សេដ្ឋកិច្ច និងពាណិជ្ជកម្ម
លោក គួច ចំរើន ឲ្យផ្អាកពិនិត្យទីតាំងអាជីវកម្មជនបរទេស
អភិបាលខេត្ដព្រះសីហនុលោក គួច ចំរើន បានបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធនៃរដ្ឋបាលខេត្ត-ក្រុងព្រះសីហនុ ផ្អាកសកម្មភាពមិនចាំបាច់មួយចំនួនក្នុងការចុះត្រួតពិនិត្យកន្លែងអាជីវកម្មជនបរទេសពិសេសរបស់ជនជាតិចិន ដើម្បីកុំឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគេ ហើយឈានទៅបញ្ឈប់អាជីវកម្មរបស់ខ្លួនត្រឡប់ទៅប្រទេសដើមវិញ។ លោក គួច ចំរើន បាន ...
វ៉ន ដារ៉ា
https://bit.ly/2EO1Z5p
កម្ពុជា-កូរ៉េខាងត្បូងអនុវត្តកិច្ចព្រមព្រៀងប៊ូសាន
ប្រទេសកម្ពុជា និងកូរ៉េខាងត្បូងកាលពីម្សិលមិញ បានពិភាក្សាអំពីការពន្លឿនការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៊ូសានកាលពីខែមុនដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត។ រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន កាលពីម្សិលមិញបាន ...
ស៊ុន មេសា
https://www.khmertimeskh.com/50673093/cambodia-south-korea-to-implement-busan-agreements
ការចុះបញ្ជីពាណិជ្ជកម្មកើន ២៣ ភាគរយ ១១ ខែឆ្នាំនេះ
ចំនួនក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មថ្មីនៅក្រសួងពាណិជ្ជកម្មមានការកើនឡើងជាង ២៣ ភាគរយ ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០១៩ នេះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលកំណើននេះឆ្លុះបញ្ចាំងពីដំណើរម៉ាក្រូសេដ្ឋកិច្ចល្អនៅឆ្នាំនេះ។ កាលពីចុងខែវិច្ឆិកា ធនាគារពិភពលោកបានព្យាករថា សេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំដែលគាំទ្រ ...
ធូ វិរៈ
https://bit.ly/377nRVD
សហរដ្ឋអាមេរិកបង្ហាញចំណាប់អារម្មណ៍លើវិស័យថាមពល
លោកឯកអគ្គរដ្ឋទូត Patrick Murphy បានសម្តែងនូវឆន្ទៈក្នុងការជំរុញវិនិយោគិនឯកជននៅសហរដ្ឋអាមេរិក ឱ្យ ធ្វើការជាមួយវិស័យប្រេង និងឧស្ម័ននៅប្រទេសកម្ពុជា ដរាបណាកម្ពុជាចង់សម្របសម្រួលការងារនេះជាមួយអាមេរិក។ ...
ស៊ុន មេសា
https://www.khmertimeskh.com/50671915/united-states-shows-interest-in-energy-sector
CDC អនុម័តគម្រោង ៣ តម្លៃជាង ១១ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគបន្ថែមចំនួន ៣ ទៀតដែលមានតម្លៃវិនិយោគសរុបជាង ១១ លានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC កាលពីល្ងាចថ្ងៃពុធ។ ក្រុមហ៊ុនទាំង ៣ ដែល CDC អនុម័តរួមមានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ S W J (Cambodia) Garment Co., Ltd ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ៤,៤ លានដុល្លារគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ Leading Star (Cambodia) Garment Co., Ltd នៅ ...
ហ៊ឹន ពិសី
https://bit.ly/2QoPiUb
ក្រុមហ៊ុនប្រេងអេមីរ៉ាតអារ៉ាប់រួម មកស្វែងរកឱកាសវិនិយោគនៅកម្ពុជា
ក្រុមហ៊ុន Muba-dala Petroleum ដែលជាក្រុមហ៊ុនប្រេង និងឧស្ម័នដ៏ធំមួយរបស់ប្រទេស អេមីរ៉ាតអារ៉ាប់រួម បានមកស្វែងរកឱកាសវិនិយោគលើវិស័យប្រេងនៅកម្ពុជា។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល។ លោក ជៀប សួរ អ្នកនាំពាក្យ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពលបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍ថា ការបង្ហាញចំណាប់អារម្មណ៍នេះកើតមានឡើង ...
