រដ្ឋាភិបាលថ្នាក់ជាតិ
ក្រសួង និងស្ថាប័នរដ្ឋ
សភានឹងប្រជុំដកអភ័យឯកសិទ្ធិលោក កឹម សុខា
រដ្ឋសភានឹងប្រជុំសម្រេចលើករណីដកអភ័យឯកសិទ្ធិសភារបស់លោក កឹម សុខា ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីតុលាការបានសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការទៅលើប្រធានគណបក្សប្រឆាំងរូបនេះពីបទ «ក្បត់ជាតិ» ខណៈដែលមានការផ្សព្វផ្សាយថាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ...
នៀម ឆេង Leonie Kijewski និង Ananth Baliga
http://bit.ly/2gFpp09
កម្ពុជា-ឡាវឯកភាពបង្កើតគណៈកម្មការវាស់វែងព្រំដែនមានទំនាស់
កម្ពុជា-ឡាវកាលពីម្សិលមិញបានឯកភាពគ្នាបង្កើតគណៈកម្មការចម្រុះដើម្បីចុះពិនិត្យ និងវាស់ដីនៅតំបន់ជម្លោះក្នុងខេត្តស្ទឹងត្រែងរបស់កម្ពុជា ហើយភាគីទាំងពីរក៏បានស្នើឲ្យបារាំងផ្ទៀងផ្ទាត់ផែនទី និងសុំឲ្យអ្នកជំនាញផែនទី និងព្រំដែនបារាំងមកជួយអន្តរាគមន៍ផង ...
សុទ្ធ គឹមសឿន
http://bit.ly/2w5D6eB
ក្រុមហ៊ុនស៊ីនទ្រីផ្អាកប្រមូលសំរាមនៅខេត្តព្រះសីហនុ
ក្រុមហ៊ុនស៊ីនទ្រីដែលប្រមូលសំរាមនៅខេត្តព្រះសីហនុបាន សម្រេចផ្អាកប្រមូលសំរាមនៅទី នោះដោយលើកហេតុផលពីការ លំបាកមួយ ចំនួនទាក់ទងនឹងកត្តាផ្លូវមិនអំណោយផល និងការចំណាយមិនស៊ីគ្នាជាមួយការវិនិយោគរបស់ខ្លួន ខណៈពុំមានកិច្ចសន្យាថ្មី និងយន្តការប្រមូលកម្រៃ ...
សុទ្ធ គឹមសឿន
http://bit.ly/2w5D6eB
សង្គ្រោះជាតិ មិនតែងតាំងប្រធានថ្មីទេ ខណៈ UN សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង
គណបក្សសង្គ្រោះជាតិ នឹងមិនធ្វើការតែងតាំងប្រធានថ្មី ជំនួសលោក កឹម សុខា នោះទេ ខណៈដែលអង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការឆ្មក់ចូលចាប់ខ្លួនមេបក្សប្រឆាំង ទាំងយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ហើយបានបញ្ជូនយក ...
Andrew Nachemson និង Leonie Kijewski
http://bit.ly/2vGDtkl
ការវាយប្រហារតាមអ៊ីនធឺណេតផ្ដោតលើកម្ពុជា
បណ្ដាញកុំព្យូទ័រនៅកម្ពុជារួមទាំងម៉ាស៊ីន servers របស់រាជរដ្ឋាភិបាលផង ត្រូវបានរាយការណ៍ថា ជាគោលដៅវាយប្រហារពីមេរោគកុំព្យូទ័រ ដែលត្រូវបានដាក់បញ្ចូលទៅក្នុង spam email និងយុទ្ធនាការក្លែងបន្លំដែលបានទាក់ទាញជនរងគ្រោះ តាមរយៈអ៊ីម៉ែលក្លែងក្លាយ ...
