រដ្ឋាភិបាលថ្នាក់ជាតិ
ក្រសួង និងស្ថាប័នរដ្ឋ
ដកប្រធានមន្ទីរកសិកម្មខេត្តកោះកុង ចេញពីតំណែងបន្ទាប់ពីចោទពុករលួយ
ក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទបានសម្រេចដកប្រធានមន្ទីរកសិកម្មខេត្តកោះកុងកាលពីថ្ងៃទី៣០ខែមិថុនាបន្ទាប់ពីមានការចោទប្រកាន់បានលក់ដីដែលចុះក្នុងបញ្ជីសារពើភ័ណ្ឌរបស់មន្ទីរខេត្តដែលទទួលបានប្រាប់រាប់ម៉ឺនដុល្លារអាមេរិក។ ...
ប៉ាវ ស៊ុយ
http://bit.ly/29oqNSv
ក្រុមហ៊ុនរុករករ៉ែត្រូវបានព្រមានឱ្យអនុវត្តតាមសេចក្តីណែនាំ
រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីតុលាការខេត្តកោះកុងរកឃើញថាសកម្មជនបរិស្ថាន ៣នាក់ជាប់ទោសសម្រាប់ការតវ៉ាប្រឆាំងក្រុមហ៊ុនបូមខ្សាច់ ក្រសួងថាមពល និងរ៉ែបានអំពាវនាវឱ្យមានការចូលរួមឱ្យបានច្រើនពីសំណាកសាធារណៈជននៅក្នុងការថែរក្សាធនជានធម្មជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់គ្នា។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/26950/mining-companies-told-to-comply/
ការនាំចេញប្រេងដូងឆៅរបស់កម្ពុជាកើនទ្វេដង
ការនាំចេញប្រេងដូងឆៅរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី ជាក្រុមហ៊ុនវិនិយោគលើចម្ការដូងប្រេងដ៏ធំមួយនៅកម្ពុជាបានកើនឡើងជាងពីរដងនៅឆមាសទីមួយឆ្នាំនេះស្របពេលស្ថានភាពតម្លៃប្រេងដូងឆៅនៅទីផ្សារអន្តរជាតិនៅតែមិនសូវល្អ។ ...
ហ៊ គឹមសាយ
http://bit.ly/29t3LuB
ក្រសួងអប់រំនិងក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូនសន្យាផ្តល់អីុនធឺណិតប្រើប្រាស់សម្រាប់សាលារៀនសាធារណៈ
កាលពីម្សិលមិញ ក្រសួងអប់រំបានប្រកាសអំពីផែនការរយៈពេល៥ឆ្នាំ ជាមួយក្រុមហ៊ុន មិត្តហ្វូនក្នុងការផ្តល់អីុនធឺណិតប្រើប្រាស់ដល់គ្រឹះស្ថានអប់រំសាធារណៈចំនួន៥.០០០កន្លែងទូទាំងប្រទេស។ ...
សំអឿត ស៊ាវម៉េង និង TAYLOR O'CONNELL
http://www.cambodiadailykhmer.com/32782
ប្រភពពីមន្ត្រីក្រសួងបានលើកឡើងថា លោក គ្រី ស៊ាងឡុង នៅតែបម្រើការនៅក្រសួងដដែល
ក្រុមមន្ត្រីបានលើកឡើងនៅក្នុងសប្តាហ៍នេះថា លោក គ្រី ស៊ាងឡុង មន្ត្រីក្រសួងអប់រំដែលមានកេរ្តិ៍ឈ្មោះអសោច និងដែលត្រូវបានចាប់ខ្លួនពីបទបៀតបៀនកេរ្តិ៍ភេទអ្នកបកប្រែរបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីខែឧសភានោះ នៅតែបម្រើការនៅក្រសួងដដែល។ ...
គុច ណារ៉េន និង BEN PAVIOUR
http://www.cambodiadailykhmer.com/32769
ក្រសួងពាណិជ្ជកម្មសហការជាមួយវីងលើសេវាទូទាត់
ក្រសួងពាណិជ្ជកម្មកាលពីម្សិលមិញបានចុះកិច្ចព្រមព្រៀងជាមួយធនាគារឯកទេសវីងលើសេវាទូទាត់ដែលនឹងធ្វើឲ្យវីងក្លាយជាធនាគារទីបួនលើការទូទាត់សេវាចុះបញ្ជីពាណិជ្ជកម្មតាមអនឡាញនៅក្រសួងពាណិជ្ជកម្ម។ ...
