សេដ្ឋកិច្ច និងពាណិជ្ជកម្ម
កម្ពុជាកំពុងស្វែងរកការផ្គត់ផ្គង់ទំនិញ ទៅក្នុងផ្សារទំនើបធំៗរបស់ថៃ
ប្រទេសកម្ពុជាកំពុងស្វែងរកការគាំទ្រពី Siam Piwat Company Limited ជាក្រុមហ៊ុនពហុផលិតផលរបស់ថៃ ដើម្បីបង្ហាញផលិតផលដែលផលិតនៅក្នុងស្រុកនៅក្នុងផ្សារទំនើបល្បីឈ្មោះ ២ របស់ពួកគេគឺ ICONSIAM និង Siam Paragon ជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីបង្កើនផលិតផលក្នុងស្រុក និងជួយកាត់បន្ថយអតុល្យភាពពាណិជ្ជកម្មជាមួយប្រទេសជិតខាងអាស៊ានរបស់ខ្លួន។ ...
ម៉ៃ គុណមករា
https://bit.ly/2tmUJeH
ព្រលានយន្តហោះមួយនៅខេត្តកោះកុងកំពុងសាងសង់ ខណៈមួយទៀតទុកចោល
គម្រោងវិនិយោគព្រលានយន្តហោះថ្មីពីរនៅខេត្តកោះកុងភាគនិរតីនៃរាជធានីភ្នំពេញត្រូវបានបញ្ចេញ។ បច្ចុប្បន្នខេត្តនេះមានអាកាសយានដ្ឋានចំនួនពីរ គឺមួយកំពុងសាងសង់ និងមួយទៀតត្រូវបានគេបោះបង់ចោលអស់រយៈពេលជាច្រើនឆ្នាំ។ យោងតាមសេចក្តីជូនដំណឹងរបស់ ...
ជា វណ្ណៈ
https://bit.ly/2Nmifz8
ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជានៅឆ្នាំ ២០១៩ កើនឡើងជិត ១០០ ភាគរយ ខណៈគុណភាពកាន់តែល្អ
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ប្រទេស កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីប្រហែល ២០២ ៣១៨ តោនកាលពីឆ្នាំមុនទៅទីផ្សារបរទេសកើនឡើងជិត ១០០ ភាគរយ ធៀបនឹងឆ្នាំ ២០១៨ ដែលមានចំនួនប្រហែល ១០១ ៩៧៣ តោន។ លោក ខាន់ សំបាន ប្រធាននាយកដ្ឋានកសិឧស្សាហកម្មក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ការនាំចេញសរុបបង្ហាញពីកំណើនដ៏រឹងមាំ ដោយសារតែ ...
ធូ វិរៈ
https://bit.ly/2tUse80
មន្ត្រីរដ្ឋាភិបាល និងវិស័យឯកជនបង្ហាញសុទិដ្ឋិនិយម ចំពោះសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២០ ទោះប្រឈមនឹងការបាត់បង់ EBA
ប្រឈមនឹងការបាត់បង់គម្រោងអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងតែអាវុធ (EBA)» របស់សហភាពអឺរ៉ុបដែលនឹងមើលឃើញនៅក្នុងខែកុម្ភៈឆ្នាំនេះមានការលើកឡើងពីការយល់ឃើញផ្សេងៗគ្នាជុំវិញផលប៉ះពាល់សេដ្ឋកិច្ច និងចក្ខុវិស័យនយោបាយរបស់កម្ពុជាក្នុងឆ្នាំ ២០២០។ ហានិភ័យ និងបញ្ហាប្រឈមដែលជាប់ទាក់ទងនឹងភាពមិនច្បាស់លាស់ជុំវិញលទ្ធភាព ...
