ការ​អភិវឌ្ឍ​សង្គម

សង្គមស៊ីវិល

Oxfam ជំរុញ​ឲ្យ​អង្គការ​អន្តរជាតិ​ពិចារណា​ពី​តួនាទី​របស់​ខ្លួន​នៅ​កម្ពុជា

អង្គការ Oxfam International ដែល​ជា​អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​ជំនួយ​ដំបូង​គេ ដែល​មក​ធ្វើ​ការ​ក្នុង​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​ក្រោយ​របប​ខ្មែរ​ក្រហម បាន​ជំរុញ​ឲ្យ​អង្គការ​អន្តរជាតិ​រាប់​រយ​អង្គការ​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​នេះ​ពិចារណា​អំពី​តួនាទី​អនាគត​របស់​ខ្លួន​និង​លទ្ធភាព​យុទ្ធសាស្ត្រ ...

Kevin Ponniah
http://bit.ly/1E0Dj59

អង្គការ ៤០ ទាមទារ​ឲ្យ​មាន​ច្បាប់​ការពារ​អ្នក​ធ្វើ​ការ​នៅ​តាម​ផ្ទះ

អង្គការ​ជាតិ-​អន្តរជាតិ​ចំនួន ៤០ បាន​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​សច្ចាប័ន លើ​អនុសញ្ញា​អង្គការ​ពលកម្ម​អន្តរជាតិ​លេខ ១៨៩ ស្តីពី​ការងារ​សមរម្យ សម្រាប់​កម្មករ​ធ្វើ​ការ​តាម​ផ្ទះ ដើម្បី​ធានា និង​ការពារ​សិទ្ធិ​ដល់​ពួក​គេ​ឲ្យ​ដូច​ទៅ​នឹង​កម្មករ​ផ្នែក​ផ្សេងៗ​ទៀត។ អង្គការ​ទាំង​នោះ បាន​អំពាវនាវ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ ...

ប៉ិច សុធារី
http://bit.ly/1skwcdt

មន្ត្រី​សិទ្ធិ​មនុស្ស​ដ៏ឆ្នើម​គឺលោក​​ចាន់ សុវ៉េត​បាន​ទទួល​មរណ​ភាព​នៅថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស

លោក​ចាន់ សុវ៉េត​ មន្ត្រី​សិទ្ធិ​មនុស្ស​ដ៏ល្បីល្បាញ​ក្នុង​ប្រទេស​កម្ពុជា​បាន​ទទួល​ មរណភាព​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ ដែល​គេ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា​ ដោយ​សារ ខ្យល់​គរ។​ លោក​ចាន់ សុវ៉េត​ត្រូវ​គេ​ដឹង​ថា ​លោក​បានប្រឹង​ប្រែង​ធ្វើ​កិច្ចការ​ច្រើន​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃចុងក្រោយ​នេះ​ មុនពេល ...

សុខ ខេមរា
http://khmer.voanews.com/content/chan-soveth-human-rights-defender-dies-at-51/2554019.html

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ដាក់​ញត្តិ​ទៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ អំពាវនាវ​ឱ្យ​បញ្ចប់​និទណ្ឌភាព​

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​និយាយ​ថា​ ខ្លួន​នឹង​ដាក់​ញត្តិ​រូបថត​មួយ​ដ៏​ធំ​នៅ​ថ្ងៃ​អង្គារ​ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ប្រចាំឆ្នាំ​របស់​ខ្លួន​ដើម្បី​បញ្ចប់​និទណ្ឌភាព​ ទៅ​កាន់​ក្រសួងយុត្តិធម៌​។​ ​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ចន្ទ​ បានឱ្យ​ដឹង​ថា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/cchr-delivers-petition-to-justice-minister-calling-for-an-end-to-impunity-7769

របាយ​ការណ៍ អ.ស.ប រាប់​កម្ពុជា​ចូល​ក្នុង​បញ្ហា​និទ្ទណ្ឌភាព

របាយ​ការណ៍​ថ្មី​មួយ បាន​ឲ្យ​ដឹង​ថា ដើម្បី​ការពារ​សិទ្ធិ​ពលរដ្ឋ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បណ្តេញ​ចេញ រួម​ទាំង​នៅ​កម្ពុជា ផង​ត្រូវ​អ្នក​រាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ (អ.ស.ប) សង្កត់​ធ្ងន់​ពី​និទ្ទណ្ឌភាព​ដែល​ក្រុម​ហ៊ុន​ស្ទើរ​តែ​ទាំង​អស់​តែង​តែ​រំលោភ។ លោក Michel Forst អ្នក​រាយការណ៍ ...

