បរិស្ថាន និងធនធានធម្មជាតិ
របាយការណ៍៖ សត្វខ្លារខិនឥណ្ឌូចិនរបស់កម្ពុជានឹងត្រូវផុតពូជក្នុងឆ្នាំ២០១៨
សត្វខ្លារខិនឥណ្ឌូចិនរបស់កម្ពុជានឹងត្រូវផុតពូជក្នុងឆ្នាំ២០១៨ ប្រសិនជាមិនមានចំណាត់ការលើ”វិបត្តិអន្ទាក់”ក្នុងខេត្តមណ្ឌលគិរី ដែលជាជម្រករបស់សត្វខ្លារខិនដែលនៅសេសសល់ នេះបើយោងតាមអ្នកនិពន្ធលើអត្ថបទពាក់ព័ន្ធនឹងប្រធានបទនេះដែលគ្រោងនឹងចេញផ្សាយក្នុងពេលឆាប់ៗ។ ...
Peter Ford
https://www.cambodiadaily.com/news/cambodias-leopards-facing-extinction-by-2018-expert-113182/
កម្ពុជាកោតសរសើរយ៉ាងខ្លាំងលើកិច្ចព្រមព្រៀងអាកាសធាតុរវាងសហរដ្ឋអាមេរិក និងវៀតណាម
ក្រុមមន្ត្រី និងអ្នកជំនាញបរិស្ថានបានអបអរសាទរដល់ប្រទេសវៀតណាម និងសហរដ្ឋអាមេរិកលើការចុះហត្ថលេខាដោយអ្នកតំណាងសមភាគីលើកិច្ចព្រមព្រៀងគ្នាអំពីបម្រែបម្រួលអាកាសធាតុ ដែលការសហប្រតិបត្តិការនេះនឹងមានឥទ្ធិពលវិជ្ជមានក្នុងការជួយបន្ធូរបន្ថយផលប៉ះពាល់នៃបាតុភូតនេះនៅក្នុងតំបន់។ ...
ផន បុប្ផា
http://www.voacambodia.com/a/cambodia-heaps-praise-on-us-vietnam-climate-accord/3347270.html
អាជ្ញាធរខេត្តព្រះសីហនុប្រកាសពីចំណាត់ការលើប្រព័ន្ធលូ
មន្ត្រីខេត្តព្រះសីហនុបានផ្តល់អាទិភាពដល់ការធ្វើចំណាត់ការទៅលើអាជីវកម្មណាមួយដែលបង្ហូរទឹកស្អុយចូលទៅក្នុងសមុទ្រ នេះបើយោងតាមពាក្យសម្តីរបស់អភិបាលរងខេត្តព្រះសីហនុ លោកឈិន សេងងួន។ ...
Igor Kossov and Bun Sengkong
http://www.phnompenhpost.com/national/sihanoukville-authorities-announce-sewage-crackdown
រដ្ឋាភិបាលផ្តល់ប្រាក់$៥លានដល់ក្រុង-ស្រុក ដើម្បីអនុវត្តការគ្រប់គ្រងសំរាម
រាជរដ្ឋាភិបាលបានផ្តល់ថវិកាចំនួន៥លានដុល្លារសហរដ្ឋអាមេរិកដល់មូលដ្ឋានថ្នាក់ក្រោមជាតិចំនួន៤៦ក្រុង-ស្រុកដើម្បីអនុវត្តលើការងារគ្រប់គ្រងសំរាមនិងសំណល់រឹងដែលថ្នាក់ជាតិបានផ្ទេរមុខងារគ្រប់គ្រងសំរាមនេះទៅរដ្ឋបាលក្រុង-ស្រុក។ ...
