របាយការណ៍ៈអំពើពុករលួយមានលក្ខណៈជាប្រព័ន្ធនៅក្នុងពន្ធនាគារកម្ពុជា
ការរំលោភបំពាន ការរើសអើង ការកេងប្រវ័ញ្ច អំពើពុករលួយ ឥទ្ធិពលនៃថ្នាក់ដឹកនាំក្នុងបន្ទប់ឃុំឃាំងដ៏មានអំណាច បានកំពុងកើតមានឡើងនិងជាលក្ខណៈប្រព័ន្ធ ក្នុងប្រព័ន្ធពន្ធនាគារក្នុងប្រទេសកម្ពុជា បើទោះបីជាបានចាប់ផ្តើមជំហានក្នុងការកែ ទម្រង់ក៏ដោយ។ នេះបើយោងទៅតាមរបាយការណ៍របស់អង្គការលីកាដូ ដែលចេញផ្សាយកាលពីម្សិលមិញ។ យោងទៅតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូចេញផ្សាយកាលពីថ្ងៃម្សិលមិញ មានកម្រាស់៤០ទំព័រ ដែលមានចំណងជើងថា «សិទ្ធិនៅលើការទិញដូរ ជីវិតនៅក្នុងពន្ធនាគារកម្ពុជា» បានឲ្យដឹងថា ការរំលោភបំពាន ការរើសអើង ការកេងប្រវ័ញ្ច អំពើពុករលួយ ឥទ្ធិពលនៃថ្នាក់ដឹកនាំនៅក្នុងបន្ទប់ឃុំឃាំងដ៏មានអំណាច បានកំពុងកើតមានឡើងនិងជាលក្ខណៈប្រព័ន្ធក្នុងប្រព័ន្ធពន្ធនាគារក្នុងប្រទេសកម្ពុជា បើទោះបីជាបានចាប់ផ្តើមជំហានក្នុងការកែទម្រង់ក៏ដោយ ក៏ឧបសគ្គមួយចំនួននៅតែកើតមាន។ នៅក្នុងរបាយការណ៍បានឲ្យដឹងទៀតថា៖«អ្នកដែលមិនមានថវិកា រស់នៅក្នុងស្ថានភាពលំបាកយ៉ាងខ្លាំង ដោយពួកគាត់ជានិច្ចកាលគេងនៅលើកម្រាលឥដ្ឋផ្ទាល់ ត្រូវគេបង្ខំឲ្យធ្វើការងារមិនសមរម្យ និងក្នុងករណីខ្លះមិនត្រូវបានគេអនុញ្ញាតឲ្យចេញទៅក្រៅបន្ទប់ឃុំឃាំងថែមទៀតផង។ ការទទួលបានសិទ្ធិពិសេស ទទួលបានដោយសារតែការចំណាយលុយ»។ …
ម៉ៃ ទិត្យថារ៉ា និង Alice Cuddy
http://bit.ly/1yIu9YU