Shane Worrell
http://bit.ly/1zKO5Gb

វិទ្យាស្ថាន​ស.រ.អា.​ជំរុញ​ឲ្យ​គណបក្ស​ជាប់ឆ្នោត​នៅ​កម្ពុជារក​ដំណោះស្រាយ​នយោបាយ

វិទ្យាស្ថាន​អន្តរជាតិ​សាធារណ​រដ្ឋហៅ​ថា The International Republican Institute (IRI) ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ជាច្រើន ​និង​ការ​បណ្តុះ​ បណ្តាល​យុវជន​ទូទៅ​ផង​នោះ​ បាន​និយាយ​ថា គណបក្ស​នយោបាយ​ជាប់ឆ្នោត​ទាំងពីរ​គួរ​គិត​ពីការ​អភិវឌ្ឍ​ប្រទេស​ ហើយ​ស្វែងរក​គោល​នយោបាយ​រួមគ្នាមួយ​ ដែល​វិទ្យាស្ថាន​នេះ​ចាត់​ទុក​ថា ​ជា​រឿង​សំខាន់។ នេះ​ជាការ ...

សុខ ខេមរា
http://khmer.voanews.com/content/us-group-urges-political-reform/2534512.html

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ការពារ​គម្រោង​នាំ​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី

លោក ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ​កំពុង​ព្យាយាម​សម្រួល​ក្តី​ព្រួយ​បារម្ភ​លើ​សេដ្ឋ​កិច្ច​ និង​សង្គម ​ដោយ​សារ​តែ​គម្រោង​របស់រដ្ឋា​ភិបាល​កម្ពុជា​ ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី។ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បានបង្ហាញ​ពី​គោល​ជំហរ​ការ​ពារ​គម្រោង​ផ្តល់​ទី​កន្លែង​ស្នាក់ ...

Ron Corben
http://khmer.voanews.com/content/cambodian-pm-defends-australia-refugee-deal/2534287.html

ក្រសួង​ការ​បរទេស​ប្រតិកម្ម​ការ​រិះគន់​របស់​លោក ស៊ូប៊ែរឌី

មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ បាន​ប្រតិកម្ម​នឹង​ការ​រិះ​គន់​របស់​លោក សូរិយា ស៊ូប៊ែរឌី អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា ដែល​ថា តុលាការ​កម្ពុជា​មិន​ឯករាជ្យ ហើយ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ប្រើ​ប្រាស់​តុលាការ​ដើម្បី​ប្រយោជន៍ ...

តាំង វីដា
http://bit.ly/1p1TlVJ

កម្ពុជា​ជាប់​ជា​ប្រទេស​មាន​ទាសករ​លំដាប់ ទី១៤ ក្នុង​ប្រទេស ១៦៧

មនុស្ស​ប្រមាណ​ជាង ១៥៥ ០០០ នាក់​ក្នុង ប្រទេស​កម្ពុជា កំពុង​រស់​នៅ​ដូច​ទាសករ។ នេះ​បើ​តាម​សន្ទស្សន៍​សកល​ចេញ​នៅ​សប្តាហ៍​នេះ។ សន្ទស្សន៍​ទាសករ​សកល ឆ្នាំ​២០១៤ ចេញ​ពី​ថ្ងៃ​ចន្ទ​ដោយ​មូលនិធិ Walk Free Foundation ជា​អង្គការ​មាន​មូលដ្ឋាន​ក្នុង ប្រទេស​អូស្ត្រាលី បាន​ដាក់​ចំណាត់​ថ្នាក់​កម្ពុជា ទី១៤ ក្នុង​ចំណោម​ប្រទេស ១៦៧ ទូទាំង​ពិភពលោក ចំពោះ​ការ​មាន​ភាព​ជា​ទាសករ​ច្រើន​ដែល​ក្នុង ...

