ជំនួយ និងការអភិវឌ្ឍ

កម្ពុជា​ និង​ចិន​ ចុះហត្ថលេខា​លើ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​ចំនួន​ ១៩​ គាំទ្រ​គម្រោង​អភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់​ និង​ពាណិជ្ជករ​កម្ពុជា​-​ចិន​ កាលពី​ម្សិលមិញ​ បាន​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​សរុប​ចំនួន​ ១៩​ ដែល​ភាគច្រើន​ជា​គម្រោង​ដែល​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ រួម​មាន​ផ្លូវថ្នល់​ កំពង់​ផែ​ បណ្ដាញ​អគ្គិសនី​ ការ​បង្ហោះ​ផ្កាយ​រណប​ និង​គម្រោង​កសាង​អាកាសយានដ្ឋាន ...

ហ៊ គឹមសាយ និងចេង សុខហ័ង
http://www.phnompenhpost.com/business/china-deals-swiftly-signed

នាយក​រដ្ឋ​មន្ត្រី​ចិន​បញ្ចប់​ទស្សនកិច្ច​នៅ​ភ្នំពេញ​ ដោយ​ធ្វើ​កិច្ចព្រមព្រៀង​​ជំនួយ​និង​វិនិយោគ​ទុន​ដ៏​សន្ធឹក​សន្ធាប់

នាយក​រដ្ឋ​មន្ត្រី​ចិន​កុម្មុយនីស្ត​ គឺលោក​ ​Li Keqiang​ ​បានបញ្ចប់​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​លោក​នៅ​កម្ពុជា​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​បាន​ធ្វើកិច្ច​ព្រម​ព្រៀង​ ​ការ​វិនិយោគ​ ​និងជំនួយ​ជា​ហិរញ្ញប្ប​ទាន​ជា​ច្រើន​សន្ធឹក​សន្ធាប់ដល់​ប្រទេស​កម្ពុជា។​ យ៉ាងហោច​ណាស់ ...

អូន ឆេងប៉រ
https://khmer.voanews.com/a/chinese-pn-concludes-his-visit-to-cambodia-with-enormous-aid-and-investment/4203780.html

​ក្រុម​អ្នកវិភាគ​ថា​ជំនួយ​របស់​ចិន​នៅ​តែ​មាន​ផល​អវិជ្ជមាន​

​ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ កម្ពុជា​កាន់តែ​ងាក​ខ្លាំង​ឡើងៗ​ចេញពី​ជំនួយ​ និង​ការ​វិនិយោគ​ពី​ប្រទេស​លោក​ខាងលិច​ ខណៈ​លក្ខខណ្ឌ​សិទ្ធិ​មនុស្ស​កាន់តែ​ធ្លាក់​ចុះ​ ហើយ​បែរ​ទៅ​រក​ជំនួយ​ខ្លាំង​ឡើង​ ពី​ប្រទេស​ចិន​ដែល​ “​មិន​មានការ​ភ្ជាប់​លក្ខខណ្ឌ​” ...

Andrew Nachemson
http://bit.ly/2qV4miP

លោក លី គឺឈាំង​ បាន​ថ្លែង​ថា​​នឹង​ធ្វើ​ការ​ជា​មួយ​កម្ពុជា​ទៅ​លើ​ផ្លូវ​ខ្សែ​ក្រវ៉ាត់

លោកនាយក​រដ្ឋមន្ត្រី​ចិន​ លី​ គឺ​ឈាំ​ង​បាន​ថ្លែង​ថា​ ប្រទេស​ចិន​ពេញចិត្ត​នឹង​រួម​សហប្រតិបត្តិការ​គំរោង​អភិវឌ្ឍ​​ជាមួយ​​ប្រទេស​កម្ពុជា​ ហើយ​​នឹង​ចូលរួម​កសាង​គម្រោង​​ផ្លូវ​ខ្សែ​ក្រ​វ៉ា​ត់​ដើម្បី​ធ្វើការ​បង្រួម​កិច្ច​សហប្រតិបត្តិការ​ទៅ​លើ​គម្រោង​វិនិយោគ​ឧស្សាហកម្ម ...