Alessandro Marazzi Sassoon និង Rinith Taing
http://www.phnompenhpost.com/national/kingdom-targeted-new-malware
គម្រោងបន្លែគ្មានសារធាតុគីមីត្រូវបានចាប់ផ្តើមយ៉ាងឆាប់រហ័ស
យោងតាមមន្ត្រីក្រសួងកសិកម្មបានឱ្យដឹងថា គម្រោងរបស់រដ្ឋាភិបាលដើម្បីបង្កើនការផលិតបន្លែគ្មានជាតិគីមីបានចាប់ផ្តើម ដោយមានការផ្គត់ផ្គង់រួចហើយនៅទីផ្សារកម្ពុជា។ ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5081484/chemical-free-vegetable-project-takes-off-fast/
ការសាកល្បងដាំស្រូវ Japonica
ប្រទេសកម្ពុជាមានបំណងដាំដុះស្រូវ Japonica ហើយក្រសួងកសិកម្មកំពុងធ្វើការពិសោធន៏ដើម្បីស្វែងយល់ពីលទ្ធភាព។ លោក ហ៊ាន វណ្ណហន អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មបានមានប្រសាសន៍ថា “បច្ចុប្បន្នយើងកំពុងសិក្សាពីរបៀបដាំដុះស្រូវ Japonica ...
ជា វណ្ណៈ
http://www.khmertimeskh.com/5081482/japonica-field-trials/
កូនលោក កឹម សុខា និងមន្ត្រីជាន់ខ្ពស់សង្គ្រោះជាតិមួយចំនួនទៀតអាចនឹងត្រូវចាប់ខ្លួន
កូនស្រីលោក កឹម សុខា និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតរបស់គណបក្សសង្គ្រោះជាតិអាចនឹងត្រូវចាប់ខ្លួនជាបន្តបន្ទាប់ថែមទៀត បន្ទាប់ពីមេបក្សប្រឆាំងល្បីឈ្មោះរូបនេះត្រូវបានសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួនយ៉ាងតក់ក្រហល់ទាំងកណ្តាលយប់រំលងអធ្រាត្រនៅគេហដ្ឋាន ...
ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2xJ52XJ
Microsoft : កម្ពុជា ងាយរងគ្រោះ ពីការវាយប្រហារពីមេរោគតាមប្រព័ន្ធអ៊ីនធឺណិត
យោងតាមរបាយការណ៍ថ្មីបំផុតមួយ ដែលចេញផ្សាយដោយក្រុមហ៊ុន Microsoft បានឱ្យដឹងថា ប្រទេស កម្ពុជា ស្ថិតនៅក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតមួយនៅក្នុងទ្វីបអាស៊ីពីការវាយប្រហារពីមេរោគ spam spyware និងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត។ ...
Daphne Chen
http://bit.ly/2exfKIu
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឡាវ ពិភាក្សាពីការស្នើសុំផែនទីពីបារាំង
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងឡាវគ្រោងនឹងជួបគ្នានៅថ្ងៃអង្គារ និងថ្ងៃពុធក្នុងសប្តាហ៍នេះនៅភ្នំពេញ ដើម្បីពិភាក្សាគ្នាធ្វើលិខិតរួមមួយផ្ញើជូនរដ្ឋាភិបាលបារាំងក្នុងការសុំអ្នកជំនាញឲ្យជួយផ្ទេរផែនទីពីខ្នាត ១/១០០.០០០ ទៅ ១/៥០០០។ ...
ផាក់ ស៊ាងលី
http://bit.ly/2wxEWsl
ម្ចាស់រោងចក្ររត់ចោលកម្មករ ៦៦០ នាក់
ក្រសួងការងារបានថ្លឹងថ្លែងពីជម្លោះរវាងកម្មកររោងចក្រជាង ៦០០ នាក់ និងអតីតនិយោជករបស់ពួកគេដោយបញ្ជាក់ថា ម្ចាស់រោងចក្របានបិទទ្វារ ហើយបាត់ខ្លួន។ ...
