ផែនទីថ្មីបង្ហាញថា មានការបាត់បង់ព្រៃឈើយ៉ាងច្រើនក្នុងឆ្នាំ២០១៣
ផែនទីទើបតែចេញថ្មី ដោយប្រើទិន្នន័យពីផ្កាយរណបរបស់ សហរដ្ឋអាមេរិក បង្ហាញ ថា ប្រទេសកម្ពុជានៅតែបន្តកើតមានការកាប់បំផ្លាញព្រៃឈើដ៏គួរឲ្យកត់សម្គាល់នៅក្នុងឆ្នាំ២០១៣ ដោយការកាប់បំផ្លាញភាគច្រើនបានកើតឡើងនៅក្នុងតំបន់ព្រៃការពារ និងដែនជម្រកសត្វព្រៃ។ កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ សាកលវិទ្យាល័យ Maryland បានចេញនូវអ្វីដែលខ្លួនហៅថាជាការសិក្សាលើកដំបូងអំពីការបាត់បង់ព្រៃឈើនៅទូទាំងពិភពលោកដោយប្រើរូបភាពកម្រិតច្បាស់របស់ខ្លួន។ ការវិភាគលើទិន្នន័យដែលទទួលបានពីផ្កាយរណបចាប់ពីឆ្នាំ២០០០ដល់ឆ្នាំ២០១២ បានបង្ហាញឲ្យឃើញថា ប្រទេសកម្ពុជាបានបាត់បង់ព្រៃឈើ៧,១ភាគរយនៃព្រៃឈើដែលកម្ពុជានៅសេសសល់កាលពីមួយទសវត្សរ៍កន្លងទៅនេះ។ …
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/21924/