Zhang Yue
http://www.chinadaily.com.cn/cndy/2018-01/12/content_35487594.htm

ចិន​នឹង​ផ្តល់ការ​វះកាត់​ជួយ​កុមារ​កម្ពុជាដែល​មាន​ជំងឺ​បេះ​ដូង​ ​១០០នាក់ ក្នុង​រយៈពេល​៣​ឆ្នាំ​

ចិន​នឹង​ផ្តល់​ជំនួយ​ដល់​កុមារ​កម្ពុជា​៣០០នាក់ ដែល​មាន​បញ្ហា​បេះដូង  ទទួល​បាន​ការ​វះកាត់​ ក្នុង​រយៈពេល​៣ឆ្នាំ​ តាម​រយៈគម្រោង​ “ដំណើរ​នៃ​ក្តី​ស្រឡាញ់​ពី​បេះដូង”។ គម្រោង​នេះ​បាន​សម្ពោធនៅ​ថ្ងៃ ទី​១១ ខែមករា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក នា​យក​រដ្ឋ​មន្រ្តី​ចិន លី គឺឈាំង និង សម្តេច​តេជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព​ទីក្រុង​ភ្នំពេញ។ នៅក្រោមគម្រោង​​នេះ ភាគី ...

Mu Xuequan
http://www.xinhuanet.com/english/2018-01/11/c_136888925.htm

ការ​បញ្ចេញ​កម្ចី​​ សម្រាប់​ឧស្សាហកម្ម​ស្រូវ​អង្ករ​កើន​ដល់ $៣០​លាន

រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ (RDB) បាន​ផ្ដល់​កម្ចី ៣០​ លាន​ដុល្លារ​ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ចាប់​តាំង​ពី​ខែ​កញ្ញា​មក ដើម្បី​ជួយ​សម្រួល​ដល់​ការ​ទិញ​ស្រូវ ដោយ​ប្រធាន​ធនាគារ​រដ្ឋ​មួយ​នេះ​បាន​ថ្លែង​ថា ចំនួន​ទឹកប្រាក់​អាច​នឹង​ត្រូវ​ចាក់​បញ្ចូល​បន្ថែម​ទៀត​ប្រសិន​បើ ...

ចេង សុខហ័ង
http://bit.ly/2CRgFyd

ចិន​ធ្វើ​សំណើរ​ចំនួន​ប្រាំ លើ​អនាគតសមូហភាព​មេគង្គ-ឡានឆាង​

នាយ​ករដ្ឋ​មន្ត្រី​ប្រទេស​ចិន លី គឺ​ឈាំង បាន​ស្នើរ​សុំ ​កាលពី​ថ្ងៃ​ពុធ ដល់​ប្រទេស​ដែល​នៅ​តាម​ទន្លេ​មេគង្គ-ឡាន​ឆាង ដើម្បី​ពង្រឹង​ឆន្ទៈ​នយោបាយ​ និង​ចំណង​សេដ្ឋកិច្ច​ ក្នុង​បំណង​​លើក​កម្ពស់​សន្តិភាព​ក្នុង​តំបន់ និង​ការ​អភិវឌ្ឍ​ដោយ​ចេរភាព។ នៅ​ក្នុង​ជំនួប​លើក​ទីពីរ មេគង្គ-ឡានឆាង​ នៅ​ទីក្រុង​ភ្នំពេញ​ លោក​បាន ...

Xinhua
http://www.xinhuanet.com/english/2018-01/11/c_136886297.htm

​ធនាគារជាតិ​នៃ​កម្ពុជា​៖​ សេដ្ឋកិច្ច​នឹង​កើនឡើង​ ៦,៩​ ភាគរយ​នៅ​ឆ្នាំ​ ២០១៨

​យោង​តាម​ការ​ព្យាករ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC)​ បានឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នឹង​កើនឡើង​ ៦,៩​ ភាគរយ​នៅ​ឆ្នាំ​នេះ​ ដោយសារ​កំណើន​វិស័យ​ទេសចរណ៍​ វិស័យ​សំណង់​ និង​វិស័យ​កាត់ដេរ​។​ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/50101290/economy-grow-6-9-percent-2018-nbc/

ក្រុម​ហ៊ុន​ចិន​មាន​តួនាទី​យ៉ាង​​សកម្ម​​នៅក្នុង​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-ឡាន​ឆាង​

ចាប់​តាំង​ពី​ការ​បង្កើតយុទ្ធ​សាស្ត្រ​​កិច្ច​សហ​ប្រ​តិបត្តិការ​ មេគង្គ​-ឡាន​ឆាង ជិត​២​ឆ្នាំ​កន្លង​ទៅ ក្រុម​ហ៊ុន​ចិន​ជា​ច្រើន​កំពុង​​ដើរ​តួ​រ​យ៉ាងសកម្ម​ក្នុង​កិច្ច​សហ​ប្រ​តិបត្តិការ​នេះ ដែល​ចូល​រួម​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ក្នុង​តំបន់។ ជាំង ឈេង​វេ ប្រធាន ...

