រដ្ឋាភិបាល
យុទ្ធនាការឃោសនាថ្ងៃចុងក្រោយ នឹងមានអ្នកចូលរួមហែបក្ស ២៧ ម៉ឺននាក់
សាលារាជធានីភ្នំពេញបានប្រកាសកាលពីម្សិលមិញថា អ្នកចូលរួមហែក្បួនក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅភ្នំពេញនៅថ្ងៃចុងក្រោយមានចំនួនសរុបប្រមាណ ២៧ ម៉ឺននាក់ក្នុងនោះ ការហែក្បួនរបស់គណបក្សប្រជាជនដែលដឹកនាំក្បួនដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានអ្នកចូលរួមប្រមាណ ២០ ម៉ឺននាក់ ...
នៀម ឆេង
https://bit.ly/2uLyoEZ
អ្នកឃ្លាំមើលថា គួរប្រយ័ត្នចំពោះការសរសើរពីចិន ខណៈបក្សកាន់អំណាចរីករាយទទួល
អ្នកឃ្លាំមើលសម្តែងការព្រួយបារម្ភទៅលើអ្វីដែលមហាយក្សចិនបានសរសើរកម្ពុជាថា ហ៊ានប្រឈមតទល់នឹងសម្ពាធ ព្រមទាំងឥទ្ធិពលនយោបាយផ្សេងៗពីខាងក្រៅ ខណៈដែលខ្លួនជាប្រទេសតូច ដោយពួកគេលើកឡើងថា ការសរសើររបស់ចិនកុម្មុយនីស្តគឺប្រៀបដូចនឹងការបញ្ជោរឲ្យ ...
មាស សុខជា
https://bit.ly/2JNPFCf
ម្ចាស់អាជីវកម្មដែលលក់គ្រឿងស្រវឹង នៅថ្ងៃ ២៨-២៩ កក្កដាប្រឈមនឹងការបិទ
ម្ចាស់អាជីវកម្មនៅតាមអាហារដ្ឋាន ទេសចរណ៍ ខារ៉ាអូខេ ឌីស្កូថែក រង្គសាល បៀរហ្គាដិន និងសេវាកម្សាន្តនៅទូទាំងប្រទេសអាចប្រឈមនឹងការផ្អាកអាជីវកម្ម ឬដកហូតអាជ្ញាប័ណ្ណបើល្មើសនឹងសារាចរណែនាំមិនឲ្យលក់គ្រឿងស្រវឹងនៅមុន និងក្នុងថ្ងៃបោះឆ្នោតនាថ្ងៃ ២៨-២៩ កក្កដា។ នេះបើតាមលោក សុខ វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងសេវា ...
វ៉ន ដារ៉ា
https://bit.ly/2A1h442
លំហូរទុនវិនិយោគពីក្រៅប្រទេស ចូលមកកម្ពុជា នៅឆមាសទី ១ កើនដល់ $១,៣២ ពាន់លាន
លំហូរចូលទុនវិនិយោគផ្ទាល់ពីបរទេស (FDI) មកកម្ពុជាបានមើលឃើញពីកំណើនដ៏រឹងមាំនៅឆមាសទី ១ ឆ្នាំ ២០១៨ ដែលជំរុញដោយកំណើននៃលំហូរចូលមូលនិធិនៅក្នុងវិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យ ទោះបីជាវិស័យកសិកម្ម និងកាត់ដេរបានធ្លាក់ចុះក៏ដោយ។ នេះបើតាមរបាយការណ៍ធនាគារជាតិនៃ ...
ហ៊ គីមសាយ
https://bit.ly/2mz4lMl
ការដាក់អន្ទាក់បានរួមចំណែកដល់ការធ្លាក់ចុះនៃសត្វខ្លា
អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិនៅកម្ពុជា បានជំរុញឱ្យរដ្ឋាភិបាលបង្ក្រាបការចាប់សត្វព្រៃ ការជួញដូរ និងការកាប់ឈើខុសច្បាប់ ដើម្បីអភិរក្សសត្វព្រៃ និងធនធានធម្មជាតិ។ ជាពិសេស សត្វខ្លាត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដោយការបរបាញ់ និងអន្ទាក់។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50514520/trapping-contributes-to-tiger-decline/
ចំណងមិត្តភាពដើម្បីផលប្រយោជន៍
អស់រយៈពេលជាង២៥ឆ្នាំមកហើយ ដែលបស្ចិមប្រទេសបានជួយកសាងប្រទេសកម្ពុជាឡើងវិញ នៅពេលដែលប្រទេសនេះបានងើបផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ សហរដ្ឋអាមេរិកនិងបណ្ដាប្រទេសនៅទ្វីបអឺរ៉ុប បានផ្ដល់ជំនួយរាប់ពាន់លានដុល្លារអាមេ ...
