សេដ្ឋកិច្ច និងពាណិជ្ជកម្ម

ចរាចរទំនិញតាមកំពង់ផែព្រះសីហនុកើន៨%

ចរាចរទំនិញឆ្លងកាត់តាមកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលទើបចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជា បានកើនឡើងគួរឲ្យកត់សម្គាល់នៅឆមាសទី១ ឆ្នាំនេះជាមួយអត្រាកំណើនជិត១០ភាគរយ ដែលតំណាងក្រុមហ៊ុនរំពឹងថានឹងជួយបង្កើនប្រាក់ចំណេញរបស់ក្រុមហ៊ុននៅឆ្នាំនេះ។ ...

ហ៊ គីមសាយ
http://bit.ly/2w0kNIQ

កម្ពុជា​-UAE ចុះ​កិច្ច​ព្រម​ព្រៀង​ការពារ​វិនិយោគិន

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពី​ម្សិលមិញ​ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី​មួយ​ជាមួយ​អេមីរ៉ាត​អារ៉ាប់​រួម (UAE) ស្តីពី​ការ​ជំរុញ និង​ការ​ការពារ​វិនិយោគ​ទៅវិញ​ទៅមក ជា​ការ​សម្រេច​មួយ​ដែល​ភាគី​កម្ពុជា​រំពឹង​ថា​នឹង​រួម​ចំណែក​បង្កើន​ការ​បណ្តាក់​ទុន​ពី​ពាណិជ្ជករ UAE នៅ​កម្ពុជា​នា​ពេល​ខាង ...

ហ៊ គីមសាយ
http://bit.ly/2uFn5id

កម្ពុជា​-UAE ចុះ​កិច្ច​ព្រម​ព្រៀង​ការពារ​វិនិយោគិន

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពី​ម្សិលមិញ​ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី​មួយ​ជាមួយ​អេមីរ៉ាត​អារ៉ាប់​រួម (UAE) ស្តីពី​ការ​ជំរុញ និង​ការ​ការពារ​វិនិយោគ​ទៅវិញ​ទៅមក ជា​ការ​សម្រេច​មួយ​ដែល​ភាគី​កម្ពុជា​រំពឹង​ថា​នឹង​រួម​ចំណែក​បង្កើន​ការ​បណ្តាក់​ទុន​ពី​ពាណិជ្ជករ UAE នៅ​កម្ពុជា​នា​ពេល​ខាង ...

ហ៊ គឹមសាយ
http://bit.ly/2uFn5id

ធនាគារ​ជាតិ​ជំរុញ​ឲ្យ​បង្កើន​ការ​វិនិយោគ​លើ​សេវា​ហិរញ្ញវត្ថុ​ឌីជីថល​កាន់​តែ​ច្រើន

លោក​ស្រី ជា សិរី បាន​ឲ្យ​ដឹង​ថា NBC បាន​បង្កើត​បទ​ប្បញ្ញត្តិ​អាជ្ញាប័ណ្ណ ដែល​អាច​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់​ជាច្រើន​បាន​ទៅ​ដល់​អ្នក​គ្មាន​គណនី​ក្នុង​ធនាគារ និង​អ្នក​ទទួល​បាន​សេវា​ធនាគារ​មិនល្អ តាមរយៈ​ហិរញ្ញវត្ថុ​ឌីជីថល​។ លោកស្រី​បន្ត​ថា ហិរញ្ញវត្ថុ​ឌីជីថល​អាច​ជា «​ល្បែង​នៃ​ការ​ផ្លាស់​ប្តូរ​»​។ លោកស្រី ...

Brian Ng
http://bit.ly/2uDm1ew

Viettel រំពឹងថា​ទទួល​បាន​ចំណូល​$១,៤​ពាន់​លាន

Viettel Group ជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​គ្រប់គ្រង​ដោយ​យោធា​របស់​ប្រទេស​វៀតណាម ដែល​កំពុង​ប្រតិបត្តិការ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត មិត្ត​ហ្វូន នៅ​ប្រទេស​កម្ពុជា​រំពឹង​ថា​នឹង​រក​ប្រាក់​ចំណូល​បាន​១,៤​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ​ពី​ការ វិនិយោគ​ក្រៅប្រទេស​របស់ខ្លួន​។ ...

Post Staff
http://bit.ly/2h7QnB6

យុទ្ធសាស្រ្តលើកកម្ពស់ប្រាក់រៀលកំពុងលេចរូបរាង

យុទ្ធសាស្ត្រ​លើក​ដំបូង​របស់​ប្រទេស​កម្ពុជា​ស្តី​ពី​ ការ​លើកកំពស់​ប្រាក់​រៀល​ នឹង​ត្រូវ​បាន​បញ្ចប់​នៅ​ខែ​ក្រោយ​ ហើយនឹង​ត្រូវ​បញ្ជូន​ទៅ​គណៈ​ក​ម្មា​ការ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដើម្បី​ពិនិត្យ ​និង​អនុម័ត​នៅ​ចុងឆ្នាំ​នេះ​។​ ...

