CRF កំពុង​ស្វែង​រក​ហិរញ្ញ​ប្បទាន​ពី​ធនាគារ​ចិន

លោក សុខ ពុទ្ធីវុធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាល​ពី​ថ្ងៃ​អង្គារ​ថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) កំពុង​ស្វែង​រក​ការ​ផ្ដល់​ហិរញ្ញ​ប្បទាន​កាន់​តែ​ច្រើន​ពី​ធនាគារ Ex-Im របស់​ចិន ដើម្បី​បង្កើន​សមត្ថភាព​របស់​ខ្លួន​សម្រាប់​នាំ​ចេញ​អង្ករ​ឲ្យ​បាន​ច្រើន និង​ដើម្បី​អភិវឌ្ឍ​វិស័យ​អង្ករ​កម្ពុជា។ លោក​បាន​ថ្លែង​ថា បច្ចុប្បន្ន CRF បាន​បង្កើត​ក្រុម​ការងារ​រួច​ហើយ​ដើម្បី​សិក្សា​អំពី​សក្ដានុពល​របស់​ឧស្សាហ​កម្ម​នេះ​ដើម្បី​រៀបចំ​ផែនការ​សកម្មភាព​សម្រាប់​ដាក់​ជូន​សមភាគី​ចិន។ យើង​កំពុង​បន្ត​ធ្វើ​ការងារ​លើ​បញ្ហា​នេះ​ដើម្បី​រៀបចំ​ផែនការ​ផ្ទៃ​ក្នុង​របស់​យើង​មុន​ពេល​ដាក់​ជូន​ពួកគេ​ព្រោះ​យើង​ចាំ​បាច់​ត្រូវ​ដឹង​អំពី​សមត្ថភាព​របស់​យើង​ដែល​អាច​ដោះ​ស្រាយ​កិច្ច​ព្រម​ព្រៀង​ធំៗ តើ​ប្រាក់​កម្ចី​ចំនួន​ប៉ុន្មាន​ដែល​យើង​ត្រូវ​ការ។ ដូច្នេះ​យើង​កំពុង​សិក្សា​នៅ​ក្នុង​ទិដ្ឋភាព​ទាំង​អស់​នៅ​ក្នុង​វិស័យ​អង្ករ​ដូច​ជា សមត្ថភាព​ឃ្លាំង​ស្តុក ការ​ប្រមូល ការ​សម្ងួត ឃ្លាំង​សម្រាប់​ស្តុក​ទុក​គ្រាប់​ពូជ។ល។ …

ម៉ៃ គុណមករា
http://bit.ly/1sA3bt7