សែន ដេវិដ
http://www.khmertimeskh.com/5081246/factory-owner-leaves-660-worker-lurch/
ចិនស្វែងរកការនាំចូលកៅស៊ូ
ប្រទេសចិនចង់នាំចូលកៅស៊ូ ៣០០.០០០ តោនពីប្រទេសកម្ពុជានៅដើមឆ្នាំក្រោយ នៅពេលដែលរដ្ឋាភិបាលកម្ពុជាបង្កើនសមត្ថភាពរបស់ខ្លួនសម្រាប់ការនាំចេញកៅស៊ូដោយផ្ទាល់ទៅកាន់ប្រទេសចិន។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5081294/china-seeks-rubber-imports/
មើលឃើញដំណោះស្រាយសម្រាប់វិវាទដីធ្លី
ក្រសួងរៀបចំដែនដីនគរូបនីយកម្មបានបង្កើតក្រុមការងារចំនួន ៣ ដើម្បីបែងចែកដីទៅគ្រួសារដែលមានជម្លោះជាមួយក្រុមហ៊ុនស្ករនៅខេត្ដកំពង់ស្ពឺ កោះកុង និងព្រះវិហារ។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5081204/solution-sight-land-disputes/
កងយោធពលខេមរភូមិន្ទគ្រោងនឹងជ្រើសរើសទាហានជិត ៤.០០០ នាក់
ឯកសារដែលទទួលបានកាលពីម្សិលមិញបានបង្ហាញថា កងយោធពលខេមរភូមិន្ទគ្រោងនឹងជ្រើសរើសទាហានថ្មីចំនួន ៣.៨៥០ នាក់ដែលភាគច្រើននឹងត្រូវបានជ្រើសរើសចូលក្នុងកងពលតូចថ្មីមួយដែលបានបង្កើតឡើងបន្ទាប់ពីមានជម្លោះព្រំដែនជាមួយឡាវ។ ...
មុំ សុផុន
http://www.khmertimeskh.com/5081208/forces-get-nearly-4000-troops/
កាសែតឌឹខេមបូឌាដេលីនឹងត្រូវបិទទ្វារចាប់ពីថ្ងៃចន្ទនេះទៅ
កាសែត ឌឹខេមបូឌាដេលី ដែលបានដំណើរការនៅកម្ពុជាអស់រយៈពេលជាង ២៤ ឆ្នាំមកហើយ ហើយដែលត្រូវបានមជ្ឈដ្ឋានជាច្រើនចាត់ទុកថាជាកាសែតដែលហ៊ានសរសេរព័ត៌មានពិតពីភាពអសកម្មនៅក្នុងសង្គមកម្ពុជា ...
Ananth Baliga និង នៀម ឆេង
http://bit.ly/2wzptGz
កាលបរិច្ឆេទចាប់ផ្តើមការត្រួតពិនិត្យសុខភាពសម្រាប់កម្មករកាត់ដេរ
អ្នកនាំពាក្យក្រសួងការងារកាលពីម្សិលមិញបាននិយាយថា ការព្យាបាលដោយឥតគិតថ្លៃសម្រាប់កម្មករកាត់ដេរដែលត្រូវបានប្រកាសដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្តាហ៍មុន នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមករា ឆ្នាំក្រោយនេះ។ ...
មុំ សុផុន
http://www.khmertimeskh.com/5081004/start-date-set-garment-worker-health-checks/
៣០០គ្រួសារត្រូវបានប្រាប់ឲ្យរុះរើសំណង់ក្នុងរយៈពេលបីថ្ងៃ
ប្រជាពលរដ្ឋជិត ៣០០គ្រួសារ ត្រូវបានចោទប្រកាន់ពីបទរំលោភយកដីរដ្ឋយកទៅសង់ខ្ទមជិតប្រឡាយមួយនៅខេត្តកណ្តាល និងត្រូវបានផ្តល់ឲ្យរយៈពេលបីថ្ងៃដើម្បីរុះរើសំណង់នោះ។ ...
Zahron Sokry
http://www.khmertimeskh.com/5080988/land-grab-families-given-deadline/
ដំណោះស្រាយជំុវិញវិវាទដីធ្លីទាក់ទិនចម្ការអំពៅមិនបញ្ចូលសហគមន៍មួយចំនួន
កាលពីម្សិលមិញ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រកាសគម្រោងដោះស្រាយវិវាទដីធ្លីរាប់ឆ្នាំរវាងអ្នកភូមិរាប់ពាន់នាក់ និងឧកញ៉ាស្ករសដែលមានខ្នងក្រាស់នៅដើមខែក្រោយ ប៉ុន្តែសហគមន៍ដែលរងផលប៉ះពាល់មិនត្រូវបានបញ្ចូលទាំងអស់នោះឡើយ ...
