ការចុះបញ្ជីពាណិជ្ជកម្មកើន ២៣ ភាគរយ ១១ ខែឆ្នាំនេះ
ចំនួនក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មថ្មីនៅក្រសួងពាណិជ្ជកម្មមានការកើនឡើងជាង ២៣ ភាគរយ ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០១៩ នេះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលកំណើននេះឆ្លុះបញ្ចាំងពីដំណើរម៉ាក្រូសេដ្ឋកិច្ចល្អនៅឆ្នាំនេះ។ កាលពីចុងខែវិច្ឆិកា ធនាគារពិភពលោកបានព្យាករថា សេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំដែលគាំទ្រដោយការនាំចេញ និងតម្រូវការក្នុងស្រុកយ៉ាងខ្លាំង បើទោះបីជាកំណើនជាក់ស្តែងត្រូវបានរំពឹងថានឹងថយល្បឿនបន្តិចមកនៅក្នុងរង្វង់ ៧ ភាគរយ ក្នុងឆ្នាំ ២០១៩ ដែលបានធ្លាក់ចុះពី ៧,៥ ភាគរយ កាលពីឆ្នាំមុនក៏ដោយ។ …
ធូ វិរៈ
https://bit.ly/377nRVD