ក្រុមទាហានត្រូវបានចល័តដើម្បីបំបែកក្រុមកសិករដែលរានដីព្រៃរដ្ឋ

អភិបាលខេត្តកំពង់ស្ពឺកាលពីថ្ងៃអង្គារ៍បានបញ្ជាទាហាន ១០ នាក់ ដើម្បីជួយដល់ក្រុមមន្ត្រីបរិស្ថានមួយក្រុមដែលប្រឈមមុខជាមួយនឹងក្រុមកសិករត្រាចរដែលកំពុងរានដីព្រៃរដ្ឋនៅក្នុងខេត្ត។ ...

អូន ភាព
https://www.cambodiadaily.com/news/troops-mobilized-disperse-farmers-clearing-state-forest-117983/

លោក​នាយក​រដ្ឋមន្ត្រី​ចេញ​បញ្ជា​ឲ្យ​អភិបាល​ខេត្ត​ត្បូងឃ្មុំ តាម​ចាប់​មេខ្លោង​ជួញដូរ និង​កាប់​ព្រៃឈើ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារ កន្លងទៅបានបញ្ជាឲ្យលោក ប្រាជ្ញ ចាន់ អភិបាលខេត្តត្បូងឃ្មុំ ចាត់វិធានការលប់បំបាត់រាល់សកម្មភាពកាប់ឈើ ការដឹកឈើខុសច្បាប់នៅខេត្តត្បូងឃ្មុំ និងចាប់មេខ្លោងធំ ដែលនៅពីក្រោយការជួញដូរ និងកាប់ឈើប្រណិត។ បទបញ្ជានេះ ត្រូវបានប្រកាសឡើងក្នុងពេលលោកបានជួបជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តត្បូងឃ្មុំ នេះបើយោងតាមគេហទំព័របណ្ដាញទំនាក់ទំនងសង្គម Facebook របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រកាសពីលទ្ធផល ក្រោយកិច្ចជំនួប។ លោកបានសរសេរបន្ថែមថា ក្នុងកិច្ចជំនួប លោកបានសង្កត់ធ្ងន់លើការបញ្ឈប់ការកាប់ព្រៃឈើខុសច្បាប់ទាំងស្រុងនៅក្នុងខេត្តត្បូងឃ្មុំ នេះ។ លោកបានបញ្ជាទៅលោកអភិបាលខេត្តជាអ្នកទទួលខុសត្រូវ និងបញ្ជាផ្ទាល់ទៅកម្លាំងទាំង ៣ប្រភេទមាន ប៉ូលិស ប៉េអិម និងទាហានខេត្ត ត្រូវអនុវត្តការងារនេះឲ្យបានដាច់ខាត។ ...

វ៉ែន រដ្ឋាវង្ស
http://bit.ly/2bHAQnP

ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ទិញ​ឈើ​ពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​កំពុង​​បិទ​ផ្លូវ​ដើម្បី​កាប់​ឈើ

សំឡេងម៉ាស៊ីនអារឈើឮរំពងព្រៃនៅក្នុងតំបន់អភិរក្សព្រៃឡង់ ជំនួសឲ្យសំឡេងសត្វយំយ៉ាងពីរោះរណ្ដំ ចំណែកដើមឈើដែលធ្លាប់ឈទ្រឹងខ្ពស់សន្លឹមប្រឆាំងនឹងកម្ដៅព្រះអាទិត្យ ដើម្បីជាម្លប់នៃសត្វទាំងពួង ជំនួសដោយគល់ឈើ និងស្នាមផេះដែលប្រជាសហគមន៍ព្រៃឡង់ អះអាងថា ដំណើរឆ្ពោះទៅរកការវិនាសហិនហោចព្រៃឈើគ្រប់ប្រភេទនៅក្នុងព្រៃឡង់ ដោយសារតែការព្រួតដៃគ្នាបំផ្លាញពីសំណាក់សមត្ថកិច្ច និងក្រុមហ៊ុនដែលបានលើកទឹកចិត្តឲ្យពលរដ្ឋកាប់ឈើដោយសេរីយកមកលក់ឲ្យក្រុមហ៊ុន៩៥ ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិប្រមូលទិញឈើពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2bfouza

