សហគមន៍​ខំ​ទប់​ការ​កាប់​ព្រៃ​ឡង់​ខណៈ​ឈ្មួញ​កំពុង​ខិតខំ​បំផ្លាញ

នៅ​ពេល​លោក ឈុត វុទ្ធី ដែល​ជា​សកម្មជន​ព្រៃឈើ​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ត្រូវ​បាន​បាញ់​សម្លាប់​កាល ខែ​មេសា ឆ្នាំ​២០១២ បណ្តាញ​សហគមន៍​ដែល​លោក​បាន​បង្កើត​ឡើង​ដើម្បី​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខ្លាំង​ក្លា​នៅ​តំបន់ ព្រៃឡង់ បាន​បែក​ខ្ញែក​គ្នា។ អស់​រយៈ​ពេល​ពីរ​ឆ្នាំ ការ​ល្បាត​ព្រៃ​ឈើ​ដែល​លោក​បាន​រៀបចំ​ឡើង​គឺ​ស្ទើរ​តែ​ឈាន​ដល់​ភាព​ជាប់​គាំង។ ដោយសារ​មិន​មាន​ប្រាក់​ដើម្បី​ផ្គត់​ផ្គង់​ទៅ​លើ​ការ​ចំណាយ​ទ្រង់​ទ្រាយ​ធំ និង​អ្នក​ខ្លះ​ទទួល​យក​ប្រាក់​ពី​ក្រុម​កាប់​ឈើ ជា​ជាង​បង្រ្កាប​ពួក​គេ ឥឡូវ​នេះ​ជា​ថ្មី​ម្តង​ទៀត ពួក​គេ​កំពុង​ធ្វើ​ការ​ល្បាត​ប្រឆាំង​នឹង​ការ​កាប់​ឈើ​ខុស​ច្បាប់ នៅ​ក្នុង​តំបន់ ព្រៃឡង់ នេះ។ នា​សប្តាហ៍​នេះ ពួក​គេ​បាន​អនុវត្ត​ប្រតិបត្តិការ​បង្រ្កាប​ការ​កាប់​ព្រៃ​ឈើ​ដំបូង​របស់​ខ្លួន​ក្នុង​ទ្រង់​ទ្រាយ​ធំ​មួយ។ ក្រុម​នេះ​បាន​ចាប់​ផ្តើម​ចេញ​ប្រតិបត្តិការ​ពី ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ ដើម្បី​ការពារ​មិន​ឲ្យ​មាន​ការ​ដឹក​ឈើ​ដែល​កាប់​រួច​ចេញ​ពី ព្រៃឡង់។ ...

ម៉ៃ ទិត្យថារ៉ា និង Daniel Pye
http://bit.ly/1l0SSyS