រដ្ឋាភិបាលថ្នាក់ជាតិ
ក្រសួង និងស្ថាប័នរដ្ឋ
ក្រសួងបញ្ចប់ការវាយតម្លៃអ្នកនាំចេញស្រូវអង្ករ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ចប់ការវាយតម្លៃរបស់ខ្លួន លើក្រុមហ៊ុនផលិត និងកែឆ្នៃផលិតស្រូវអង្ករ ដែលបានចុះបញ្ជីនាំចេញផលិតផលស្រូវអង្ករទៅកាន់ប្រទេសចិន ដែលការវាយតម្លៃនេះគឺ ដើម្បីត្រួតពិនិត្យថា តើផលិតផលរបស់ពួកគេសមស្របទៅនឹងច្បាប់ស្តីពីអនាម័យរបស់ប្រទេសចិន ឬយ៉ាងណា។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/25397/ministry-finishes-valuing-rice-exporters/
នគរបាលស្វែងរកជំនួយក្នុងការចាប់ខ្លួនភារវករតាមបណ្តាញសង្គមហេ្វសបុក
នគរបាលខេត្តបាត់ដំបងបានសុំជំនួយពីនាយកដ្ឋានប្រឆាំងភារវកម្មនៃក្រសួងមហាផ្ទៃក្នុងការចាប់ខ្លួនអ្នកបង្កើតវីដេអូមួួយដែលអះអាងថាមន្ត្រីរាជការពុករលួយមួយចំនួនបានលក់អាងស្តុកទឹកដ៏សំខាន់បំផុតប្រចាំខេត្តនេះ។ ...
សេក ឧត្តម
https://www.cambodiadaily.com/second2/police-seek-anti-terrorism-help-with-facebook-113049/
ក្រសួងបានចេញអាជ្ញាប័ណ្ណបូមខ្សាច់សរុបចំនួន ៨៤
បើទោះជារដ្ឋាភិបាលប្តេជ្ញាថានឹងធ្វើឲ្យកាន់តែមានតម្លាភាពទាក់ទងនឹងបទប្បញ្ញត្តិ និងការចេញអាជ្ញាប័ណ្ណបូមខ្សាច់ក្តីក៏ក្រសួងរ៉ែ និងថាមពល (MME) បានបន្តផ្តល់អាជ្ញាប័ណ្ណថ្មីដោយគ្មានរៀបចំការដេញថ្លៃជាសាធារណៈ ឬមិនទាមទារឲ្យក្រុមហ៊ុនបង្ហាញលទ្ធផលវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) ទៅកាន់សាធារណជន។ ...
Ayanna Runcie
http://bit.ly/1TyHjg4
ក្រសួងពិនិត្យក្រុមហ៊ុន ១ ជីករ៉ែខុសច្បាប់
ក្រុមស៊ើបអង្កេតពីក្រសួងរ៉ែ និងថាមពលបានសន្និដ្ឋានថាភ័ស្តុតាងនៅឯតំបន់ប្រតិបត្តិការរបស់ក្រុមហ៊ុន Chhay Ching Heang Group នៅខេត្តរតនគិរីបានចង្អុលបង្ហាញពីការជីករ៉ែមាសខុសច្បាប់ទោះបីជាគេកំពុងរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍ពីរ៉ែដែលជីកដោយក្រុមហ៊ុនក៏ដោយ។ នេះបើយោងតាមមន្ត្រីក្រសួងមួយរូបបានឲ្យដឹង។ ...
Yesenia Amaro
http://bit.ly/1qIwWhF
ផែនការសាងសង់រោងចក្រនុយក្លេអ៊ែរត្រូវបានគ្រោងទុក
រដ្ឋាភិបាលកម្ពុជា និងរុស្ស៊ីបានចុះហត្ថលេខាលើអនុស្សរណយោគយល់គ្នាមួយចំនួន ដើម្បីជួយដល់ការសាងសង់រោងចក្រផលិតថាមពលនុយក្លេអ៊ែរនៅព្រះរាជាណាចក្រកម្ពុជា បើទោះបីជាសេចក្តីថ្លែងការណ៍ពីមុននិយាយផ្ទុយពីនេះ ហើយមិនមានបញ្ជាក់ពីកាលកំណត់ច្បាស់លាស់ពីពេលវេលានៃការសាងសង់ក៏ដោយ នេះបើឱ្យដឹងពីក្រសួងរ៉ែ និងថាមពល។ ...
ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/25333/nuclear-power-plant-planned/
នាយកដ្ឋាននៃក្រសួងសុខាភិបាលនឹងធ្វើការស៊ើបអង្កេតក្នុងករណីការស្លាប់របស់ទារក
នាយកដ្ឋាននៃក្រសួងសុខាភិបាលរាជធានីភ្នំពេញបានប្រកាសពីការស៊ើបអង្កេតក្នុងករណីមរណភាពទារកដែលទើបនឹងកើតថ្មី ដែលត្រូវបានអះអាងថាស្លាប់ដោយការឈ្លក់ដែលទារកនេះត្រូវបានបុគ្គលិកបម្រើការក្នុងមន្ទីរសម្ភពសោភាVIPធើ្វការបំបៅខណៈពេលកើតហេតុ។ ...
គង់ មេត្តា
http://www.phnompenhpost.com/national/health-department-probe-newborns-death
រុស្ស៊ីចាប់អារម្មណ៍បើកការហោះហើរត្រង់មកតំបន់ឆ្នេរ
រុស្ស៊ីបង្ហាញចំណាប់អារម្មណ៍ការហោះហើរត្រង់ទៅកាន់ខេត្តព្រះសីហនុរបស់ប្រទេសកម្ពុជាដែលសម្បូរដោយទេសចរ និងវិនិយោគិនរុស្ស៊ី។ នេះបើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា។ ...
ចេង សុខហ័ង
http://bit.ly/1XPTgTR
រដ្ឋាភិបាលត្រៀមខ្លួនទៅជួបជនភៀសខ្លួននៅកោះណូរុ
ក្រសួងមហាផ្ទៃបានរៀបចំគម្រោងបណ្តោះអាសន្នមួយដើម្បីបញ្ជូនគណៈប្រតិភូខ្មែរចំនួនបីរូបទៅកាន់កោះណូរុដែឡស្ថិតនៅភាគខាងត្បូងនៃសមុទ្រប៉ាស៊ីហ្វិចនៅខែក្រោយក្នុងជំនួបជាមួយជនភៀសខ្លួនចំនួនពីររូបទៀតដែលបានស្មគ្រ័ចិត្តធ្វើការផ្លាស់ទីមកកាន់ប្រទេសកម្ពុជា។ ...
Zsombor Peter និងអូនភាព
https://www.cambodiadaily.com/news/government-readies-new-nauru-visit-to-meet-refugees-112947/
វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះក្នុងពិព័រណ៏ពាណិជ្ជកម្មប្រចាំឆ្នាំនៅខែតុលា
វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះក្នុងពិព័រណ៏ពាណិជ្ជកម្មប្រចាំឆ្នាំលើកទី៧នៅប្រទេសកម្ពុជា ក្នុងសប្តាហ៍ទី២នៃខែតុលាឆ្នាំនេះ នេះបើយោងតាមសេចក្តីប្រកាសនៅទីក្រុងហូជីមិញរបស់នាយកដ្ឋានសេដ្ឋកិច្ចនៃក្រសួងការពារជាតិវៀតណាមកាលពីសប្តាហ៍មុន។ ...
ក្រុមការងារភ្នំពេញបុស្តិ៍
http://www.phnompenhpost.com/business/vietnam-host-annual-trade-fair-october
ក្រសួងយុត្តិធម៌នឹងចូលរួមជាគណៈកម្មាធិកាដើម្បីដោះស្រាយបញ្ហាកូដកម្ម
មន្ត្រីនៃក្រសួងយុតិ្តធម៌នឹងចូលរួមជាសមាជិកគណៈកម្មាធិកាដើម្បីដោះស្រាយបញ្ហាកូដកម្ម និងបាតុកម្ម ជាមួយក្រសួងការងារ អាជ្ញាធរមូលដ្ឋាន ប៉ូលីស និងអភិបាលខេត្ត បន្ទាប់ពីមេដឹកនាំសហជីពម្នាក់បានស្នើរសុំឱ្យដាក់បញ្ចូលខ្លួនជាសមាជិក។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/25283/justice-ministry-to-join-committee-to-settle-strikes/
បងប្អូនខ្មែរអិុស្លាមនាំគ្នាតវ៉ាប្រឆាំងគម្រោងធ្វើផ្លូវកាត់ព្រះវិហារ
បងប្អូនខ្មែរអិុស្លាមប្រហែល២០០នាក់នាំគ្នាចេញមកប្រមូលផ្តុំនៅព្រះវិហារ អាល់ សាកាល់ ក្បែរតំបន់បឹងកក់ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសុក្រ ដើម្បីតវ៉ាប្រឆាំងផ្លូវដ៏ចម្រូងចម្រាសដែលរដ្ឋាភិបាលមានគម្រោងធ្វើកាត់ដីរបស់ព្រះវិហារនេះ។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/31658
ក្រសួងមិនទាន់ឆ្លើយនឹងសំណើសុំបន្តសាងសង់របស់អគារ Gold Tower 42
ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ពុំទាន់បានឆ្លើយតបទៅនឹងការស្នើសុំបន្តការសាងសង់របស់ក្រុមហ៊ុនអគារGoldTower42នោះទេបើទោះជាក្រុមហ៊ុននេះបានស្នើសុំបន្តការសាងសង់ជាច្រើនដងក៏ដោយ ដោយសារក្រុមហ៊ុននេះមិនបានឆ្លើយតបតាមការទាមទាររបស់ក្រសួង។ នេះបើយោងតាមលោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី កាលពីម្សិលមិញ។ ...
