានការជីវសាស្ត្រទប់ស្កាត់សត្វល្អិត និងជំងឺបំផ្លាញដំណាំដល់កសិករក្នុងបំណងកាត់បន្ថយការប្រើប្រាស់ថ្នាំពុលគីមី ដែលនឹងរួមចំណែកកាត់បន្ថយការចំណាយរបស់កសិករក៏ដូចជាបង្កើនទិន្នផលកសិកម្ម។ វិធានការជីវសាស្ត្រទប់ស្កាត់សត្វល្អិត ...
ចាន់ មុយហុង
http://www.postkhmer.com/business/business/114778-2014-05-23-04-26-38
ការសម្ពោធឧទ្យានកសិកម្មនៅកម្ពុជា ដែលបានមូលនិធិពីប្រទេសចិន
ឧទ្យានកសិកម្មនៅក្នុងខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភាគពាយព្យនៃប្រទេសកម្ពុជា ដែលទទួលបានមូលនិធិប្រទេសចិន ត្រូវបានសម្ពោធ។ អភិបាលខេត្តបន្ទាយមានជ័យ គោ ស៊ុំសារឿត និងលោក ស៊ាវ យី ប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិ នៃនាយកដ្ឋានកសិកម្ម នៃខេត្តយូ ...
បុគ្គលិកសារព័ត៌មាន People's Daily Online
http://english.peopledaily.com.cn/business/n/2014/0522/c90778-8730855.html
រដ្ឋាភិបាលពង្រឹងការគ្រប់គ្រងលើដីសម្បទានសេដ្ឋកិច្ច
ដីកប់ខ្មោច និងព្រៃសហគមន៍ គួរត្រូវទទួលបានកិច្ចការពារបន្ថែមទៀតក្រោមប្រកាសថ្មីរបស់រដ្ឋាភិបាលដែលបានចេញកាលពីដើមខែនេះ ប៉ុន្តែអង្គការសិទិ្ធមនុស្សនិងជនរងគ្រោះព្រួយបារម្ភថា បើគ្មានការអនុវត្តឲ្យបានត្រឹមត្រូវ ប្រកាសនេះ នឹងពុំមានប្រសិទ្ធភាព ...
ផាក់ សៀងលី
http://www.phnompenhpost.com/national/directive-aims-stop-elc-abuses
ក្រុមហ៊ុនចម្ការកៅស៊ូ Swift បន្តរុះរើផ្ទះអ្នកភូមិ
ក្រុមហ៊ុនចម្ការកៅស៊ូ Swift Rubber បានវាយបំផ្លាញផ្ទះចំនួនបីក្នុង ស្រុកអូរជុំ ខេត្តរតនគិរី កាលពីសប្តាហ៍មុនដោយមិនព្រមផ្តល់សំណងទៅឲ្យអ្នកភូមិប្រមាណជា ១២០ គ្រួសារដែលខ្លួនបណ្តេញចេញហើយម្សិលមិញនេះនៅបានរុះរើវាយបំផ្លាញផ្ទះអ្នកភូមិថែមទៀត។ នេះបើតាមការ ...
សែន ដាវិត
http://www.postkhmer.com/national/1-national-news/114530--swift-
ពលរដ្ឋមានជម្លោះដីធ្លីជាមួយអតីតអភិបាលខេត្តកំពង់ស្ពឺរកអន្តរាគមន៍ពីអង្គការ
ប្រជាពលរដ្ឋចំនួន ២៥០ គ្រួសាររស់នៅក្នុងភូមិចំនួនបីស្ថិតនៅក្នុង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុន ម៉ាស្ទ័រ អ៊ិនធឺណេសិនណល ខបភើរេសិន គ្រុប ដែលជាសាច់ញាតិអតីតអភិបាលខេត្ត បានដាក់ពាក្យស្វែងរកការអន្តរាគមន៍ពីសំណាក់អង្គការក្រៅរដ្ឋាភិបាលឲ្យជួយស្វែងរកដំណោះ ...
ម៉ៃ ទិត្យថារ៉ា
http://www.postkhmer.com/national/1-national-news/114557-2014-05-20-03-40-45
កូនប្រុសលោក សុខ អាន ត្រូវបានជ្រើសរើសធ្វើជាប្រធានសហព័ន្ធអង្ករ
កូនប្រុសលោកឧបនាយករដ្ឋមន្ត្រី សុខ អាន និងជាកូនប្រសារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានជ្រើសរើសជាប្រធានសហព័ន្ធស្រូវអង្ករ កម្ពុជា ដែលជាស្ថាប័នតំណាងដល់វិស័យស្រូវអង្ករកម្ពុជាថ្នាក់ជាតិ។ លោក សុខ ពុទ្ធិវុធ អគ្គនាយកក្រុមហ៊ុន សោម៉ា គ្រុប ដែលកំពុងដំណើរការពាណិជ្ជកម្មជាច្រើនរួមមាន រោងម៉ាស៊ីនកិនស្រូវ និងការ ...
ចាន់ មុយហុង និង Eddie Morton
http://www.postkhmer.com/business/business/114570-2014-05-20-04-20-49
តម្លៃកៅស៊ូកម្ពុជាធ្លាក់ចុះខ្លាំងដោយសារឥទ្ធិពលពីផែនការនាំចេញកៅស៊ូរបស់ប្រទេសថៃ
អគ្គលេខាធិការនៃសមាគមសម្រាប់ការអភិវឌ្ឍន៍កៅស៊ូរបស់កម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា តម្លៃ ...
កង សុធា និង George Styllis
http://www.cambodiadailykhmer.com/news/14491/
នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នឹងមកដល់បង់ក្លាដេសនៅថ្ងៃសុក្រ
នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា លោក ហ៊ុន សែន ត្រូវបានរំពឹងថានឹងធ្វើដំណើរទស្សនកិច្ចជាផ្លូវការរយៈពេល៣ថ្ងៃចាប់ពីថ្ងៃសុក្រ នៅទីក្រុងដាកា ប្រទេសបង់ក្លាដេស ដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ...
បុគ្គលិកសារព័ត៌មាន The Daily Star
http://www.thedailystar.net/cambodian-pm-due-on-friday-23869
ចម្ការកៅស៊ូដែលរងការចោទប្រកាន់ថា បានកាប់ឈើខុសច្បាប់បានផ្អាកប្រតិបត្តិការ
ក្រុមហ៊ុនវៀតណាមនៅពីក្រោយចម្ការកៅស៊ូនៅកម្ពុជាមួយចំនួនដែលត្រូវបាន ...
Zsombor Peter និង អូន ភាព
http://www.cambodiadailykhmer.com/news/14184/
ប្រជាពលរដ្ឋខេត្តក្រចេះស្វែងរកជំនួយរបស់លោកនាយករដ្ឋមន្ត្រីលើបញ្ហាជម្លោះដីធ្លីនៅខេត្តក្រចេះ
អ្នកស្រុកចំនួនប្រហែល ៤០ នាក់ មកពីខេត្ត ក្រចេះ បានប្រមូលផ្តុំគ្នាកាលពីថ្ងៃ ចន្ទ នៅមុខវត្តបុទុមវត្តី ក្នុងគោលបំណងដើម្បីដាក់ញត្តិមួយទៅលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន លើបញ្ហាទំនាស់ដីធ្លីនៅក្នុងសហគមន៍របស់ពួកគេ។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/detail/1?page=13&token=YmRiZjhhMDY5YzQ