ស៊ន សារ៉ាត
https://bit.ly/2FPqgIB
កម្ពុជានឹងនាំចេញផ្លែស្វាយស្រស់ ទៅកូរ៉េខាងត្បូង
ការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជាជាផ្លូវការទៅកាន់ប្រទេស កូរ៉េខាងត្បូង ជាលើកដំបូងនឹងត្រូវចាប់ផ្តើមនៅថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីមន្ត្រីជំនាញនៃទីភ្នាក់ងារអនាម័យ និងភូតគាមអនាម័យប្រទេសកូរ៉េ ធ្វើតេស្ត ដោយជោគជ័យលើគុណភាព និងភូតគាមអនាម័យរួចមក។ នេះបើយោងតាមមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោក កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និង ...
ហ៊ឹន ពិសី
https://bit.ly/2R9tpbH
CDC អនុម័តគម្រោងចំនួន ៤ តម្លៃជាង $១៧ លាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃចន្ទសម្រេចអនុម័តគម្រោងវិនិយោគចំនួន ៤ ដែលមានតម្លៃសរុប ១៧,២ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១ ៤៩០ នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា CDC បានអនុម័តឲ្យក្រុមហ៊ុនចំនួន ៤ រួមមាន ក្រុមហ៊ុន Sun Awesome Garment Co., Ltd. លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងបោកគក់ស្ថិត ...
ហ៊ឹន ពិសី
https://bit.ly/2T8d6ym
សន្តិភាព ជាមូលដ្ឋានកំណើនសេដ្ឋកិច្ចកម្ពុជា
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃអង្គារបានឲ្យដឹងថា សន្ដិភាព និងស្ថិរភាពនយោបាយបានធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឲ្យសម្រេចបានកំណើនខ្ពស់ប្រមាណ ៧,១ ភាគរយក្នុងបរិការណ៍អតិផរណាទាប អត្រាប្តូរប្រាក់មានស្ថិរភាព និងទុនបម្រុងអន្តរជាតិបន្តកើនឡើង។ នៅក្នុងពិធីរំឭកខួបលើកទី ៤១ នៃថ្ងៃរំដោះ ...
ម៉ៃ គុណមករា
https://bit.ly/2T5oZoD
ការនាំចេញពោតធ្លាក់ចុះជាង ៤០ ភាគរយ
ការនាំចេញពោតក្រហមសរុបក្នុងឆ្នាំ ២០១៩ បានធ្លាក់ចុះប្រមាណជាង ៤០ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨ ខណៈអ្នកនៅក្នុងវិស័យនេះអះអាងថា បណ្តាលមកពីភាពរាំងស្ងួត និងការបំផ្លាញពីសត្វល្អិត។ ទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថាក្នុងឆ្នាំ ២០១៩ កម្ពុជានាំចេញពោតសរុបជាង ១១៩ ៩៩៣ តោនធ្លាក់ចុះ ៤១,២៣ ភាគរយពីចំនួនជាង ២០៤ ១៨៤ តោនកាលពីឆ្នាំ ២០១៨ ...
ហ៊ឹន ពិសី
https://bit.ly/2tzTJDH
កម្ពុជានាំចេញចេកអំបូងលឿង បានជាង ១៥ ម៉ឺនតោនក្នុងឆ្នាំ ២០១៩
ការនាំចេកអំបូងលឿងស្រស់ពីប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងឆ្នាំ ២០១៩ កន្លងមកសម្រេចបានជិត ១៦ ម៉ឺនតោនដែលភាគច្រើនត្រូវបាននាំចេញទៅកាន់ប្រទេសចិន។ នេះបើយោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា កាលពីឆ្នាំ ២០១៩ ការនាំចេញផ្លែចេកអំបូងលឿងស្រស់ដែល ...
ហ៊ឹន ពិសី
https://bit.ly/39LG0dM
លំហូរ FDI មកកម្ពុជាមានជាង $៣ ពាន់លាននៅឆ្នាំ ២០១៩
ការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅកម្ពុជាក្នុងឆ្នាំ ២០១៩ មានតម្លៃជាង ៣ ៥០០ លានដុល្លារកើនឡើងជិត ១២ ភាគរយបើធៀបនឹងឆ្នាំ ២០១៨ ដែលចំនួនជិតពាក់កណ្តាលបានមកពីការបណ្តាក់ទុនរបស់វិនិយោគិនចិន។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC)។ «របាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារ ២០១៩ និងទស្សនវិស័យឆ្នាំ ...