Fei Liena, Lu Juan, and Mao Pengfei
http://www.xinhuanet.com/english/2018-01/10/c_136885593.htm

ប្រទេសជប៉ុននឹងបរិច្ចាគរថយន្តក្រុងចំនួន១៤០

បើ​យោង​តាម​សាលា​រាជធានី​ភ្នំពេញ​ ប្រទេស​ជប៉ុន​នឹង​បរិច្ចាគ​ឡានក្រុង​ច្រើន​ជាង​១០០​គ្រឿង​មក​អោយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​នេះ​។​ ​បើ​យោង​តាម​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា​រដ្ឋាភិបាល​ជប៉ុន​បាន​កំពុង​បរិច្ចាគ​រថយន្ត​ចំនួន​១៤០​គ្រឿង ...

មុំ គន្ធា
http://www.khmertimeskh.com/50101012/japan-donate-140-buses/

ADB​ ផ្តល់​កម្ចី​ និង​ជំនួយ​ឥត​សំណង​$១៨០​លាន​

​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ច​ចុះ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ចំនួន​ប្រាំ​ជាមួយ​ធនាគារ​អភិវឌ្ឍ​អាស៊ី​ (ADB)​ ដែល​រួម​មាន​ទាំង​កម្ចី​ និង​ជំនួយ​ឥត​សំណង​មាន​ទឹកប្រាក់​សរុប​ ១៨០​ លាន​ដុល្លារ​ដើម្បី​ដំណើរការ​គម្រោង​៣​នៅ​កម្ពុជា​ដែល​សុទ្ធ​សឹង​ជា​ការ​វិនិយោគ​លើ ...

ហ៊ គីមសាយ
http://bit.ly/2CLLGn4

​ចិន​សន្យា​ផ្តល់​ប្រាក់​ ១​ លាន​ដុល្លារ​សម្រាប់​បរិស្ថាន​

រដ្ឋាភិបាល​ចិន​បាន​សន្យា​ជួយ​ក្រសួងបរិស្ថាន​ក្នុង​ការ​កែ​លម្អ​ការ​គ្រប់គ្រង​គុណភាព​ទឹក​ ការ​ផ្គត់ផ្គង់​ឧបករណ៍​ និង​ទឹកប្រាក់​ប្រហែល​ ១​ លាន​ដុល្លារ​។​ សេចក្តី​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​នៅ​ឯ​កិច្ចប្រជុំ​កាលពី​ម្សិលមិញ​រវាង​លោក​ អ៊ា​ង​ សុ​ផល្លែ​ត​ អនុរដ្ឋលេខាធិការ​ និង​លោក ...

ឃី សុវុទ្ធី
http://www.khmertimeskh.com/50100775/china-pledges-1-million-environment/

សម្ដេច​ក្រុមព្រះ​ ​ទទួល​ស្គាល់​ពី​ការ​សុំ​ជំនួយ​ពី​ចិន

សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​កាលពី​ម្សិលមិញ​បាន​ទទួល​ស្គាល់​ថា​ទ្រង់​ពិត​ជា​បាន​ស្នើសុំ​ចិន​ឲ្យ​ជួយ​គណបក្ស​ទ្រង់​មែន ហើយ​ក៏​​បាន​ឆ្លើយតប​នឹង​ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិ​ចក្រីនុពល​ដែល​ព្រមាន​ប្ដឹង​រំលាយ​គណបក្ស​របស់​ទ្រង់​ថា​ជា​ «​សិទ្ធិ​របស់​គេ ...

បែន សុខហ៊ាន
http://bit.ly/2CuOW9w

ការ​ផ្តល់​ជំនួយ​ដោះ​មីន​ដោយ​សត្វ​កណ្តុរ​

​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ (​ស៊ី​ម៉ាក់​)​ បាន​ទទួល​ជំនួយ​ឥត​សំណង​ជាង​ ១៧០,០០០​ ដុល្លារ​ពី​ អង្គការ​ APOPO​ ដែល​ជា​អង្គការ​ដោះ​មីន​ដោយ​សត្វ​កណ្តុរ​ ដើម្បី​គាំទ្រ​ដល់​សកម្មភាព​ក្នុង​ការ​សម្អាត​មីន​ HeroRat​ នៅ​ក្នុង​ខេត្តសៀមរាប​។​ ​ដូច​គ្នា ...

