Freedom House ថាកម្ពុជាជាប្រទេស មិនមានសេរីភាព
បន្ទាប់ពីមានរបាយការណ៍នៃអំពើពុករលួយ និងការបង្ក្រាបជាច្រើន ទៅលើអ្នកប្រឆាំងនៅក្នុងប្រទេសកម្ពុជា កាលឆ្នាំមុន ប្រទេសកម្ពុជាជាថ្មីម្តងទៀត ត្រូវបានដាក់ចំណាត់ថ្នាក់ដោយអង្គការឃ្លាំមើលសកល Freedom House ថា «មិនមានសេរីភាព» នៅក្នុងរបាយការណ៍មួយដែលចេញកាលពីថ្ងៃពុធ។ នៅក្នុងរបាយការណ៍ដែលមានចំណងជើងថា «សេរីភាពនៃពិភពលោក ២០១៥» ការវាយតម្លៃរបស់អង្គការ Freedom House អំពីសិទ្ធិនយោបាយនៃពិភពលោកនិងសេរីភាពស៊ីវិលរបស់ប្រជាពលរដ្ឋទូទាំងពិភពលោកនៅក្នុងឆ្នាំ ២០១៤ កម្ពុជាបានទទួលពិន្ទុមធ្យមចំនួន ៥,៥ ក្នុងចំណោមពិន្ទុ ៧ ដែលពិន្ទុ ១ តំណាងថា ជាប្រទេសមានសេរីភាពបំផុតនិង ៧ ជាប្រទេសមានសេរីភាពតិចបំផុត។ …
Sarah Taguiam
http://bit.ly/1Cs0vYD