លោក លី គឺឈាំង​ បាន​ថ្លែង​ថា​​នឹង​ធ្វើ​ការ​ជា​មួយ​កម្ពុជា​ទៅ​លើ​ផ្លូវ​ខ្សែ​ក្រវ៉ាត់

លោកនាយក​រដ្ឋមន្ត្រី​ចិន​ លី​ គឺ​ឈាំ​ង​បាន​ថ្លែង​ថា​ ប្រទេស​ចិន​ពេញចិត្ត​នឹង​រួម​សហប្រតិបត្តិការ​គំរោង​អភិវឌ្ឍ​​ជាមួយ​​ប្រទេស​កម្ពុជា​ ហើយ​​នឹង​ចូលរួម​កសាង​គម្រោង​​ផ្លូវ​ខ្សែ​ក្រ​វ៉ា​ត់​ដើម្បី​ធ្វើការ​បង្រួម​កិច្ច​សហប្រតិបត្តិការ​ទៅ​លើ​គម្រោង​វិនិយោគ​ឧស្សាហកម្ម​សំខាន់ៗ​។​ លោកនាយក​រដ្ឋមន្ត្រី​ចិន​ លី​ គឺ​ឈាំ​ង​បាន​ថ្លែង​បែប​នេះ​ នា​ពេល​ដែល​លោក​បាន​ជួប​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ដែល​ជា​សម​ភាគី​របស់​លោក​នៅ​ទីក្រុង​ភ្នំ​ពេញ​​​កាលពី​ថ្ងៃ​ព្រ​ហ​ស្សតិ៍​។​ មេដឹកនាំ​ទាំង​ពីរ​ បាន​ធ្វើ​ជាស​ក្សី​ក្នុង​ការ​ចុះហត្ថលេខា​ឯកសារ​ចំនួន​១៩​ស្តី​ពី​ កិច្ច​សហប្រតិបត្តិការ​នយោបាយ​ ជំនួញ​ វេជ្ជសាស្ត្រ​ សេវា​សុខភាព​ កសិកម្ម​ និង​ការ​អប់រំ​។​ …​

Zhang Yue
http://www.chinadaily.com.cn/cndy/2018-01/12/content_35487594.htm