ចំការម្រេច​កំពុង​គម្រាមកំហែង​ដល់​ព្រៃឈើ​របស់​កម្ពុជា​

ខណៈជំនួញឈើប្រណិតកំពុងបន្តបៀតបៀនព្រៃឈើនៃប្រទេសកម្ពុជា មានវិស័យមួយផ្សេងទៀតដែលកំពុងគម្រាមកំហែងកាន់តែខ្លាំងទៅកាន់ព្រៃឈើរបស់ប្រទេសនេះ៖ ចំការម្រេច។   ...

មុិច ដារ៉ា និង Igor Kossov
http://www.phnompenhpost.com/national/pepper-business-adds-kingdoms-deforestation-woes

មនុស្សបីនាក់ដែលរងការចោទប្រកាន់ថាបានឈូសឆាយដីនៅខេត្តមណ្ឌលគិរីត្រូវបានដោះលែង

តុលាការខេត្តមណ្ឌលគិរីកាលពីម្សិលមិញបានដោះលែងអ្នកភូមិជនជាតិភាគតិចព្នង ៣នាក់ដែលជាប់ចោទពីបទឈូសឆាយដីរបស់រដ្ឋខុសច្បាប់ ជាមួយនឹងល័ក្ខខណ្ឌថា ពួកគេយល់ព្រម មិនត្រលប់ទៅរស់នៅ និងធ្វើការដាំដុះលើទីតាំងនោះទៀតទេ។ ...

មិច ដារ៉ា
http://www.phnompenhpost.com/national/trio-accused-clearing-mondulkiri-land-released-bail

មន្ត្រី​រដ្ឋាភិបាល​ទទួល​ស្គាល់​ថា​ ព្រៃ​ឈើ​បាន​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​៤​ឆ្នាំ​ចុង​ក្រោយ

ធនធានគម្របព្រៃឈើបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងកំឡុងពេលចុងក្រោយនេះពីចំនួន៧៣,០៤ ភាគរយមកនៅត្រឹម ៤៩,៤៨ ភាគរយហើយចំនួននេះនឹងបន្តធ្លាក់ចុះបន្ថែមទៀតដោយសារតែបទល្មើសព្រៃឈើ រួមទាំងការកាប់ដុតទន្ទ្រានយកដីព្រៃ ព្រៃឈើ និងព្រៃលិចទឹកធ្វើជាកម្មសិទ្ធិឯកជននៅតែកើតមាន។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/1XmfjRK

សហគមន៍​ខេត្ត​ស្ទឹងត្រែង​ចោទ​មន្ត្រី​ព្រៃ​ឈើ​និង​មន្ត្រី​មូលដ្ឋាន​ថា​មិន​ការពារ​ព្រៃ​ឈើ

សហគមន៍​ការពារ​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បំពេញ​កាតព្វកិច្ច​របស់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង ដែល​មិន​យក​ចិត្ត​ទុក​ដាក់​អភិរក្ស​ព្រៃ​ឈើ​នៅ​មូលដ្ឋាន​ឲ្យ​គង់វង្ស ថែម​ទាំង​បើក​ដៃ​ឲ្យ ...

