ICRC ចង់​ជួយ​​រៀបចំ​ពន្ធនាគារ​ខណៈ​ទីតាំង​ឃុំ​ខ្លួន​រង​ការ​រិះគន់​

គណៈកម្មាធិការជាតិនៃកាកបាទក្រហមអន្តរជាតិហៅកាត់ថា(ICRC)មានបំណងចង់ជួយដល់កម្ពុជាក្នុងការសាងសង់ពន្ធនាគារនិងការរៀបចំគោលនយោបាយគ្រប់គ្រង ឲ្យស្របទៅតាមស្តង់ដាររបស់ពិភពលោក ស្របពេលដែលគណបក្សប្រឆាំង និងសង្គមស៊ីវិល បានរកឃើញនូវភាពមិនប្រក្រតីជាច្រើន ដែលកំពុងកើតមានឡើងទៅលើអ្នកជាប់ពន្ធនាគារនៅកម្ពុជា។ តាមរយៈការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី២០ខែកញ្ញាលោកBart Vermeiren ប្រធានបេសកកម្មរបស់គណៈកម្មាធិការជាតិ នៃកាកបាទក្រហមអន្តរជាតិ បានថ្លែងទៅកាន់លោកឧបនាយករដ្ឋមន្ត្រីសខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា លោកចង់ជួយដល់កម្ពុជា ក្នុងការសាងសង់ និងការរៀបចំគោលនយោបាយផ្សេងៗ ពាក់ព័ន្ធនឹងការគ្រប់គ្រងពន្ធនាគារ ដើម្បីធ្វើយ៉ាងណាឲ្យស្របតាមស្តង់ដារអន្តរជាតិ។ បន្ថែមពីនេះ លោកចង់ឲ្យអ្នកជាប់ឃុំនៅពន្ធនាគារ អាចទទួលបាននូវសេវាថែទាំសុខភាពផងដែរ។ …

តាំង វីដា
http://bit.ly/2cX9J5c