សុខ ច័ន្ទ
http://www.khmertimeskh.com/5074917/riel-strategy-takes-shape/

NBC ទិញដុល្លារចូលជិត$៥០០លាននៅឆមាសទី១

ធនាគារជាតិនៃកម្ពុជា (NBC) បានយកប្រាក់រៀលទិញប្រាក់ដុល្លារអាមេរិកចំនួន ៦៥ លើកនៅឆមាសទី១ឆ្នាំនេះ ដោយបានទិញចូលប្រាក់ដុល្លារមានតម្លៃសរុប ៤៧៥,៤ លានដុល្លារ ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ ខណៈតម្រូវការប្រាក់រៀលមានកំណើននៅលើទៅផ្សារ។ ...

ហ៊ គីមសាយ
http://bit.ly/2tFL8P4

កម្មវិធី​មូល​បត្រ​បំណុល​ដើម្បី​លើក​កម្ពស់​មូលនិធិ​ស្ត្រី

មូល​បត្រ​បំណុល​តម្លៃ​៨​លាន​ដុល្លារ​ដែល​នឹង​ចាប់​ផ្ដើម​ជា​លើក​ដំបូង​លើ​ផ្សារ​ហ៊ុន​សិង្ហ​បុរី នឹង​កៀរគរ​មូលធន​ឯកជន​ដើម្បី​គាំទ្រ​សហគ្រាស​សង្គម និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ (MFI)​នៅ​ក្នុង​ប្រទេស​កម្ពុជា វៀតណាម និង​ហ្វីលីពីន ដែល​ផ្ដល់​ឲ្យ​ស្ដ្រី​ជិត​កន្លះ​លាន​នាក់​ក្នុង​ប្រទេស​ទាំង​នេះ ...

Brian Ng
http://bit.ly/2eGJAxv

វិស័យកាត់ដេរ បានអន់ថយ

ការ​នាំ​ចេញ​សម្លៀក​បំពាក់​របស់​កម្ពុជា​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹង​ទុក​ជាង​ ៤​ភាគរយ​ ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​នេះ​ បើ​ធៀប​នឹង​ ៩​ភាគរយ​ ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ ខណៈ​ការ​វិនិយោគ​បរទេស​នៅ​ក្នុង​វិស័យ​នេះ​បាន ...

សុខ ច័ន្ទ និង ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5074380/garment-sectors-lackluster-results/

ការនាំចេញឈើប្រណីតដែលហាមឃាត់ទៅកាន់ប្រទេសវៀតណាមនៅតែកើនឡើង

ការនាំចេញឈើខុសច្បាប់ទៅកាន់ប្រទេសវៀតណាមបានកើនឡើងនៅខែឧសភា ខណៈការនាំចេញឈើប្រណីតដែលត្រូវបានហាមឃាត់នៅតែមានចំនួនច្រើនដដែល។  ...

Shaun Turton
http://www.phnompenhpost.com/national/ngo-report-finds-banned-exports-logs-vietnam-still-increasing

ក្រសួងពាណិជ្ជកម្មតម្រូវឲ្យបិទស្លាកតម្លៃប្រាក់រៀលនៅលើមុខទំនិញ

ក្រសួងពាណិជ្ជកម្មកម្ពុជា បានតម្រូវឲ្យពាណិជ្ជករនិងអ្នកផ្តល់សេវានៅកម្ពុជាទាំងអស់ត្រូវបិទស្លាកតម្លៃនូវរាល់មុខទំនិញ និងសេវាកម្មរបស់ពួកគេជាតម្លៃប្រាក់រៀលជំនួសការដាក់ជារូបិយប័ណ្ណបរទេស ដើម្បីពង្រឹងការប្រកួតប្រជែងដោយស្មោះត្រង់ និងជំរុញការប្រើប្រាស់រូបិយប័ណ្ណជាតិ។ ...

ហ៊ គីមសាយ
http://www.phnompenhpost.com/business/decree-puts-riel-prices-focus

តម្លៃកៅស៊ូមានភាពល្អប្រសើរនៅឆមាសទី១

ឧស្សាហកម្មកៅស៊ូកម្ពុជានៅតែបង្ហាញពីសញ្ញាល្អចាប់តាំងពីដើមឆ្នាំនេះមក ខណៈការនាំចេញកើនឡើង៣៧ភាគរយនៅឆមាសទី១ជាមួយតម្លៃបានកើនឡើង៧៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ ...