Alice Cuddy
http://bit.ly/14JnBfc

ប្រជា​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ចាប់​ធ្វើ​ពិធី​សាសនា​រាល់​ថ្ងៃ​អាទិត្យ ដើម្បី​ឲ្យ​អាជ្ញាធរ​ដោះ​លែង​តំណាង​ពី​ពន្ធនាគារ

ក្រុម​សកម្ម​ជន​ដីធ្លី​ក្នុង​សហគមន៍​បឹងកក់ និង​សហគមន៍​មួយ​ចំនួន​ទៀត នៅ​ទូទាំង​រាជធានី​ភ្នំពេញ រួម​ទាំង​ព្រះ​សង្ឃ ប្រមាណ ៣០០ អង្គ​/​នាក់ កាល​ពី​ម្សិល​មិញ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស (ម​១ និង​ម​២) ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​តំណាង​របស់​ពួក​គេ រួម​ទាំង​អតីត ...

ឃុត សុភចរិយា
http://bit.ly/1qOj1Rc

ទីផ្សារ​ស្រោម​អនាម័យក្នុង​វិស័យ​ឯកជន​​មាន​ការ​រីក​ចម្រើន​

នៅ​ពេល​​រាជ​ធានី​​ភ្នំពេញ​ជោរជន់​ទៅ​ដោយ​ស្រោម​អនាម័យ​ចែក​​ឥត​គិត​ថ្លៃ អំឡុង​ពិធី​បុណ្យ​អុំទូក​កាលពី​សប្ដាហ៍​មុន​ ដើម្បី​ធានា​ថា​អ្នក​​​​​​ចូល​រួម​អបអរ​ពិធី​នេះ​​ ដែល​ទៅ​​ស្វែង​រក​ការ​សប្បាយ ...

ហ្ចច ស្ទីល្លីស និង កង សុធា
http://www.cambodiadailykhmer.com/news/20576/

TRACE: កម្ពុជា​ស្ថិត​ក្នុង​បញ្ជី​ពុក​រលួយ​ខ្ពស់​ខាង​សំណូក​អាជីវកម្ម

ជា​ថ្មី​ម្តង​ទៀត​ប្រទេស​កម្ពុជា បាន​ជាប់​ចំណាត់​ថ្នាក់​ជា​ប្រទេស​ល្បី​ល្បាញ​ខាង​ពុក​រលួយ​បំផុត​នៅ​ក្នុង​ពិភពលោក។ នេះ​បើ​តាម​សន្ទស្សន៍​ហានិភ័យ​នៃ​ការ​សូក​ប៉ាន់​របស់​សមាគម TRACE ដែល​ជា​សមាគម​ប្រឆាំង​ការ​សូក​ប៉ាន់​សកល។ យោង​តាម​សន្ទស្សន៍​នេះ របាយ​ការណ៍ ដែល​មាន​ចំណង​ជើង​ថា TRACE Matrix និង ...

Eddie Morton
http://bit.ly/1xnAfwc

ទីភ្នាក់ងារ​បារាំង​នឹង​ផ្តល់​ឥណទាន​សម្រាប់​កម្មវិធី​ផ្ទាំង​កញ្ចក់​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ

ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) បាន​បញ្ជាក់​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា ទីភ្នាក់ងារ​នេះ​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ឥណទាន​មាន​ទឹក​ប្រាក់​៦​លាន​ដុល្លារ ជាមួយ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ (MFI) ចំនួន​៣ ដើម្បី​ជួយ​គ្រួសារ​ប្រជាពលរដ្ឋ​នៅ​ជន​បទ​អាច​ទិញ​ផ្ទាំង​កញ្ចក់​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ​និង​អគ្គិសនី។ ...

កង សុធា
http://www.cambodiadailykhmer.com/news/20343/

សហជីព, សមាគម ១៣ ស្នើ​ឲ្យ​មាន​ការ​ចរចា​បញ្ហា​ប្រាក់​អត្ថ​ប្រយោជន៍​កម្មករ

ថ្នាក់​ដឹក​នាំ​សហព័ន្ធ​សហជីព និង​សមាគម​ដែល​ជា​សមាជិក​របស់​សហភាព​ជាតិ​កម្ពុជា​ការពារ​កម្មករ​បាន​ដាក់​សំណើ​ទៅ​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ ស្នើ​ឲ្យ​មាន​ការ​រៀបចំ​ការ​ចរចា ស្តី​អំពី​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងៗ​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង។ ...