ស៊ុំ ម៉ាណេត
http://goo.gl/yuuh0z
ក្រសួងធ្វើស្លាកហាមជក់បារីថ្មីភ្ជាប់នឹងការពិន័យ
ក្រសួងសុខាភិបាលបានរៀបចំស្លាកបម្រាមនៃការហាមជក់បារីដោយមានភ្ជាប់នូវការផាកពិន័យជាទឹកប្រាក់ ២ ម៉ឺនរៀលទៅលើអ្នកជក់បារីនៅកន្លែងហាមឃាត់ និងតម្រូវឲ្យអ្នកគ្រប់គ្រង ឬម្ចាស់កន្លែងធ្វើការ ឬម្ចាស់កន្លែងសាធារណៈត្រូវបិទផ្សាយ ឬដាក់ស្លាកបម្រាមថ្មីនេះនៅទីតាំងរបស់ខ្លួនដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ...
ប៉ិច សុធារី
http://bit.ly/1YQgpE6
ច្បាប់រវាយតម្លៃផលប៉ះពាល់បរិស្ថានថ្មីនឹងកើតមានសម្រាប់វិស័យរុករក
ក្រសួងរ៉ែនិងថាមពលបានចុះហត្ថលេខាលើប្រកាសរួមមួយជាមួួយក្រសួងបរិស្ថានដើម្បីកាត់បន្ថយលក្ខខណ្ឌទាមទារសម្រាប់រវាយតម្លៃ ផលប៉ះពាល់បរិស្ថានក្នុងការអនុវត្តលើវិស័យរុករករ៉ែរូបវន្ថនិងវិស័យរុករកធនតូច។ ...
Kali Kotoski
http://www.phnompenhpost.com/business/new-eia-rules-mining
មន្ត្រីរាជការដែលត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំនៅតែជាបុគ្គលិកនៅសាកលវិទ្យាល័យការពារជាតិ
មន្ត្រីនគរបាលដែលត្រូវបានជាប់ចោទពីបទក្លែងបន្លំនិងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំនៅតែជាបុគ្គលិកនៃសាកលវិទ្យាល័យការពារជាតិ(NDU)ដដែល បើទោះបីជាជនឃុបឃិតជាមួយមន្ត្រីរូបនេះត្រូវបានជាប់ពន្ធនាគារក៏ដោយ។ ...
Buth kimsay and Taylor O'connell
https://www.cambodiadaily.com/news/officer-convicted-of-fraud-still-employed-at-defense-university-112874/
ចំនួនទេសចរណ៍នៅកម្ពុជាកើនបាន ២.៦%
ការមកដល់នៃទេសចរណ៍នៅកម្ពុជាត្រូវបានកើនឡើង ២.៦% ក្នុងអំឡុងខែមករាដល់ខែមីនាឆ្នាំនេះ នេះបើយោងតាមនាយកដ្ឋានស្ថិតិ និងព័ត៌មានទេសចរណ៍។ ...
Wanwisa Ngamsangchaikit
http://www.ttrweekly.com/site/2016/05/cambodia-tourism-grows-2-6/
ធនាគារឯកទេសខ្មែរ សម្ពោធផ្លូវការ ជាមួយទុនវិនិយោគជាង$២០លាន
ធនាគារឯកទេសខ្មែរដែលជាក្រុមហ៊ុនសម្ព័ន្ធរបស់ក្រុមហ៊ុនខ្មែរ ហូលឌីង គ្រុប Khmer Holding Group Co., Ltd កាលពីថ្ងៃពុធបានបើកសម្ពោធជាផ្លូវការនូវការផ្តល់ជូនសេវាហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ជាមួយនឹងទុនវិនិយោគជាង២០ លានដុល្លារសហរដ្ឋអាមេរិក ហើយវានឹងក្លាយទៅជាធនាគារឯកទេសទី១៣ នៅក្នុងប្រទេសកម្ពុជា។ ...
សុខ ចាន់
http://goo.gl/4gOimY
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃធ្លាក់ចុះ ១៣%
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃបានធ្លាក់ចុះ ១៣ ភាគរយនៅត្រីមាសទី ១ ឆ្នាំ ២០១៦ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនខណៈការនាំចេញរបស់កម្ពុជាទៅថៃមានការកើនឡើង។ នេះបើយោងតាមស្ថិតិបានពីស្ថានទូតថៃប្រចាំកម្ពុជា។ ...