ម៉ែន សុធីរ
http://www.rfa.org/khmer/news/environment/illegal-logging-in-stungstreng-02072016000919.html

លោក សៅ សុខា ស​ម្រេច​បិទ​ការ​នាំ​ចេញ​ឈើតាម​ច្រក​​ព្រំ​ដែន

គណៈ​កម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ សម្រេច​បិទ​ការ​នាំ​ចេញ​ឈើ​តាម​ច្រក​ព្រំ​ដែន​ទាំង​អស់​ និង សហការ​ជា​មួយ​ភាគី​វៀតណាម និង​ឡាវ ក្នុង​ករណី​ចាំបាច់​ ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​រក​អ្នក​ដែល​ពាក់​ព័ន្ធ​នឹង​សកម្មភាព​កាប់ និង​នាំ​ចេញ​ឈើ​ល្មើស​ច្បាប់ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/1ZAAkG6

យោធា​ និង​មនុស្ស​៩​នាក់​ផ្សេង​ទៀត​ជាប់​ពន្ធនាគារ​ក្នុង​ករណី​សម្លាប់​អ្នក​ល្បាត​ការ​កាប់​ឈើ​នៅ​កម្ពុជា​

​កាលពី​ថ្ងៃ​សុក្រ​ មន្ត្រី​បានឱ្យ​ដឹង​ថា​ មនុស្ស​១០​នាក់​ រាប់​បញ្ចូល​ទាំង​មន្ត្រី​យោធា​ម្នាក់​ផង​ដែរ​ ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​អំពើ​មនុស្សឃាត​លើ​អ្នក​ល្បាត​ឧទ្យាន​ម្នាក់​ និង​មន្ត្រី​នគរបាល​ម្នាក់​ ដែល​កំពុង​តែ​ធ្វើការ​សុើប​អង្កេត​លើ​ករណី​កាប់​ឈើ ...

បុគ្គលិកសារព័ត៌មាន AFP
http://www.bangkokpost.com/news/asia/764356/soldier-9-others-jailed-in-cambodia-logging-patrol-killings

មន្ត្រី​រដ្ឋាភិបាល​បដិសេធ​ការ​អះអាង​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ បើ​ទោះបី​មាន​ភស្តុ​តាង​កាន់តែ​ច្រើន​ឡើង​

ម​ន្រី្ត​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ បានការ​ពារ​របាយ​ការណ៍​រដ្ឋាភិបាល​លើ​វិស័យ​ព្រៃឈើ​ បើ​ទោះបី​មានការ​បោះពុម្ពផ្សាយ​របាយការណ៍​សំខាន់ៗ​ជា​ច្រើន​ ដែល​ចោទប្រកាន់​ថា​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​កំពុង​តែ​កើនឡើង​ ដោយសារ​បរាជ័យ​នៃ​គោលនយោបាយ​។​​ជា​កិច្ច​ឆ្លើយ​តប​ អ៊ា​ង​ សុ ...

អូន ឆេងប៉ោ
http://www.voacambodia.com/content/despite-growing-body-of-evidence-officials-reject-deforestation-claims/3018682.html

អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​ (FAO)៖​ ព្រៃឈើ​សកលលោក ​មាន​សភាព​ប្រសើរ​ជាង​មុន​

នៅ​បន្ទាត់​ខាងក្រោម​នៃ​ការ​សិក្សា​វាយតម្លៃ​ធនធាន​ព្រៃឈើ​សកល​ ឆ្នាំ​២០១៥​ របស់​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​ (FAO)៖​ ស្ថានភាព​ព្រៃឈើ​របស់​ពិភព លោក​មាន​សភាព​ប្រសើរ​ជាង​មុន​។​នៅ​ស​ប្តា​ហ៍​នេះ​ ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​មួយ​នេះ​ បាន​បញ្ចេញ​របាយ ការណ៍​មុន​សមាជ​ព្រៃឈើ​ពិភពលោក​លើក ...

Joe DeCapua
http://www.voacambodia.com/content/fao-says-world-forests-faring-better/2950891.html

របាយការណ៍​៖​ ក្រុមហ៊ុន​មួយ​ទទួលខុសត្រូវ​កាប់​ឈើ​ខុសច្បាប់​ទាំងអស់​នៅ​ភាគ​ឦសាន​

​របាយការណ៍​ថ្មី​មួយ ​ស្តី​ពី​ការ​កាប់​ឈើ​ខុសច្បាប់​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​ កម្ពុជា​ បង្ហាញ​ពី​ក្រុមហ៊ុន​តែ​មួយ​គត់​មាន​សិទ្ធិ​ផ្តាច់មុខ​លើ​ការ​ជួញដូរ​ ខុសច្បាប់​នេះ​។​​តឹក​ វ​ណ្ណា​រ៉ា​ នាយក​ប្រតិបត្តិ​វេទិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី ...