ហ៊ឹន ពិសី
https://bit.ly/36sG8N6
NBC: ស្ថិរភាពនយោបាយ ជំរុញទំនុកចិត្តវិស័យធនាគារ
ធនាគារជាតិនៃកម្ពុជា (NBC) បានឲ្យដឹងកាលពីថ្ងៃសុក្រថា ស្ថិរភាពនយោបាយ និងកំណើននៅក្នុងវិស័យសេដ្ឋកិច្ចទាំងអស់ព្រមទាំងប្រព័ន្ធធនាគាររឹងមាំ ជាកត្តាជំរុញដ៏សំខាន់ ក្នុងការបង្កើនទំនុកចិត្តសាធារណជនលើប្រព័ន្ធធនាគាររបស់កម្ពុជា។ យោងតាម ម៉ាក្រូសេដ្ឋកិច្ច និងធនាគារឆ្នាំ ២០១៩ និងចក្ខុវិស័យឆ្នាំ ២០២០ របស់ NBC ទាំងកម្ចីប្រើប្រាស់ផ្ទាល់ខ្លួន និងប្រាក់បញ្ញើរបស់វិស័យ ...
ម៉ៃ គុណមករា
https://bit.ly/36ty9iG
ឈ្មួញបន្ទាបតម្លៃស្រូវពេលការនាំចេញអង្ករទៅ EU ធ្លាក់ចុះ៣៣ភាគរយ
កសិករមួយចំនួននៅក្នុងខេត្តបាត់ដំបងនិងមន្រ្តីសង្គមស៊ីវិលដែលធ្វើការជាមួយកសិករខ្មែរបានអះអាងថាឈ្មួញកណ្តាលបានប្រើប្រាស់ព័ត៌មាននៃការយកពន្ធនៃការនាំចេញអង្ករទៅសហភាពអឺរ៉ុបមកបន្ទាបតម្លៃស្រូវរបស់ពួកគេ។ ការ ...
ក្រុមហ៊ុនចុះបញ្ជីដើម្បីនាំចេញទំនិញ កើនឡើង
ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីផ្តល់សិទ្ធិនាំចេញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មដល់រោងចក្រកាត់ដេរសម្លៀកបំពាក់ស្បែកជើង និងរោងចក្រផលិតផលកាបូប សរុបចំនួន ៧៨ រោងចក្រ ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០១៩។ នេះបើតាមរបាយការណ៍បូកសរុប ...
ធូ វិរៈ
https://bit.ly/2MIgagL
ការនាំចេញកៅស៊ូរយៈពេល ១១ ខែ បានកើនឡើងជាង ២៤ ភាគរយ
ការនាំចេញកៅស៊ូរបស់កម្ពុជាបានកើនឡើង ២៤ ភាគរយ ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០១៩ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។ នេះបើតាមទិន្នន័យអគ្គនាយកដ្ឋានកៅស៊ូដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីថ្ងៃអង្គារ។ លោក ប៉ុល សុផា ...
ធូ វិរៈ
https://bit.ly/36l7NiM
រដ្ឋាភិបាល និងឯកជនមានសុទិដ្ឋិនិយម ចំពោះសេដ្ឋកិច្ចឆ្នាំ ២០២០
កាលពីឆ្នាំ ២០១៩ ទោះបីជាប្រទេស កម្ពុជា ប្រឈមនឹងបញ្ហាទាំងផ្នែកខាងក្នុង និងខាងក្រៅមួយចំនួនប៉ះពាល់បន្តិចបន្តួចដល់ការធ្លាក់ចុះកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះក៏ដោយ ក៏ប្រទេសនេះនៅតែ ...