នៅ វណ្ណារិន
https://projects.voanews.com/cambodia-election-2018/khmer/feature/chinese-influence.html
បក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រកាសចូលរួមការបោះឆ្នោតវិញ បន្ទាប់ពីព្រមានដកខ្លួន
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) កាលពីម្សិលមិញ បានប្រកាសជំហរជាថ្មីវិញថា នឹងចូលរួមប្រកួតក្នុងការបោះឆ្នោតជាតិនាចុងខែកក្កដានេះដោយអះអាងថា ស្ថានភាពលំបាកដែលជាឧបសគ្គរំខានក្នុងយុទ្ធនាការមុនការបោះឆ្នោតបានវិលមករកភាពធូរស្រាលវិញ បន្ទាប់ពីប៉ុន្មានថ្ងៃមុនបានព្រមានដកខ្លួន ...
បែន សុខហ៊ាន
https://bit.ly/2ObBOZN
WWF: មហាតំបន់ទន្លេមេគង្គ នឹងបាត់ព្រៃឈើថែម ១/៣ ត្រឹមឆ្នាំ ២០៣០ បើសិនគ្មានវិធានការភ្លាមៗ
កាលពីប៉ុន្មានឆ្នាំមុនព្រៃឈើនៅមហាតំបន់ទន្លេមេគង្គបានបាត់បង់គម្របព្រៃធម្មជាតិ ១ ភាគ ៣ ហើយនឹងបន្តបាត់បង់ ១ ភាគ ៣ បន្ថែមទៀតនៅត្រឹមឆ្នាំ ២០៣០ ប្រសិនបើគ្មានការចាត់វិធានការភ្លាមៗរួមទាំងការការពារ និងការស្ដារឡើងវិញនូវព្រៃឈើធម្មជាតិ និងការលើកកម្ពស់ ...
ឃុត សុភចរិយា
https://bit.ly/2JHTh8R
ការប្រកួតប្រជែងរវាងជប៉ុន និងចិនកំពុងតែវិវត្តក្នុងការបោះឆ្នោតនៅកម្ពុជា
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី២៩ ខែកក្កដា បានក្លាយជាវេទិកាមួយសម្រាប់ការប្រកួតប្រជែងរវាងប្រទេសចិន និងជប៉ុនដែលជាប្រទេសពីរដែលមានឥទ្ធិពលនៅក្នុងរដ្ឋអាស៊ីអាគ្នេយ៍។ ...
Nyshka Chandran
https://www.cnbc.com/2018/07/18/japan-and-china-compete-for-influence-incambodia.html
ក្រុមគ្រួសារនៅខេត្តព្រះវិហារយល់ព្រមបញ្ចប់ជំលោះដីធ្លី
ប្រជាពលរដ្ឋជាង ១០០ គ្រួសារនៅក្នុងខេត្តព្រះវិហារបានទទួលយកដំណោះស្រាយពីអាជ្ញាធរខេត្ត បន្ទាប់ពីមានការតវ៉ាអស់រយៈពេល ៨ឆ្នាំ ទៅលើជម្លោះដីធ្លីជាមួយអាជ្ញាធរ និងសមាជិកសភាគណបក្សប្រជាជនកម្ពុជា។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50513992/preah-vihear-families-agree-to-end-land-dispute/
តើមានអ្វីនឹងកើតឡើងសម្រាប់ប្រទេសកម្ពុជាបន្ទាប់ពីការបោះឆ្នោតលើកក្រោយរបស់ខ្លួន?
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រពេលខាងមុខរបស់កម្ពុជានៅថ្ងៃទី២៩ ខែកក្កដា ទំនងជាមានភាពចម្រូងចម្រាសបំផុតចាប់តាំងពីការបោះឆ្នោតជាតិជាលើកដំបូងនៅឆ្នាំ ១៩៩៣។ នៅចុងឆ្នាំ ២០១៧ គណបក្សប្រឆាំងធំគឺ គណបក្សសង្គ្រោះជាតិត្រូវបានរំលាយហើយ ...
ឈាង វណ្ណារិទ្ធ
http://www.eastasiaforum.org/2018/07/20/what-lies-ahead-for-cambodia-after-its-next-election/
ប្រធាន LDP រិះគន់ CPP ក្រោយពេល គ.ជ.ប បានបដិសេធសំណើ
ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា បានរិះគន់គណបក្សប្រជាជនកម្ពុជាថាបានប្រើប្រាស់ការគំរាមកំហែងដើម្បីយកឈ្នះការបោះឆ្នោត ខណៈសំណើសុំធ្វើវិសោធនកម្មនៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតត្រូវបាន គ.ជ.ប បដិសេធ ហើយលោកក៏បានឆ្លៀតវាយប្រហារលើអតីតគណបក្សសង្គ្រោះជាតិផងដែរ ដោយថាមិន ...