ចេង សុខហ័ង
http://bit.ly/1U6TakT
ក្រុមការងារអង្គការសហប្រជាជាតិជួួយក្រសួងក្នុងការរៀបចំកញ្ចប់់ថវិការសម្រាប់បញ្ហាបំលាស់ប្តូរអាកាសធាតុ
ខណៈពេលដែលកម្ពុជាកំពុងបន្តការប្រយុទ្ធប្រឆាំងនឹងគ្រោះថ្នាក់នៃរន្ទះនិងគ្រោះរាំងស្ងួត មន្ត្រីមកពីបណ្តាក្រសួងជាច្រើនបានចូលរួមក្នុងសិក្ខាសាលារយៈពេលបីថ្ងៃកាលពីសប្តាហ៍មុន ស្តីអំពីការរួមបញ្ជូលនូវផលប៉ះពាល់ជាច្រើនប្រភេទនៃបំលាស់ប្តូរអាកាសធាតុចូលទៅក្នុងការធ្វើកញ្ចប់ថវិការថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ ...
Jonathan Greig
http://www.khmertimeskh.com/news/25133/un-helps-ministries-budget-for-climate-change/
កម្ពុជា-រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៨
ប្រទេសកម្ពុជា និងរុស្ស៊ីបានចុះកិច្ចព្រមព្រៀងជាផ្លូវការដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរហូតដល់ឆ្នាំ ២០២០ ទោះបីជាព័ត៌មានជាក់លាក់អំពីរបៀបដែលនឹងត្រូវសម្រេចបានចំពោះកិច្ចព្រមព្រៀងទាំងនោះមិនទាន់ត្រូវបានចេញផ្សាយនៅឡើយក្តី។ ...
Kali Kotoski
http://bit.ly/1WJPNqt
ការិយាល័យInterpolត្រូវបានបង្កើតតាមព្រំដែន
នាយកប្រតិបត្តិស្តីទីរបស់ការិយាល័យInterpol របស់ក្រសួងមហាផ្ទៃបានឱ្យដឹងកាលពីម្សិលមិញថា ក្រសួងមហាផ្ទៃបានបង្កើតការរិយាល័យInterpolនៅប៉ុស្តិ៍នគរបាលទាំង៨ដែលស្ថិតនៅតាមព្រំដែនកម្ពុជា ។ ...
Ros Chanveasna
http://www.khmertimeskh.com/news/25128/interpol-offices-coming-to-border/
កម្ពុជាចាប់អារម្មណ៏លើការពង្រឹងស្តង់ដារសុវត្ថិភាពអាហារ
រដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្មលោក Sat Samyបានលើកឡើងថា ខណៈពេលដែលប្រព័ន្ធសេវាគ្រប់គ្រងនិងឃ្លាំមើលផលិតផលអាហារក្នុងមជ្ឈមណ្ឌលមន្ទីរពិសោធឧស្សាហកម្មកម្ពុជា(ILCC)ទទួលបានការរីកចម្រើន មជ្ឈមណ្ឌលILCCនិងមិនទាន់ឈានដល់ស្តង់ដារនៃបណ្តាប្រទេសអាស៊ាននៅឡើយទេ។ ...
Sok Chan
http://www.khmertimeskh.com/news/25063/kingdom-eyes-improved-food-safety-standard/
គ្រួសារជាប់ជម្លោះនៅខេត្តកោះកុងបានយល់ព្រមជាមួយនឹងសំណើររបស់ក្រុមហ៊ុនUDG
ក្រសួងបរិស្ថានបានឱ្យដឹងថា ប្រមាណមួយរយគ្រួសារបន្ថែមទៀតបានទទួលសំណើរសងជម្ងឺចិត្តពីក្រុមហ៊ុនUnion Development Group (UDG) ចំពោះការធ្វើបំលាស់ទីសម្រាប់គម្រោងអភិវឌ្ឍខ្នាតធំមួួយរបស់ក្រុមហ៊ុនេះដែលនឹងត្រូវសាងសង់ឡើងនៅតាមបណ្តោយឈូងសមុទ្រក្នុងខេត្តកោះកុង ។ ...
Khuon Narim
https://www.cambodiadaily.com/news/koh-kong-families-reach-agreement-with-udg-112713/
ជំរឿនសម្រាប់ជនបរទេសនៅមិនទាន់បញ្ចប់
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក សរ ខេងបានអំពាវនាវដល់មន្ត្រីអន្តោប្រវេសន៍ឱ្យបញ្ចប់ការរាប់ចំនួននិងការប្រមូលព័ត៌មានអំពីតួរលេខជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាត្រឹមខែកក្កដាជាកំហិត។ ...
Ven Rathavong
http://www.khmertimeskh.com/news/25072/census-of-foreigners-not-finished/