ទំនាក់ទំនង
គោលនយោបាយ និងការគ្រប់គ្រងទូរគមនាគមន៍
សេចក្តីជូនដំណឹង៖ ការចាប់ផ្តើមដំណើរការជាផ្លូវការប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ (សេវា 5G) នៅព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពី ការចាប់ផ្តើមដំណើរការជាផ្លូវការប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ (សេវា 5G) នៅព្រះរាជាណាចក្រកម្ពុជា។សេវា 5G នឹងចូលរួមចំណែកយ៉ាងសំខាន់ៗក្នុងការជំរុញបរិវត្តកម្មឌីជីថលក្នុងសេដ្ឋកិច្ចនិងសង្គម ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ តាមរយៈការផ្តល់មកនូវអត្ថប្រយោជន៍ជាច្រើន ដូចជា សេវាអ៊ីនធឺណិតមានល្បឿនលឿនជាងសេវា 4G ការតភ្ជាប់ឧបករណ៍បានច្រើនក្នុងពេលតែមួយ រយៈពេលនៃការឆ្លើយតប (Latency) មានកម្រិតទាប និងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈឌីជីថលជាដើម។ ...
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
សេចក្តីជូនដំណឹង៖ ការបើកដំណើរការសាជាថ្មីនូវលេខទូរស័ព្ទចល័ត ដែលត្រូវបានបញ្ឈប់ដំណើរការ និងការកំណត់រយៈពេលនៃការរក្សាទុកទឹកប្រាក់ក្នុងគណនីគោលក្រោយពេលផុតសុពលភាពប្រើប្រាស់
នៅថ្ងៃទី២២ ធ្នូ ២០២៥ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី ការបើកដំណើរការសាជាថ្មីនូវលេខទូរស័ព្ទចល័ត ដែលត្រូវបានបញ្ឈប់ដំណើរការ និងការកំណត់រយៈពេលនៃការរក្សាទុកទឹកប្រាក់ក្នុងគណនីគោលក្រោយពេលផុតសុពលភាពប្រើប្រាស់។អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តអាចបើកដំណើរការឡើងវិញនូវលេខទូរស័ព្ទចល័តរបស់ខ្លួនទាំងឡាយណាដែលមានរយៈពេលផុតសុពលភាពនៃទឹកប្រាក់ក្នុងគណនីគោលមិនលើសពី ១៨០ ថ្ងៃដោយគ្រាន់តែបញ្ចូលទឹកប្រាក់ទៅក្នុងគណនីគោល និងមិនតម្រូវឱ្យអ្នកប្រើប្រាស់ធ្វើការចុះឈ្មោះសាជាថ្មីនៅទីតាំងផ្ទាល់របស់ក្រុមហ៊ុន ឬសាខាក្រុមហ៊ុនឡើយ។ ...
និយ័តករទូរគមនាគមន៍កម្ពុជា
សេចក្ដីជូនដំណឹង៖ ការកើនឡើងនៃការឆបោកតាមរយៈថ្នាលតេឡក្រាម (Telegram)
នៅថ្ងៃទី១៥ ខែកញ្ញា ២០២៥ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការកើនឡើងនៃការឆបោកតាមរយៈថ្នាលតេឡក្រាម (Telegram)។ដើម្បីការពារសុវត្ថិភាពពីការឆបោកទាំងនេះ សូមសាធារណជនធ្វើការពិនិត្យនិងផ្ទៀងផ្ទាត់ព័ត៌មានដែលទទួលបាន កុំចែករំលែកលេខសម្ងាត់ ឬព័ត៌មានផ្ទាល់ខ្លួនទៅកាន់អ្នកដទៃ កុំចុចលើតំណភ្ជាប់ដែលមានការសង្ស័យ និងអនុវត្តវិធីសាស្ត្រពាក់ព័ន្ធនឹងមុខងាររបស់តេឡេក្រាម។ ...
និយ័តករទូរគមនាគមន៍កម្ពុជា
សេចក្ដីជូនដំណឹង៖ ភាពមិនប្រក្រតីនៃការផ្ញើសារខ្លីរបស់ប្រតិបត្តិករទូរស័ព្ទចល័តដែលធ្វើឱ្យមានភាពភាន់ច្រឡំដល់អ្នកប្រើប្រាស់
នៅថ្ងៃទី៣០ ខែមិថុនា ២០២៥ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្ដីពី ភាពមិនប្រក្រតីនៃការផ្ញើសារខ្លីរបស់ប្រតិបត្តិករទូរស័ព្ទចល័តដែលធ្វើឱ្យមានភាពភាន់ច្រឡំដល់អ្នកប្រើប្រាស់។និយ័តករទូរគមនាគមន៍កម្ពុជា នឹងបន្តតាមដាននិងចាត់វិធានការយ៉ាងតឹងរ៊ឹងបំផុតស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមានចំពោះប្រតិបត្តិករទូរស័ព្ទចល័តណាដែលបានប្រព្រឹត្តខុស ដោយគ្មានការរើសអើង ដោយសមភាព និងដោយពុំមានការលើកលែងឡើយ។ ...
និយ័តករទូរគមនាគមន៍កម្ពុជា
សេចក្ដីជូនដំណឹង៖ ការប្រើលេខកូដរួម *1200# *1201# *1202# *1203* PIN# និង 1204 សម្រាប់ប្រើប្រាស់គ្រប់ប្រព័ន្ធទូរសព្ទចល័ត
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការប្រើលេខកូដរួម *1200# *1201# *1202# *1203* PIN# និង 1204 សម្រាប់ប្រើប្រាស់គ្រប់ប្រព័ន្ធទូរសព្ទចល័ត។ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់សេវាទូរសព្ទចល័តទាំងអស់ និយ័តករទូរគមនាគមន៍កម្ពុជាបានតម្រូវឱ្យប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តនៅទូទាំងប្រទេស រៀបចំលេខកូដរួមដែលមានលក្ខណៈស្តង់ដារស្របតាមលេខកូដទូរគមនាគមន៍ជាតិ។ ...
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សុំអាជ្ញាប័ណ្ណសម្រាប់វិទ្យុ ទូរទស្សន៍ ពីក្រសួងព័ត៌មាន
កាលពីសប្តាហ៍មុន មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានដាក់ពាក្យសុំអាជ្ញាប័ណ្ណវិទ្យុ និងទូរទស្សន៍ សម្រាប់កម្មវិធីសំលេងប្រជាធិបតេយ្យរបស់ខ្លួន តាមរយៈក្រសួងព័ត៌មាន (MOI) នៅក្នុងចលនាមួយថា ប្រសិនបើការស្នើសុំទទួលបានជោគជ័យ អាចកត់សម្គាល់ ...
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ
ទីភ្នាក់ងារ USAID ផ្តោតលើតួនាទី នៃការបញ្ចូលរបៀបថ្មី និងបច្ចេកវិជ្ជា
ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) មានសេចក្តីរីករាយសូមប្រកាសការបើកពិព័ណ៌ស្តីពីការបញ្ចូលរបៀបថ្មីក្នុងបច្ចេកវិជ្ជានៃការអភិវឌ្ឍន៍ (Innovations in Development Technology Expo) នៅថ្ងៃចន្ទ ទី៨ ខែកញ្ញា វេលាម៉ោង ១:១៥ នាទីរសៀល នៅមជ្ឍមណ្ឌល Development Innovations អាគារលេខ “២៩៦ ផ្លូវ២៧១ សង្កាត់ទួលទំពូង រាជធានីភ្នំពេញ។ ...
ស្ថានទូតសហរដ្ឋអាមេរិក