Hor Kimsay
http://bit.ly/29kFBAn
បញ្ហាប្រឈមនៅតែបន្តសម្រាប់ការលុបបំបាត់អំពើហឹង្សាក្នុងស្រុក
ភាពយឺតយ៉ាវក្នុងអន្តរាគមពីសំណាក់តុលាការនិងនគរបាល កង្វះខាតយ៉ាងខ្លាំងក្នុងការផ្តល់សេវាសុខភាពផ្លូវចិត្តនិងកង្វះខាតកញ្ចប់ថវិការរដ្ឋាភិបាលសម្រាប់ដោះស្រាយបញ្ហានេះ ត្រូវបានចាត់ទុកជាចំនុចប្រឈមសម្រាប់កម្ពុជាក្នុងការលុបបំបាត់អំពើហឹង្សាមកលើស្ត្រី នេះបើយោងតាមការលើកឡើងនៅក្នុងសន្និសិតកាលពីម្សិលមិញ។ ...
Erin Handley and Chin Sreyleap
http://www.phnompenhpost.com/national/ongoing-challenges-kingdoms-efforts-end-domestic-violence
ក្រសួងពាណិជ្ជកម្ម គ្រោងបំពាក់ឧបករណ៍ចល័តពិនិត្យគុណភាពទំនិញ និងអាហារ
ក្រសួងពាណិជ្ជកម្ម បានបង្ហាញផែនការដើម្បីដំឡើងឧបករណ៍ត្រួតពិនិត្យម្ហូបអាហារ និងទំនិញដែលហួសកាលបរិច្ឆេទក្នុងគោលបំណងធ្វើឲ្យប្រជាជនមានទំនុកចិត្តក្នុងការប្រើប្រាស់ទំនិញនាំចូល និងអាហារ។ ...
ជា វណ្ណៈ
http://bit.ly/29cUT8a
ក្រុមហ៊ុន KMile ចាប់ផ្តើមសេវាដឹកទំនិញតាមអាកាសមកប្រទេសកម្ពុជា
ក្រុមហ៊ុន K Mile ដែលជាក្រុមហ៊ុនដឹកទំនិញតាមអាកាសរបស់ប្រទេសថៃបានដំណើរការជើងហោះហើរដឹកទំនិញដំបូងទៅមកកម្ពុជា ថៃ កាលពីថ្ងៃម្សិលមិញ។ នេះបើយោងតាមលោក វណ្ណ ចន្ធី នាយកផ្នែកដឹកជញ្ជូនផ្លូវអាកាសនៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) ។ ...
ចេង សុខហ័ង
http://bit.ly/29myklm
មន្ត្រីកងរាជអាវុធហត្ថត្រូវបានរំលឹកឱ្យការពាររដ្ឋាភិបាល
កាលពីម្សិលមិញ នៅក្នុងជំនួបនៃកិច្ចពិភាក្សាសមិទ្ធិផលការងារក្នុងរយៈពេល០៦ខែដំបូងនៃឆ្នាំនេះជាមួយមន្ត្រីជាន់ខ្ពស់នៃកងរាជអាវុធហត្ថជាតិ មន្ត្រីនគរបាលត្រូវបានរំលឹកអំពីកាតព្វកិច្ចក្នុងកិច្ចការពារ រដ្ឋាភិបាលស្របច្បាប់និងបញ្ឈប់បដិវត្តព័ណ ដែលគម្រាមកំហែងដល់រដ្ឋអំណាចនេះ។ ...
វង្ស សុខហេង
http://www.phnompenhpost.com/national/rcaf-officials-told-protect-govt
ក្រសួងសុខាភិបាលព្រមានពីការឆ្លងជម្ងឺគ្រុនឈាមក្នុងអត្រាគ្រោះថ្នាក់
មន្ត្រីក្រសួងសុខាភិបាលបានធ្វើការព្រមានអំពីអត្រាកំណើននៃជម្ងឺគ្រុនឈាមក្នុងឆ្នាំនេះនៅទូទាំងប្រទេស ខណៈដែលមេរោគនេះមានអ្នកឆ្លងក្នុងអត្រាខ្ពស់ជាងធម្មតា ដោយក្នុងនោះខេត្តមណ្ឌលគិរីមានកំណើនករណីជម្ងឺគ្រុនឈាមយ៉ាងឆាប់រហ័សនិងគ្រោះថ្នាក់បំផុត។ ...