មុំ គន្ធា
http://bit.ly/24asSnt
សាច់សត្វព្រៃត្រូវបានរឹបអូសបន្ទាប់ពីការប្រមាញ់
សាច់សត្វជ្រូកព្រៃ និងក្តាន់ប្រហែល ១០០ គីឡូក្រាមត្រូវបានរឹបអូសកាលពីយប់ថ្ងៃពុធ បន្ទាប់ពីប៉ូលីសបានដេញតាមរថយន្តទំនើបមួយនៅក្នុងឃុំអូរឬស្សី ខេត្តក្រចេះ នេះបើឱ្យដឹងពីស្នងការរងនៃអង្គភាពនគរបាលសេដ្ឋកិច្ចខេត្ត លោក រិន វាសនា។ ...
ប៊ុត រស្មីគង្គារ
http://www.khmertimeskh.com/news/25478/meat-seized-after-wild-chase/
ប្រាំនាក់ត្រូវបានឃុំខ្លួន, រថយន្តដឹកឈើពីរគ្រឿងត្រូវបានរឹបអូស
រថយន្តដឹកឈើខុសច្បាប់ធុនធ្ងន់ពីរត្រូវបានរឹបអូសបាន និងមនុស្ស ៥នាក់ទៀតត្រូវបានចាប់ខ្លួនពេលកំពុងធ្វើដំណើរទៅកាន់ប្រទេសវៀតណាមកាលពីយប់ថ្ងៃអាទិត្យនៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ នេះបើយោងតាមមន្ត្រីយោធាដែលបានធ្វើការចាប់ខ្លួនរថយន្តទាំងនោះ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/25281/five-detained--two-trucks-of-timber-seized/
រដ្ឋមន្ត្រីនិយាយថាសារាយសមុទ្រគឺកើតឡើងដោយធម្មជាតិ
លោករដ្ឋមន្ត្រីនៃក្រសួងបរិស្ថានកាលពីថ្ងៃសុក្រនេះ បានប្រកាសពីលទ្ធផលនៃការសិក្សារចុងក្រោយរបស់ខ្លួននៃការកើតឡើងនូវសារាយសមុទ្រដែលបង្ខំមិនឱ្យមានអ្នកចុះលេងទឹកនៅក្នុងខេត្តកែបកាលពីដើមខែមេសានោះថាមិនមានសារធាតុគីមីណាមួយត្រូវបានរកឃើញថាមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពមនុស្ស ឬសត្វនោះទេ។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/25239/algae-bloom-was-natural--says-ministry/
រដ្ឋាភិបាលបន្ថែមតំបន់ការពារក្នុងព្រៃឡង់ដោយរួមបញ្ចូលខេត្តព្រះវិហារ
រដ្ឋាភិបាលបានធ្វើការសម្រេចចិត្តសារជាថ្មីទៅលើសេចក្តីសម្រេចមុនដែលកាត់បន្ថយព្រំដែនសំណើរនៃតំបន់ការពារសម្រាប់ព្រៃឡង់ ដែលជាព្រៃស្តុកធំជាងគេដែលនៅសេសសល់ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ...
អូនភាព និង Zsombor Peter
https://www.cambodiadaily.com/news/govt-expands-sanctuary-in-prey-lang-adds-preah-vihear-112723/
ម្ចាស់ហាងលក់ឈើប្រណិតត្រូវបានពិន័យពីបទទុកឈើខុសច្បាប់
កាលពីម្សិលមិញ ម្ចាស់ហាងលក់ឈើប្រណិតមួយក្នុងរាជធានីភ្នំពេញត្រូវបានពិន័យជាទឹកប្រាក់ចំនួន ៦៤.១៨៩លានរៀល (ប្រមាណ ១៦, ០៤៧ដុល្លារ)ចំពោះការដឹកជញ្ជូន ជួញដូរនិងស្តុកទុកឈើប្រណិតដោយគ្មានការអនុញ្ញាតិ្តពីរដ្ឋបាលព្រៃឈើ។ ...
