CDC អនុម័តគម្រោង ៣ តម្លៃជាង ១១ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគបន្ថែមចំនួន ៣ ទៀតដែលមានតម្លៃវិនិយោគសរុបជាង ១១ លានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC កាលពីល្ងាចថ្ងៃពុធ។ ក្រុមហ៊ុនទាំង ៣ ដែល CDC អនុម័តរួមមានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ S W J (Cambodia) Garment Co., Ltd ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ៤,៤ លានដុល្លារគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ Leading Star (Cambodia) Garment Co., Ltd នៅខណ្ឌដង្កោ ក្រុងភ្នំពេញមានទុនវិនិយោគ ៥ លានដុល្លារ និងគម្រោងបង្កើតរោងចក្រផលិតកេសកាតុង ប្រអប់ និងបោះពុម្ពគ្រប់ប្រភេទ Jam Star Packaging Technology Co.,Ltd នៅស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគ ២,៤ លានដុល្លារ។ …
ហ៊ឹន ពិសី
https://bit.ly/2QoPiUb