ធូ វិរៈ
https://bit.ly/36wHNks
ក្រសួងការបរទេសបានដាក់ការឆ្លើយតប ចំពោះរបាយការណ៍គណៈកម្មការអឺរ៉ុបពាក់ព័ន្ធនឹង EBA កាលពីថ្ងៃម្សិលមិញ
កម្ពុជារំពឹងថា សហភាពអឺរ៉ុបនឹងពិចារណាលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការគោរពលក្ខខណ្ឌប្រព័ន្ធអនុគ្រោះពន្ធ EBA និងផលប៉ះពាល់លើកម្មករជិត ១ លាននាក់ នៅកម្ពុជាក្នុងករណីបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះ។ កាលពីថ្ងៃព្រហស្បតិ៍ទី ១២ ធ្នូ ម្សិលមិញក្រសួងការបរទេសបានដាក់ការឆ្លើយតបចុងក្រោយរបស់ខ្លួនចំពោះ ...
នៀម ឆេង
https://bit.ly/2PftD1g
សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនជាង ៧% ក្នុងឆ្នាំនេះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនខ្ពស់ក្នុងអត្រាជាង ៧ ភាគរយ ដែលមានតម្លៃ ២៤ ពាន់លានដុល្លារ នៅឆ្នាំ ២០១៩ នេះ ដោយសារតែលទ្ធផលឧស្សាហកម្មល្អ ដែលជួយឲ្យមានប្រាក់ចំណូលក្នុងស្រុកកើនឡើង។ នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) កាលពីថ្ងៃទី ១១ ខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា យោងតាម ...
ធូ វិរៈ
https://bit.ly/36zHtkD
លោក ហ៊ុន សែន៖ ការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា គឺប្រៀបដូចជា EU សម្លាប់អ្នកប្រឆាំងផ្កាប់មុខ និងបំផ្លាញខ្លួនឯង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថាការដកប្រព័ន្ធអនុគ្រោះពន្ធ EBA គឺប្រៀបដូចជាសហភាពអឺរ៉ុប (EU) បំផ្លាញសមិទ្ធផលខ្លួនឯងដែលបានធ្វើនៅកម្ពុជា និងជាការសម្លាប់ក្រុមអ្នកប្រឆាំងផ្កាប់មុខ។ លោក ហ៊ុន សែន ថ្លែងដូច្នេះក្នុងពេលលោកធ្វើជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជាង ៦ ៧០០ នាក់ នៅកោះពេជ្រកាលពីម្សិលមិញ។ លោក ...
នៀម ឆេង
https://bit.ly/2PhalIY
វិស័យឯកជនរំពឹងថា EAEU នឹងជួយពង្រីកទីផ្សារនាំចេញ
អ្នកក្នុងវិស័យឧស្សាហកម្មកាត់ដេរ និងស្រូវអង្កររំពឹងថា ការបើកច្រកពាណិជ្ជកម្មថ្មីជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី គឺជាការធ្វើពិពិធកម្មទីផ្សាររបស់កម្ពុជា។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃពុធ បានចេញរបាយការណ៍ស្តីពីលទ្ធផលសិក្សាស្រាវជ្រាវនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពអឺរ៉ុបអាស៊ី ( EAEU)។ ...
ធូ វិរៈ
https://bit.ly/2Pma5XX
ក្រុមហ៊ុនចិនស្វែងរកការវិនិយោគលើដំណាំដូងនៅកម្ពុជា
វិនិយោគិនមួយក្រុមមកពីខេត្តហាយណាន ប្រទេសចិន ឥឡូវនេះកំពុងស្វែងរកឱកាសសម្រាប់ដំណាំដូង។ កាលពីម្សិលមិញ គណៈប្រតិភូបានជួបជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន នៅទីក្រុងភ្នំពេញដើម្បីពិភាក្សាពីវិស័យដូងនៅក្នុងប្រទេស ...
ជា វណ្ណៈ
https://www.khmertimeskh.com/50667072/chinese-firms-seek-investments-in-coconut-farming-in-cambodia/
វិនិយោគិន ចាប់អារម្មណ៍លើការគ្រប់គ្រងមូលនិធិ
ក្រុមវិនិយោគិនចិនបានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើក្រុមហ៊ុនគ្រប់គ្រងមូលនិធិនៅកម្ពុជា ខណៈវិស័យនេះកំពុងបង្ហាញពីកំណើននៅក្នុងទីផ្សារមូលធនកម្ពុជា។ ការបង្ហាញចំណាប់អារម្មណ៍ធ្វើឡើងក្នុងជំនួបពិភាក្សាមួយជាមួយអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទកាលពីថ្ងៃចន្ទ។ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា ក្នុងជំនួបពិភាក្សាមួយកាលពីថ្ងៃទី ...