Buth Reaksmey Kongkea
http://www.khmertimeskh.com/news/25019/shop-slapped-with-fine-to-lose-timber-stock/
ក្រសួងស្នើចុះបញ្ជីដីរដ្ឋលើតំបន់ការពារចំនួន៤១ដើម្បីកាត់បន្ថយជម្លោះ
រដ្ឋមន្ត្រីក្រសួងបរិស្ថានលោកសាយសំអាល់បានដាក់លិខិតស្នើសុំទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុំចុះបញ្ជីដីរដ្ឋលើតំបន់ការពារធម្មជាតិដែលមានស្រាប់ និងទើបបង្កើតថ្មីសរុបចំនួន ៤១ តំបន់ លើផ្ទៃដី ៥៨៧៤៥០៣ ហិកតារ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន បន្ទាប់ពីរដ្ឋាភិបាល បានបង្កើតតំបន់ការពារធម្មជាតិចំនួន ១៨ បន់កាលពីពេលថ្មីៗ។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1skXO8A
ឈើប្រណិតនៅថៃមានចារឈ្មោះជាភាសាខ្មែរ
កាលពីថ្ងៃអង្គារ ឈើប្រណិតជាងមួយរយដុំដែលមានចារឈ្មោះជាភាសាខ្មែរនិងលេខទូរស័ព្ទត្រូវបានរកឃើញ ដោយ នគរបាលថៃទទួលបន្ទុកអភិរក្សព្រៃឈើក្នុងសួនឧទ្យានជាតិនៃខេត្តស្រះកែវប្រទេសថៃ។ ...
ឃុត សុភក្រ្តចរិយា
http://www.phnompenhpost.com/national/thai-timber-found-khmer-script
មន្ត្រីរដ្ឋាភិបាលទទួលស្គាល់ថា ព្រៃឈើបានធ្លាក់ចុះជាបន្តបន្ទាប់៤ឆ្នាំចុងក្រោយ
ធនធានគម្របព្រៃឈើបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងកំឡុងពេលចុងក្រោយនេះពីចំនួន៧៣,០៤ ភាគរយមកនៅត្រឹម ៤៩,៤៨ ភាគរយហើយចំនួននេះនឹងបន្តធ្លាក់ចុះបន្ថែមទៀតដោយសារតែបទល្មើសព្រៃឈើ រួមទាំងការកាប់ដុតទន្ទ្រានយកដីព្រៃ ព្រៃឈើ និងព្រៃលិចទឹកធ្វើជាកម្មសិទ្ធិឯកជននៅតែកើតមាន។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1XmfjRK
ដីព្រៃលិចទឹកជាង ១,០០០ ហិកតាត្រូវបានគំរាមកំហែង
ដីព្រៃលិចទឹកប្រមាណ ១,០០០ហិកតានៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលស្ថិតនៅក្រោមការត្រួតត្រារបស់នាយកដ្ឋានជលផលខេត្ត គឺកំពុងស្ថិតនៅក្រោមការគំរាមកំហែងនៃការបែងបែកជាប្រព័ន្ធ និងការលក់ទៅឱ្យក្រុមហ៊ុនឯកជនមួយនេះបើឱ្យដឹងពីក្រុមមន្ត្រី។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/24808/up-to-1-000-hectares-of-flooded-forest-threatened/
ក្រុមយុវជនបរិស្ថានទាមទារឱ្យមានការស៊ើបអង្កេតពីទំនប់វារីអគ្គិសនី Don Sahong
ក្រុមយុវជនបរិស្ថានមួយបានស្នើរសុំប្រធានសភាជាតិនៃគណៈកម្មការបរិស្ថាន និងធនធានទឹក លោក ប៉ុល ហុំ ដើម្បីទៅទស្សនកិច្ច និងស៊ើបអង្កេតពីការបំពុលដែលនឹងបង្ករដោយសំណង់នៃទំនប់វារីអគ្គិសនី Don Sahong របស់ឡាវ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/24811/group-demands-don-sahong-investigation/
លោកនាយករដ្ឋមន្ត្រីចុះហត្ថលេខាលើតំបន់ព្រៃការពារ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹតស្តីពីការដាក់តំបន់ការពារចំនួន ១៨ ដែលមានទំហំដីជិត ៣លានហិកតានៃព្រៃឡង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៃក្រសួងបរិស្ថានកាលពីម្សិលមិញ។ ...
