សេដ្ឋកិច្ច​កម្ពុជា​នឹងមាន​កំណើន​ជាង​ ៧% ក្នុង​ឆ្នាំនេះ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា​សេដ្ឋកិច្ច​កម្ពុជា​នឹងមាន​កំណើន​ខ្ពស់​ក្នុង​អត្រា​ជាង ៧ ​ភាគរយ​ ដែល​មាន​តម្លៃ ២៤ ​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​ ២០១៩ ​នេះ ដោយសារ​តែ​លទ្ធផល​ឧស្សាហកម្ម​ល្អ ដែល​ជួយ​ឲ្យ​មាន​ប្រាក់ចំណូល​ក្នុងស្រុក​កើនឡើង​។ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ (CUS) កាលពី​ថ្ងៃទី ១១ ខែធ្នូ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា យោងតាម​ការវាយតម្លៃ​របស់​ក្រុមប្រឹក្សា​ធនាគារជាតិ​កាលពី​ចុង​ខែ​វិច្ឆិកា សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​រឹងមាំ​ក្នុង​អត្រា ៧,១ ​ភាគរយ​ នៅក្នុង​ឆ្នាំ​ ២០១៩​។ លោកនាយក​រដ្ឋមន្ត្រី​បាន​បន្ថែមថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​មាន​អត្រា​ខ្ពស់​ជាងគេ​ក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។ …

ធូ វិរៈ
https://bit.ly/36zHtkD