ហ៊ុល រស្មី
http://www.voacambodia.com/content/in-northeast-one-company-controls-nearly-all-illegal-logging-report/2934773.html

របាយការណ៍​ថ្មី​បង្ហាញ​ពី​ការ​បាត់បង់​ព្រៃ​នៃ​ប្រទេស​កម្ពុជា​

របាយការណ៍ ​ថ្មី​មួយ​បង្ហាញ​ថា​ សម្បទាន​ដី​សេដ្ឋកិច្ច​ កំពុង​តែ​បង្ករ​ឱ្យ​មាន​ផល​ប៉ះពាល់​យ៉ាង ធ្ងន់ធ្ងរ​ទៅ​លើ​ព្រៃឈើ​ ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។​​ជាមួយ​គ្នា​នេះ​ អ្នក​ដែល​បាន​ចូលរួម​សិក្ខាសាលា​កាលពី​ថ្ងៃ​ពុធ​នេះ​ បាន​ជម្រុញ​ឱ្យ​រដ្ឋាភិបាល​បង្កើន​កិច្ច​ខិតខំ ...

ហ៊ុល រស្មី
http://www.voacambodia.com/content/new-report-shows-huge-loss-of-cambodia-forest/2933337.html

របាយការណ៍​ថ្មី​បង្ហាញ​ពី​ការ​បាត់បង់​ព្រៃ​នៃ​ប្រទេស​កម្ពុជា​

របាយការណ៍ ​ថ្មី​មួយ​បង្ហាញ​ថា​ សម្បទាន​ដី​សេដ្ឋកិច្ច​ កំពុង​តែ​បង្ករ​ឱ្យ​មាន​ផល​ប៉ះពាល់​យ៉ាង ធ្ងន់ធ្ងរ​ទៅ​លើ​ព្រៃឈើ​ ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។​​ជាមួយ​គ្នា​នេះ​ អ្នក​ដែល​បាន​ចូលរួម​សិក្ខាសាលា​កាលពី​ថ្ងៃ​ពុធ​នេះ​ បាន​ជម្រុញ​ឱ្យ​រដ្ឋាភិបាល​បង្កើន​កិច្ច​ខិតខំ ...

ហ៊ុល រស្មី
http://www.voacambodia.com/content/new-report-shows-huge-loss-of-cambodia-forest/2933337.html

សម្បទាន​ដី​ជា​មូលហេតុ​នៃ​ការកាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​ប្រទេស​កម្ពុជា​

​យោង​ទៅ​តាម​របាយការណ៍​ថ្មី​មួយ​ដោយ​ Forest​ Trends​ ដែល​ជា​ក្រុម​អ្នក​ការពារ​បរិស្ថាន​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អា​មេ​រិច​ បាន​បង្ហាញ​ថា​ សម្បទាន​ដី​សម្រាប់​ដំណាំ​កសិកម្ម​ទ្រង់ទ្រាយ​ធំ​ កំពុង​បំផ្លាញ​គម្រប​ព្រៃឈើ​របស់​ប្រទេស​កម្ពុជា​។​​ ...