ម៉ៃ ទិត្យថារ៉ា
http://www.khmertimeskh.com/news/24817/pm-signs-off-on-protected-forests/
នាយករដ្ឋមន្ត្រី ប្រកាស ឲ្យដាក់ដេញថ្លៃឈើដែលរឹបអូសបានដោយខុសច្បាប់
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃម្សិលមិញបានប្រកាសជាសាធារណៈថាឈើជាង៧ម៉ឺនម៉ែត្រគូបដែលសមត្ថកិច្ចរឹបអូសបានក្នុងពេលប្រតិបត្តិការទ្រង់ទ្រាយធំនៅនៅក្នុងភូមិសាស្ត្រភាគឦសានកន្លងមកនោះ នឹងត្រូវដាក់ឲ្យដេញថ្លៃក្នុងស្រុក បើទោះជាលោកធ្លាប់បានអះអាងពីមុនមកថា ឈើដែលចាប់បានពីបទល្មើសត្រូវបញ្ឈប់ការដាក់ឲ្យដេញថ្លៃនាំចេញ និងបង្វែរទៅឲ្យក្រសួងអប់រំ ក៏ដោយ។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1TDRtel
លោកហ៊ុនសែនបញ្ជាឱ្យមានការលក់ឈើខុសច្បាប់ខណៈសាលារៀនមិនមានសមត្ថភាពក្នុងការដឹកឈើ
កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានដកហូតបញ្ជាការទិញសម្រាប់ឈើខុសច្បាប់ ដែលរឹបអូសបានដោយ រដ្ឋាភិបាលសម្រាប់ទៅសាងសង់សាលារៀននិងគេហដ្ឋានសម្រាប់លោកគ្រូអ្នកគ្រូ ដោយអះអាងថាពួកគាត់មាន ផលវិបាកក្នុងការដឹកឈើ ទាំងនេះចេញពីព្រៃ។ ...
គុច ណារ៉េន និង អូន ភាព
https://www.cambodiadaily.com/news/hun-sen-orders-timber-sale-because-teachers-cant-move-it-112430/
កម្ពុជានឹងអង្កេតសត្វខ្លាក្នុងព្រៃរបស់គេមុនពេលនាំចូលសត្វខ្លាជាថ្មីមកពីប្រទេសឥណ្ឌា
មុនពេលដែលប្រទេសកម្ពុជាចាប់ផ្តើមយុទ្ធនាការនាំចូលសត្វខ្លាជាថ្មីពីប្រទេសឥណ្ឌា រដ្ឋបាលព្រៃឈើនៃប្រទេសកម្ពុជា នឹងមានបេសកម្មពិសេសមួយ ត្រួតពិនិត្យមើលសត្វខលាក្នុងព្រៃរបស់ប្រទេសគេ បើទោះបីជាមានរបាយការណ៏ថា សត្វខ្លាបានដាច់ពូជទៅហើយ។ ...
