អង្គការសេដាក​នឹងផ្តល់​ការ​ធានា​រ៉ាប់រង​ដល់​ប្រជាកសិករ

មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា(អង្គការសេដាក) នឹង​ផ្តល់​ការធានា​រ៉ាប់រង​ផ្នែក​កសិកម្ម​ដល់​ប្រជា​កសិករ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​នៅ​ឆ្នាំ​ក្រោយ ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ជាមួយ​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយទៀត​កាលពី​ថ្ងៃ​អង្គារ។ លោក យ៉ង សាំង​កុមារ ប្រធាន​អង្គការ​សេដាក បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ពុធ​ថា អង្គការ​សេដាក និងមូលនិធិ Achmea Foundation មាន​មូលដ្ឋាន​នៅ​ប្រទេស​ហូឡង់ កំពុង​ធ្វើ​សហប្រតិបត្តិការ​អនុវត្ត​គម្រោង​ ដែល​នឹង​​ចាប់​ផ្តើម​ផ្តល់​ការ​ធានា​រ៉ាប់រង​នៅ​ដើម​ឆ្នាំ​២០១៥។ …

កង សុធា
http://www.cambodiadailykhmer.com/news/20571/