ភ្នំំពេញ ប៉ុស្តិ៍
https://bit.ly/2SO5mRZ
គម្រោងរោងចក្រអគ្គិសនីចំនួន ២ ទទួលការយល់ព្រមពី CDC
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានផ្ដល់អាជ្ញាប័ណ្ណផ្លូវការដល់គម្រោងវិនិយោគ ២ ក្នុងវិស័យអគ្គិសនីជាមួយ នឹងទុនវិនិយោគសរុបចំនួន ១០០ លានដុល្លារ។ នេះបើតាម CDC ឲ្យដឹងកាលពីថ្ងៃពុធ។ CDC បានឲ្យដឹងថា គម្រោងដែលបានអនុម័តនេះ គឺការសាងសង់ខ្សែ បញ្ជូនថាមពលអគ្គិសនី និងការអភិវឌ្ឍស្ថានីយ ដោយក្រុមហ៊ុន Schneitec Power Co., Ltd ជាមួយទុនវិនិយោគ ៧១ លានដុល្លារ និងគម្រោង ...
ធូ វិរៈ
https://bit.ly/2MxRxmH
ធនាគារពាណិជ្ជ ២ ទទួលបានការយល់ព្រមពី CSX សម្រាប់ការចុះបញ្ជី
ធនាគារពាណិជ្ជឈានមុខគេ ២ គឺធនាគារ អេស៊ីលីដាគ្រប់គ្រងដោយវិនិយោគិនក្នុងស្រុក និងធនាគារភ្នំពេញពាណិជ្ជ (PPCBank) គ្រប់គ្រងដោយវិនិយោគិនកូរ៉េខាងត្បូងទទួលបានការយល់ព្រមពីផ្សារមូលបត្រកម្ពុជា (CSX) លើពាក្យស្នើសុំពិនិត្យលើលទ្ធភាពចុះបញ្ជីក្នុងផ្សារហ៊ុន។ នេះបើយោងតាមសេចក្តីប្រកាសរបស់ CSX។ ...
ម៉ៃ គុណមករា
https://bit.ly/35YHor5
នាយករដ្ឋមន្ត្រី អំពាវនាវឲ្យមានការវិនិយោគបន្ថែមលើតំបន់សេដ្ឋកិច្ចពិសេស
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានជំរុញឲ្យមានការវិនិយោគលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកាន់តែច្រើននៅតាមបណ្ដោយព្រំដែនជាមួយវៀតណាមក្នុងគោលបំណងទាក់ទាញការវិនិយោគកាន់តែច្រើនមកកម្ពុជា។ ការអំពាវនាវនេះបានធ្វើឡើងនៅក្នុងការសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនៃផ្សារដានៅខេត្តត្បូងឃ្មុំកាលពី ...
ម៉ៃ គុណមករា
https://bit.ly/2EVn3Xy
ទំហំពាណិជ្ជកម្មកម្ពុជាកូរ៉េមាន $៦៥៧ លាន ក្នុងរយៈពេល ៩ ខែ
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០១៩ នេះមានតម្លៃប្រមាណជាង ៦៥៧ លានដុល្លារ ដែលស្ទើរតែស្មើនឹងពេញ ១ ឆ្នាំ ២០១៨។ ទិន្នន័យដែលភ្នំពេញប៉ុស្ដិ៍ ទទួលបានពីក្រសួងពាណិជ្ជកម្មកាលពីម្សិលមិញ បង្ហាញថាក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០១៩ នេះទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងកូរ៉េមានតម្លៃសរុបជាង ៦៥៧ ...