ប៉ិច សុធារី
http://www.khmertimeskh.com/5099140/rat-demining-aid-granted/

​ចិន​នឹង​បរិច្ចាគ​សម្ភារ​ និង​បរិក្ខារ​ជាង​៣០​ប្រភេទ​ជូន​ដល់​គជ​ប​

ប្រទេស​ចិន​នឹង​បរិច្ចាគ​សម្ភារ​ និង​បរិក្ខារ​ជាង​៣០​ប្រភេទ​ រួម​មាន​បន្ទប់សម្ងាត់​សម្រាប់​បោះ​ឆ្នោត​ចំនួន​៦០០០០​បន្ទប់​ និង​ប្រអប់​ដាក់​សន្លឹក​ឆ្នោត​ចំនួន​១៥០០០​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គជ​ប​)​ មុន​ការ​បោះ​ឆ្នោតជាតិ​ដែល​ធ្វើ​ឡើង​នៅ ...

Daphne Chen
http://www.phnompenhpost.com/national/following-us-eu-withdrawal-funding-china-donate-huge-load-goods-nec

​រដ្ឋាភិបាល​នឹង​បន្ត​TSSD​នូវ​ទឹកប្រាក់​$៦៦​លាន​

​រដ្ឋាភិបាល​កម្ពុជា​នឹង​ពង្រឹង​គម្រោង​កាត់​បន្ថយ​ភាព​ក្រីក្រ​តាម​បឹង​ទន្លេសាប​ និង​ការ​អភិវឌ្ឍ​កសិករ​ខ្នាត​តូច​ (TSSD)​ ដែល​មាន​មូលនិធិ​៦៦​លាន​ដុល្លារ​ បន្ទាប់​ពី​គម្រោង​ទី​១​នឹង​បញ្ចប់​នៅ​ដើមឆ្នាំ​២០១៨​។​ ...

ចេង សុខហ័ង
http://www.phnompenhpost.com/business/farming-project-gets-extension-66m

លោក សុខ ឥសាន ​ថា​ការ​សុំ​ជំនួយ​ពី​ចិន​​ មិនមែន​ជា​សកម្មភាព​ផ្ដួល​រដ្ឋាភិបាល​ទេ

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​កាលពី​ថ្ងៃ​ម្សិលមិញ​ដោយ​បាន​ការពារ​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​បាន​ស្នើសុំ​ជំនួយ​ពី​ប្រទេស​ចិន​នោះ​ថា មិនមែន​ជា​ផែនការ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ដូច​សកម្មភាព​របស់​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​។ ...

បែន សុខហ៊ាន
http://bit.ly/2l901Di

ស៊ីម៉ាក់និងអង្គការ Golden West ចុះ​ហត្ថ​លេខាបន្តកិច្ចសហប្រតិបត្តិការ

កាល​ពី​ថ្ងៃ​អង្គារ លោក ហេង ​រតនា ​ប្រធាន​មជ្ឈ​មណ្ឌលសកម្ម​ភាព​កំចាត់​មីនកម្ពុជា(CMAC) បានប្រកាស​អំពី​ការបន្ត​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រ​វាង​អង្គ​ភាព​ស៊ីម៉ាក់​និង​អង្គ​ការ Golden West។ ...

Andrew Nachemson
http://bit.ly/2C1j2Sv

សហភាព​អឺរ៉ុប​ ​ផ្ដល់​ថវិកា​ថ្មី​ ដើម្បី​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ ​មណ្ឌលគិរី

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ម្សិលមិញ​សហភាព​អឺរ៉ុប​ថា​នឹង​ផ្តល់​ថវិកា​ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​អភិរក្ស​នៅ​ដែន​ជម្រក​​សត្វព្រៃ​ស្រែពក​នឹង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច​នៃ​ខេត្ត​មណ្ឌលគិរី​ដែល​មាន​ថវិកា​ប្រមាណ​ចំនួន​ ៣,៣ ​លាន​ដុល្លារ​អាមេរិក​រយៈពេល ...