បែន សុខហ៊ាន
https://bit.ly/2Nv0cV1
ឯកអគ្គរដ្ឋទូតចិន៖ សហភាពអឺរ៉ុបមិនគួរលាយបញ្ចូលនយោបាយ និងពាណិជ្ជកម្មនៅកម្ពុជាទេ
ឯកអគ្គរដ្ឋទូតចិនប្រចាំរាជធានីភ្នំពេញនិយាយថា សហភាពអឺរ៉ុបមិនគួរលាយបញ្ចូលនយោបាយជាមួយនឹងការធ្វើពាណិជ្ជកម្មទេ ខណៈដែលអឺរ៉ុបកំពុងដកយកការទទួលបានទីផ្សារតែមួយដែលមានលក្ខណៈអនុគ្រោះសំខាន់ៗនៅកម្ពុជា ក្នុងការឆ្លើយតបទៅនឹង ...
David Boyle
https://www.voanews.com/a/chinese-ambassador-eu-should-not-mix-politics-trade-in-cambodia/4489291.html
លោក ស ខេង ព្រមាននគរបាលមូលដ្ឋាន កុំឲ្យរើសអើងនយោបាយ
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃម្សិលមិញបានព្រមានដល់នគរបាលនៅក្នុងមូលដ្ឋានទាំងអស់មិនឲ្យមានការរើសអើងខាងនយោបាយនៅពេលកំពុងបំពេញតួនាទីបម្រើការងារដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា បើទោះបីមានការប្រកួតប្រជែងខ្លាំងពីគណបក្សនយោបាយមិននៅក្នុងរដ្ឋាភិបាលក្នុង ...
ម៉ិច ដារ៉ា
https://bit.ly/2LgSYGX
ផ្ទះប្រមាណ ៥០០ ខ្នងស្រូវរាប់ពាន់ហិកតាត្រូវទឹកជន់លិច
យ៉ាងហោចណាស់មានផ្ទះប្រជាពលរដ្ឋប្រមាណជា ៥០០ ខ្នង និងស្រូវស្រែរាប់ពាន់ហិកតានៅក្នុងខេត្តកោះកុង កំពង់ស្ពឺ និងបាត់ដំបងត្រូវបានទឹកជំនន់ជន់លិចហើយប្រជាពលរដ្ឋជាច្រើនរយគ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ខណៈដែលអាជ្ញាធរនៅតែបន្តផ្អាកចរាចរណ៍ឆ្លងកាត់កំណាត់ផ្លូវជាតិលេខ ៤ ដោយសារតែកម្ពស់ទឹក ...
វ៉ន ដារ៉ា និង ឃុត សុភចរិយា
https://bit.ly/2LtRDcq
ក្រសួងពាណិជ្ជកម្មធ្វើអន្តរាគមន៍ដើម្បីបញ្ឈប់ការធ្លាក់ចុះតម្លៃអង្ករ
ក្រសួងពាណិជ្ជកម្មកំពុងចាត់វិធានការ ដើម្បីបញ្ឈប់ការធ្លាក់ចុះតម្លៃអង្ករ។ យោងតាមរបាយការណ៍នៃការធ្លាក់ចុះតម្លៃទំនិញយ៉ាងឆាប់រហ័ស ក្រសួងពាណិជ្ជកម្មបានចាប់ផ្តើមធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីប្រមូលព័ត៌មាននៅក្នុងតំបន់ផលិតស្រូវសំខាន់ៗរួមមាន ខេត្តបាត់ដំបង កំពង់ធំ កំពង់ចាម ព្រៃវែង ...
ស៊ុំ ម៉ាណេត
https://www.khmertimeskh.com/50513263/commerce-ministry-intervenes-to-stop-fall-in-rice-price/
ក្រសួង៖ ភ្លៀងដែលហៀរពីទន្លេមេគង្គអាចធ្វើឱ្យខូចដំណាំ
ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសថៃ និងឡាវបានធ្វើឱ្យកម្ពស់ទឹកនៅទន្លេមេគង្គលើហក់ឡើងខ្ពស់ ដោយអាជ្ញាធរកម្ពុជាព្រមានកសិករអំពីទឹកជំនន់ដែលអាចនឹងកើតមាននៅចុងសប្ដាហ៍ ដែលអាចបំផ្លាញដំណាំ និងជំរុញឱ្យពួកគេ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50513265/rain-swollen-mekong-could-damage-crops-ministry/
ការបង្កើនវ៉ាយហ្វាយដោយឥតគិតថ្លៃសម្រាប់ឡានក្រុង
ឡានក្រុងសាធារណៈនៅក្នុងរាជធានីភ្នំពេញនឹងទទួលបានវ៉ាយហ្វាយដោយឥតគិតថ្លៃនៅក្នុងដំណាក់កាលសាកល្បងនៃប្រតិបត្តិការ ដើម្បីបង្កើនភាពងាយស្រួលសម្រាប់អ្នកដំណើរ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដែលបើកដំណើរការរថយន្តក្រុងនិយាយថា ខ្លួននឹងសហការជាមួយក្រុមហ៊ុន Space ...
ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50513321/free-wi-fi-boost-for-buses/
ប្រទេសចិន និងកម្ពុជាប្រារព្ធខួបលើកទី ៦០ នៃទំនាក់ទំនងការទូត
ថ្ងៃព្រហស្បតិ៍ គឺជាខួបលើកទី ៦០ ចាប់តាំងពីប្រទេសចិន និងកម្ពុជាបានបង្កើតទំនាក់ទំនងការទូត។ បន្ទាប់ពី ៦០ឆ្នាំនៃចំណងមិត្តភាព ប្រទេសទាំងពីរបានធ្វើជាគំរូសម្រាប់ប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍ អំពីរបៀបរក្សាទំនាក់ទំនងការទូតប្រកបដោយផ្លែផ្កា និង ...
មន្ត្រីមហាផ្ទៃ បង្ហាញពីសុវត្ថិភាពដល់មន្ត្រី គ.ជ.ប ទប់ទល់នឹងក្រុមហេកឃើរ
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃបានធ្វើបទបង្ហាញអំពីសុវត្ថិភាពនៃការប្រើប្រាស់អ៊ីមែលដល់មន្ត្រី និងបុគ្គលិក (គ.ជ.ប) ស្របពេលដែលមានព័ត៌មានថា ក្រុមអ្នកលួចចូលប្រព័ន្ធកុំព្យូទ័រពីប្រទេសចិនកំពុងវាយលុកស្ថាប័ននានានៅកម្ពុជារួមទាំង គ.ជ.ប ផង ...
នៀម ឆេង
https://bit.ly/2LqL2PY
គ.ជ.ប បង្ហាញទឹកខ្មៅដល់ភាគីពាក់ព័ន្ធក្នុងការបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីម្សិលមិញបានបង្ហាញចំនួន និងគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃដែលបម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី ២៩ កក្កដាខាងមុខក្រោយពីបានចំណាយថវិកាចំនួន ៨០ ម៉ឺនដុល្លារទិញពីក្រុមហ៊ុនមួយរបស់ប្រទេសឥណ្ឌា។ យោងតាមលោក ហ៊ឺ រ៉ុង ប្រធាននាយកដ្ឋានប្រតិបត្តិការទទួល ...
សុទ្ធ គឹមសឿន
ការព្រួយបារម្ភអំពីសុវត្ថិភាពសំណង់
កាលពីដើមសប្តាហ៍នេះ រដ្ឋាភិបាលបានប្រកាសពីការបង្កើតគណៈកម្មាធិជាតិដែលមានភារកិច្ចកែលម្អស្ដង់ដារសុវត្ថិភាពនៅកន្លែងសាងសង់ និងធានាសុខុមាលភាពរបស់កម្មករ។ ក្រសួងការងារកាលពីថ្ងៃចន្ទបាននិយាយថា គណៈកម្មាធិការជាតិថ្មីនឹង ...
សែន ដាវីត
https://www.khmertimeskh.com/50512989/concerns-over-construction-safety/
មនុស្សរាប់រយនាក់ត្រូវបានជម្លៀសចេញ នៅពេលដែលទឹកជំនន់ជន់លិចផ្នែកខ្លះនៃខេត្តព្រះសីហនុ
ទឹកជំនន់បានជន់លិចខេត្តព្រះសីហនុកាលពីម្សិលមិញ អ្នកបើកបររាប់រយនាក់ជាប់គាំងនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ក្នុងស្រុកកំពង់សិលាមុនពេលជម្លៀស។ ទឹកជំនន់មិនត្រឹមតែប៉ះពាល់ដល់អ្នកបើកបរនៅលើផ្លូវជាតិទេ ប៉ុន្តែក៏មានអ្នកភូមិនៅ ...
វ៉ែន រដ្ឋាវង្ស
https://www.khmertimeskh.com/50512988/hundreds-evacuated-as-floods-hammer-parts-of-preah-sihanouk/
ផែនការសកម្មភាពថ្មីដើម្បីជួយការពារបរិស្ថាន
ក្រសួងបរិស្ថានកំពុងព្រាងផែនការសកម្មភាពមួយដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីការពារបរិស្ថាន និងសុខភាពប្រជាជន។ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបាននិយាយនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា ក្រសួងកំពុងសម្លឹងមើលការ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50512932/new-action-plan-to-aid-environmental-protection/