ចេង សុខហ័ង
http://bit.ly/2uFhXed

គម្រោង​សាងសង់​ កើន​ជិត​ ៣០ ​ភាគរយ

គម្រោង និង​ទឹកប្រាក់​វិនិយោគ​ក្នុង​វិស័យ​សំណង់ ដែល​រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ក្នុង​រយៈពេល​​ ៦ ​​ខែ​ដំបូង​ឆ្នាំ​នេះ​កើនឡើង​ជិត​ ៣០ ​ភាគរយ បើ​ធៀប​ឆមាស​ទី​ ១ ​ឆ្នាំ​មុន​។ នេះ​បើ​តាម​ទិន្នន័យ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។ ...

ហ៊ គីមសាយ
http://bit.ly/2v8SWpC

កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងមីយ៉ាន់ម៉ា

យោង​តាម​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ឲ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​ និង​មី​យ៉ា​ន់​ម៉ា​ បាន​ឯកភាព​ជុំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​តាម​រយៈ​ ការ​លើកទឹកចិត្ត​ការ​វិនិយោគ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​ការ​ផ្លាស់​ប្តូរ​ផលិតផល​កសិកម្ម​ជាដើម​។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/40333/cambodia--myanmar-cooperation/

HLG ផ្តល់សេវាវិនិយោគក្រៅប្រទេសដើម្បីបានសញ្ជាតិ

ក្រុមហ៊ុន​ច្បាប់​ថ្មី​មួយ​នៅ​កម្ពុជា​នឹង​ជួយ​ដល់​អ្នកមាន​ទ្រព្យ​ច្រើន​របស់​កម្ពុជា​ក្នុង​ការ​ទទួល​បាន​សញ្ជាតិ​បរទេស​ ឬ​ ការ​ស្នាក់​នៅ​ តាម​រយៈ​ការ​វិនិយោគ​នៅ​ប្រទេស​នោះ​ ព្រមទាំង​ជួយ​សម្រួលការ​ពង្រីក​អាជីវកម្ម​នៅ​ក្រៅប្រទេស​ផង​ដែរ​។​ ​ ...

Matthieu de Gaudemar
http://www.phnompenhpost.com/business/legal-firm-help-elite-gain-dual-citizenship

ការនាំចេញអង្ករបន្តកើន តែក្នុងអត្រាទាប

ការនាំចេញអង្កររបស់កម្ពុជានៅតែកើនឡើងក្នុងកម្រិតទាបនៅក្នុងរយៈពេល៦ខែដំបូង ឆ្នាំនេះជាមួយកំណើនជាង៧ភាគរយធៀបនឹងរយៈពេលដូចជាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍បានពីក្រសួងកសិកម្ម។ ...

ចេង សុខហ័ង
http://bit.ly/2ubxjH5

សេវាទូទាត់ដោយមិនប្រើសាច់ប្រាក់មានកាន់តែច្រើន

ប្រតិបត្តិការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក កាន់តែច្រើនបានចូលមកកាន់ទីផ្សារដែលពោរពេញដោយការទូទាត់ជាសាច់ប្រាក់របស់កម្ពុជា ដោយរំពឹងថាឥរិយាបទរបស់អ្នកប្រើប្រាស់នឹងផ្លាស់ប្តូរទៅរកការទូទាត់តាមអនឡាញកាន់តែច្រើន។ ​ ...

ហ៊ គីមសាយ
http://bit.ly/2tCpVEb

MFI ឯកភាព​គោល​ការណ៍​ចៀសវាង​ទាញ​បុគ្គលិក​ពី​គ្នា

គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​បាន​ឯកភាព​គ្នា​អនុវត្ត​គោល​ការណ៍​ចៀសវាង​ការ​ទាញ​យក​បុគ្គលិក​ពី​គ្នា​ទៅវិញ​ទៅមក ដោយ​បាន​បង្កើត «​មូលនិធិ​អភិវឌ្ឍន៍​បុគ្គលិក​» ដែលជា​កម្មវិធី​ថ្មី​មួយ​តម្រូវ​ឲ្យ​គ្រឹះស្ថាន​មួយ​រង​ពិន័យ​ជា​ទឹក​ប្រាក់​ក្នុង​ករណី​ដែល​ពួក​គេ​ជ្រើស​យក​បុគ្គលិក ...