យន់ ស៊ីនាត
http://bit.ly/2pBPmFN

UN​ សន្យា​ផ្តល់​ថវិកា​ ៨​ លាន​ដុល្លារ​ដល់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​

​​អង្គការសហប្រជាជាតិ​ នឹង​ផ្តល់​ថវិកា​ឧបត្ថម្ភ​ ៨​ លាន​ដុល្លារ​ ដើម្បី​គាំទ្រ​ដល់​ប្រតិបត្ដិការ​នៃ​ការ​សាលាក្តី​ខ្មែរក្រហម​ឆ្នាំ​ ២០១៨​ ដែល​សាលាក្តី​នេះ​ត្រូវ​បាន​ប្រគល់​ភារកិច្ច​លើ​ការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​របស់​ប្រទេស​កម្ពុជា​។​ ​ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/5098129/un-pledges-8-million-eccc/

​ប្រធាន​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​សុំ​ជំនួយ​ពី​ចិន​ដើម្បី​ពង្រឹង​បក្ស​រាជា​និយម​

ព្រះ​អង្គ​ម្ចាស់​ នរោត្តម​ រណ​ឬ​ទ្ធិ​ ប្រធាន​គណបក្ស​ហ៊ុន​ស៊ិ​ន​ប៉ិច​ ដែល​ទើបតែ​ទទួល​បាន​កៅអី​នៅ​ក្នុង​រដ្ឋសភា​មិន​ទាន់​បាន​មួយ​ខែ​ផង​នោះ​ កាលពី​ម្សិលមិញ​បាន​ស្នើ​សុំ​ជំនួយ​ពី​រដ្ឋាភិបាល​ចិន​ ដើម្បី​គាំទ្រ​ដល់​គណបក្ស​រាជា​និយម​ដែល​កំពុង ...

Andrew Nachemson and បែន សុខហ៊ាន
http://bit.ly/2BDLh5z

មាន​ការ​ស្នើ​ឲ្យ​ព្យួរ​អាសនៈ​កម្ពុជា ​នៅ​​អង្គការ​សហប្រជាជាតិ

ក្រុម​អ្នក​នយោបាយ និង​សមាជិក​អង្គការ​សង្គម​ស៊ីវិល​នៅ​ទីក្រុង​ ញូវយ៉ក ​បាន​អំពាវនាវ​ឱ្យ​អង្គការ​សហប្រជាជាតិ​ចាត់​វិធានការ​ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ឡើង​វិញ​ដោយ​ត្រូវ​ស្នើ​ឲ្យ​ព្យួរ​អាសនៈ​របស់​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ ហើយ​ត្រូវ​ចាប់​ផ្តើម​បេសកកម្ម​ស្វែងរក​ការពិត​មួយ​នៅ ...

Leonie Kijewski
http://bit.ly/2kt2R5J

​ប្រទេស​ចិន​នឹង​ផ្តល់​ថវិកា​ចំនួន​ ៧​ លាន​ដុល្លារ​

​ប្រទេស​ចិន​នឹង​ផ្តល់​ឱ្យ​ប្រទេស​កម្ពុជា​នូវ​ទឹកប្រាក់​ចំនួន​ជាង​ ៧​ លាន​ដុល្លារ​នៅ​ថ្ងៃនេះ​ ដើម្បី​អនុវត្ត​គម្រោង​ជា​ច្រើន​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​លើ​គម្រោង​នៃ​មូលនិធិ​ពិសេស​មេគង្គ​-​ឡាន​ឆាង​។​ លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី ...

ឃី សុវុទ្ធី
http://www.khmertimeskh.com/5097272/china-provide-funds-7-million/

ជប៉ុន​ផ្តល់​ប្រាក់​សម្រាប់​សាងសង់វិទ្យាស្ថានគរុកោសល្យ

​​ជប៉ុន​បាន​ផ្ដល់​ប្រាក់​ប្រហែល​ ២៨​ លាន​ដុល្លា​ ជា​ជំនួយ​សម្រាប់​ការ​សាងសង់វិទ្យាស្ថានគរុកោសល្យ​។​ ពិធី​ចុះ​កិច្ចព្រមព្រៀង​នេះ​បាន​ធ្វើ​ឡើង​កាលពី​ម្សិលមិញ​ នៅ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​។​ ...

ឃួន ណារីម
http://www.khmertimeskh.com/5097270/japan-grants-cash-teacher-schools/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

vxwvk
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!