NGO ផ្ដើម​កិច្ច​ខំប្រឹង​ប្រែង​ថ្មី​ដើម្បី​ជួយ​កុមារ​មិនទាន់​ចុះ​ឈ្មោះ​ចូល​រៀន​រាប់​ពាន់​នាក់​ ឲ្យ​បាន​ចូល​រៀន

បច្ចុប្បន្ន​ កុមារ​ដែល​គ្រប់​អាយុ​ចូល​រៀន​នៅ​ថ្នាក់​បឋម​សិក្សា​ជាង​៥៧.០០០​នាក់​នៅ​ទូទាំង​ប្រទេស​ កំពុង​​ខក​ខាន​ឱកាស​សិក្សា​ នេះ​បើ​យោង​តាម​សមាគម​កម្ពុជា​ដើម្បី​កុមារ​ក្រៅ​សាលាហៅ​កាត់​ថា​ CCOSC ជា​ក្រុម​ថ្មីមួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​អនុវត្ត​ការ​ជំរុញ​ឲ្យ​កុមារ​កម្ពុជា​បាន​ចុះឈ្មោះ​​ចូល​រៀន​។ … ដោយ​​ចាប់​ផ្ដើម​ជាផ្លូវ​ការ​កាលពី​ម្សិលមិញ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ដែល​នឹង​ក្លាយ​ជាប្រធាន​​ក្រុម​ប្រឹក្សា​ភិបាល​​ថ្នាក់​ជាតិ​​នៅ​ក្នុង​គម្រោង​ដែលមាន​ទំហំ​ទឹក​ប្រាក់​២០​លាន​ដុល្លារ​នេះ សមាជិក​របស់ CCOSC និយាយ​ថា ខ្លួន​នឹង​ធ្វើ​ការ​ជាមួយ​កុមារ​ងាយ​រងគ្រោះ​​ គ្រូបង្រៀន​ ក្រុម​គ្រួសារ និង​សហគមន៍​របស់​ពួកគេ​​​ដើម្បី​ស្វែង​រក​វិធី​ជួយ​ឲ្យ​កុមារ​ទាំង​អស់​នោះ​បាន​ចូល​រៀន​។ …

ហ៊ូលលី រ៉ូបិនស៊ិន
http://www.cambodiadailykhmer.com/news/22262/