មុំ គន្ធា
http://bit.ly/10AuBcs

កម្ពុជា​ជា​ប្រទេស​និទ្ទណ្ឌភាព​ចំពោះ​អ្នក​សម្លាប់​អ្នក​កាសែត

របាយ​ការណ៍​ពី​គណៈ​កម្មាធិការ​ការពារ​អ្នក​កាសែត (CPJ) បាន​រិះគន់​ការ​សម្លាប់​អ្នក​កាសែត​ដែល​មិន​មាន​ការ​យក​ជន​ល្មើស​ទៅ​កាត់​ទោស ដែល​នេះ​បាន​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​ដែល​អ្នក​កាសែត​ត្រូវ​បាន​សម្លាប់ «ជាមួយ​និទ្ទណ្ឌភាព​ទាំង ...

Charles Rollet និង ឆាយ ច័ន្ទនីដា
http://bit.ly/1p51atT

តុលាការ​សម្រេច​ឃុំ​ខ្លួន​កម្មករ​តវ៉ា​នៅ​កំពង់ចាម ៥​នាក់

មនុស្ស ៥ នាក់​ក្នុង​ចំណោម ១០ នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ធ្វើ​ការ​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍​និង​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្ត​នៅ​ថ្ងៃ​បន្ទាប់ ហើយ​ត្រូវ​បាន​តុលាការ​សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​ជន​ទាំង​នោះ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ ...

មុំ គន្ធា
http://bit.ly/1wBP7nN

សង្គម​ស៊ីវិល​ចង់​ឲ្យ​មាន​ការ​បញ្ចប់​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមារ

លោក​ស្រី នុង សុជាតិ បាន​យល់​ដឹង​ច្បាស់​អំពី​វិសាលភាព​នៃ​ការ​រំលោភ​បំពាន​កុមារ។ ជា​ទីប្រឹក្សា​របស់​អង្គការ First Step Cambodia (FSC) ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក ដែល​ផ្តោត​លើ​បុរស​លោក​ស្រី សុជាតិ ផ្តល់​ការ​គាំពារ​ដល់​ក្មេង​ប្រុស បន្ទាប់​ពី​ហេតុ​ការណ៍​បំពាន​ផ្លូវ​ភេទ។ លោក​ស្រី ថ្លែង​ថា ប៉ុន្តែ ការ​ការពារ​កុមារ​ក៏​មាន​ន័យ​ថា ត្រូវ ...

Bennett Murray និង តាំង វីដា
http://bit.ly/ZZ4Ykz

រដ្ឋាភិបាល​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ជូន​ពលរដ្ឋ​ជាង ៣,៦ លាន​ប័ណ្ណ

រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​អនុ​ប្រយោគ​កាត់​ដី​សរុប​ជាង ១ លាន​ហិកតា និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ដល់​ដៃ​ប្រជា​ពលរដ្ឋ​ជាង ៣,៦ លាន​ប័ណ្ណ ដែល​ក្នុង​នោះ​បាន​កាត់​ចេញ​ពី​ក្រុម​ហ៊ុន​ទទួល​ដី​និង​ព្រៃ​សម្បទាន​សេដ្ឋកិច្ច​សម្រាប់​ប្រទាន​កម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជា​ពលរដ្ឋ បន្ទាប់​ពី​រដ្ឋាភិបាល ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1tbYri9

ពលរដ្ឋ​កម្ពុជា​សម្រុក​ទៅ​ធ្វើ​ការ​នៅ​កូរ៉េ​ពុំ​យល់​ពី​លក្ខខណ្ឌ​ច្បាស់​លាស់

ពលរដ្ឋ​កម្ពុជា​ដែល​ចង់​ក្លាយ​ជា​ពលករ​ចំណាក​ស្រុក​បាន​ឮ​ដំណឹង​អំពី​លក្ខខណ្ឌ​ការងារ​មិន​ល្អ​នៅ​កូរ៉េ​ខាង​ត្បូង ប៉ុន្តែ​ពួក​គេ​មិន​អល់​អែក​ទេ បើ​ទោះ​បី​ជា​មាន​របាយ​ការណ៍​នា​ពេល​ថ្មីៗ​នេះ​អំពី​ការងារ​ច្រើន​ម៉ោង និង​និយោជក​រំលោភ​បំពាន​នៅ ...

