របាយការណ៍ អ.ស.ប រាប់កម្ពុជាចូលក្នុងបញ្ហានិទ្ទណ្ឌភាព
របាយការណ៍ថ្មីមួយ បានឲ្យដឹងថា ដើម្បីការពារសិទ្ធិពលរដ្ឋប្រយុទ្ធប្រឆាំងនឹងការបណ្តេញចេញ រួមទាំងនៅកម្ពុជា ផងត្រូវអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (អ.ស.ប) សង្កត់ធ្ងន់ពីនិទ្ទណ្ឌភាពដែលក្រុមហ៊ុនស្ទើរតែទាំងអស់តែងតែរំលោភ។ លោក Michel Forst អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្ស នឹងដាក់របាយការណ៍ទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. ស្តីពីការគ្មានលទ្ធផលដែលអ្នកបំភិតបំភ័យគេនឹងប្រឈមនៅពេលដែលគេបំបិទមាត់ក្រុមអ្នកតវ៉ា។ លោក Forst ថ្លែងថា៖ «ជាទូទៅខ្ញុំនឹងបន្តផ្តោតទៅលើការការពារអ្នកការពារសិទ្ធិដីធ្លី ដោយទទូចឲ្យបង្កើនលើគណនេយ្យភាព»។ … FIDH មានអង្គការសិទ្ធិមនុស្សចំនួន ១៧៨ ចូលរួម។ អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមានសមាគមសិទ្ធិមនុស្សអាដហុក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអង្គការលីកាដូ ក៏បានរួមចំណែកក្នុងរបាយការណ៍ អ.ស.ប ឆ្នាំនេះដែរ៕
Shane Worrell
http://bit.ly/1zKO5Gb