ពលរដ្ឋកំពុងនាំគ្នាសង្គ្រោះស្វាខ្មៅដែលនៅរស់ក្រោយពីភ្លើឆេះព្រៃ
លោកទូចត្រេនអាយុ៥៧ ឆ្នាំជាអ្នកនេសាទដែលតែងតែទៅរកត្រីនៅតាមបឹងព្រៃលិចទឹកនៅ តំបន់បឹងទន្លេសាប នៃឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ប៉ុន្តែលោកបានប្តូរទម្លាប់របស់លោក ដោយបូមទឹកដាក់ប៊ីដុង ដើម្បីដឹកតាមគោរយន្តយកទៅដាក់ឲ្យសត្វស្វាដែលកំពុងប្រឈមនឹង អាកាសធាតុក្តៅ អត់ទឹក បន្ទាប់ពីរូបលោកបានឃើញសត្វស្វាខ្មៅប្រមាណជាង៣០ក្បាលងាប់នៅ ក្នុងព្រៃដោយសារតែអាកាសធាតុក្តៅ និងអត់ទឹកផឹក។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1NoWU4T
ឈើខុសច្បាប់ដែលរឹបអូសបាននឹងត្រូវដាក់លក់ដេញថ្លៃជាថ្មីម្តងទៀត
កាលពីម្សិលមិញ មន្ត្រីជាន់ខ្ពស់មួយចំនួនបាននិយាយថា រដ្ឋាភិបាលនឹងដាក់លក់ដេញថ្លៃឈើចំនួន៧០.០០០ម៉ែត្រ គូបដែល អាជ្ញាធររឹបអូសបានក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយប្រែក្រឡាស់ការសន្យាកាលពីពេលថ្មីៗ ដែលលោក ហ៊ុន សែន បានបញ្ឈប់ការដាក់លក់នេះ។ ...
អូន ភាព និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/31441/
នាយករដ្ឋមន្ត្រីអំពាវនាវពីការអភិរក្សសត្វព្រៃ
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីបានប្រាប់ប្រជាជនកម្ពុជាឱ្យឈប់ធ្វើការបរបាញ់និងការបំពុលសត្វព្រៃ ដែលតួរលេខសត្វព្រៃទាំងនេះត្រូវបានធ្លាក់ចុះដោយសារកត្តាគ្រោះរាំងស្ងួតនិងភ្លើងឆេះព្រៃ។ ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/pm-calls-bird-preservation
ពលរដ្ឋកម្ពុជាប្រមាណ ៤ ពាន់នាក់ជាងជិះកង់ដើម្បីអបអរដល់ទិវាសន្តិភាព និងឯកភាពនៃទ្វីបអឺរ៉ុប
កាលពីថ្ងៃសៅរ៍ មនុស្សប្រមាណ ៤ពាន់នាក់ជាងនៅកម្ពុជា បាននាំគ្នាជិះកង់ដើម្បីអបអរដល់ទិវាសន្តិភាព និងឯកភាពនៃទ្វីបអឺរ៉ុប និងដើម្បីបង្កើនការយកចិត្តទុកដាក់អំពីបរិស្ថាន។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា សហការ ...
ក្រុមការងារខ្មែរថាមស៍
http://www.khmertimeskh.com/news/24713/over-4-000-people-in-cambodia-cycle-to-mark-europe-day/
អ្នកកាប់ឈើខ្មែរត្រូវចាប់ខ្លួនក្នុងប្រទេសថៃ
ក្រសួងការបរទេសបាននិយាយក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃសុក្រថា បុរសជនជាតិខ្មែរ២៩នាក់ត្រូវ បានចាប់ខ្លួន ក្នុងខណៈដែលពួកគេកាប់ឈើ ក្រញូងនៅលើភ្នំក្នុងខេត្តប្រាជីនបូរី ប្រទេស ថៃកាលពីថ្ងៃពុធ។ ...
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/31416/
ប្រភេទសត្វស្វាដ៏កម្រត្រូវបានប្រទះនៅក្នុងព្រៃ
លោក Robin Loveridge បានងើបពីអង្រឹងរបស់គាត់ពេលព្រលឹមស្រាងៗដើរចេញទៅមាត់ទន្លេរសេកុង ដែលស្ថិតនៅក្នងព្រៃសៀមប៉ាង ពេលដែលគាត់បានឃើញសត្វស្វាមានរោមពណ៌មាសភ្លឺចុះពីមែកឈើមករកគាត់។ ...
Jonathan Cox
http://www.khmertimeskh.com/news/24674/rare----costumed-ape----sighted-in-forest/