Laignee Barron និង ប៉ិច សុធារី
http://bit.ly/1zyrlxw

ជន​ជាប់​ឃុំ ៦ នាក់​រត់​ចេញ​ពី​គុក ខេត្ត​រតនគិរី

ជន​ជាប់​ចោទ ៦ រូប បាន​រត់​គេច​ខ្លួន​បាត់​និង​ម្នាក់​ត្រូវ​ប្រធាន​គុក​ចាប់​បាន​វិញ ក្រោយ​ពី​ពួក​គេ​បាន​លួច​កាត់​ចម្រឹង​ដែក​បន្ទប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ ខេត្ត​រតនគិរី លួច​រត់​កាលពី​ម៉ោង ៣ ទៀប​ភ្លឺ​ព្រឹក​ថ្ងៃ ទី២៣ តុលា។ នេះ​ជា​លើក ទី៤ ក្នុង​អំឡុង ២ ឆ្នាំ​ចុង​ក្រោយ​នេះ​ដែល​មាន​អ្នក​ទោស ...

ឆាយ ច័ន្ទនីដា
http://bit.ly/102Bfat

ក្រុម​ "​ខ្មែរ​ដើម្បី​ ខ្មែរ​ "​ បាន​និយាយ​ថា​មិន​មាន​ ផែនការ​បង្កើត​គណបក្ស​

​អ្នកចូលរួម​នៅ​ក្នុង​សន្និសីទ​ នៃ​សមាគម​ថ្មី​មួយ​ដែល​គេ​ហៅ​ថា​ “​ខ្មែរ​ដើម្បី​ខ្មែរ​ “​ ហើយ​បាន​ជួប​ប្រជុំ​គ្នា​ជា​លើក​ដំបូង​ កាលពី​ថ្ងៃអាទិត្យ​នោះ​ បាន​ធ្វើការ​ឆ្លើយ​តប​កាលពី​ថ្ងៃ​ច័ន្ទ​នេះ​ ទៅ​នឹង​ការ​លើក​ឡើង​របស់​មន្ត្រី​ កិច្ចការ ...

អេឡិក វិល្លីមមីនស៍​ និង គុច ណារ៉េន
http://www.cambodiadaily.com/news/khmer-for-khmer-group-says-no-party-plans-70407/

ទោះ​មាន​ការ​បំពាន​ខ្លះ​ក៏​កូរ៉េ​ជា​ជម្រើស​ល្អ​សម្រាប់​ពលករ​ខ្មែរ

អាច​ជា​ជម្រើស​ដ៏​កក់​ក្តៅ​និង​មិន​សូវ​កេង​ប្រវ័ញ្ច​សម្រាប់​ពលករ​ចំណាក​ស្រុក​កម្ពុជា​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ខណៈ​មាន​ការ​រិះគន់​ពី​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​អំពី​ការ​រំលោភ​បំពាន​ជាច្រើន​នៅ​ក្នុង​វិស័យ​កសិកម្ម។ កម្មករ​បរទេស​ចំនួន ២ ម៉ឺន​នាក់​ក្នុង​វិស័យ​ឧស្សាហ ...

Laignee Barron
http://bit.ly/128oDQD

សង្គម​ស៊ីវិល​ប្រមូល​អនុសាសន៍​ស្នើ​ដាក់​បញ្ចូល​ក្នុង​ច្បាប់​ចរាចរណ៍​ថ្មី

បន្ទាប់​ពី​មាន​ការ​ព្យាករណ៍​ពី​ការ​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍ នឹង​កើន​ឡើង​រហូត​ដល់ ៨ នាក់​ក្នុង​មួយ​ថ្ងៃ​ក្នុង ឆ្នាំ​២០២០ អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​បាន​ធ្វើ​ការ​ពិភាក្សា​ស្វែង​រក​អនុសាសន៍​ថ្មីៗ​លើ​សេចក្តី​ព្រាង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ហើយ​គ្រោង​នឹង​ដាក់ ...

ផាក់ ស៊ាងលី
http://bit.ly/1x2VyiI

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

cmbnR
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!