ធូ វិរៈ
https://bit.ly/2r7jfPY
របាយការណ៍៖ រោងចក្រកាត់ដេរនៅតែបន្តបើកទោះបីជាមានសក្តានុពលនៃការបាត់បង់កិច្ចព្រមព្រៀង EBAក៏ដោយ
រោងចក្រកាត់ដេរនៅតែបន្តបើកដំណើរការនៅក្នុងប្រទេសកម្ពុជា បើទោះបីជាប្រទេសនេះកំពុងប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងៗ ពីការបាត់បង់ឋានៈរបស់ខ្លួនពី EBA ជាមួយសហភាពអឺរ៉ុបក៏ដោយ នេះបើយោងតាមរបាយការណ៍មួយដែលបានចេញផ្សាយកាលពីពេលថ្មីៗ។ ...
ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50666883/garment-factories-opening-despite-potential-loss-of-eba-deal-report/
CDC អនុម័តគម្រោងវិនិយោគរោងចក្រកាបូប ស្បែកជើងជិត $៩ លាន
គម្រោងវិនិយោគរោងចក្រផលិតកាបូប និងសម្លៀកបំពាក់ ៣ ដែលមានទុនវិនិយោគជិត ៩ លានដុល្លារត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ។ នេះបើតាម CDC។ គេហទំព័រ CDC កាលពីល្ងាចថ្ងៃចន្ទបានបង្ហាញថា CDC បានយល់ព្រមឲ្យក្រុមហ៊ុនរោងចក្រផលិតកាបូប Quan Ming Handbag (Cambodia) Industrial Co., Ltd ក្រុមហ៊ុនរោងចក្រផលិតកាបូប និងខ្សែក្រវាត់ Gd New Sky Leather Products Co., Ltd. និងក្រុមហ៊ុនរោងចក្រកាត់ដេរសម្លៀកបំពាក់ Tao And Kiven Garment Co., Ltd ចុះបញ្ជីជាផ្លូវការ ...
ហ៊ឹន ពិសី
https://bit.ly/2qmVL94
ចំណូល PPSP កើននៅត្រីមាសទី ៣
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) ដែលចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជា បានរាយការណ៍ពីកំណើនប្រាក់ចំណូលដ៏រឹងមាំនៅត្រីមាសទី ៣ ឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំទៅ ដែលគាំទ្រដោយប្រាក់ចំណូលពីការលក់ដី។ ...
ម៉ៃ គុណមករា
https://bit.ly/361JYw6
Mekong Oryza ចុះកិច្ចព្រមព្រៀងជំរុញការនាំចេញអង្ករ
ក្រុមហ៊ុននាំចេញអង្ករ Mekong Oryza Trading បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនបរទេសមកពីទីក្រុងហុងកុង និងអាហ្វ្រិក ដើម្បីពង្រីកការនាំចេញអង្ករពីកម្ពុជាទៅចិន អឺរ៉ុប និងអាហ្វ្រិកខាងត្បូងដែលទីផ្សារថ្មីរបស់កម្ពុជា។ ការចុះ MoU នេះ បានធ្វើឡើងរវាងក្រុមហ៊ុន Mekong Oryza Trade ជាមួយ Hong Kong-based Hong Kong Zhoghui Taifu International និងក្រុមហ៊ុន Gree Shield Africa Group នៅភ្នំពេញកាលពីថ្ងៃអង្គារដែលលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មជាសាក្សីក្នុង ...
ធូ វិរៈ
https://bit.ly/33G83a8
ក្រសួងតម្រូវឲ្យក្រុមហ៊ុននាំចេញកៅស៊ូ ត្រូវចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់គុណភាព
ក្រសួងកសិកម្មបានអំពាវនាវឲ្យម្ចាស់អាជីវកម្មក្នុងឧស្សាហកម្មកៅស៊ូ មកចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់គុណភាពកៅស៊ូ ដើម្បីជំរុញតម្លៃកៅស៊ូ។ នេះបើតាមអគ្គនាយកដ្ឋានកៅស៊ូ។ បើយោងតាមសារាចរណែនាំស្តីពីការផ្តល់វិញ្ញាបនបត្របញ្ជាក់គុណភាពកៅស៊ូចេញផ្សាយថ្ងៃទី ២៥ ខែវិច្ឆិកា អ្នកដែលមានបំណងបង្កើតមន្ទីរពិសោធន៍មូលដ្ឋាន និងម្ចាស់មន្ទីរពិសោធន៍មូលដ្ឋានដែលមិនទាន់ ...
ធូ វិរៈ
https://bit.ly/2R9I08H
អេស៊ីលីដាបានការយល់ព្រមពី NBC ក្នុងការបោះលក់ IPO
Acleda Bank Plc ដែលជាធនាគារឈានមុខគេគ្រប់គ្រងដោយវិនិយោគិនក្នុងស្រុកនឹងក្លាយជាធនាគារពាណិជ្ជដំបូងក្នុងការចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX ) បន្ទាប់ពីធនាគារនេះទទួលបានលិខិតយល់ព្រមពីធនាគារជាតិនៃកម្ពុជា សម្រាប់ការធ្វើពិពិធកម្មប្រភពមូលនិធិរបស់ខ្លួនសម្រាប់ការពង្រីកអាជីវកម្ម។ ...
