កំណត់ហេតុបញ្ជាក់ថាមិនឃើញការចូលសម្រាករបស់បុរសម្នាក់ពីមណ្ឌលសង្គមកិច្ចព្រៃស្ពឺ
បុគ្គលិកនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញបានលើកឡើងកាលពីម្សិលមិញថា ពួកគេមិនមានរបាយការណ៍អំពីការមកសម្រាកព្យាបាលកាលពីពេលថ្មីៗនេះរបស់បុរសម្នាក់ ដែលបានស្លាប់កាលពីចុងខែមុននៅមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺឡើយ ដោយច្រានចោលការអះរបស់មន្ត្រីក្រុងម្នាក់។ យោងតាមអង្គការសិទ្ធិមនុស្សលីកាដូបានឲ្យដឹងថា ទាំងការឆែកមើលឯកសារដោយប្រធានរដ្ឋបាលនៅមន្ទីរពេទ្យនេះ និងការពិនិត្យមើកការកត់ត្រាប្រចាំថ្ងៃរបស់មន្ទីរពេទ្យសម្រាប់ខែវិច្ឆិកា មិនមានភ័ស្តុតាងថា លោក សូ ភា ដែលបានមកសម្រាកព្យាបាលដោយដោយសារសុខភាពមិនល្អនៅមជ្ឈមណ្ឌលព្រៃស្ពឺកាលពីថ្ងៃទី២ ខែវិច្ឆិកា ហើយបានស្លាប់នៅទៅនោះកាលពីថ្ងៃទី២៦ ខែវិច្ឆិកា មកទីនោះឡើយ។ …
អ៊ួច សូនី និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/21162/