Morgan Erickson-Davis
http://news.mongabay.com/2015/08/land-concessions-responsible-for-large-scale-deforestation-in-cambodia/

ប្រកាស​អាសន្ន​លើ​ '​ការ​ច្បាម​យក​ឈើ​'​ ពី​ព្រៃ​ការពារ​ក្នុង​ប្រទេស​កម្ពុជា​

ការ​វិភាគ​របស់​ក្រុម​យុទ្ធនាការ​ Forest​ Trends​ និយាយ​ថា​ ក្រុមហ៊ុន​ធំៗ​ កំពុង​តែ​ប្រើ​ប្រាស់​ការ​អនុញ្ញាត​គម្រោង​អភិវឌ្ឍន៍​ស្របច្បាប់​ ដើម្បី​រាន​ដី​ដោយ​ខុសច្បាប់​។​​ក្រុមការងារ​បរិស្ថាន​នេះ​ បានឱ្យ​ដឹង​ថា​ ព្រៃឈើ​ប្រមាណ​ជា​ ២,០០០​ គីឡូ​ម៉ែត្រការ៉េ​ នឹង​ត្រូវ​បាត់បង់​ជា​រៀង​រាល់ ...

Matt McGrath
http://www.bbc.com/news/science-environment-33702814

បណ្តាញ​ព្រៃឡង់​អំពាវនាវ​ឲ្យ​ឧកញ៉ា​ ទ្រី ភាព​ ចេញ​លិខិត​បញ្ជាក់​ថា ​ឈប់​កាប់​ឈើ

បណ្តាញ ​សហគមន៍​ការពារ​ព្រៃឡង់​បាន​ធ្វើការ​អំពាវនាវ​ឲ្យ​លោក​ឧកញ៉ា ទ្រី ភាព ចេញ​លិខិត​ជា​ផ្លូវការ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​បញ្ឈប់​ធ្វើ​ អាជីវកម្ម​ឈើ​ និង​បង្ហាញ​ព័ត៌មាន​លម្អិត​អំពី​ការ​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​នេះ​ជា​ សាធារណៈ​ក្រោយពី​លោក​ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ឈប់​ធ្វើ​ជំនួញ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1OpzXcK

ផលិតផលព្រៃឈើត្រូវបានរងការគម្រាមកំហែងពីការទន្រានយកដីនិងការកាប់ឈើខុសច្បាប់

កសិករខ្មែរដែលរស់នៅពឹងផ្អែកទៅលើផលិតផលព្រៃឈើសម្រាប់មុខរបរចិញ្ចឹមជីវិតរបស់ពួកគេកំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់ក្នុងពេលអនាគតដែលសារការបាត់បង់ព្រៃឈើកាន់តែច្រើនឡើង។ ...

T. Mohan
http://www.khmertimeskh.com/news/13212/forest-products-threatened-by-land-grabbing-and-logging/

សកម្មជន​ និង​ព្រះសង្ឃ​កម្ពុជា​ ជម្រុញ​ឲ្យ​អ្នក​ធ្វើ​ច្បាប់​សង្គ្រោះ​ព្រៃ​ជិត​ផុត​ពូជ​

កាលពី​ថ្ងៃ​ច័ន្ទ​ សកម្មជន​ប្រមាណ​ជិត​១០០​នាក់​និង​អង្គ​ រាប់​បញ្ចូល​ទាំង​ព្រះសង្ឃ​ដែរ​នោះ​ បាន​ប្រមូលផ្តុំ​នៅ​មុខ​សភា​នៃ​ប្រទេស​កម្ពុជា​ ដើម្បី​ស្នើ​សុំ​ឲ្យ​អ្នក​ធ្វើ​ច្បាប់​ និង​រដ្ឋ​បាល​ព្រៃឈើ​នៃ​ប្រទេស​នេះ​ ចាត់វិធានការ​ណ៍​ប្រឆាំង​នឹង​ការ​កាប់​ព្រៃឈើ ...