អ៊ូច សូនី
https://www.cambodiadaily.com/news/health-ministry-warns-of-a-spike-in-dengue-114967/
ការចុះបញ្ជីតាមអនឡាញនៅតែមានកម្រិតទាប
ក្រសួងពាណិជ្ជកម្មបានប្រកាសពន្យារពេលជាលើកទីពីរដល់ក្រុមហ៊ុនដែលត្រូវចុះបញ្ជីឡើងវិញតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម (តាមអនឡាញ) ខណៈមានតែជាង ២០ ភាគរយប៉ុណ្ណោះនៃក្រុមហ៊ុនសរុប ៥ ម៉ឺនដែលបានមកចុះបញ្ជីគិតត្រឹមដំណាច់ខែមិថុនា។ ...
ហ៊ គឹមសាយ
http://bit.ly/29dGaLs
ក្រសួងបង្ហាញពីក្រុមការងារសម្រាប់ដោះស្រាយករណីជម្លោះដីធ្លី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញពីសមាជិកកូនក្រុមចំនួន២៧ក្នុងការដោះស្រាយករណីជម្លោះដីធ្លី ដែលក្រុមនេះត្រូវបានអះអាងថាបង្កើតឡើងតាំងពីថ្ងៃទី០៣ ខែមិថុនា ដើម្បីដោះស្រាយបញ្ហាជម្លោះនេះ ឱ្យបានកាន់តែរហ័ស។ ...
បុិច សុធារី and Donna M Airoldi
http://www.phnompenhpost.com/national/land-dispute-resolution-teams-unveiled
គម្រោងគេហដ្ឋានសាធារណៈក្នុងតម្លៃសមរម្យសម្រាប់ជនគ្រប់រូប
គម្រោងគេហដ្ឋានសាធារណៈមួយដែលចង់ផ្តល់គេហដ្ឋានក្នុងតម្លៃសមរម្យទៅកាន់ក្រុមគ្រួសារដែលមានជីវភាពក្រោមមធ្យម អ្នករកបានកម្រៃទាបនិងបុគ្គលិករដ្ឋ ដែលនឹងចាប់ផ្តើមនៅចុងឆ្នាំនេះបន្ទាប់ពីបានបញ្ចប់ការសិក្សាអំពីផលប៉ះពាល់ធម្មជាតិ។ ...
Sum Manet
http://www.khmertimeskh.com/news/26739/affordable-houses-for-all/
នាយករដ្ឋមន្ត្រី៖ គ្មានការប្រមូលពន្ធតាមរយៈឯកជននោះទេ
ក្នុងសន្ទរកថានៅខួបអនុស្សាវរីយទី៦៥នៃការបង្កើតនាយកដ្ឋានពន្ធដារ នាយករដ្ឋមន្ត្រីហ៊ុនសែននិយាយថាសំណើរនៃការប្រមូលពន្ធដារតាមរយៈឯកជនជាការដាក់សំពាធទៅលើរដ្ឋាភិបាលដោយមានគោលបំណងនយោបាយនៅក្នុងនោះ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/26679/pm--no-customs-privatization/
អនុស្សរណៈដើម្បីប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់
អគ្គនាយកដ្ឋានពន្ធដារ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយជាមួយនឹងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា នៃធនាគារជាតិនៃកម្ពុជា ដើម្បីផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការលាងលុយកខ្វក់ និងផ្តល់ហិរញ្ញប្បទានភេវកម្ម។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/26678/memorandum-to-fight-money-laundering/
ក្រសួងការងាររំឭកពីការអនុវត្តច្បាប់សហជីពថ្មីដែលបានចូលជាធរមាន
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរំឭកទៅដល់មេដឹកនាំសហជីពឬសហជីពមួយចំនួនឲ្យបានដឹងជាថាច្បាប់សហជីពត្រូវបានចូលជាធរមានហើយហើយក៏បានចាប់ផ្តើមអនុវត្តលើច្បាប់ថ្មីនេះពីពេលនេះផងដែរ។ ...