ហ៊ឹន ពិសី
https://www.phnompenhpost.com/business/bilateral-trade-south-korea-tops-657m
វិនិយោគិនតួកគី បង្ហាញចំណាប់អារម្មណ៍វិនិយោគវិស័យអគ្គិសនីនៅកម្ពុជា
វិនិយោគិនតួកគីបានបង្ហាញពីការចាប់អារម្មណ៍ក្នុងការស្វែងរកដៃគូវិនិយោគនៅកម្ពុជាក្នុងវិស័យអគ្គិសនី និងអេឡិចត្រូនិក ខណៈទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានកម្រិតទាបនៅឡើយ។ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំនៃសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងភ្នំពេញកាលពីសប្តាហ៍មុន លោក Guven Uckan ប្រធានក្រុមប្រឹក្សាសមាគមអ្នកនាំចេញក្នុងវិស័យអគ្គិសនី និងអេឡិចត្រូនិក ប្រទេស ...
ក្រុមហ៊ុនជប៉ុនបើកមជ្ឈមណ្ឌលឡូជីស្ទិក នៅតំបន់សេដ្ឋកិច្ចពិសេស
Nippon Express ជាក្រុមហ៊ុនជប៉ុនឯកទេសខាងសេវារថយន្តដឹកទំនិញ សេវាផ្លូវដែក និងសេវាដឹកជញ្ជូនតាមផ្លូវអាកាសបានដំណើរការមជ្ឈមណ្ឌលឡូជីស្ទិកជាផ្លូវការនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (SEZ) កាលពីថ្ងៃចន្ទ។ នេះបើយោងតាមប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកប្រតិបត្តិការ និងឡូជីស្ទិករបស់ក្រុមហ៊ុន Nippon Express។ ...
ធូ វិរៈ
https://bit.ly/2ER4FPS
ឯកអគ្គរដ្ឋទូត៖ គន្លឹះតម្លាភាពដើម្បីទាក់ទាញការវិនិយោគរបស់សហរដ្ឋអាមេរិក
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក Patrick Murphy កាលពីថ្ងៃចន្ទបានបើកកិច្ចប្រជុំជាមួយលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីដើម្បីពិភាក្សាពីតំរូវការតម្លាភាពនៅក្នុងគម្រោងអភិវឌ្ឍន៍ដើម្បីទាក់ទាញការវិនិយោគរបស់អាមេរិកបន្ថែមទៀត។ លោក Murphy បានសរសេរនៅក្រោយជំនួប ...
ស៊ុន មេសា
https://www.khmertimeskh.com/50673427/transparency-key-to-attract-us-investments-ambassador
អ្នកនាំចេញជំរុញឱ្យកសិករដាំម្រេចកំពតយកចិត្តទុកដាក់លើគុណភាព
អ្នកនាំចេញបានស្នើសុំឱ្យកសិករផ្តោតលើការផលិតម្រេចដែលមានគុណភាពខ្ពស់ដោយធ្វើតាមស្តង់ដារតឹងរឹងដើម្បីពង្រឹងតំរូវការផលិតផលរបស់ពួកគេនៅបរទេស។ យោងតាមសមាគមផ្សព្វផ្សាយម្រេចកំពត ៥០ ភាគរយនៃម្រេចកំពតត្រូវបាននាំចេញទៅសហគមន៍អឺរ៉ុបខណៈ ...
ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50673130/exporter-urges-kampot-pepper-farmers-to-focus-on-quality
វិនិយោគិនចិន កំពុងសម្លឹងការវិនិយោគលើកសិកម្មនៅក្រចេះ
គណៈប្រតិភូនៃគណៈកម្មាធិការអចិន្រៃ្តយ៍សភាប្រជាជនខេត្តសានទុង ប្រទេស ចិន បានបង្ហាញពីការចាប់អារម្មណ៍ចំពោះការចូលមកវិនិយោគលើវិស័យកសិកម្ម និងរោងចក្រកែច្នៃផលិតផលកសិកម្មនៅក្នុងខេត្តក្រចេះ។ នេះបើយោងតាមអភិបាលខេត្តក្រចេះ។ លោក វ៉ា ថន អភិបាលខេត្តក្រចេះបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ក្រុមប្រតិភូ និងវិនិយោគិនមកពីខេត្តសានទុង ...
ហ៊ឹន ពិសី
https://bit.ly/2Mr1pyJ