ប្រាជ្ញ ឈីវ
http://www.rfa.org/english/news/cambodia/forest-07062015163702.html

អ្នក​ភូមិ​កម្ពុជា​ស្នើ​ឲ្យ​ចាប់​រោង​ម៉ា​សុីន​អារឈើ​ខុសច្បាប់​ និង​កិច្ច​ការពារ​ពី​អ្នក​កាប់​ឈើ​

​ក្រុម​អ្នក​ភូមិ​ជនជាតិភាគតិច​មួយ​ក្រុម​ នៅ​ខេត្តស្ទឹងត្រែង​ ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ បាន​ស្នើ​សុំ​មន្ត្រី​ព្រៃឈើ​មូលដ្ឋាន​ ឲ្យ​ចាត់វិធានការ​ណ៍​លើ​រោង​ម៉ា​សុីន​អារឈើ​ខុសច្បាប់​ និង​ផ្តល់​ឲ្យ​ពួក​គេ​ជាមួយនឹង​កិច្ច​ការពារ​ បន្ទាប់​ពី​ពួក​គេ​បាន​ទទួល​ការ​គម្រាម ...

ម៉ែន សុធី
http://bit.ly/1IGh6eM

ទិន្នន័យ​ផ្កាយ​រណប​បង្ហាញ​ថា​ការ​បាត់បង់​ព្រៃឈើ​កំពុង​កើន​ល្បឿន​

ក្រុ​ម​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​ម៉ា​រី​ឡែ​ន​បាន​និយាយ​ថា​ រូបភាព​ផ្កាយ​រណប​បង្ហាញ​ថា​ ព្រៃ​ត្រូពិច​ចាប់ពី​តំបន់​អា​ម៉ា​ហ្សូ​ន​ទៅ​ប្រទេស​ហ្វី​លី​ពី​ន​ កំពុង​បាត់បង់​ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន​ជា​ងការ​រំពឹង​ទុក​។​ ...

Kyle Plantz
http://uk.reuters.com/article/2015/03/02/us-forest-satellites-idUKKBN0LY1M720150302

ក្រសួង​មហា​ផ្ទៃ​ចេញ​បទ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​និង​ក្រុង​ធ្វើ​របាយ​ការណ៍​អំពី​ការ​កាប់​ឈើ​ និង​ការ​នេសាទ​ខុស​ច្បាប់​

នៅ​ក្នុងការ​ប៉ុនប៉ង​មួយ​ទៀត​ដើម្បី​ទប់​ស្កាត់​ការ​លួច​ព្រៃឈើ​ បឹង និង​ទន្លេ​​របស់​រដ្ឋ ក្រសួង​មហាផ្ទៃ​បានទុក​ពេល​ឲ្យ​ក្រុង​ និង​ខេត្ត​ទាំង​អស់​រហូត​ដល់​ថ្ងៃ​ទី២០ ខែកក្កដា ដើម្បី​ធ្វើ​របាយ​ការណ៍​លម្អិត​ស្ដីពី​ការ​កាប់​ឈើ​ និង​ការ​នេសាទ​ខុស​ច្បាប់​ទាំង​អស់​ ដែល ...

អូន ភាព
http://www.cambodiadailykhmer.com/news/16781/

សហគមន៍​ខំ​ទប់​ការ​កាប់​ព្រៃ​ឡង់​ខណៈ​ឈ្មួញ​កំពុង​ខិតខំ​បំផ្លាញ

នៅ​ពេល​លោក ឈុត វុទ្ធី ដែល​ជា​សកម្មជន​ព្រៃឈើ​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ត្រូវ​បាន​បាញ់​សម្លាប់​កាល ខែ​មេសា ឆ្នាំ​២០១២ បណ្តាញ​សហគមន៍​ដែល​លោក​បាន​បង្កើត​ឡើង​ដើម្បី​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខ្លាំង​ក្លា​នៅ​តំបន់ ព្រៃឡង់ បាន​បែក​ខ្ញែក​គ្នា។ អស់​រយៈ​ពេល​ពីរ​ឆ្នាំ ការ​ល្បាត​ព្រៃ​ឈើ​ដែល ...

ម៉ៃ ទិត្យថារ៉ា និង Daniel Pye
http://bit.ly/1l0SSyS

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

kjsbk
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!