មុំ គន្ធា
http://bit.ly/2973iw4
កម្ពុជាស្វែងរកឱកាសធ្វើពាណិជ្ជកម្មជាមួយហុងកុង
ក្រសួងសេដ្ឋកិច្ចបានជួបជាមួយលោក Bruno Luk ប្រតិភូទស្សនកិច្ចពាណិជ្ជកម្ម និងជាប្រធានការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ហុងកុងប្រចាំនៅប្រទេសសីង្ហបុរី នេះបើយោងតាមលោក Pao Hengdara ប្រធានគណរដ្ឋមន្ត្រីនៃក្រសួងបានឱ្យដឹងកាលពីម្សិលមិញ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/cambodia-eyes-more-trade-hong-kong
ក្រសួងនឹងរឹតបន្តឹងការនាំចូលអង្ករពីវៀតណាមផ្តោតលើគុណភាព
រដ្ឋាភិបាលនឹងកម្រិតការនាំចូលអង្ករពីវៀតណាមដោយផ្អែកលើគុណភាពដើម្បីបញ្ឈប់ការហូរចូលអង្កររត់ពន្ធរាប់សែនតោនដែលកំពុងធ្វើឲ្យខូចដល់ឧស្សាហកម្មអង្កររបស់ប្រទេសនេះទាំងមូល។ ...
ចេង សុខហ័ង
http://bit.ly/299QGXb
សវនាការលើសកម្មជនបរិស្ថានធ្វើឡើងដោយរឹតបន្តឹង
សាលាដំបូងខេត្តកោះកុងកាលពីម្សិលមិញបានបើកសវនាការជំនុំជម្រះសំណុំរឿងសកម្មជនបរិស្ថានបីរូបដែលត្រូវបានចាប់ឃុំខ្លួនដោយសារតែបានចូលរួមធ្វើការតវ៉ាប្រឆាំងនឹងការបូមខ្សាច់កាលពីឆ្នាំ ២០១៥។ ...
ផាក់ ស៊ាងលី និង Shaun Turton
http://bit.ly/293ZCww
ការស៊ើបអង្កេតករណីសង្ស័យជម្ងឺកញ្ជ្រិលពីរនៅក្រុងភ្នំពេញនិងខេត្តស្វាយរៀង
មន្ត្រីក្រសួងសុខាភិបាលកំពុងធ្វើការស៊ើបអង្កេតករណីសង្ស័យជម្ងឺកញ្ជ្រិលពីរ ដែលមួយនៅក្នុងក្រុងភ្នំពេញនិងមួយទៀតនៅខេត្តស្វាយរៀង។ ...
Yesenia Amaro
http://www.phnompenhpost.com/national/possible-measles-cases-prompt-investigation
ក្រុមហ៊ុនចិនគ្រោងវិនិយោគតភ្ជាប់ពីផែទៅផ្លូវដែក
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ China Railway Construction Corporation Limited គ្រប់គ្រងដោយរដ្ឋរបស់ចិនបានបង្ហាញពីគម្រោងតម្លៃ ២៥០ លានដុល្លារតភ្ជាប់ផ្លូវពីកំពង់ផែភ្នំពេញទៅកាន់ផ្លូវដែក។ នេះបើតាមការអះអាងរបស់មន្ត្រីរដ្ឋាភិបាលកាលពីថ្ងៃម្សិលមិញ។ ...
Kali Kotoski
http://bit.ly/293YNnG
កូរ៉េខាងត្បូងត្រូវការកម្លាំងពលកម្មពីកម្ពុជាបន្ថែមក្នុងឆ្នាំ ២០១៦
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា ចំនួនពលករចំណាកស្រុកដែលទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងនឹងមានការកើនឡើងទ្វេដងនៅឆ្នាំ ២០១៦នេះ ធៀបនឹងឆ្នាំមុន។ ...
គង់ មេត្ដា
http://bit.ly/290kOSy
អនុរដ្ឋមន្ត្រីនៃក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា និងឡាវនៅសប្តាហ៍នេះ
អនុរដ្ឋមន្ត្រីនៃក្រសួងការពារជាតិកូរ៉េខាងត្បូងនឹងធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា និងឡាវនៅសប្តាហ៍នេះក្នុងកិច្ចខិតខំប្រឹងប្រែងពង្រីកដើម្បីឈ្នះលើបណ្តាប្រទេសនានាដែលមានទំនាក់ទំនងជិតស្និទ្ធនឹងកូរ៉េខាងត្បូងខណៈដែលទីក្រុងព្យូយ៉ាងបង្ហាញពីសញ្ញាណតិចតួចពីការដាក់សំពាធខាងយោធា។ ...
Yonhap
http://www.koreaherald.com/view.php?ud=20160627000628