អង្គការសិទ្ធិមនុស្សនិយាយថា កូនក្រមុំខ្មែរដែលរងការរំលោភបំពាននៅចិនមានចំនួនកើនឡើងគួរឲ្យបារម្ភ
យោងតាមបណ្ដាអង្គការសិទ្ធិមនុស្សដែលកាលពីឆ្នាំមុនបានជួយធ្វើមាតុភូមិនិវត្តកូនក្រមុំខ្មែរជិត៥០នាក់ ដែលត្រូវគេជួញដូរនៅបរទេស ឬត្រូវបានទាក់ទាញទឹកចិត្តដោយការសន្យារថា ពួកគេនឹងមានជីវភាពធូរធារនោះ ចំនួនស្ត្រីខ្មែរដែលបានរងការរំលោភបំពានក្រោយរៀបការជាមួយប្ដីនៅក្នុងប្រទេសចិន កំពុងកើនឡើងគួរឲ្យកត់សម្គាល់។ អង្គការសិទ្ធិមនុស្សអាដហុក និងអង្គការលីកាដូបានលើកឡើងកាលពីម្សិលមិញថា ខ្លួនបានជួយស្ត្រីចំនួន៤៩នាក់ឲ្យវិលត្រឡប់ពីប្រទេសចិនមកកម្ពុជាវិញនៅក្នុងឆ្នាំ២០១៤ បើប្រៀបធៀបនឹងចំនួន២៩នាក់នៅក្នុងឆ្នាំ២០១៣។ លោកស្រី ឆន សុគន្ធា ប្រធានកម្មវិធីសិទ្ធិស្ត្រី និងកុមារនៃអង្គការអាដហុក បានមានប្រសាសន៍ថា អង្គការអាដហុកបានជួយស្ត្រី២១នាក់ក្នុងចំណោមស្ត្រីទាំងនោះកាលពីឆ្នាំមុន បើប្រៀបធៀបនឹងចំនួនតែបួននាក់ក្នុងឆ្នាំ២០១៣។ … លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា ក្រសួងរបស់លោកបានកត់ត្រាចំនួនស្ត្រីដែលត្រូវបានធ្វើមាតុភូមិនិវត្តនៅក្នុងឆ្នាំ២០១៤មានចំនួនសរុប៥៨នាក់ ប៉ុន្តែបានមានប្រសាសន៍ថា ក្រសួងគ្មានតួលេខសម្រាប់ឆ្នាំ២០១៣ទេ។ …
គុច ណារ៉េន
http://www.cambodiadailykhmer.com/news/22224/