ម៉ៃ គុណមករា
https://bit.ly/2DCXU3f
ទំហំជួញដូរភាគហ៊ុនក្នុងផ្សារមូលបត្រកម្ពុជា ធ្លាក់ចុះខ្លាំងនៅត្រីមាសទី ៣
ទំហំជួញដូរនៅផ្សារមូលបត្រកម្ពុជា (CSX) បានធ្លាក់ចុះ ៩២ ភាគរយ នៅត្រីមាសទី ៣ ឆ្នាំនេះធៀបនឹងត្រីមាសទី ២ ទោះបីជាមូលធនូបនីយកម្មទីផ្សារសរុបបានកើនឡើង ៤០ ភាគរយ រហូតដល់ ៨០០ ដុល្លារក៏ដោយ។ អ្នកនៅក្នុងឧស្សាហកម្មនេះមិនបានបារម្ភអំពីការធ្លាក់ចុះទំហំជួញដូរនេះទេ ដោយ ...
ម៉ៃ គុណមករា
https://bit.ly/2R9OqEQ
ធនាគារពិភពលោកព្រមានជាថ្មីថា លទ្ធភាពនៃការដក EBA អាចប៉ះទង្គិចសេដ្ឋកិច្ចកម្ពុជា
ធនាគារពិភពលោកនៅថ្ងៃពុធនេះបានព្រមានម្តងទៀតថា លទ្ធភាពនៃការបាត់បង់ប្រព័ន្ធឋានៈអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ» ឬហៅថា EBA អាចនឹងក្លាយជាបច្ច័យមិនល្អទៅលើកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ដែលធនាគារនេះ អះអាង ...
ហ៊ុល រស្មី
https://khmer.voanews.com/a/hul-world-bank-repeated-its-warning-over-impacts-of-eba-withdrawal/5183194.html
World Bank ព្រមានពីហានិភ័យលើសេដ្ឋកិច្ចកម្ពុជា បើប្រព័ន្ធអនុគ្រោះពន្ធត្រូវបានដកហូត
ស្ថាប័នអន្តរជាតិមួយនេះ បានលើកឡើងក្នុងរបាយការណ៍នោះថា ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនេះ បណ្តាលមកពីលទ្ធភាពនៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលសហភាពអឺរ៉ុបគ្រោងនឹងសម្រេចនៅដើមឆ្នាំក្រោយ និងការថមថយនៃកំណើនសេដ្ឋកិច្ចចិន ដែលអាចនឹង ...
ត្រាន់ តិចសេង |
https://vodkhmer.news/2019/11/28/eco-world-bank-reports-cambodia-economy-risking-by-eba-withdrawal/
រដ្ឋាភិបាលបានត្រៀម $៣ ពាន់លាន ទប់ទល់នឹងហានិភ័យ
ដ្ឋាភិបាលកម្ពុជាបានត្រៀមទឹកប្រាក់ប្រមាណ ៣ ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងហានិភ័យដែលអាចកើតមានឡើងពីការដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA របស់សហភាពអឺរ៉ុប ខណៈពេលកម្ពុជានៅសល់ពេល ២ សប្តាហ៍ទៀត ដើម្បីឆ្លើយតបនឹងរបាយការណ៍របស់គណៈកម្មការសហភាពអឺរ៉ុប។ ...
ធូ វិរៈ
https://bit.ly/2Oy6fMd
ក្រសួងនិយាយថាកំណើនសេដ្ឋកិច្ចបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនប្រកបដោយសមធម៌
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបាននិយាយកាលពីម្សិលមិញថា កំណើនសេដ្ឋកិច្ចរឹងមាំដែលប្រទេសកម្ពុជាបានឆ្លងកាត់ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះបានផ្តល់ផលប្រយោជន៍ដល់មនុស្សគ្រប់គ្នា និងបង្កើតឱកាសសម្រាប់ទាំងអស់គ្នា។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50665228/ministry-says-economic-growth-has-benefitted-people-equitably/
បញ្ហារបស់ SME ចាំបាច់ត្រូវចូលរួមពីគ្រប់ភាគីពាក់ព័ន្
មន្ត្រីជាន់ខ្ពស់កម្ពុជាបានឲ្យដឹងថា សហគ្រាសខ្នាតតូច និងមធ្យម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ទោះបីយ៉ាងណាវិស័យនេះមានបញ្ហាប្រឈមមួយចំនួនត្រូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីដោះស្រាយ។ ...
ធូ វិរៈ
https://bit.ly/2L4mazp