ហ៊ គីមសាយ
http://bit.ly/2sVLCA0

ការ​តាំងពិព័រណ៍​ឡាន​ឆាង​-​មេគង្គ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​រាជធានី​ភ្នំពេញ

​​ការ​តាំងពិព័រណ៍​សេដ្ឋកិច្ច​ និង​បច្ចេកវិទ្យា​នៃ​កិច្ច​សហប្រតិបត្តិការ​ឡាន​ឆាង​មេគង្គ​ឆ្នាំ​ ២០១៧​ បាន​ចាប់ផ្តើម​ដំណើរការ​កាលពី​ម្សិលមិញ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​រវាង​ប្រទេស​ចិន​ និង​កម្ពុជា​ រួម​ទាំង​បណ្តា​ប្រទេស​ក្នុង​តំបន់​មេគង្គ​ផង ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/40332/lancang-mekong-expo-kicks-off-in-phnom-penh/

ប្រទេសចិននឹងទិញកៅស៊ូកម្ពុជាបន្ថែមទៀត

​ប្រទេសចិនត្រូវបាន​គេរំពឹង​ទុកថា នឹង​ទិញ​កៅស៊ូប្រមាណ​ ៣០០.០០០​តោន ​ពី​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​ នេះបើយោង​តាម​សេចក្តីថ្លែងការណ៍​មួយរបស់​ក្រសួងពាណិជ្ជកម្ម​ ។​ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/40122/china-to-buy-more-cambodian-rubber/

ខួបអនុស្សាវរីយ៍របស់អ៊ីអនបង្ហាញពីការផ្លាស់ប្តូរទីផ្សារសម្រាប់ផ្សារទំនើបក្នុងស្រុក

ថ្មីៗនេះ ផ្សារទំនើបអ៊ីអន ម៉ល ដែលជាផ្សារទំនើបដំបូងគេនៅកម្ពុជាបានប្រារព្ធខួបលើកទី 3 របស់ខ្លួនក្នុងការធ្វើប្រតិបត្តិការនៅកម្ពុជា ប៉ុន្តែជាមួយនឹងផ្សារទំនើបថ្មី ៗ ជាច្រើនគ្រោងនឹងបើកនៅប៉ុន្មានឆ្នាំខាងមុខនេះ ក្រុមអ្នកវិភាគរំពឹងថានឹងមានការប្រកួតប្រជែងនិងផ្លាស់ប្តូររូបភាពលក់រាយនៅក្នុងប្រទេស។ ...

Matthieu de Gaudemar
http://www.phnompenhpost.com/business/aeon-anniversary-highlights-shifting-market-local-malls

អគ្គនាយកដ្ឋានពន្ធដារ ពន្យាអនុវត្ត VAT លើសេវាហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានពន្ធដារ (GDT) បានសម្រេចពន្យាការអនុវត្តជាបណ្ណោះអាសន្នលើអាករតម្លៃបន្ថែម (VAT) ១០ ភាគរយលើសេវាហិរញ្ញវត្ថុ។ នេះបើយោងតាមសេចក្តីជូនដំណឹងកាលពីម្សិលមិញ។ ...

ហ៊ គីមសាយ
http://bit.ly/2tT8gs3

ផែស្ងួតថ្មីនៅកៀនស្វាយនឹងដំណើរការនៅខែ១០

ផែស្ងួតតម្លៃ ២០លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិដែលជាការវិនិយោគដោយក្រុមហ៊ុនសុវណ្ណភូមិ អ៊ិនវេសមេន គ្រោងនឹងប្រតិបត្តិការនៅខែតុលាឆ្នាំនេះ ដែលនឹងសម្រួលដល់ក្រុមហ៊ុននាំចេញអង្ករ និងក្រុមហ៊ុននាំចេញផលិតផលកសិកម្មជាច្រើនទៀត។ ...

ចេង សុខហ័ង
http://bit.ly/2sTrji9

រោងចក្រ​កែច្នៃ​ម្រេច​នៅ​ត្បូង​ឃ្មុំ​នឹង​បើក​ខែ​ក្រោយ

រោងចក្រ​កែច្នៃ និង​សម្អាត​គ្រាប់​ម្រេច​តម្លៃ​៤០​ម៉ឺន​ដុល្លារ ដែល​បាន​វិនិយោគ​ដោយ​ក្រុម​ហ៊ុន​នាំ​ចេញ​អង្ករ​ដ៏​ធំ​មួយ​របស់​កម្ពុជា​នឹង​ចាប់​ផ្ដើម​ប្រតិបត្តិការ​នៅ​ខែ​ក្រោយ ដោយ​កំណត់​ទិសដៅ​នាំ​ចេញ ២០០០​តោន​នៅ​ឆ្នាំ​ក្រោយ​។ ...

ចេង សុខហ័ង
http://bit.ly/2urRNsP

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

UjjYN
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!