អូន ភាព និង Brendan O'Byrne
http://www.cambodiadailykhmer.com/38692
កាលបរិច្ឆេទចាប់ផ្តើមសម្រាប់ការត្រួតពិនិត្យសុខភាពកម្មករកាត់ដេរ
អ្នកនាំពាក្យក្រសួងការងារបាននិយាយកាលពីម្សិលមិញថា ការព្យាបាលដោយឥតគិតថ្លៃសម្រាប់កម្មករកាត់ដេរដែលត្រូវបានប្រកាសដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្តាហ៍មុន នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមករា។ អ្នកនាំពាក្យ លោក ហេង សួរ បាននិយាយថា គម្រោងនេះនឹងមានជំនួយពីក្រសួងដទៃៗទៀត។ ...
មុំ សុផុន
http://www.khmertimeskh.com/5081004/start-date-set-garment-worker-health-checks/
បន្ទប់ពិសោធន៍ប្រេងដើម្បីតាមដានការលួចបន្លំ
កាលពីម្សិលមិញ ក្រសួងពាណិជ្ជកម្មបានចាប់ផ្តើមបន្ទប់ពិសោធន៍ប្រេងចល័តមួយ ដើម្បីតាមដានមើលការលួចបន្លំ និងបោកប្រាស់នៅស្ថានីយសាំង និងធានាឱ្យមានការប្រកួតប្រជែងដោយយុត្តិធម៌។ មន្ទីរពិសោធន៏នេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានកាំកុងត្រូ នឹងដាក់ឱ្យដំណើរការទូទាំងប្រទេសដោយចាប់ផ្តើមពីរាជធានីភ្នំពេញ។ ...
ជា វណ្ណៈ
ម្រេចកំពតចំនួន ៨០តោន ត្រូវបានគេរំពឹងថានឹងដាក់លើទីផ្សារនៅឆ្នាំនេះ
ម្រេចកំពតដែលជាផលិតផលកម្ពុជាទទួលបានវិញ្ញាបនបត្របញ្ជាក់ពីភូមិសាស្ត្រ (IG) ពីសហភាពអឺរ៉ុប ត្រូវបានគេរំពឹងថា នឹងផ្តល់ទិន្នផលចំនួន ៨០តោន សម្រាប់ទីផ្សារនៅឆ្នាំនេះ។ ...
ជា វណ្ណៈ
http://www.akp.gov.kh/?p=108800
ខ្សែផ្លូវដែកកម្ពុជា-ថៃ មិនត្រូវបានដាក់ចូលក្នុងរបៀបវារៈ
កិច្ចប្រជុំគណៈរដ្ឋមន្រ្តីរវាងកម្ពុជា និងថៃនៅខែក្រោយ នឹងមិនដាក់បញ្ហាផ្លូវដែកភ្នំពេញ-បាងកកទៅក្នុងការពិភាក្សាទេ ដែលនេះធ្វើឲ្យកាលបរិច្ឆេទពិតប្រាកដនៃការចាប់ផ្តើមដំណើរផ្លូវដែកនេះមានភាពស្រពិចស្រពិល។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5080711/cambodia-thai-rail-link-not-talks-agenda/
ការស៊ើបអង្កេតលើមូលនិធិរបស់គណបក្សសង្គ្រោះជាតិបានចាប់ផ្តើម
ក្រសួងមហាផ្ទៃ បានចាប់ផ្តើមការស៊ើបអង្កេតមួយទៅលើប្រភពមូលនិធិរបស់គណបក្សសង្គ្រោះជាតិ បន្ទាប់ពីសារព័ត៌មាន Fresh News បានបង្ហោះឯកសារលេចធ្លាយ ដើម្បីបង្ហាញថាគណបក្សនេះបានទទួលមូលនិធិពីអង្គការបរទេស។ ...
ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5080801/cnrp-funding-investigation-launched/
រដ្ឋមន្ត្រីសន្យាថាដោះស្រាយជម្លោះដីធ្លីឱ្យបានឆាប់រហ័ស
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់កាលពីម្សិលមិញបានសន្យាថា នឹងដំណោះស្រាយលើបញ្ហាពាក់ព័ន្ធវិវាទដីធ្លីដ៏រាុំរ៉ៃរវាងអ្នកភូមិ និងក្រុមហ៊ុនស្ករអំពៅដែលផ្តល់ដីសម្បទានសេដ្ឋកិច្ចនៅខេត្តកំពង់ស្ពឺ កោះកុង និងព្រះវិហារ។ លោក ជា សុផារ៉ា ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5080803/ministers-promise-quick-land-dispute-resolution/